Back

ⓘ ម៉ាក្រូសេដ្ឋកិច្ច. ម៉ាក្រូសេកិច្ច​ គឺជាការសិក្សាដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុ ..




ម៉ាក្រូសេដ្ឋកិច្ច
                                     

ⓘ ម៉ាក្រូសេដ្ឋកិច្ច

ម៉ាក្រូសេកិច្ច​ គឺជាការសិក្សាដែលផ្តោតទៅលើ​សេដ្ឋកិច្ចរបស់​ប្រទេសទាំងមូល ខុសពី មីក្រូសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើ​​បុគ្គល គ្រួសារ​​​ រឹក្រុមហ៊ុននីមួយៗ។អ្នកម៉ាក្រូសេកិច្ច​គេសិក្សាអំពី ផលទុនជាតិសរុប ​ អត្រាអ្នកគ្មានការងារធ្វើ ដើម្បីអោយយល់ពីសេដ្ឋកិច្ចជាតិជារួម។ អ្នកម៉ាក្រូសេកិច្ច​បានបង្កើតម៉ូដេល​​សំរាប់ពន្យល់ពី​អំពីចំណូលជាតិ ផលិតផល ការចំណាយ អត្រាអ្នកគ្មានការងារធ្វើ អតិផរណា ការសន្សំ ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និង ហិរញ្ញវត្ថុអន្តរជាតិ ​។ ​ចំណែកឯ មីក្រូសេដ្ឋកិច្ច​ ជាសំខាន់ផ្តោតទៅលើសកម្មភាពរបស់បុគ្គល ដូចជាសហគ្រាស អ្នកប្រើប្រាស់ និងការសិក្សាអំពីទង្វើ​ពួកគេ​ទាក់ទងក្នុងការកំនត់​តំលៃ ​ និងចំនួនផលិតផល នៅលើទីផ្សារ អ្វីមួយ។ ម៉ាក្រូសេកិច្ចគឺជាជំនាញ​សិក្សាធំទូលាយទាក់ទងទៅនឹងសេដ្ឋកិច្ច។ គោលបំណងនៃការសិក្សាសំខាន់របស់​ម៉ាក្រូសេកិច្ចមាន២។

  • ទីមួយគឺ ចង់យល់ពីមូលហេតុCauses និង​ផលវិបាកConsequencesនៃបំរែបំរួលចំណូល​ជាតិក្នុង​រយៈពេលខ្លី Short-run fluctuations or business cycle។
  • ទីពីរគឺ ចង់យល់អំពីកត្តាដែលកំនត់​ការរីកចំរើនសេដ្ឋកិច្ចជាតិ​រយៈពេលវែង​Long-run economic growth។​

ម៉ូដេលម៉ាក្រូសេកិច្ច ត្រូវបានប្រើដោយ​រដ្ឋាភិបាល និងសហគ្រាសធំៗសំរាប់ជួយក្នុងការវាយតំលៃ​និងដើម្បីអភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច Economic Policy និង​​យុទ្ធសាស្ត្រ​ក្រុមហ៊ុន ​Businese Strategy។

                                     

1. ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច

សៀវភៅដំបូងដែលបានបោះពុម្ភឡើងក្រោមចំនងជើងថាម៉ាក្រូសេដ្ឋកិច្ចMacroeconomicsគឹដោយសេដ្ឋកិច្ចវិទូជនជាតិនរវេNorwegianឈ្មោះRagnar Frischក្នុងឆ្នាំ១៩៣៣។ === ទ្រឹស្តីសេដ្ឋកិច្ចបែបចាស់និង​ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍Classical economics and the quantity theory of money === រហូតដល់ដើមសតវត្សន៍ទី២០ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍គឹជាម៉ូដេលម៉ាក្រូសេកិច្ចដែលពេញនិយមជាងគេក្នុងចំណោមសេដ្ឋកិច្ចវិទូបែបចាស់។ ម៉ូដេលនៃទ្រឹស្តីបទនេះ​គឺ​មានសមីការ​ដូច​​ខាងក្រោម៖

M ⋅ V = P ⋅ Q {\displaystyle M\cdot V=P\cdot Q}

សមីការនេះមានន័យថា​ ផលគុណបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍Money Supply និង​ល្បឿនរូបិយបណ្ណន៍Velocity of moneyល្បឿនដែលរូបិយបណ្ណន៍ធ្វើចរន្ត​ពីបុគ្គល​ម្នាក់ទៅ​បុគ្គលម្នាក់ទៀតគឹជា​តំលៃនៃផលិតផលសរុបNominal Ouput=ផលគុណនៃតំលៃទំនិញនិង​បរិមាណផលិផលដែលបានផលិត។​ ចំពោះសេដ្ឋកិច្ចវិទូដូចជា​​Irving Fisherបាន​ឧបមាថា​ចំណូលពិតReal incomeនិងល្បឿនរូបិយបណ្ណន៍Vមិន​ប្រែប្រួលក្នុង​រយៈពេលខ្លី តាមសមីការខាងលើបើតំលៃ​Pប្រែប្រួល ធ្វើអោយបរិមាណផ្គត់ផ្គង់រូបិយបណ្ណន៍M​ប្រែប្រួលដែរ។​​ សមីការបានក្លាយជាមូលដ្ឋានគ្រឹះសំខាន់របស់ក្រុមសេដ្ឋកិច្ចរូបិយបណ្ណន៍និយមMonetarism។ ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះThe classical quantity theory of moneyបានផ្អែកទៅលើការឧបមាថា​​តំរូវការរូបិយបណ្ណន៍​Money Demand​មិនប្រែប្រួល និងមិនមានទំនាក់ទំនងជាមួយកត្តាដទៃទៀត​ដូចជា​អត្រាការប្រាក់​Interest Rates។​​ សេដ្ឋកិច្ចវិទូ​បាន​លើកយក​បញ្ហារបស់ទ្រឹស្តីបទបរិមាណរូបិយបណ្ណន៍បែបចាស់នេះ​ចំពោះតំរូវការរូបិយបណ្ណន៍​នៅពេលដែលវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរGreat Depressionបានកើតឡើង​ ដែលនាំអោយល្បឿនរូបិយបណ្ណន៍បានធ្លាក់ចុះយ៉ាងគំហុក។

                                     

1.1. ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច កេនស៊ាននិយមKeynesianism

រហូតឆ្នាំ១៩៣០ អ្នកវិភាគសេដ្ឋកិច្ចស្ទើរតែទាំងអស់​មិនបានធ្វើការបែងចែកសកម្មភាពជាបុគ្គល និងសកម្មភាពជារួមទេ។ ក្រោយវិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរGreat Depressionក្នុង​ឆ្នាំ​១៩៣០​ និង​ការវិវត្តន៍នៃគំនិតស្តីអំពីចំណូល​ជាតិNational Income​ និងទិន្នន័យផលិតផលProduct statistics ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចត្រូវបានទទួលការចាប់អារម្មណ័​ ហើយក៏បាន​រីកចំរើនឡើង។​ មុនពេលនោះការយល់ដឹងអំពី​គណនេយ្យជាតិNational Account​ដូចសព្វថ្ងៃនេះគឺគ្មានទេ។​ គំនិតរបស់សេដ្ឋកិច្ចេវិទូ​ជនជាតិអង់គ្លេស​ឈ្មោះ​John Maynard Keynesដែលខំពន្យល់​អំពី​វិបតិ្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរGreat Depression បានជំរុញអោយមានការទទួលស្គាល់ទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ច។

                                     

1.2. ការវិវត្តន៍នៃទ្រស្តីបទម៉ាក្រូសេដ្ឋកិច្ច ក្រោយកេនស៊ានAfter Keynes

ក្រោយកេនស៊ានAfter Keynes មានការខិតខំប្រឹងប្រែងដើម្បីពន្យល់ថាគ្មានភាពខុសគ្នារវាង​ម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ចទេ។ ដោយចាប់ផ្តើមក្នុង​ឆ្នាំ១៩៥០ ម៉ាក្រូសេដ្ឋកិច្ចវិទូ​បាន​បង្កើតម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដែលផ្អែក​មីក្រូសេដ្ឋកិច្ចMicro-based models of macroeconomic behavior​ ដូចជាអនុគមន៍ចំណាយConsumption Function។ សេដ្ឋកិច្ចវិទូ​ជនជាតិហូឡង់ឈ្មោះJan Tinbergenបានបង្កើត​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដំបូងគេ​សំរាប់ការស្រាវជ្រាវ​ក្នុង​ប្រទេស​ហូឡង់ ហើយក្រោយសង្គ្រាមលោក​លើកទី២ត្រូវបានយក​ទៅ​ប្រើ​​ក្នុង​សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស។ ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចដំបូង​គេសំរាប់ការស្រាវ​ជ្រាវក្នុង​ពិភពលោក​ត្រូវបានបង្កើតឡើង​ដោយ​លោកLawrence Kleinដែលទទួលបាន​ណូលបែលប្រាយផ្នែកសេដ្ឋកិច្ច​Nobel Memorial Prize in Economicsក្នុង​ឆ្នាំ​១៩៨០។ ក្នុង​ទសវត្សន៍ទី៧០​ អ្នកទ្រឹស្តី​ដូចជា Robert Lucas Jrបានលើកចោទជាបញ្ហាក្នុង​ម៉ូដេល​ម៉ាក្រូសេដ្ឋកិច្ចរបស់កេនស៊ាន​ថាដែលមិនបានគិតបញ្ចូល​នូវ​សកម្មភាពរបស់បុគ្គល ផ្ទុយទៅ​វិញដោយ​ផ្អែក​ទៅលើការពិនិត្យ​អញ្ញតម៉ាក្រូសេដ្ឋកិច្ច​កាល​ពីអតីតកាល។ ភាពចំរូងចំរាស់នៃទ្រឹស្តីម៉ាក្រូសេដ្ឋកិច្ចមានច្រើន។​ ប៉ុន្តែក្នុង​ឆ្នាំ១៩៥៣​ Friedman, M.​​ បានពោលថាគោលបំនងសំខាន់នៃការស្រាវជ្រាវសេដ្ឋកិច្ច មិនមែនជាការរកខុស​រឺត្រូវ តែជាការជំរុញធ្វើ​អោយមាន​ប្រយោជន៍​ដល់​សេដ្ឋកិច្ច។



                                     

2. វិធីតាមរយៈការវិភាគAnalytical approaches

  • សេដ្ឋកិច្ចតាមបែបថ្មីនិងចាស់Neoclassical economics
  • សេដ្ឋកិច្ចតាមបែបកេនស៊ានKeynesian economics

ក្រុមSchools

  • ក្រុមសេដ្ឋកិច្ចតាមបែបកេនស៊ានថ្មី New Keynesian economics
  • ក្រុមសេដ្ឋកិច្ចតាមបែបក្រោយកេនស៊ាន Post-Keynesian economics
  • ក្រុមសេដ្ឋកិច្ចតាមបែបថ្មីនិងចាស់ Neoclassical economics
  • ក្រុមរូបិយប័ណ្ណនិយម Monetarism​ ដែលដឹកនាំដោយMilton Friedmanបាន​ពោលថាអតិផរណាInflationមាន​នូវគ្រប់ទិសទីក្នុង​សេដ្ឋកិច្ចរូបិយប័ណ្ណ។ វាបានទាត់ចោលនូវ​វិធានការចំណាយរដ្ ឋ​Fiscal Policy ព្រោះវិធានការនេះនាំមកនូវCrowding out​ក្នុងផ្នែកឯកជន។​ ជាងនេះទៅទៀត ក្រុមរូបិយប័ណ្ណនិយម មិន​ព្យាយាមដោះស្រាយបញ្ហាអតិផរណា Inflation​ និង​អតិបរណា Deflation​​ តាមរយៈគ្រប់គ្រង​តំរូវការ Demand management ដូច​ក្រុមកេនស៊ានសេដ្ឋកិច្ចទេ។ ប៉ុន្តែវាព្យាយាម​ដោះស្រាយ​តាមរយៈ​ វិធានការរូបិយប័ណ្ណ Monetary Policy ដូចជាការរក្សា​កំណើននៃ​បរិមាណផ្គត់ផ្គង់រូបិយប័ណ្ណអោយថេរ។
                                     

3. វិធានការម៉ាក្រូសេកិច្ច Macroeconomic Policies

ដើម្បីជៀសវាងនូវ​វិវបត្តិសេដ្ឋកិច្ចធំៗ​ ដូចជា The Great Depression រដ្ឋាភិបាលព្យាយាម​កែលសំរួល​វិធានការសេដ្ឋកិច្ច ដោយសង្ឃឹមថានឹង​អាចរក្សាបានស្ថេរភាពសេដ្ឋកិច្ច។​ រដ្ឋាភិបាល​ជឿថា​ការជោគជ័យ​នៃការ​ធ្វើការ​​កែសំរួល​សេដ្ឋកិច្ច មានសារសំខាន់​ក្នុង​ការ​ថែរក្សា​អោយមានស្ថេរភាពសេដ្ឋកិច្ច និងជំរុញអោយមាន​ការរីកចំរើន។​ វិធានការនេះមាន​២​គឺ៖

  • គោលនយោបាយសារពើពន្ធ Fiscal Policy
  • គោលនយោបាយរូបិយវត្ថុ Monetary Policy