Back

ⓘ អំពែរ ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថា​មានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់​នៃខ្សែចំលងក្នុងរយៈពេល១វិនាទី ..




អំពែរ
                                     

ⓘ អំពែរ

អំពែរ ជាខ្នាតរបស់ចរន្តអគ្គីសនីនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ។ ចរន្តអគ្គីសនី១អំពែរមានន័យថា​មានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់​នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។ ខ្នាតនេះត្រូវបានដាក់ឈ្មោះតាមរូបវិទូបារាំងឈ្មោះ អង់ដ្រេ ម៉ារី អំពែរ ដែលជាអ្នកប្រាជ្ញម្នាក់ដែលរកឃើញអេឡិចត្រូម៉ាញ៉េទិច។

                                     

1. និយមន័យ

និយមន័យក្នុងប្រព័ន្ធខ្នាតអន្តរជាតិសរសេរថា៖ មួយអំពែរ​ជាអាំងតង់ស៊ីតេចរន្តថេរមួយ ដែលឆ្លងកាត់ខ្សែចំលងពីរស្របគ្នា មានប្រវែងអនន្តនិងមានផ្ទៃមុខកាត់អាចចោលបាន ដាក់នៅប្រវែង 1 m ពីគ្នា និងបង្កើតកំលាំងអន្តរកម្ម​ស្មើនឹង 2 × 10 –7 ញូតុនក្នុងមួយម៉ែត្រ។ និយមន័យនេះផ្អែកលើច្បាប់កំលាំងរបស់អំពែរ។ អំពែជាខ្នាតគោល។

គូឡុំដែលជាខ្នាតរបស់បន្ទុកអគ្គីសនីត្រូវបានអោយនិយមន័យដូចតទៅ "១គូឡុំជាបរិមាណបន្ទុកអគ្គីសនីដឹកនាំងដោយចរន្តអគ្គីសនី១អំពែរក្នុងរយៈពេល១វិនាទី" ។ផ្ទុយមកវិញ ចរន្តអគ្គីសនី១អំពែរមានន័យថា​មានបន្ទុកអគ្គីសនី២គូឡុំឆ្លងកាត់ផ្ទៃមុខកាត់​នៃខ្សែចំលងក្នុងរយៈពេល១វិនាទី។

1 A = 1 C 1 s {\displaystyle 1\mathrm {A} ={\frac {1\mathrm {C} }{1\mathrm {s} }}\!\ }

ជាទូទៅបន្ទុកអគ្គីសនី Q កំនត់ដោយចរន្តអចិន្ត្រៃយ៍ I ឆ្លងកាត់ក្នុងរយៈពេល t ៖

Q = I t {\displaystyle Q=It\!\ }