Back

ⓘ ខ្សែទឹករង្វល់របស់មហាសមុទ្រ សំខាន់ៗនៅលើផែនដីមាន៖ ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងត្បូង South Atlantic Subtropical Gyre ប្រព័ន្ឋខ្សែទឹកអេក្វាទ័រប៉ាស៊ីហ្វិក Pa ..




ខ្សែទឹករង្វល់របស់មហាសមុទ្រ
                                     

ⓘ ខ្សែទឹករង្វល់របស់មហាសមុទ្រ

ខ្សែទឹករង្វល់របស់មហាសមុទ្រ សំខាន់ៗនៅលើផែនដីមាន៖

  • ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងត្បូង South Atlantic Subtropical Gyre
  • ប្រព័ន្ឋខ្សែទឹកអេក្វាទ័រប៉ាស៊ីហ្វិក Pacific Equatorial Current System
  • ប្រព័ន្ឋខ្សែទឹកអេក្វាទ័រអាត្លង់ទិក Atlantic Equatorial Current System
  • ខ្សែទឹករង្វល់អនុត្រូពិកប៉ាស៊ីហ្វិកខាងត្បូង South Pacific Subtropical Gyre
  • ខ្សែទឹកជុំវិញអង់តាកទិក Antarctic Circumpolar Current
  • ខ្សែទឹករង្វល់អនុត្រូពិកមហាសមុទ្រឥណ្ឌា Indian Ocean Subtropical Gyre
  • ខ្សែទឹករង្វល់អនុប៉ូលសមុទ្ររ៉ូស Ross Sea Subpolar Gyre
  • ខ្សែទឹករង្វល់មូសុងឥណ្ឌា Indian Monsoon Gyres
  • ខ្សែទឹករង្វល់អនុប៉ូលអាត្លង់ទិកខាងជើង North Atlantic Subpolar Gyre
  • ខ្សែទឹករង្វល់អនុត្រូពិកប៉ាស៊ីហ្វិកខាងជើង North Pacific Subtropical Gyre ៖ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ខ្សែទឹករង្វល់ប៉ាស៊ីហ្វិកខាងជើង​។ ខ្សែទឹករង្វល់នេះ​គ្របដណ្ដប់​ស្ទើរពាសពេញ​មហាសមុទ្រប៉ាស៊ីហ្វិកខាងជើង​ទាំងស្រុង។ វាស្ថិតនៅ​ចន្លោះ​ខ្សែអេក្វាទ័រ​និង​រយៈទទឹង​៥០ ០ ​ខាងជើង។ ខ្សែទឹករង្វល់នេះ​វិលតាមទិសទ្រនិចនាឡិកា និងផ្គុំឡើងដោយ​ខ្សែទឹកមហាសមុទ្រ៤​គឺ ខ្សែទឹកប៉ាស៊ីហ្វិកខាងជើង ខ្សែទឹកកាលីហ្វរនៀ ខ្សែទឹកអេក្វាទ័រខាងជើង និង ខ្សែទឹកឃឹរ៉ុស៊ីអុ។
  • ខ្សែទឹករង្វល់អនុប៉ូលប៉ាស៊ីហ្វិកខាងជើង North Pacific Subpolar Gyre
  • ខ្សែទឹករង្វល់អនុត្រូពិកអាត្លង់ទិកខាងជើង North Atlantic Subtropical Gyre
  • ខ្សែទឹករង្វល់អនុប៉ូលសមុទ្រវិដដែល Weddell Sea Subpolar Gyre
                                     

1. ខ្សែទឹករង្វល់អនុត្រូពិក

ផ្ចិតរបស់ខ្សែទឹករង្វល់នេះ​ជាតំបន់​មានសំពាធខ្ពស់។ ទិសដៅរង្វល់របស់ខ្សែទឹកគឺ តាមទិសទ្រនិចនាឡិកាចំពោះអឌ្ឍគោលខាងជើង និង ច្រាស់ទិសទ្រនិចនាឡិកាចំពោះអឌ្ឍគោលខាងត្បូង។ នេះជាផលរបស់កំលាំងកូរ៉្យូលីស។ កត្តាដែលធ្វើអោយចំនុចផ្ចិត​មានសំពាធខ្ពស់គឺដោយសារ ខ្យល់នៅខាងជើងខ្សែទឹកដែលបក់ទៅខាងលិច និងខ្យល់ជំនួញនៅខាងត្បូងខ្សែទឹកដែលបក់ទៅទិសខាងកើត។

                                     

2. ខ្សែទឹករង្វល់អនុប៉ូល

ខ្សែទឹករង្វល់អនុប៉ូលកើតឡើងនៅរយៈទទឹងខ្ពស់ ប្រហែល​៦០ ០ ។ ទិសដៅរង្វល់គឺច្រាស់ទ្រនិចនាឡិកា​ចំពោះអឌ្ឍគោលខាងជើង ជុំវិញតំបន់សំពាធទាបមួយ។ ចរន្តទឹកខាងលើ​ជាទូទៅហូរសំដៅទៅផ្ចិតរបស់វា។ បាតុភូតនេះគេហៅថាដំនឹកអេកម៉ាន់​ ដែលបង្កើតអោយមានការនាំមកផ្ទៃខាងលើ​នូវសារធាតុចិញ្ចឹមពីបាតសមុទ្រ។