Back

ⓘ ស៊ីហ្គេមលើកទី២៣ ធ្វើឡើងនៅ​ប្រទសហ្វីលីពីន ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី ៥ ធ្នូ ២០០៥។ នេះជាលើកទីមួយហើយនៅស៊ីហ្គេមដែលពិធីបើកនិងបិទការប្រកួត ធ្វើឡើងនៅទីវាល។ ថ្វីបើហ្ ..




                                     

ⓘ ស៊ីហ្គេមលើកទី២៣

ស៊ីហ្គេមលើកទី២៣ ធ្វើឡើងនៅ​ប្រទសហ្វីលីពីន ពីថ្ងៃទី២៧ វិច្ឆិកា ដល់ថ្ងៃទី ៥ ធ្នូ ២០០៥។ នេះជាលើកទីមួយហើយនៅស៊ីហ្គេមដែលពិធីបើកនិងបិទការប្រកួត ធ្វើឡើងនៅទីវាល។ ថ្វីបើហ្វីលីពីនមានពហុកីឡាដ្ឋានច្រើនក៏ដោយ អ្នករៀបចំកម្មវិធីសំរេចចិត្តធ្វើនៅទីវាលបែបនេះ ដើម្បីអាចទទួលទស្សនិកជិនដ៏ច្រើនលើសលបបាន។ ជាលទ្ឋផល ស៊ីហ្គេមលើកទី២៣នេះ មានអ្នកទស្សនាច្រើនជាងគេបំផុតក្នុងប្រវត្តិស៊ីហ្គេម ដោយមានទស្សនិកជនជាង២សែននាក់ ចូលរួមពិធីបើកនិងបិទការប្រកួត។ នេះជាលើកទីបីហើយដែលហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ លើកទី១គឺនៅឆ្នាំ ១៩៨១ និងលើកទី២នៅឆ្នាំ១៩៩១ ។ ទាំង២លើកមុននេះភាគច្រើននៃព្រឹត្តិការណ៍កីឡាទាំងអស់ធ្វើឡើងនៅក្នុងនិងក្បែរ​រដ្ឋធានីម៉ានីល។ តែលើកនេះ គេសំរេចពង្រាយព្រឹត្តិការណ៍កីឡាទៅបណ្ដាទីក្រុងជាង១០នៅទូទាំងប្រទេស។ កត្តានេះធ្វើអោយប្រទេសចូលរួមមានការបារម្ភអំពីផលវិបាកនៃការធ្វើដំនើរនិងការហូបចុកស្នាក់នៅ។ ប៉ុន្តែគេមិនឃើញមានបញ្ហាអ្វីចោទទេនៅពេលដែលពួកគេបានទៅដល់នោះ។

                                     

1. ព្រឹត្តិការណ៍កីឡា

ចំនាំ ៖ បាល់បោះដែលជាកីឡាពេញនិយមនៅហ្វីលីពីន ត្រូវបានដកចេញពីស៊ីហ្គេមលើកទី២៣នេះ ដោយសារសហព័ន្ឋបាល់បោះអន្តរជាតិបានដាក់ទណ្ឌកម្ម​មិនអោយហ្វីលីពីនចូលរួមប្រកួតកីឡាបាល់បោះជាអន្តរជាតិឡើយ។