Back

ⓘ ទ្រឹស្ដីរ៉ឺឡាទីវីតេ ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់អាល់បឺត អែងស្តែងគឺ៖ រ៉ឺឡាទីវីតេពិសេស និង រ៉ឺឡាទីវីតេទូទៅ។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ភា ..




ទ្រឹស្ដីរ៉ឺឡាទីវីតេ
                                     

ⓘ ទ្រឹស្ដីរ៉ឺឡាទីវីតេ

ទ្រឹស្ដីរ៉ឺឡាទីវីតេ ជាទូទៅសំដៅទៅលើទ្រឹស្ដីរ៉ឺឡាទីវីតេទាំង២របស់អាល់បឺត អែងស្តែងគឺ៖ រ៉ឺឡាទីវីតេពិសេស និង រ៉ឺឡាទីវីតេទូទៅ។ ពាក្យថារ៉ឺឡាទីវីតេមានន័យជាភាសាខ្មែរថា ភាពធៀប គឺមានន័យថាជាការសិក្សាចលនារបស់វត្ថុមួយធៀបនឹងវត្ថុមួយទៀត។ ពាក្យនេះក៏អាចសំដៅផងដែរទៅ រ៉ឺឡាទីវីតេហ្គាលីលេ។

                                     

1. រ៉ឺឡាទីវីតេពិសេស

thumb|250px| E = m c 2 {\displaystyle E=mc^{2}}

អត្ថបទពេញលេញ៖ រ៉ឺឡាទីវីតេពិសេស

រ៉ឺឡាទីវីតេពិសេស​ជាទ្រឹស្ដីស្ដីពីទំរង់របស់លំហពេល។ គំនិតត្រូវបានលើកឡើងដំបូងដោយអាល់បឺត អែងស្តែង នៅក្នុងនិក្ខេបបទឆ្នាំ១៩០៥របស់គាត់ ដែលមានចំនងជើងថា ស្ដីអំពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា ។ រ៉ឺឡាទីវីតេពិសេសផ្អែកលើឧបធារណ៍ ការសន្មតទុកជាមុនចំនួន២ ដែលមិនចុះសំរុងនឹងមេកានិចក្លាស់សិច៖

១. ច្បាប់នានានៅក្នុងរូបវិទ្យាគឺដូចគ្នាចំពោះអ្នកសង្កេតទាំងអស់ ដែលមានចលនាឯកសណ្ឋានធៀបនឹងគ្នាទៅវិញទៅមក គោលការណ៍រ៉ឺឡាទីវីតេរបស់ហ្គាលីលេអូ ហ្គាលីលេ ២. ល្បឿនពន្លឺនៅក្នុងសុញ្ញកាសគឺដូចគ្នាចំពោះគ្រប់អ្នកសង្កេតទាំងអស់ ដោយមិនអាស្រ័យនឹងចលនាធៀបរវាងអ្នកសង្កេតទាំងអស់ ក៏ដូចជាចលនារបស់ប្រភពពន្លឺ។

ទ្រឹស្ដីបទនេះផ្ដល់នូវលទ្ធផលគួរអោយភ្ញាក់ផ្អើលមួយចំនួនដូចជា៖

  • ការរួមតូចនៃប្រវែង៖ ប្រវែងរបស់អង្គធាតុមួយដែលមានចលនារួមតូចក្នុងទិសដៅដែលវាផ្លាស់ទីធៀបនឹងអ្នកសង្កេត
  • រូបមន្តសមមូលម៉ាស់-ថាមពល៖ E = mc 2, ថាមពលនិងម៉ាស់គឺសមមូលគ្នានិងអាចបំលែងទៅវិញទៅមក។
  • រ៉ឺឡាទីវីតេនៃភាពដំនាលគ្នា៖ ព្រឹត្តិការណ៍២ដែលហាក់ដូចជាកើតឡើងដំនាលគ្នាសំរាប់អ្នកសង្កេត A មិនកើតឡើងដំនាលគ្នាទេសំរាប់អ្នកសង្កេត B ទេ ប្រសិនបើអ្នកសង្កេត B មានចលនាធៀបនឹងអ្នកសង្កេត A ។
  • ការរីកលូតនៃពេលវេលា៖ នាឡិកាដែលមានចលនាដើរយឺតជាងនាឡិកានៅនឹងថ្កល់របស់អ្នកសង្កេត
                                     

2. រ៉ឺឡាទីវីតេទូទៅ

អត្ថបទពេញលេញ៖រ៉ឺឡាទីវីតេទូទៅ

ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅជាទ្រឹស្ដីនិយាយអំពីកំលាំងទំនាញសកល ដែលបង្កើតឡើងដោយអែងស្តែងនៅរវាងឆ្នាំ១៩០៧ដល់ឆ្នាំ១៩១៥។ ការបង្កើតរ៉ឺឡាទីវីតេទូទៅ​ចាប់ផ្ដើមពីគោលការណ៍សមមូល ដែលនៅក្នុងនោះសភាពរបស់ចលនាស្ទុះនិងភាពនៅនឹងថ្កល់នៅក្នុង​​ដែនទំនាញសកល ឧទាហរណ៍ដែលទំនាញដី មានរូបវិទ្យាដូចគ្នា។ ជាលទ្ធផល ចលនាទន្លាក់សេរីជាចលនានិចលភាព។ និយាយម្យ៉ាងទៀតបានថា អង្គធាតុមួយក្នុងទន្លាក់សេរី ធ្លាក់ចុះក្រោមព្រោះគ្មានកំលាំងដែលមានអំពើលើវា មិនមែនដោយសារកំលាំងទំនាញដីដូចដែលមាននិយាយនៅក្នុងមេកានិចក្លាស់សិចទេ។ ការណ៍នេះមិនត្រូវគ្នានឹងមេកានិចក្លាស់សិចនិងរ៉ឹឡាទីវីតេទូទៅទេ ព្រោះថានៅក្នុងទ្រឹស្ដីទាំងនោះ អង្គធាតុដែលផ្លាស់ទីដោយនិចលភាពមិនអាចបង្កើនល្បឿនធៀបទៅនឹងគ្នាទេ ប៉ុន្តែនៅក្នុងទន្លាក់សេរីអង្គធាតុពិតជាបានបង្កើនល្បឿន។ ដើម្បីដោះស្រាយផលលំបាកនេះ អែងស្តែងបានស្នើថាលំហពេលមានរាងកោង។ នៅឆ្នាំ១៩១៥ អែងស្តែងបានបង្កើតឡើងនូវសមីការដែនរបស់អែងស្តែងដែលចងភ្ជាប់​កំនោងលំហពេលនិងម៉ាស់ ថាមពល និងបរិមាណចលនា។

លទ្ធផលបានពីរ៉ឺឡាទីវីតេទូទៅមាន៖

  • ផលឡិនស៍-ធាររីង រឺបង្អូសតំរុយ ដែលនៅក្នុងនោះម៉ាស់ដែលវិលជុំវិញខ្លួនឯង អូស លំហពេលដែលនៅជុំវិញវា។
  • ពេលវេលាដើរកាន់តែយឺត នៅក្នុងដែនទំនាញកាន់តែខ្លាំង។ នេះជាបាតុភូតគេហៅថាការរីកលូតនៃពេលវេលាក្នុងដែនទំនាញសកល
  • គន្លងកូនវ៉ូ ដែលគេមិនអាចប្រមើលមើលបានក្នុងទ្រឹស្ដីទំនាញសាកលរបស់ញូតុន។ ចលនានេះជាចលនាដែលគេសង្កេតឃើញកើតមានចំពោះភពអង្គា។
  • សូមបីតែកាំរស្មីពន្លឺដែលគ្មានម៉ាស់ ក៏បត់កោងពេលចូលក្នុងដែលទំនាញសកលដែរ។
  • លំហកំពុងតែពង្រីកខ្លួន។ មកទល់ពេលនេះ មានផ្នែកនៃលំហខ្លះដែលធ្វើដំនើរចាកចេញពីយើងទៅក្នុងល្បឿនលឿនជាងល្បឿនពន្លឺ។ ការណ៍នេះមិនប្រឆាំងនឹងទ្រឹស្ដីរ៉ឹឡាទីវីតេពិសេសទេ ព្រោះលំហខ្លួនឯងពង្រីកខ្លួន។
                                     

3. តំនភ្ជាប់ក្រៅ

  • វីដេអូបង្រៀនរបស់សាកលវិទ្យាល័យយេល: រ៉ឺឡាទីវីតេពិសេសនិងទូទៅ នៅហ្គូហ្គលវីដេអូ
  • គំនូរជីវចលងាយយល់
  • រ៉ឺឡាទីវីតេ: ទ្រឹស្ដីពិសេសនិងទូទៅ ដោយ Publicliterature.org
  • សៀវភៅវិគី: រ៉ឺឡាទីវីតេពិសេស
  • តើអ្វីជាគ្រឹះពិសោធន៍សំរាប់រ៉ឺឡាទីវីតេពិសេស?
  • មេរៀនរ៉ឺឡាទីវីតេ
  • A Relativity Tutorial at Caltech - សេចក្ដីផ្ដើមអំពីរ៉ឺឡាទីវីតេពិសេសនិងទូទៅ
  • គំនូរជីវចលរ៉ឺឡាទីវីតេ ពីសាកលវិទ្យាល័យញូសៅវេល
  • ម៉ាស៊ីនគិតលេខរ៉ឺឡាទីវីតេ
  • គំនូរជីវចល បង្ហាញពីផលនៃរ៉ឺឡាទីវីតេពិសេសទៅលើអង្គធាតុផ្លាស់ទីដោយល្បឿនលឿន
  • Living Reviews in Relativity
  • រូបភាពវីដេអូរបស់អែងស្តែងកំពុងពន្យល់ពីទ្រឹស្ដីរ៉ឺឡាទីវីតេ
  • គំនូរជីវចលរ៉ឺឡាទីវីតេ
  • MathPages - Reflections on Relativity - មេរៀនពេញលេញអំពីរ៉ឺឡាទីវីតេ
                                     
  • ម ស ជ អ នករ បវ ទ យ ទ រ ស ដ សញ ជ ត អ ម រ ក ដ មក ន តអ ល ល ម ង ល កត រ វប នគ ស គ ល ច ប ស ត មរយ ទ រ ស ដ រ ឡ ទ វ ត របស ល ក
  • អ ងស ត ងប នស ក ស បន ថ មល រ ឡ ទ វ ត ព ស សន ដ យប នគណន ទ ន ញសកលច ល ហ យប នប ព ម ភ ទ រ ស ដ រ ឡ ទ វ ត ទ ទ ន ឆ ន ផ ន កម យន ទ រ ស ដ រ ឡ ទ វ ត ទ ទ គ
  • cជ ល ប នពន ល ក ន ងស ញ ញក ស ជ រ បមន តដ លទ ញព សន ន ដ ឋ នច ងក រ យរបស ទ រ ស ដ រ ឡ ទ វ ត ព ស សរបស អ ងស ត ងន ឆ ន រ បមន តន ម នន យថ ម ស ន ងថ មពលសមម លគ ន

Users also searched:

...

ចៃដន្យ​ណាស់! រូប​វិទូ​ Stephen Hawking.

Тео́рия относи́тельности физическая теория пространства времени, то есть теория, описывающая универсальные пространственно временные свойства физических процессов. Термин был введён в 1906 году Максом Планком с целью подчеркнуть роль принципа относительности в специальной теории относительности. ចំណេះដឹងទូទៅ៖ តើនរណាជាអ្នក. Albert ​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​​ទ្រឹស្ដី​រ៉ឺឡាទីវីតេ​​​របស់​លោក​. Теория относительности. នៅឆ្នាំ១៩០៥ របស់ Einstein, លោកបានលើកឡើងពី​ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស។. ចៃដន្យណាស់! រូបវិទូ Stephen Hawking. លោក Albert ត្រូវបានគេស្គាល់តាមរយៈទ្រឹស្ដី​រ៉ឺឡាទីវីតេរបស់លោក.


...