Back

ⓘ កីឡាអូឡាំពិក ​គឺជា​ប្រភេទកីឡាអន្តរជាតិចំរុះ​ដែលត្រូវបានបែងចែក​ជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹត ..




កីឡាអូឡាំពិក
                                     

ⓘ កីឡាអូឡាំពិក

កីឡាអូឡាំពិក ​គឺជា​ប្រភេទកីឡាអន្តរជាតិចំរុះ​ដែលត្រូវបានបែងចែក​ជាពីរព្រឹត្តិការណ៍គឺ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ និងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ។ ព្រឹតិ្តការណ៍ទាំងពីរនេះត្រូវបានប្រារព្ធឡើងជារៀងរាល់បួនឆ្នាំម្តង។ ព្រឹត្តិការណ៍កីឡាទាំង២នេះ​ត្រូវបានប្រារព្ធធ្វើឡើង​ក្នុងឆ្នាំជាមួយគ្នារហូតដល់ឆ្នាំ ១៩៩២។ ប៉ុន្តែក្រោយមក ពួកវាក៏ត្រូវពន្លាតពីគ្នាចំនួន២ឆ្នាំ។ ដើមកំនើតកីឡាអូឡាំពិក ត្រូវបានកត់ត្រាទុកដំបូងក្នុងឆ្នាំ ៧៧៦មុនគ.ស ក្នុងទីក្រុងអូឡាំព្យ៉ានៃប្រទេសក្រិច ហើយត្រូវបានប្រារព្ធធ្វើឡើងរហូតដល់ឆ្នាំ៣៩៣នៃគ.ស។ ចំនាប់អារម្មណ៍អំពីការរស់ឡើងវិញនៃកីឡាអូឡាំពិក ត្រូវបានសរសេរដំបូងដោយកវីនិពន្ធកំនាព្យជនជាតិក្រិច និងជានិពន្ធនាយកកាសែត លោក Alexandros Soutsos ក្នុងកំនាព្យរបស់គាត់ដែលមានចំនងជើងថា "Dialogue of the Dead" ក្នុងឆ្នាំ១៨៣៣។ លោក អេវ៉ង់ងហ្គេឡូស ហ្សាបប៉ា គឺជាអ្នកឧបត្ថមគាំទ្រដំបូងចំពោះកីឡាអូឡាំពិកទំនើបក្នុងឆ្នាំ១៨៥៩។ គាត់បានចំនាយទៅលើការតុបតែងពហុកីឡាដ្ឋានប៉ាណាស្ស៊ីណៃកូ សំរាប់ការប្រកួតកីឡាអូឡាំពិក​ដែលបានប្រារព្ធធ្វើឡើងនៅទីនោះក្នុងឆ្នាំ១៨៧០ និងឆ្នាំ១៨៧៥ ។ ទាំងនេះត្រូវបានចុះផ្សាយក្នុងកាសែត និងបោះពុម្ពផ្សាយទូទាំងពិភពលោក ដោយរួមទាំងទស្សនាវដ្តីឈ្មោះ London Review ដែលបានសរសេររៀបរាប់​អំពីកីឡាអូឡាំពិក​នៃការផ្អាកបន្តការប្រារព្ធធ្វើអស់ជាច្រើនសតវត្សរ៍ ហើយត្រូវបានប្រារព្ធធ្វើឡើងវិញនាពេលថ្មីៗនេះ។

គណកម្មការកីឡាអូឡាំពិកអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៤ ដោយអ្នកដែលបានទទួលពាន់រង្វាន់ណូបែលជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិតបង្កើតគឺលោក ព្យែរ ហ្វេ្រឌី បារុន ដឺ គូប៊ែរតាំង Pierre Frédy, Baron de Coubertin។ គណកម្មការរៀបចំកីឡាអូពិកអន្តរជាតិ​បានរៀបចំកីឡាអូឡាំពិកលើកដំបូងនៅឆ្នាំ១៨៩៦ ដែលប្រារព្ធធ្វើនៅក្រុងអាតែន ប្រទេសក្រិច។ អ្នកចូលរួមក្នុងកីឡាអូឡាំពិកនេះបានកើនឡើង ដោយរាប់បញ្ចូលទាំងអត្តពលករស្ទើរតែគ្រប់ប្រទេសទូទាំងពិភពលោក។

                                     

1. ទីក្រុងដែលបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាអូឡាំពិក

គិតត្រឹមឆ្នាំ២០១០ កីឡាអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងចំនួន៤១ ក្នុងចំនោម២២ប្រទេស។ កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០០៨ដែលនឹងមកដល់នាពេលឆាប់ៗនេះ គឺនឹងប្រារព្ធនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមិតចិន នៅថ្ងៃទី០៨ ខែសីហាឆ្នាំ២០០៨ ម៉ោង ០៨:០៨ល្ងាច ០៨/០៨/០៨, ០៨:០៨ ម៉ោងក្នុងប្រទេសចិន នៅពហុកីឡាដ្ឋានជាតិប៉េកាំង។ ហើយកីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១០ នឹងធ្វើនៅទីក្រុងវង់គូវែរ ប្រទេសកាណាដា។

សំគាល់ ៖ លេខក្នុងវង់ក្រចក​នៅបន្ទាប់ពី​ឈ្មោះទីក្រុងឬប្រទេសតំណាងអោយចំនួនដងនៃ​ការធ្វើជាម្ចាស់ផ្ទះ​នៃ​កីឡាអូឡាំពិក។