Back

ⓘ ភូមិសាស្ត្រនយោបាយអាស៊ី - ភូមិសាស្ត្រ, ភូមិសាស្ត្រនយោបាយប៉ាឡេស្ទីន អៀរ៉ាក់ អេហ្ស៊ីប និងអ៊ីស្រាអែល, ភូមិសាស្ត្រនយោបាយឥណ្ឌា, នូវែលសេឡង់, សង្គ្រាមត្រជាក់, ប៊្រុយណេ ..



                                               

ភូមិសាស្ត្រ

ភូមិសាស្ត្រ ឬ ភូមិវិទ្យា គឺសិក្សាអំពីផែនដី ។ វិទ្យាសាស្ត្រ​នេះបង្រៀនលក្ខណៈ​ស្ទង់មហាសមុទ្រ ​​ជួរភ្នំ ​។ល។ ក៏រៀន​ផងដែរអំពី​ប្រជាជននៅដីមួយ ​ និង​គូរផែនទី។​ តាមវិគីភីឌាបារាំង ភូមិវិទ្យាគឺ​ជាការសិក្សាអំពីភូមិសាស្ត្រលើផែនដី ជាពិសេសសិក្សាអំពីផ្ទៃនៃផែនដី ។ តាមជនជាតិក្រិក នេះគឺជាការពណ៌នាមួយយ៉ាងត្រឹមត្រូវបំផុតអំពីផែនដី ។ វាជាវិទ្យា សាស្ត្រមួយដែល​ឆ្លើយតបនឹងរបកគំហើញថ្មី និងសំដៅកំណត់នយោបាយទន្ទ្រានកាន់កាប់ទឹកដីដែលមានប្រយោជន៍។ ស្ត្រាបុង Strabon ភូមិវិទូជនជាតិក្រិក អំឡុង​ឆ្នាំ ៥៧ ម.គ.ស.បាននិយាយថា​ ភូមិវិទ្យាជាគោលដ្ឋានសំរាប់បង្ហាត់បង្រៀន អ្នកដែលចង់មានសិទ្ធិសំរេច។ បួនទំលាប់ជាប្រវត្តិសាស្រ្តក្នុងការស្រាវជ្រា ...

                                               

ភូមិសាស្ត្រនយោបាយប៉ាឡេស្ទីន អៀរ៉ាក់ អេហ្ស៊ីប និងអ៊ីស្រាអែល

ជាង​៦០​ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ ដែល​ភូមិភាគ​ដើមបូព៌ា ជា​តំបន់​ក្តៅ​គគុក​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក។ តើ​មក​ពី​មូលហេតុ​អ្វី? ពាក្យ​ថា ភូមិភាគ​ដើមបូព៌ា តែង​ធ្វើ​អោយ​គេ​នឹក​ឃើញ​ទៅ​ដល់​រូបភាព​នៃ​សង្គ្រាម រូបភាព​នៃ​សោកនាដកម្ម​ដែល​បញ្ចាំង​តាម​ទូរទស្សន៍ សឹង​មិន​លស់​ថ្ងៃ។ សង្គ្រាម​និង​សោកនាដកម្ម នៅ​ក្នុង​ភូមិភាគ​នេះ បន្ត​គ្មាន​ថ្ងៃ​ចប់​ជាង​៦០ប្លាយ​ឆ្នាំ​កន្លង​មក​ហើយ គឺ​តាំង​ពី​រដ្ឋ​អ៊ីស្រាអែល​Israel ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​១៩៤៨​មក​ម៉្លេះ។ មុន​នឹង​និយាយ​ដល់​សង្គ្រាម​ទាំងអស់​នេះ មុន​នឹង​ចូល​ដល់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៃ​តំបន់​នេះ គួរ​សាកល្បង​កំណត់​ជា​បឋម ភូមិសាស្រ្ត​នៃ​ពាក្យ​ថា​ភូមិភា ...

                                               

ភូមិសាស្ត្រនយោបាយឥណ្ឌា

តើ​ឥណ្ឌា​ជា​មហា​អំណាច​តំបន់ ឬ​ជា​មហា​អំណាច​ពិភពលោក? តាម​ពិត​ទៅ មហិច្ឆតា​របស់​ឥណ្ឌា​ទៅ​លើ​តំបន់​អាស៊ី​ខាង​ត្បូង និង​មហិច្ឆតា​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​តួ​នាទី​កាន់តែ​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ ជា​គំនិត​ពីរ​ដែល​ចិញ្ចឹម​គ្នា​និង​បំប៉ន​គ្នា​ទៅវិញ​ទៅមក។ បាន​ន័យ​ថា ប្រសិន​បើ​សព្វថ្ងៃ ថ្នាក់​ដឹកនាំ​ទីក្រុង​New Delhi ចង់​ឲ្យ​ប្រទេស​ខ្លួន​ក្លាយ​ជា​មហា​អំណាច​ពិភពលោក ក៏ដោយ​ហេតុតែ ឥណ្ឌា​បាន​និង​កំពុង​បន្ត​ឋិត​នៅ​ក្រោម​សម្ពាធ​និង​ការគំរាម​កំហែង​របស់​ចិន ​និង​ប៉ាគីស្តង់។ គួរ​និយាយ​ថា ឥណ្ឌា​បាន​ច្បាំង​គ្នា​ជាមួយ​ប៉ាគីស្តង់​បួន​លើក​រួច​មក​ហើយ នៅ​ឆ្នាំ ១៩៤៧ នៅ​ឆ្នាំ ១៩៦៥ នៅ​ឆ្នាំ ១៩៧១ និង​នៅ​ឆ្នាំ ១៩៩៩។ មិន ...

                                               

នូវែលសេឡង់

​នូវែលសេឡង់​ គឺជាប្រទេសមួយត្រូវបានគេកត់សំគាល់ថាជាលក្ខណៈភូមិសាស្រ្តញែកចេញពីគ្នា ស្ថិតនៅភាគត្បូងឈាងខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលស្ថិតនៅប្រមាណពី២០០០គីឡូម៉ែត្រ ភាគខាងត្បូងនៃប្រទេសអូស្ត្រាលី កាត់នឹងសមុទ្រតាស្មាន់ និងស្ថិតនៅជាប់ប្រទេសភាគខាងជើងដូចជានូវែលកាឡេដូនី ហ្វីជី ព្រមទាំងតុងហ្គា ។ ស្ថិតនៅតាមបណ្តោយដែលញែកដាច់ពីគេប្រទេស​នូវែលសេឡង់​មាន សត្ចប្លែកៗ គ្រប់គ្រងដោយបក្សី ក្រុមមនុស្សដែលបានវិនាសសាបសូន្យបន្ទាប់ពីការមកដល់របស់មនុស្សព្រមទាំងថនិកសត្វដែលពួកគេបានណែនាំ ។ ភាគច្រើនចំនួនប្រជាជនប្រទេស​នូវែលសេឡង់​​ជាអ្នកមានដើមកំណើតពីទ្វីបអឺរ៉ុប និងជនជាតិដើមនៃតំបន់អូសេអានីនិងជនជាតិម៉ៅរី​ ហើយច្រើនបំផុតជាអនីតិភាពជនជ ...

                                               

សង្គ្រាមត្រជាក់

សង្គ្រាមត្រជាក់ គឺជា​ជម្លោះ ដែល​កើតឡើង​ដោយ​ភាពតានតឹង និង​ការប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង សហភាព​សូវៀត ព្រមទាំង​សម្ព័ន្ធមិត្ត​រៀងៗខ្លួន​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៤០ ដល់​ដើម​ទសវត្ស​ឆ្នាំ​១៩៩០​។ ក្នុងកំលុង​ពេលនេះ ភាគី​នៃ​កំពូល​មហាអំណាច ទាំងពីរ​បាន​ស្ដែងឡើង​នូវ​បក្សសម្ព័ន្ធ​យោធា មធ្យោបាយ​ឃោសនា ការធ្វើចារកម្ម ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ឧស្សាហកម្ម​កម្រិតខ្ពស់ និង ការប្រកួតប្រជែង​ផ្នែក​បច្ចេកវិជ្ជា ។ កំពូល​មហាអំណាច​ទាំងពីរ បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុង​ការការពារ ការរត់ប្រណាំង​សព្វាវុធ និង​សង្គ្រាម​ដោយប្រយោល​ជាច្រើន​ទៀត​។ ទោះបីជា​សហរដ្ឋអាមេរិក និង សហភាព​សូវៀត បាន​រួមគ្នា​ប្រឆា ...

                                               

ភូមិសាស្ត្រនយោបាយដើមបូព៌ា

អធិករណ៍​រវាង​ជនជាតិ ជ្វីហ្វJuif នៅ​អ៊ីស្រាអែល និង​ជនជាតិ​ប៉ាលេស្ទីន ជា​ទំនាស់​ចាស់​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ពិភពលោក​យើង​សព្វថ្ងៃ។ ឫស​គល់​នៃ​ជម្លោះ​នេះ ចាក់​ជ្រៅ​រហូត​ទៅ​ដល់​បី​ពាន់​ឆ្នាំ​មុន កាល​សម័យ​ដែល​ជនជាតិ អេប្រឺ​Hébreux ឬ​ជ្វីហ្វ ក្នុង​រជ្ជកាល​ស្តេច ដាវីតDavid និង​សាឡូម៉ុង​Salomon បាន​រស់​នៅ​យ៉ាង​សុខដុម​រមនា​ក្នុង​ដែនដី ប៉ាលេស្ទីន។ ក៏ប៉ុន្តែ​ក្រោយមក ដោយសារ​តែ​ការ​ចូល​ឈ្លានពាន​ពី​សំណាក់​ពួក ពែរ្ស​Perse រួច​ហើយ​ពួក រ៉ូម៉ាំង​Romain រាជាណាចក្រ​អ៊ីស្រាអែល​បាន​វិនាស​អន្តរាយ។ ពួក​ជនជាតិ​ជ្វីហ្វ​វិញ បាន​បែក​បាក់​ខ្ចាត់ខ្ចាយ និង​បាន​និរទេស​ទៅ​រស់​នៅ​គ្រប់​ច្រកល្ហក​ក្នុង​ពិភពលោក ជាពិសេស​នៅ​អ ...

                                               

ប៊្រុយណេ

ប្រទេសប៊្រុយណេ ឈ្មោះផ្លូវការ ប៊្រុយណេដារូសាឡឹម ​ ជាប្រទេសមួយស្ថិតនៅភាគខាងជើងកោះបរនេអូ នៅតំបន់អាស៊ីអាគ្នេយ៍។ ប៊្រុយណេមានព្រំដែនជាប់ មហាសមុទ្រចិនខាងត្បួង និង រដ្ឋសារ៉ាវ៉ាក់របស់ប្រទេសម៉ាឡេស៊ី។ ដែនដីប៊្រុយណេមានភូមិសាស្ត្រចែកចេញជា២ផ្នែកដោយតំបន់លីមបាង របស់រដ្ឋសារ៉ាវ៉ាក់។ ប៊្រុយណេជារាជាណាចក្រស៊ុលតង់។ ប៊្រុយណេទទួលឯករាជ្យពីរាជាណាចក្ររួមនៅថ្ងៃទី ១ មករា ១៩៨៤។

                                               

កោះត្រឡាច

ឯកសារ:កោះត្រឡាច.jpg ​កោះត្រឡាច យួន​ហៅថា" ​កូ​ង​ដាវ​” ឬ" កូ​ង​ស៊ើ​ង​” បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ ។ នៅឆ្នាំ៧៧៤ ដល់ ៧៨៧ ពួកជ្វា។ កោះ​ត្រឡាច សព្វថ្ងៃ ជា​ស្រុក​រដ្ឋបាល​មួយ​នៃ ខេត្ត​បា​រៀ និង ​ខេត្តអូ​រកាប់​ ខេត្ត​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ខេត្ត​មួយ​ថា ខេត្ត​បា​រៀ​វុង​តាវ ។​ ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​សរសេរ​ដោយ សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត ឈ្មោះថា" ​កម្ពុជា​ក្រោម អំណាច​គ្មាន ខ្មែរក្រោម​” បាន​បញ្ជាក់ថា កោះ​ត្រឡាច នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ ស្រុកជ្រោយ ញ ខេត្តឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្តអូ​រកាប់​ ខេត្ត​មួយ​ដែល​យួន​ហៅថា ខេត្ត​វុង​តាវ បារាំង​ហ ...

                                               

អៀង សារី

Ññ លោក អៀង សារី អតីត​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​របប​កម្ពុជាប្រជាធិបតេយ្យ ត្រូវ​បាន​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ឃុំ​ខ្លួន​ជា​ បណ្តោះ​អាសន្ន​ដើម្បី​រង់ចាំ​ការជម្រះ​ក្តី ពី​បទ​ថា​បាន​ប្រព្រឹត្ត​​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​ ឧក្រិដ្ឋកម្ម​សង្គ្រាម​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ ១៩៧៩ ។

                                               

នគរសុធម្ម

នគរសុធម្ម រឺ សុវណ្ណភូមិ ធ្លាប់ជានគរមនមួយ ដែលត្រូវបានគេគិតថាមានអត្ថិភាពនៅភូមាក្រោមយ៉ាងហោចណាស់ក៏ចាប់ពីសតវត្សទី៤ ម.គ. ម៉្លេះ មកដល់ពាក់កណ្ដាលនៃសតវត្សទី១១ នៃគ.ស.នេះដែរ។ ជានគរមួយនៅក្នុងចំណោមបណ្ដានគរមនជាច្រើនដែលធ្លាប់មាននៅភូមាក្រោម និង ថៃសម័យទំនើប នគរនេះធ្លាប់ជារដ្ឋបុរីមួយសំខាន់ស្ថិតនៅចំកណ្ដាលនៃទីក្រុងសុធម្មសព្វថ្ងៃនេះ។ នគរនេះបានធ្វើពាណិជ្ជកម្មដោយផ្ទាល់ជាមួយឥណ្ឌាខាងត្បូង និង ស្រីលង្កា ហើយបានក្លាយជាមជ្ឈមណ្ឌលនៃពុទ្ធសាសនាថេរវាទទីមួយនៅអាស៊ីអាគ្នេយ៍។ សុធម្ម ក៏ដូចជាបណ្ដានគរមនដទៃទៀតបានប្រឈមនឹងការរំលោភទន្ទ្រានបន្តិចម្ដងៗពីអធិរាជាណាចក្រខ្មែរ។ ក៏ប៉ុន្តែក៏ធ្លាប់មាននគរបាកានដែលផុសចេញមកពីភាគខាងជើងបានសញ្ជ័យនគរន ...

                                               

ប្រទេសចម្ប៉ា

ជនជាតិចាមមានដើមកំណើតចេញមកពី ជនជាតិចាមវា ឬ ម៉ាឡេ|និង ប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹង ​និងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ ឃាំងជាប់នៅទិសខាងលិចនិងខាងកើត។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ា​ដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី​។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ ...

                                               

សេអ៊ូល

សេអ៊ូល ជារដ្ឋធានីនិងជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និងស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល ​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ន​និងទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។ ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និងប្រហែល១ភាគ៤​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយសេអ៊ូលក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និងសេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។ សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំព ...

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →