Back

ⓘ ព្រះបាទស៊ីសុវត្ថិ. នាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩០៤ នៅវេលាម៉ោង០៣ និង២០នាទីល្ងាចក្រុមប្រឹក្សារាជបល្លង្ក ដែលមានគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ព្រមទាំងបុព្វជិត និងព្ ..




                                     

ⓘ ព្រះបាទស៊ីសុវត្ថិ

នាថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩០៤ នៅវេលាម៉ោង០៣ និង២០នាទីល្ងាចក្រុមប្រឹក្សារាជបល្លង្ក ដែលមានគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ព្រមទាំងបុព្វជិត និងព្រមទាំងគ្រហស្តបានបើកសម័យប្រជុំនៃក្រោមអធិបតីភាពលោករេ៉ស៊ីដង់ស៊ូបេ៉រីយ័រ ជ្រើសរើសព្រះមហាក្សត្រថ្មីទៅតាមប្រពៃណីខ្មែរ។ ដោយហេតុថា ព្រះបាទនរោត្តម ពុំសូវស្និទ្ធស្នាលជាមួយបារាំង ព្រះរាជបុត្រព្រះអង្គពុំត្រូវបានជ្រើសរើសឱ្យស្នងរាជ្យសម្បត្តិពីព្រះរាជបិតាទេ។ នៅពេលនោះ ក្រុមប្រឹក្សារាជបាល្លង្ក ក្រោមអធិបតីលោករ៉េសុីដង់ប៉េរីយ៉របានជ្រើសរើសមហាឧបរាជ ព្រះបាទសុីសុវត្ថិ ត្រូវជាព្រះអនុជរបស់ព្រះបាទនរោត្តមឱ្យឡើងគ្រងរាជសម្បត្តិវិញ។ បើតាមលោក Paul COliard ព្រះបាទសុីសុវត្ថិជាបុគ្គល ដែលគួរឱ្យស្រឡាញ់ជាទីបំផុត ជាមនុស្សដែលមានចិត្តទូលាយ និងចិត្តមេតា្តជាទីបំផុតក្នុងចំណោមខ្មែរទាំងឡាយ។ ព្រះអង្គបានខិតខំទាំងកម្លាំងព្រះទ័យ និងកម្លាំងព្រះកាយ ដើម្បីធ្វើឱ្យមានសន្តិភាព និងធ្វើឱ្យប្រជារាស្រ្តបានសម្បូរសប្បាយ។ លុះបានឡើងសោយរាជសម្បត្តិភ្លាម ព្រះអង្គទ្រងបានប្រកាសឱ្យប្រើនូវព្រះរាជបញ្ញត្តិ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩០៤ ដែលបានបញ្ចាឱ្យលុបចោលនូវការធ្វើទុក្ខបុកម្នេញលើរាងកាយរបស់ជនមានទោស និងលើជនជនដែលត្រូវជាប់ចោទ។ នៅឆ្នាំក្រោយព្រះអង្គបានបញ្ញត្តិឱ្យលុបចោលកំណាន់ខេត្ត និងបញ្ញត្តិថាអំណើះតទៅកិច្ចរដ្ខបាលនៃព្រះរាជណាចក្រកម្ពុជាត្រូវសិក្សា និងពិនិត្យដោយលោកអគ្គមហាសេនា រួចទៅយកទៅជួនលោករ៉េសុីដង់ស៊ូប៉េរីយ័រ ពិនិត្យទៀត។ ព្រះបាទសុីសុវត្តិ ទ្រង់បានសោយទីវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្នុងជន្មាយុ ៨៧វស្សា។ ព្រះអនុជរបស់ព្រះបាទនរោត្តមគឺព្រះបាទស៊ីសុវត្ថិ ដែលជាឧបរាជ ទ្រង់មានព្រះជន្ម៦៥ វស្សា ត្រូវបានសោយរាជ្យបន្តនៅថ្ងៃជាមួយគ្នានោះ។ ព្រះអង្គបានទទួលព្រះរាជពិធីរាជាពិសេកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩០៦ ដោយមានលោក​ បូ ជាទេសាភិបាលបំពាកម្កុដថ្វាយក្នុងនាមនៃសាធារណរដ្ឋបារាំង។ ព្រះអង្គបានយាងទៅធ្វើទស្សនៈកិច្ចនៅប្រទេសបារាំងនៅខែបន្ទាប់ រួចបានយាងត្រឡាប់មកវិញនៅខែសីហា ឆ្នាំ១៩០៦។ ព្រះអង្គមានព្រះទ័យរីករាយខ្លាំងចំពោះព្រះរាជទស្សនកិច្ចនេះ ដែលបានឃើញថា ប្រទេសដែលជាអាណាព្យាបាលកម្ពុជា ហើយដែលប្រទេសកម្ពុជាផ្ញើវាសនាជាមួយជាប្រទេសធំមួយ។

                                     

1. រដ្ឋបាលទូទៅ

គួរគម្បីជ្រាបថា នៅមុននេះទឹកដីប្រទេសកម្ពុជាទាំងមូលត្រូវបានបែងចែកជាមណ្ឌលរដ្ឋបាលធំៗចំនួនប្រាំតាមរដ្ឋមន្ត្រីទាំងប្រាំ ដែលគ្រប់គ្រងមណ្ឌលធំៗនីមួយៗ ហើយដែលមានមុខងារកំណាន់ខេត្ត។ ចាប់ពីពេលនោះទៅ ពួកចាហ្វាយខេត្តមិនឡើងទៅរដ្ឋមន្រ្តីំណាមួយទៀតទេ តែស្ថិតនៅក្រោមការត្រួតពិន្យផ្ទាល់របស់រដ្ឋបាលអាណាព្យាបាលបារាំង។ នៅឆ្នាំដដែលនោះតាមរាជបញ្ញត្តិថ្ងៃទី០៣ ខែកក្កដា ព្រះបាទសុីសុវត្ថិបានបញ្ចាពីមុខងាររបស់រដ្ឋមន្រ្តីទាំងប្រាំមានដូចតទៅ។៖

  • ឧកញ៉ាចក្រី៖ មានមុខងារជារដ្ឋមន្ត្រីខាងសង្រ្គាម សាធារណៈការ និងការសិក្សាសាធារណៈ។
  • ឧកញ៉ាវាំង៖ មានមុខងារជារដ្ឋមន្រ្តីទទួលបន្ទុក់ការងារក្នុងព្រះបរមរាជវាំង ខាងហិរញ្ញវត្ថុ និងវិចត្រសិល្បៈ។
  • ឧកញ៉ាអគ្គមហាសេនា៖ មានមុខងារជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងធម្មការ និងជាអធិបតីនៃគណៈរដ្ឋមន្រ្តី។
  • ឧកញ៉ាក្រឡាហោម៖ មានមុខងារជារដ្ឋមន្ត្រីទ័ពជើងទឹក ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងកសិកម្ម។
  • ឧកញ៉ាយមរាជ៖ មានមុខងារជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

ចំពោះទឹកដីដែលបាត់បង់ទៅក្នុងដៃប្រទេសសៀមនោះ គេដឹងថាឆ្នាំ១៩០៤ ប៉ុន្មានខែក្រោយពីព្រះបាទសុីសុវត្ថិឡើងគ្រងរាជ្យសម្បត្តិ ប្រទេសសៀមបានបង្វិលទៅឱ្យបារាំង ហើយដែលបារាំងបានប្រគល់ព្រះអង្គវិញនូវខេត្តត្រាច កោះកុង ម្លូព្រៃ និងទន្លេរពៅ។ នៅពេលជាមួយគ្នានោះខេត្តស្ទឹងត្រែង និងស្រុកសៀមប៉ាងគឺត្រូវបានដកហូតពីប្រទេសលាវ ហើយប្រគល់ឱ្យព្រះរាជាខ្មែរវិញ។ តាមសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ រដ្ឋាភិបាលសៀមបានប្រគល់ឱ្យបារាំងនូវខេត្តបាត់ដំបង ខេត្តសៀមរាប និងសុីសុផុន តែបារាំងត្រូវឱ្យជាថ្នូរទៅវិញនូវដែនដីដាន់សៃ និងត្រាច។ ខេត្តទាំងបីខាងលើបារាំងបានប្រគល់មកឱ្យខ្មែរវិញ។

                                     

2. វិស័យអប់រំ

សម្រាប់មធ្យមសិក្សា ក្នុងសម័យនេះមានអនុវិទ្យាល័យសុីសុវត្ថិតែមួយគត់នៅរាជធានីភ្នំពេញ ដែលត្រូវបានបង្កើតតាំងពីឆ្នាំ១៩០៤ ម្លេះ។ ក្នុងវិស័យអប់រំ និងវប្បធម៌នេះ គេបានដឹងថាតាមរាជបញ្ញាតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩១៥ ព្រះបាទសុីសុវត្ថិបានបង្កើតគណៈកម្មការមួយ ដែលមាននាទីរៀបចំវចនានុក្រមខ្មែរ ជាលើកដំបូង រួចនៅឆ្នាំ១៩២១ ព្រះអង្គបានកសាងសាលាបាលីជាន់ខ្ពស់ និងរាជបណ្ណាល័យ។ ម៉្យាងទៀតនៅក្នុរាជ្ជកាលរបស់ព្រះអង្គដដែលឆ្នាំ១៩១៨ លោក Georges Groslier បានបង្កើតសារមន្ទីរមួននៅរាជធានីភ្នំពេញ ដើម្បីប្រមែប្រមូលនូវស្នាដៃខ្មែរ ដែលជាវត្ថុបុរាណយកថែរក្សាឱ្យបានគង់វង្សតទៅ។

                                     

3. វិស័យតុលាការ

ចាប់តាំងពីឆ្នាំ១៩១២ ព្រះរាជាព្រះអង្គបានប្រកាសឱ្យប្រើនូវក្រមព្រហ្មទណ្ឌថ្មី។ នៅឆ្នាំបន្ទាប់ក្រុមស៊ើបអង្កេតបទឧក្រិដ្ឋ និងឆ្នាំ១៩២២ ក្រមរដ្ឋប្បវេណី ក្រមនីតិវិធីបទបវេណីក៏ត្រូវបានប្រកាសឱ្យប្រើជាបន្តបន្ទាប់គ្នា។ ក្រោមមកទៀតាជបញ្ញត្តិថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩២២ បានបង្កើតឱ្យមានសាលាលហុ សាលាដំបូង សាលាឧទ្ធរណ៍ សាលាឧក្រិដ្ឋ និងសាលាវិនិច្ឆ័យ។ ប៉ុន្តែសាលាទាំងនោះ ឬវិស័យតុលាការទាំងមូលត្រូវស្ថិតក្រោមអំណាចគ្រប់គ្រងរបស់រដ្ឋការអាណាព្យាបាលបារាំង។

                                     

4. វិស័យសេដ្ឋកិច្ច

ក្នុងវិស័យសេដ្ឋកិច្ច គេបានដឹងថានៅក្នុងរជ្ជកាលព្រះបាទសុីសុវត្ថិ ចម្ការកៅស៊ូត្រូវបានបង្កើតឡើងជាលើកដំបូង នៅត្រង់តំបន់ជប់ ក្នុងឆ្នាំ១៩២១។ ដោយការសាកល្បងនេះទទួលបានជោគជ័យ ពួកអាណានិគមន៍និយមបារាំងបានបង្កើតចម្ការកៅស៊ូធំៗ ផ្សេងទៀតនៅត្រង់តំបន់ដីក្រហមក្នុងខេត្តកំពង់ចាម និងខេត្តក្រចេះ។ នៅក្នុងឆ្នាំ១៩៣១ ទំហំផ្ទៃដីដាំកៅស៊ូឡើងហួសពី២៥០០០ហិចតា។

                                     
  • ឧទ យ នន ត រ វប នគ ដ ក ឈ ម ត មព រ មហ ក សត រ ព រ ប ទ ស ស វត ថ ម ន វង ស ដ លធ ល ប ទ ទស សន ត បន ន ហ យប នស ល ប ន ទ ន ក ន ងឆ ន ព រ ប ទ ម ន វង សប នបញ ជ ឱ យស ងសង ព រ
  • ហ យ ជ ព រ រ ម ន ព រ អង គ ម ច ស ស វត ថ ន ង ព រ ប ទ ស ស វត ថ ដ ល ឡ ង ស យ រ ជ យ បន ត ព ព រ អង គ នរ ត តម ជ ព ក យ មកព ភ ស ប ល
  • ជម ល ខ ម រ ន ង ខ ម ររវ ងព រ ប ទចន ទរ ជ ជ ម យ ស ដ ចកនន ឆ ន 1516 1525 នរ ត តម ស ស វត ថ ស ស វត ថ ម ន វង ស នរ ត តមស ហន នរ ត តម ស រ ម រ ត ស ស វត ថ ក សម
  • បរមអដ ឋធ ត ព រ រ ជប ត សព វថ ង ម នអក សរច រ កល ថ មត មព រ រ ជបញ ជ ព រ ប ទ ស ស វត ថ តម កល ន ទ ន ត ងព ឆ ន រ ងមក ន ឆ ន ព រ ប ទនរ យណ រ ជ
  • ក រ មព រ អធ បត ដ ខ ពង ខ ពស ន ព រ អង គម ច ស ស ស វត ថ ម ន វង ស ដ លជ ព រ រ ជត ណ ងដ ខ ពង ខ ពស របស ព រ ប ទ ស ស វត ថ ស ថ បត យកម មដ អស ច រ យន ត រ វប នស ងសង ដ យឧកញ ញ
  • ស ស វត ថ ស ផ នវង ស ន ង សម ដ ច ក សត រ ស ស វត ថ ព នដ រ ព រ រ ជ ប ត រ ព រ រ ជ ប ត រ ន ព រ ករ ណ ព រ ប ទ សម ដ ច ព រ ស ស វត ថ យ ង ទ កម ព ជ ក រ ម
  • ជ មហ ស ព រ ប ទ អង គដ ង សម ត ចព រ ប យ ព រ បរមជ ត ក សត រ យ អ នកម ន ងប ន សម ត ចព រ ប យ ព រ បរមអច ឆរ អក សរអ នកម ន ងព ឬព ម ត ហ ល ង ស ស វត ថ
  • ដ យដ ងថ ទ រង ម នច ត តឯករ ជ យព ក ជ ន សមកវ ញ ព រ នរ ត តម - ស ហន គ ព រ នត ត ខ ងម ត ន ព រ ប ទ ស ស វត ថ ត រ វប នល កឱ យឡ ងស យរ ជ យ ព កប រ ងប នគ តថ ព រ ស ហន វ យក ម ងអ ចន
  • ន ស ណង ឈ ក ន ងរ ជ យ ព រ ប ទ នរ ត ដម ក រ យមកត រ វប នរ រ ស ងសង ជ ថ ម ឡ ងវ ញន ក ន ងឆ ន ក ន ងរ ជ ព រ មហ ក សត រ យ ន ស ស វត ថ ក សម ព រ វ ហ រក វមរកត
  • វ ហ រ ព រ ព ទ ធស ស ន ផង ន ឆ ន ព រ ប ទ ស ស វត ថ ទ រង ប ន ត រ ស បង គ ប ឱ យ ធ វ ស ល ច រ ក ដ ក ន ម ខ ព រ ច ត ត យ យ ង ត ច ព រ ព រ ប ទ សម ដ ច ព រ មហ វ រក សត រ
  • ន ព លដ ល ព រ ប ទ ហរ រក ស រ ម ឥស សរ ធ បត ស យទ វង គតទ ព កព រហ មណ ប រ ហ ត ប នល កព រ រ ជប ត រច បង ព រ ន ម អង គច រឡ ង ឬអង គវត ឱ យឡ ងគ រងរ ជ យសម បត ត ព ព រ

Users also searched:

...