Back

ⓘ អាស៊ីអាគ្នេយ៍ - អាស៊ីអាគ្នេយ៍, សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍, ស៊ីហ្គេម, កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥, កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៤, អាស៊ី ..




                                               

អាស៊ីអាគ្នេយ៍

អាស៊ីអាគ្នេយ៍ គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ្គីណេថ្មី និងខាងជើងអូស្ត្រាលី។ តំបន់នេះសណ្ដូកលើចំណុចប្រសព្វនៃផ្ទាំងភូគព្ភសាស្ត្រ ដែលមានសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង។ អាស៊ីអាគ្នេយ៍មានតំបន់ភូមិសាស្ត្រពីរ: អាស៊ីអាគ្នេយ៍ដីគោក ដែលគេស្គាល់ដែរថាជា ឥណ្ឌូចិន ផ្សំឡើងដោយ កម្ពុជា លាវ ភូមា ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី ហើយនិងអាស៊ីអាគ្នេយ៍សមុទ្រ ប្រកបដោយប្រទេស ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន កោះគ្រិស្តម៉ាស និងសិង្ហបុរី។ ពួកប្រជាជនទក្សិណទ្វីបមានលើសលប់ក្នុងតំបន់នេះ។ សាសនាសំខាន់ៗគឺឥស្លាម និងពុទ្ធសាសនា បន្ទាប់មកគឺគ ...

                                               

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍

សមាគមប្រជាជនអាស៊ីអាគ្នេយ៍ ប្រទេសអាស៊ានគ្របដណ្តប់ផ្ទៃដី 4.46 លានគីឡូម៉ែត្រការ៉េ ដែលមានផ្ទៃដីស្មើនឹង 3% នៃផ្ទៃដីសរុបរបស់ផែនដី ហើយមានប្រជាជនប្រហែល 600 លាននាក់ ដែលស្មើនឹង 8.8% នៃប្រជាជនលើពិភពលោក។ ផ្ទៃសមុទ្ររបស់ប្រទេសអាស៊ានមានទំហំប្រហែលបីដង ធំជាងផ្ទៃដី។ នៅឆ្នាំ 2012 អាស៊ានមាន nominal GDP កើនឡើងច្រើនជាង 2 ទី្រលានដុល្លារអាមេរិក។ ប្រសិនបើប្រទេសអាស៊ានរួមបញ្ចូលគ្នាតែមួយ នោះអាស៊ាននឹងក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំជាងគេទីប្រាំបីនៅលើពិភពលោក។

                                               

ស៊ីហ្គេម

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម គឺជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍​នៃបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេមត្រូវគេប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង​ ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ​ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ។ == ប្រទេសដែលចូលរួម == 1 -គិតតាំងពីវៀតណាមខាងត្បូង

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៥ ធ្វើឡើងនៅទីក្រុងរ៉ង់គូន​ប្រទសភូមា ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ធ្នូ១៩៦៩។ វៀតណាមបានបដិសេដមិនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ដោយសារវិបត្តិសង្គ្រាមវៀតណាម។ សិង្ហបុរីដែលជាសមាជិកក្មេងខ្ចីរបស់សហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍នៅពេលនោះ បានស្នើសុំអោយមានការផ្លាស់ប្ដូរឈ្មោះព្រឹត្តិការណ៍នេះទៅជាកីឡាអាស៊ីអាគ្នេយ៍ វិញ។ ទោះជាមិនមានការប្រកាសផ្លូវការណាមួយក្ដី ការចូលរួមរបស់ហ្វីលីពីន និង ឥណ្ឌូនេស៊ី ពិតជាបានរួមចំនែកយ៉ាងធំធេងក្នុងការដោះស្រាយបញ្ហាធ្វើជាម្ចាស់ផ្ទះ ក៏ដូចជាលើកកំពស់ស្ដង់ដារកីឡានៅក្នុងតំបន់អោយកាន់តែមានការប្រកួតប្រជែង​លើសមុនទៅទៀត។ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ល ...

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៤

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៣ ធ្វើឡើងនៅទីក្រុងបាងកក​ប្រទសថៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ ធ្នូ១៩៦៧។ កម្ពុជាជាថ្មីម្ដងទៀតបានបដិសេដមិនធ្វើជាម្ចាស់ផ្ទះកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ទេ។

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី២

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី២ ធ្វើឡើងនៅទីក្រុងរ៉ង់គូន​ប្រទសភូមា ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ធ្នូ១៩៦១។ នេះជាលើកទី១ហើយដែលសមាជិកស្ថាបនិកទាំង៦របស់សហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ បានចូលរូមប្រកួតកីឡានេះ។

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី១ ធ្វើឡើងនៅទីក្រុងបាងកក​ប្រទសថៃ ពីថ្ងៃទី១២ដល់ថ្ងៃទី១៧ ធ្នូ១៩៥៩។ កម្ពុជាដែលជាប្រទេសមួយក្នុងចំនោមប្រទេសស្ថាបនិករបស់ សហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ មិនបានចូលរួមក្នុងការប្រកួតបើកឆាកកីឡានេះទេ។

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៦

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៦ ធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ​ប្រទសម៉ាឡេស៊ី ពីថ្ងៃទី៦ដល់ថ្ងៃទី១៣ ធ្នូ១៩៧១។ នៅក្នុងព្រឹត្តិការណ៍លើកនេះ​ម៉ាឡេស៊ីនិងសិង្ហបុរី​បានរួមគ្នាក្នុងការដាក់សំពាធអោយប្រទេសថៃ ដើម្បីអោយសហព័ន្ឋកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍មានលទ្ឋភាពទទួលសមាជិកថ្មីគឺហ្វីលីពីន និងឥណ្ឌូនេស៊ី។ តែទង្វើនេះមិនបានសំរេចទេ។ មន្ត្រីរបស់ថៃមានអារម្មណ៍ថា ការពង្រីកបែបនេះគឺផ្ទុយនឹងគោលបំនងដើមដំបូងក្នុងការបង្កើតព្រឹត្តិការណ៍កីឡានេះ ដែលថា "រឹតចំនងមិត្តភាពក្នុងគ្រួសារតូចមួយ" រវាងបណ្ដាប្រទេសជិតខាងនោះ។

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៧

                                               

អាស៊ី

អាស៊ី គឺជា​ទ្វីប​មួយ​ធំជាងគេ និង មាន​ប្រជាជន​ច្រើនជាងគេ​បង្អស់​នៅលើ​ពិភពលោក​។ ទ្វីប​នេះ បាន​គ្របដណ្ដប់​ប្រមាណ ៨.៦% និង​ផែនដី និង ប្រមាណ ២៩.៩% នៃ​ផ្ទៃដី ដែល​មាន​ប្រជាជន​ជាង ៤ ពាន់លាន​នាក់ ប្រមាណ ៦០% នៃ​ប្រជាជន​ពិភពលោក នា​ពេល​បច្ចុប្បន្ន​។ មួយផ្នែកធំ ស្ថិតនៅ​ប៉ែកខាងកើត និង អឌ្ឍគោលខាងជើង​។ ដើមឡើយ អាស៊ី​ត្រូវ​បាន​គេ​ចាត់​ថា​ជា​ផ្នែក​មួយ​នៃ​ផ្ទាំងទ្វីប​ដ៏​ធំ "អឺរ៉ាស៊ី" ក្រោយ​ផ្នែក​ខាងកើត​ត្រូវ​បាន​កាត់ចេញ​ទៅជា "ទ្វីបអឺរ៉ុប" ដែល​លាតសន្ធឹង​ចាប់ពី​ខាងកើត​នៃ​ព្រែកជីកស៊ុយអេ ខាងកើត​អ៊ូរ៉ាល់ និង ខាងត្បូង​នៃ​ជួរភ្នំកាវកាស សមុទ្រ​កាសព្យែន និង​សមុទ្រខ្មៅ​។ ទ្វីបអាស៊ី មាន​ព្រំប្រទល់ ខាងកើត​ជាប់នឹង​មហាសមុទ ...

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ដែលគ្រងនឹងធ្វើនៅឆ្នាំ១៩៦៣

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ដែលគ្រងនឹងធ្វើនៅឆ្នាំ១៩៦៣ ត្រូវបានខកខានលែងបានធ្វើវិញ ព្រោះកម្ពុជាដែលត្រូវបានគេតែងតាំងអោយធ្វើជាម្ចាស់ផ្ទះ មិនអាចរៀបចំប្រារព្ឋព្រឹត្តិការណ៍នេះបានដោយភាពអស្ថេរភាពក្នុងប្រទេសនិងការខ្វែងគំនិត​ជាមួយ International Amateur Athletic Federation។ កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៣ត្រូវបានលើកទៅអោយប្រទេសឡាវធ្វើជំនួស ប៉ុន្តែត្រូវបានឡាវស្នើសុំមិនធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៦៥ទេ ដោយសារកង្វះខាតហិរញ្ញវត្ថុ។ សំនាងល្អ ម៉ាឡេស៊ីបានស្ម័គ្រចិត្តចូលខ្លួនទទួលរៀបចំកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ឆ្នាំ១៩៦៥ ដែលធ្វើឡើងនៅកូឡាឡាំពួរដោយមានកីឡាករនិងមន្ត្រីដឹកនាំចំនួនជាង១៣០០នាក់ចូលរួម។ មកទល់ពេលនេះ សហព័ន្ឋកីឡាឧបទ្វីប ...

                                               

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨

កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍លើកទី៨ ធ្វើឡើងនៅទីក្រុងបាងកក​ប្រទសថៃ ពីថ្ងៃទី៩ដល់ថ្ងៃទី១៦ ធ្នូ១៩៧៥។ វៀតណាមខាងត្បូង កម្ពុជា និងឡាវ បានបដិសេដមិនចូលរួមព្រឹត្តិការណ៍លើកនេះ ដោយបញ្ហានយោបាយក្នុងប្រទេស។