Back

ⓘ ស្រុកមិត្តភាព គីជាខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី ដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ​​​ ១៩ភូមិ។ក្នុងត ..




ស្រុកមិត្តភាព
                                     

ⓘ ស្រុកមិត្តភាព

ស្រុកមិត្តភាព គីជាខណ្ឌ័មួយនៅក្នុងចំណោមខណ្ឌ័ទាំងបី ដែលស្តិតនៅក្នុងខេត្តព្រះសីហនុដែលពីភ្នំពេញមកកានតំបន់នេះមានចំងាយ២៣២គ.ម។ នៅក្នុងខណ្ឌ័នេះមាន០៥ឃុំ​​​ ១៩ភូមិ។ក្នុងតំបន់នេះមានធនាគារ អង្គការ មន្ទីពេទ្យ សាលារៀនជាច្រើនដូចជា សាលាបឋមសិស្សា នឹង​​​ អនុវិទ្យាល័យកម្មករ​ក្រុងព្រះសីហនុ ​សាលាឋបមសិស្សាជាស៊ីម សាលាបឋមសិក្សាផ្សារលើ​ អនុវិទ្យាល័យសម្តេចឪ វិទ្យាល័យក្រុងព្រះសីហនុ បឋមសិស្សាឡាយហ្វ សាលាហ៊ុនសែនមិត្តភាព​​ មត្តេយ្យេខេត្តព្រះសីហនុ សាលាឃ្លាំងលើ។ ហើយមានសាកលវិទ្យាល័យចំនួន០៤​ សាកលវិទ្យាល័យBBU​ សាកលវិទ្យាល័យUME​​ សាកលវិទ្យាល័យKUTM​ សាកលវិទ្យាល័យLife ចំនែកផ្សារនៅតំបន់នេះមាន០៤ ផ្សារលើ​ ផ្សារអូរមួយដែលមានប្រជាជនមួយចំនួនហៅថាផ្សារចិន ផ្សារពាណិជ្ជកម្ម នឹង​ផ្សារឃ្លាំងលើ) វត្តអារាម នៅក្នុងតំបន់មានវត្តចំនួនបីគឺ​ វត្តលើ វត្តក្រោម វត្តអូរត្រេះ ។ នៅតំបន់នេះក៏មាន​កាស៊ីណូធំៗចំនួន០4ផងដែលគឺកាស៊ីណូកំពង់សោមសីធី កាស៊ីណូដាយមិនស៊ី កាស៊ីណូហូររីដេ និងកាសីណូអូរតែលសុខា​ ។ ហើយពាក់កណ្តាលនៃខណ្ឌ័នេះពន្ធ័ជុំវិញទៅដោយទឹកសមុទ្រនឹងកោះដែលបានធ្វើអោយតំបន់នេះជាតំបន់ផ្លូវទឹកសមុទ្រធំជាង គេកំពុងផែស្វយ័តជាកំពុងផែអន្តរជាតិនៅព្រះរាជាណាចក្រកម្ពុជាដែលមានទូក​ នឹង កាប៉ាល់តូចធំដឹក ទំនិញពីប្រទេសនានាចូលមកកាន់ប្រទេសកម្ពុជាតាមផ្លូវសមុទ្រនេះជារៀងរាល់ថ្ងៃ។

                                     

1. តំបន់ទេសចរណ៍

ដោយសារតែខណ្ឌ័នេះជាប់សមុទ្រដែល ធ្វើអោយមាន​ឆ្នេរសមុទ្រដ៏ស្រស់ស្អាត់ ចំនួន០៤​​គឺ ឆ្នេរអូរឈើទាល ឆ្នេរ​ឯករាជ្យអូរតែល៧ជាន់ ឆ្នេរសុខា នឹង​ ឆ្នេរអូរត្រេះ​​នឹងជាតំបន់ទេសចរណ៍ដែល សំបូរទៅដោយអាហារសមុទ្រស្រស់ៗ ដែលមានតំលៃសមរម ឆ្នេរខ្សាច់សរក្បុស ទឹកសមុទ្រមានពណ៏ខៀវស្រងាត់​ ខ្យល់អាកាសធម្មជាតិនិងបរិសុទ្ធ​​ ហើយប្រជាជននៅក្នុងតំបន់នេះមានទឹកមុខស្រស់ញញឹម ហើយមានផ្ទះសំណាក់ និង​សណ្ឋាគារជាច្រើនដែលធ្វើអោយតំបន់នេះមានមនុស្សច្រើនកុះករជាពិសេសគឺនៅថ្ងែសៅរ៍ថ្ងែអាទិត្យនឹងថ្ងែបុណ្យទាន។ប្រជាជននៅក្នុងខណ្ទ័នេះ ភាគច្រើនជាអ្នកនេសាទតាមសមុទ្រ លក់ដូរផ្សេងៗ ហើយអ្នកដែលជាប់នៅតាមមាត់សមុទ្រ ឫ នៅតាមផ្លូវទៅសមុទ្របានបើកជា ផ្ទះសំណាក់ សណ្ឋាគារ និងភោជនីដ្ឋាន​ ឫ លក់តាមមាត់សមុទ្រ ។

                                     

2. អាកាសធាតុ

នៅតំបន់នេះរដូវប្រាំងពីខែមិនាដល់ខែឧសភា ហើយថ្ងែដែលក្តៅមានកំដៅ៣៥អង្សា ។រដូវភ្លៀងចាប់ពីខែមិថុនាដល់ខែតុលា នឹង រដូវរងាចាប់ពី ខែវិច្ចកាដល់ខែកុម្ភះ បើត្រជាក់ជាង គេវិញមានរហូតដល់២០អង្សា​។​ នៅឆ្នាំ២០០៩ខណ្ឌ័មិត្តភាពក្រុងព្រះសីហនុត្រូវបានប្តូរទៅជាក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វិញ៕

ស្រុក មិត្តភាព រួមមាន៥ឃុំ និង១៩ភូមិ។