Back

ⓘ ស៊ីហ្គេមលើកទី២៤ ធ្វើឡើងនៅ​នគររាជសីមាប្រទសថៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី ១៥ ធ្នូ ២០០៧។ គណកម្មការអូឡាំពិចថៃបានរៀបចំព្រឹត្តិការណ៍អោយជាន់ពេលគ្នាជាមួយ​ពិធីបុណ្យខួបចំរើនព្រះជ ..




                                     

ⓘ ស៊ីហ្គេមលើកទី២៤

ស៊ីហ្គេមលើកទី២៤ ធ្វើឡើងនៅ​នគររាជសីមាប្រទសថៃ ពីថ្ងៃទី៦ ដល់ថ្ងៃទី ១៥ ធ្នូ ២០០៧។ គណកម្មការអូឡាំពិចថៃបានរៀបចំព្រឹត្តិការណ៍អោយជាន់ពេលគ្នាជាមួយ​ពិធីបុណ្យខួបចំរើនព្រះជន្ម គំរប់៨០វស្សារបស់ព្រះចៅភូមីបុល អាឌុលយ៉ាដេត។ ស៊ីហ្គេមលើកទី២៣នេះត្រូវបានគេគ្រោងនឹងធ្វើឡើងនៅ សិង្ហបុរី ទេ។ តែសិង្ហបុរីបានបោះបង់ឱកាសនេះ ដោយពហុកីឡាដ្ឋានជាតិសិង្ហបុរីត្រូវបានកំទេចចោលដើម្បីសាងសង់ Singapore Sports Hub នៅឆ្នាំ២០០៤។

ដូចនៅវៀតណាមនិងហ្វីលីពីនដែរ ស៊ីហ្គេមនៅថៃលើកនេះធ្វើឡើងនៅច្រើនកន្លែង មាន នគររាជសីមា បាងកក និង ជុនបុរី។ នគររាជសីមាជាខេត្តមួយនៅភាគឦសានប្រទេសថៃ។ ក្នុងការរៀបចំស៊ីហ្គេមលើកនេះ គេបានចំនាយប្រាក់ប្រមាណ ៦៥លានដុល្លា ក្នុងការស្ថាបនាបុរីកីឡាថ្មី។