Back

ⓘ ឈូងសមុទ្រថៃ ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃសមុទ្រចិនខាងត្បូងទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ..




ឈូងសមុទ្រថៃ
                                     

ⓘ ឈូងសមុទ្រថៃ

ឈូងសមុទ្រថៃ ជាប់ព្រំដែនទឹក តែមិនមែនជាផ្នែកនៃសមុទ្រចិនខាងត្បូងទេ។ ឈូងសមុទ្រនេះជាប់ព្រំដែនជាមួយប្រទេសថៃ កម្ពុជា វៀតណាម និងម៉ាឡេស៊ី។ ឈូងសមុទ្រនេះមានផ្ទៃប្រហែល ៣២០ ០០០ គ.ម ២ ។

                                     

1. លក្ខណៈភូមិសាស្ត្រ

ឈូងសមុទ្រនេះមានជំរៅរាក់ ជាមធ្យមប្រហែល៤៥ម៉ែត និងជំរៅជ្រៅបំផុត៨០ម៉ែត។ កត្តានេះហើយដែលធ្វើអោយមានបណ្ដូរទឹកយឺត ហើយចរន្តទឹកសាបពីទន្លេនិងស្ទឹងនានា ធ្វើអោយឈូងសមុទ្រនេះមានកំរិតភាពប្រៃទាប៣,០៥ទៅ៣,២៥% និងសំបូរដីល្បាប់។ ទន្លេសំខាន់ៗដែលហូរចូលឈូងសមុទ្រថៃមាន ទន្លេចៅផ្រះយ៉ា ទន្លេម៉ែក្លុង ទន្លេបាងប៉ាគុង និងទន្លេតាពី។ ឈូងសមុទ្រនេះកកើតឡើងនៅចុងយុគទឹកកកចុងក្រោយ គឺនៅពេលដែលកំពស់ទឹកសមុទ្របាកកើនឡើង។

ដោយសារវានៅតំបន់ត្រូពិច ទឹកសមុទ្រមានកំដៅក្ដៅល្មមសំរាប់ការលូតលាត់របស់ផ្កាថ្ម និងរុក្ខជាតិសមុទ្រ ធ្វើអោយតំបន់នោះសំបូររមណីយដ្ឋានជ្រមុជទឹក។ រមណីយដ្ឋានទេសចរណ៍សំខាន់នៅក្នុងឈូងសមុទ្រនេះគឺកោះសមុយ នៅក្នុងខេត្តស៊ុរ៉ាតថានីរបស់ប្រទេសថៃ។