Back

ⓘ អាស៊ីអាគ្នេយ៍ គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ្គីណេថ្មី និងខាងជើងអូស្ត្រាលី។ តំបន់នេះសណ្ដូក ..



                                               

ឝិវទត្ត (អរញ្ញប្រទេឝ)

ស្វាមិន សិវទត្ត រជ្ជកាល ទ្រង់ជាបុត្រាទីពីរនៃព្រះបានឦសានវម៌្មទី១ ត្រូវបានវែកញែកក្នុងសិលាចារឹកដែលគេទើបរកឃើញថ្មីៗ មកពីអរញ្ញប្រទេឝ ។ សិលាចារឹកហៅព្រះសិវទត្តថាជា ស្វាមិននៃទីក្រុងជាច្រើន រួមមានជ្យេស្ថបុរ ឈ្មោះនៃបុរ នៅតំបន់អរញ្ញប្រទេឝ។ បុរផ្សេងៗទៀតនោះ សិវទត្តបានគ្រប់គ្រងមុនមកគ្រប់គ្រងនៅជ្យេស្ថបុរ រួមមានភវបុរ និងអាឍ្យបុរ ។ សិលាចារឹកទីពីរមកពីតំបន់អរញ្ញប្រទេឝ បានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ៦៣៧ និយាយថាឦស្វរកុមារ ដែលជាខ្ញុំរាជការរបស់ព្រះបាទឦសានវម៌្មទី១ បានក្លាយជា ស្វាមិននៃជ្យេស្ថបុរ។ កាលបរិច្ឆេទនៃសិលាចារឹកប្រហែលធ្លាក់ចូលមកក្នុងរជ្ជកាលដ៏ទន់ខ្សោយរបស់ព្រះបានភវវម៌្មទី២។ សម្រាប់យើង ព័ត៌មាននេះបានផ្ដល់នូវសាច់រ ...

                                               

ចន្ទ្រវម៌្ម

ស្វាមិន ចន្ទ្រវម៌្ម រជ្ជកាល ជយវម៌្មទី១ បានពិភាក្សាថាគឺជាអ្នកស្នងរាជ្យបន្តពីព្រះបានភវវម៌្មទី២ ជាធម្មតាត្រូវបានគេចាត់ទុកដោយយល់ច្រឡំថាជាបុត្ររបស់ព្រះបានភវវម៌្មទី២។ លោកហ្សាក់បច្ចុប្បន្នស្នើថាផ្អែកលើ K. ១១៤២ ជយវម៌្មទី១ជាបុត្រនៃបុត្រីរបស់កូនទីបីនៃព្រះបានឦសានវម៌្មទី១ គឺព្រះយុវរាជ និងអ្នកគ្រប់គ្រងតូចមួយដែលមាននាមថាចន្ទ្រវម៌្ម។ វានាំអោយជយវម៌្មទី១ក្លាយជាបុត្រានៃក្មួយស្រីរបស់ព្រះបានភវវម៌្មទី២ និងត្រូវជាចៅទួតនៃព្រះបានឦឝានវម៌្មទី១។ លោកហ្សាក់បានឈានមកដល់សេចក្ដីសន្និដ្ឋាននេះដោយសារការប្រៀបធៀបពង្សាវលី ក្នុង K. ១១៤២ ទៅនឹងឈ្មោះដែលបានផ្ដល់អោយក្នុងសិលាចារឹកពីរដែលគេស្គាល់ស្រាប់មកពីភាគខាងត្បូងកម្ពុជា ដោយគេបានកំណត់ ...

                                               

ឦស្វរកុមារ

ស្វាមិន ឦស្វរកុមារ រជ្ជកាល សិលាចារឹកទីពីរមកពីតំបន់អរញ្ញប្រទេឝ បានចុះកាលបរិច្ឆេទត្រូវនឹងឆ្នាំ៦៣៧ និយាយថាឦស្វរកុមារ ដែលជាខ្ញុំរាជការរបស់ព្រះបាទឦសានវម៌្មទី១ បានក្លាយជា ស្វាមិននៃជ្យេស្ថបុរ។ កាលបរិច្ឆេទនៃសិលាចារឹកប្រហែលធ្លាក់ចូលមកក្នុងរជ្ជកាលដ៏ទន់ខ្សោយរបស់ព្រះបានភវវម៌្មទី២។ សម្រាប់យើង ព័ត៌មាននេះបានផ្ដល់នូវសាច់រឿងនៃគម្រូមណ្ឌលនេះ។ យើងឃើញមានការអនុវត្តអោយបុត្រមួយអង្គអាចគ្រប់គ្រងលើបុរជាបន្តបន្ទាប់ក្នុងនាមបិតារបស់ព្រះអង្គ ហើយយើងក៏ឃើញមានបរិវារម្នាក់ ក្រោកឡើងយ៉ាងឯករាជ្យនៅពេលឱកាសល្អបានមកដល់ យើងយល់ថាក៏មានអ្នក "កំពុងគ្រប់គ្រង" ក្សត្របុរីនានាក្នុងសម័យតែមួយនោះ នោះដែរ។

                                               

ហ្គិកអ៊ិនខាំបូឌៀ

Khmer ហ្គិកអ៊ិនខាំបូឌៀ គឺជាស្ថានសំណាញ់មួយដែលផ្សព្វផ្សាយព័ត៌មានអំពីបច្ចេកវិទ្យាដោយសរសេរអត្ថបទដែលទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ និង តាំងពីដើម។ ព័ត៌មានដែលលេចឡើងនៅលើស្ថានសំណាញ់នេះទាក់ទងជាមួយនិងការបន្ទាន់សម័យថ្មីទាំងអន្ដរជាតិ និង ទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

                                               

យីហ៊ុប

យីហ៊ុប ជា​រុក្ខជាតិ​ក្នុង​គ្រួសារ​ម៉ាក់ណូលា​មាន​ផ្កា​ស្រដៀង​ពង​មាន់​ពណ៌​ស ។ មាន​ផ្កាក្លិន​ក្រអូប​ក្នុង​វេលា​ប្រឹក ។ រុក្ខជាតិ​និះ​បាន​ឆ្លង​មក​ពី​ខេត្ត​កាតាំង ក្នុង​ប្រទេសចិន ។

                                               

ប្រមោញ

ប្រមោញ មាន​រូបរាង​ដូច​ប្រមា​ដែរ ខុស​ត្រង់​ប្រមោញ​មាន​ទំហំ​ខ្លួន​តូច​ជាង។ វា​មាន​ដង​ខ្លួន​គ្រប​ដណ្ដប់​ដោយ​រោម ដែល​មាន​លក្ខណៈ​ដូច​ប្រមា​ដែរ តែ​វា​មាន​ប្រវែង​ខ្លី​តូច​ជាង​ប្រមា​បន្តិច ផ្នែក​ខាង​លើ​នៃ​ដង​ខ្លួន​មាន​កាំ​រាង​សំប៉ែត។ នៅ​ផ្នែក​ខាង​លើ​ខ្នង មាន​រោម បន្លា​ពណ៌​ត្នោត​ចាស់​ហើយ​វែង ចំណែក​នៅ​ខាង​ក្រោម​ពោះ​មាន​រោម​ខ្លី​ពណ៌​ត្នោត​ខ្ចី។ កន្ទុយ​របស់​វា​តូច ហើយ​ចុង​កន្ទុយ មាន​រោម​បន្លា​ជា​កញ្ចុំ​ដូច​អំបោស។

                                               

ដើមអណ្តាតគោ

Achyranthes aspera var. argentea: អណ្តាតគោមានរោមស Achyranthes aspera var. aspera: អណ្តាតគោបែកគុម្ពសាខាAchyranthes aspera var. indica: អណ្តាតគោឥណ្ឌា Achyranthes aspera var. rubrofusca: អណ្តាតគោពណ៌ក្រហម

                                               

ស៊ន សៀវម៉ី

ស៊ន សៀវម៉ី កើត ១៤ កញ្ញា ១៩៩៥ នៅក្នុងគ្រួសារខែ្មរដែលមានឪពុកជាដើមកំណើតចិន សៀវម៉ី គឺជាកីឡាការនីជម្រើសជាតិកម្ពុជា ផ្នែកវិញ្ញាសា តៃក្វាន់ដូ ទទួលបានមេដាយសំរឹទ្ធ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងមេដាយមាស នៅឆ្នាំ២០១៣ នៅប្រទេសភូមា​​។ សៀវម៉ី ទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី២០១៤ នៅទីក្រុងអុីនឆុន សាធារណរដ្ឋកូរ៉េ។ សៀវម៉ី បានទទួលជោគជ័យដោយទទួលបានមេដាយមាសក្នុងការប្រកួតជម្រុះកីឡាតៃក្វាន់ដូដែលធ្វើឡើងនៅខែមេសា ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ សៀវមុី ក៏ទទួលបានមេដាយប្រាក់ក្នុងការប្រកួតកីឡាតៃក្វាន់ដូទ្វីបអាស៊ី ដែលប្រារព្ធធ ...

                                               

អំពិលទឹក

អំពិលទឹក ជារុក្ខជាតិដែលមានដុះច្រើននៅតាមប្រទេសកម្ពុជា ថៃ វៀតណាម។ មានឯកសារមួយចំនួនគូសបញ្ជាក់ថាអំពិលទឹកជារុក្ខជាតមានកំណើតពីប្រទេសមិកសិកូ អាមេរិចកណ្ដាល និងភាគខាងជើងរបស់អាមេរិចខាងត្បូង។ បន្ទាប់មកទើបមានការសាយពូជទៅកាន់អាមេរិចខាងជើង, ប្រទេសហ្វីលិពីន និងតំបន់អាស៊ីអាគ្នេយ៍។ વિલાયતી આંબલી vilayati ambli ភាសាគុជរាត, তেঁতুল tetul ភាសាបាងកាលី, जंगल जलेबी jungle jalebi ឬ ganga imli ភាសាហ៊ីនឌី, विलायती चिंच vilayati chinch ភាសាមរាឋ្ឋី guamá americano ភាសាភើតូរីកូ ʻopiuma ភាសាហាវ៉ៃ, kamachile ភាសាហ្វីលិពីន, ភាសាតេលូកូហៅថា సీమ చింత "seema chintakaya" ភាសាផ្សេងៗទៀតដូចជា seeme hunase ភាសាកាណាដា និង கோன புளியங ...

អាស៊ីអាគ្នេយ៍
                                     

ⓘ អាស៊ីអាគ្នេយ៍

អាស៊ីអាគ្នេយ៍ គឺជាអនុតំបន់នៃអាស៊ី ប្រកបដោយប្រទេសជាច្រើនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគខាងត្បូងចិន ខាងកើតឥណ្ឌា ខាងលិចហ្គីណេថ្មី និងខាងជើងអូស្ត្រាលី។ តំបន់នេះសណ្ដូកលើចំណុចប្រសព្វនៃផ្ទាំងភូគព្ភសាស្ត្រ ដែលមានសកម្មភាពរញ្ជួយ និងភ្នំភ្លើងខ្លាំង។ អាស៊ីអាគ្នេយ៍មានតំបន់ភូមិសាស្ត្រពីរ: អាស៊ីអាគ្នេយ៍ដីគោក ដែលគេស្គាល់ដែរថាជា ឥណ្ឌូចិន ផ្សំឡើងដោយ កម្ពុជា លាវ ភូមា ថៃ វៀតណាម និង ទៀបកោះម៉ាឡេស៊ី ហើយនិងអាស៊ីអាគ្នេយ៍សមុទ្រ ប្រកបដោយប្រទេស ព្រុយណេ ម៉ាឡេស៊ីខាងកើត ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន កោះគ្រិស្តម៉ាស និងសិង្ហបុរី។

ពួកប្រជាជនទក្សិណទ្វីបមានលើសលប់ក្នុងតំបន់នេះ។ សាសនាសំខាន់ៗគឺឥស្លាម និងពុទ្ធសាសនា បន្ទាប់មកគឺគ្រិស្តសាសនា។ យ៉ាងណាក៏ដោយ ភាពប្លែកគ្នាធំមួយនៃសាសនាត្រូវបានគេរកឃើញទូទាំងតំបន់នេះ រួមមានការបដិបត្តហិណ្ឌូនិងឥទ្ធិពលព្រលឹងនិយម។

                                     

1.1. បំណែងចែក ខាងនយោបាយ

និយមន័យនៃ អាស៊ីអាគេ្នយ៍ មានដោយឡែកៗគ្នា ក៏ប៉ុន្តែនិយមន័យភាគច្រើនបំផុតរួមបញ្ចូលតំបន់ដែលបានតំណាងដោយប្រទេស និងទឹកដីនានាដែលបានចុះបញ្ជីខាងក្រោម។ ប្រទេសទាំងអស់នេះមិនបញ្ចូលទីម័រខាងកើតជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន ទេ។ តំបន់នេះ រួមគ្នាជាមួយប៉ែកនៃអាស៊ីខាងត្បូង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាពួកឥណ្ឌៀខាងកើត រឺក៏ជាធម្មតាពួកឥណ្ឌៀរហូតដល់សតវត្សទី២០។ កោះគ្រិស្តម៉ាស និងពួកកោះខូខូសត្រូវបានគេចាត់ទុកថាជាប៉ែកនៃអាស៊ីអាគ្នេយ៍ ទោះបីជាកោះទាំងនោះត្រូវបានគ្រប់គ្រងដោយអូស្ត្រាលីក៏ដោយ។ បញ្ហាអធិបតេយ្យភាពនៅមានលើពួកកោះនៅក្នុងសមុទ្រចិនខាងត្បូង។ ប៉ាពួហ្គីណេថ្មីបានថ្លែងថាខ្លួនប្រហែលជាចូលអាស៊ាន ហើយនិងថ្មីៗនេះជាអ្នកសង្កេតការម្នាក់។

                                     

1.2. បំណែងចែក ខាងភូមិសាស្ត្រ

អាស៊ីអាគ្នេយ៍តាមភូមិសាស្ត្រត្រូវបានបែងចែកជាពីរអនុតំបន់ ដោយមានឈ្មោះថា អាស៊ីអាគ្នេយ៍ដីគោក រឺ ឥណ្ឌូចិន និងអាស៊ីអាគ្នេយ៍សមុទ្រ រឺ កម្រងកោះម៉ាឡេដែលបានកំណត់ឡើងស្រដៀងៗគ្នា ឥណ្ឌូណេស៊ី: នុសន្តរៈ។

ពួកកោះអណ្ឌមាននិងនិកោបារនៃឥណ្ឌាតាមភូមិសាស្ត្រត្រូវបានគេចាត់ទុកថាជាប៉ែកនៃអាស៊ីអាគ្នេយ៍ដែរ។ បង់ក្លាដែសខាងកើតនិងរដ្ឋបងប្អូនទាំងប្រាំពីរនៃឥណ្ឌាជាប៉ែកខាងវប្បធម៌នៃអាស៊ីអាគ្នេយ៍ ហើយជួនកាលត្រូវបានគេចាត់ចូលអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ថែមទៀត។ រដ្ឋបងប្អូនទាំងប្រាំពីរនៃឥណ្ឌាតាមលក្ខណៈភូមិសាស្ត្រក៏ជាប៉ែកនៃអាស៊ីអាគ្នេយ៍ដែរ។ កោះហៃណាន និងតំបន់ចិនខាងត្បូងផ្សេងៗទៀត ដូចជា យូនណាន គួយចូវ និងគ័ងស៊ីត្រូវបានគេចាត់ចូលក្នុងអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍។ ហ៊្គីណេថ្មីដែលសេសសល់ ជួនកាលត្រូវបានគេបញ្ចូល ដូចជាបិឡូ ហ្គួហាន និងពួកកោះមាំររីអ៊ែនណាខាងជើង ដែលជាប៉ែកទាំងអស់នៃឥណ្ខាខាងកើតអេស្ប៉ាញ។

ពាក់កណ្ដាលខាងកើតនៃឥណ្ឌូណេស៊ី និងទីម័រខាងកើត ខាងកើតនៃខ្សែវ៉លឡេស តាមបរិស្ថានវិទ្យាត្រូវបានចាត់ទុកថាជាប៉ែកនៃអូសេអានី ដែលកាលណោះប៉ែកនៃហ៊្គីណេថ្មីរបស់ឥណ្ឌូណេស៊ី ក៏ជាប៉ែកនៃអូសេអានីខាងបរិស្ថានវិទ្យា និងភូមិសាស្ត្រដែរ។

                                     

2.1. ប្រវត្តិសាស្ត្រ បុរេ-ឥណ្ឌូបនីយកម្ម

មនុសិប្បៈ រឺ អូម៉ូសាព្យាង បានទៅដល់តំបន់នេះប្រហែល៤៥០០០ឆ្នាំកន្លងទៅហើយ ដោយមានការរំកិលខ្លួនឆ្ពោះទៅខាងកើតពីឧបទ្វីបឥណ្ឌាមក។ មនុផ្វ្លុរ៉ិសសៀនស៊ីស ដូចជាបានចែករំលែកពួកកោះខ្លះជាមួយពួកមនុស្សសម័យថ្មីនេះរហូតដល់ត្រឹមឆ្នាំ១២០០០កន្លងទៅ នៅពេលដែលពួកគេបានដាច់ពូជ។ ទ្រឹស្ដីមួយ ដែលបានទទួលការរិះគន់ខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺថាប្រជាជនទក្សិណអាស៊ី ដែលបង្កើតបានភាគច្រើននៃប្រជាជនសម័យទំនើបនៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី ព្រុយណេ ទីម័រខាងកើត និងហ៊្វីលីពីន បានបំលាស់ទីទៅអាស៊ីអាគ្នេយ៍ចេញមកពីតៃវ៉ាន់ទេ។ ពួកគេបានមកដល់នៅឥណ្ឌូណេស៊ីក្បែរ២០០០ ម.គ. និងដូចគ្នាដែរពួកគេបានរីកសាយភាយរហូតដល់កម្រងកោះទាំងនេះ ដោយបានកំណត់ពួកមនុស្សកាលទ្វីបដើមកំណើតទៅនឹងតំបន់ខាងកើតឆ្ងាយៗ។

ជាការផ្ទុយស្រឡៈគ្នាទៅនឹងទ្រឹស្ដីខាងលើ ការសិក្សាជាច្រើនបានបង្ហាញដោយអ.ព.មន. រឺ HUGO អង្គការបណ្ដុំពន្ធុមនុស្ស តាមរយៈការសិក្សាពន្ធុជាច្រើននៃពូជសាសន៍អាស៊ី ខាងវិទ្យាសាស្ត្របង្ហាញពីការបំលាស់ទីនៃអាស៊ីតែមួយគត់ពីអាស៊ីគ្នេយ៍ដោយការធ្វើដំណើរឆ្ពោះទៅខាងជើងយឺតៗ ដែលធ្វើឱ្យមានមនុស្សរស់នៅប៉ែកខាងត្បូងនៃអាស៊ីខាងកើត និងក្រោយមកទៀតអាស៊ីខាងកើតខ្លួនឯងជំនួសមកវិញដោយផ្លូវផ្សេងៗជុំវិញនោះ។

សុលហេមនិងកន្លែងដទៃៗទៀតបានបង្ហាញភស្តុតាងពីបណ្ដាញពាណិជ្ជកម្មសមុទ្រ នុសន្តរ ដែលលាតសន្ធឹងពីវៀតណាម​ដល់កម្រងកោះទាំងមូលនៅដើមឆ្នាំ៥០០០ម.គ.ដល់ឆ្នាំ១នៃគ.ស.ដូចគ្នាដែរ។ ពួកមនុស្សអាស៊ីអាគ្នេយ៍ ជាពិសេសកូនចៅនៃទក្សិណអាស៊ីទាំងប៉ុន្មាន ធ្លាប់ជាពួកអ្នកដើរសមុទ្រអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ អ្នកខ្លះទៅដល់កោះម៉ាដាហ្គាស្កា។ នាវាកប៉ាល់របស់ពួកគេ ដូចជាវីនតា គឺមានប្រយោជន៍នៅមហាសមុទ្រ។ កំណត់ត្រាដំណើរសមុទ្ររបស់លោកម៉ាហ្សឹឡឺន ថាតើនាវាកប៉ាល់របស់ពួកគេអាចស៊ូនឹងឧបសគ្គលំបាកយ៉ាងណា តាមតែប្រៀបធៀបទៅនឹងសំពៅរបស់អឺរ៉ុប។

ការឆ្លងកាត់មហាសមុទ្រឥណ្ឌាបានជួយដល់អាណានិគមកិច្ចនៃម៉ាដាហ្គាស្កាដោយប្រជាជនទក្សិណទ្វីប ក៏ដូចជាពាណិជ្ជកម្មរវាងអាស៊ីខាងលិច និងអាស៊ីអាគ្នេយ៍ដែរ។ មាសមកពីសូម៉ាតេរ៉ាត្រូវបានគិតថាបានទៅដល់ចុងខាងលិចដូចជារ៉ូម ដែលកាលណោះទាសករម្នាក់មកពីសមុទ្រស៊ុលុត្រូវបានគិតថាត្រូវបានប្រើនៅក្នុងដំណើរសមុទ្ររបស់ម៉ាហ្សឹឡឺនជាអ្នកបកប្រែ។

ប្រជាជនភាគច្រើនបំផុតដើមឡើយគឺជាអ្នកព្រលឹងនិយម។ ជំនឿនេះចុងក្រោយបានជំនួសដោយហិណ្ឌូសាសនាវិញ។ ពុទ្ធសាសនាថេរវាទភ្លាមៗបានបន្តនៅឆ្នាំ៥២៥។ នៅសតវត្សទី១៥ ឥទ្ធិពលឥស្លាមបានចាប់ផ្ដើមចូលមកដល់។ នេះបានបង្ខំឱ្យព្រះរាជវាំងហិណ្ឌូចុងក្រោយនៅឥណ្ឌូណេស៊ីដកខ្លួនថយទៅបាលីវិញ។

នៅអាស៊ីអាគ្នេយ៍ដីគោក ភូមា កម្ពុជា និងថៃបានរក្សាទុកទម្រង់ពុទ្ធសាសនាថេរវាទ ដែលបាននាំមកពីស្រីលង្កា។ ប្រភេទនៃពុទ្ធសាសនានេះត្រូវបានរំលាយបញ្ចូលគ្នាជាមួយវប្បធម៌ខ្មែរដែលមានឥទ្ធិពលហិណ្ឌូស្រាប់។



                                     

2.2. ប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រឥណ្ឌូបនីយកម្ម

ភាគតិចណាស់ដែលគេស្គាល់អំពីជំនឿ និងការបដិបត្តិសាសនាអាស៊ីអាគ្នេយ៍មុនការមកដល់នៃពួកអ្នកជំនួញឥណ្ឌា និងឥទ្ធិពលសាសនាពីសតវត្សទី២ម.ស.រហូតមក។ ពីមុនសតវត្សទី១៣នៃគ.ស. ហិណ្ឌូសាសនា និងពុទ្ធសាសនាគឺជាសាសនាសំខាន់នៅអាស៊ីអាគ្នេយ៍។

ជ្វាទ្វីប រាជាណាចក្រហិណ្ឌូនៅជ្វា និងសូម៉ាតេរ៉ាបានមានអត្ថិភាពប្រហែល២០០ឆ្នាំម.គ.។ ប្រវត្តិនៃពិភពនិយាយម៉ាឡេចាប់ផ្ដើមជាមួយការមកដល់នៃឥទ្ធិពលឥណ្ឌា ដែលមានចុះកាលបរិច្ឆេទថយក្រោយទៅយ៉ាងហោចណាស់ដល់សតវត្សទី៣ម.គ.។ ពួកឈ្មួញឥណ្ឌាបានមកដល់ប្រជុំកោះទាំងពីររកផលិតផលព្រៃឈើនិងសមុទ្រដ៏ច្រើនក្រៃលែងរបស់ខ្លួននិងដើម្បីជួញដូរជាមួយពួកឈ្មួញមកពីចិន ដែលពួកអ្នកទាំងនោះក៏បានរកឃើញពិភពម៉ាឡេនៅដើមកាលបរិច្ឆេទមួយនោះដែរ។ ទាំងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ត្រូវមានឡើងដូចគ្នានៅទៀបកោះម៉ាឡេ ឧបទ្វីបម៉ាឡេនៅបណ្ដើមនៃសតវត្សទី១នៃគ.ស. ហើយចាប់ពីទីនោះមករីកសាយភាយឆ្លងទៅប្រជុំកោះនេះទៀត។

កម្ពុជាលើកទីមួយបានរងឥទ្ធិពលដោយហិណ្ឌូសាសនាកំឡុងការផ្ដើមនៃនគរវ្នំ។ ហិណ្ឌូសាសនាធ្លាប់ជាសាសនាមួយក្នុងចំណោមសាសនាផ្លូវការរបស់អាណាចក្រខ្មែរ។ កម្ពុជាគឺជាផ្ទះកំណើតរបស់ប្រាសាទមួយនៃប្រាសាទតែពីរគត់ដែលបានបូជាដល់ព្រះព្រហ្មក្នុងលោក។ អង្គរវត្តក៏ជាប្រាសាទហិណ្ឌូល្បីល្បាញមួយនៅកម្ពុជាដែរ។

អរិយធម៌ចាម្ប៉ាក៏ត្រូវបានស្ថិតនៅអ្វីដែលសព្វថ្ងៃនេះជាវៀតណាមភាគកណ្ដាល ហើយក៏ធ្លាប់ជាព្រះរាជាណាចក្រហិណ្ឌូឥណ្ឌូបនីយកម្មដ៏ខ្លាំងក្លាមួយដែរ។ យួនបានធ្វើការប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនចាមកំឡុងការលុកលុយរបស់យួននៅចាម្ប៉ា១៤៧១ ដោយការរុករើ និងការដុតបំផ្លាញចាម្ប៉ា ការកាប់សម្លាប់ប្រជាជនចាមរាប់ពាន់នាក់ និងការបញ្ជ្រួតជ្រាបពួកគេដោយបង្ខំអោយទទួលយកវប្បធម៌យួន។

អធិរាជាណាចក្រមជបហិតធ្លាប់ជារាជាណាចក្រឥណ្ឌូបនីយកម្មដែលស្ថិតនៅជ្វាខាងកើតចាប់ពីឆ្នាំ១២៩៣ដល់ប្រហែលឆ្នាំ១៥០០។ មេដឹកនាំធំបំផុតគឺហាយ៉ាមវូរូក ដែលរជ្ជកាលរបស់ទ្រង់ចាប់ពីឆ្នាំ១៣៥០ដល់១៣៨៩បានសំគាល់ឱ្យឃើញនូវចំណុចកំពូលរបស់ចក្រភព នៅពេលដែលខ្លួនបានត្រួតត្រាព្រះរាជាណាចក្រដទៃៗនៅទៀបកោះម៉ាឡេខាងត្បូង កាលីម៉ាន់តាន់ សូម៉ាតេរ៉ា និងបាលី។ ប្រភពផ្សេងៗដូចជានគរកេរ្តគម ក៏វែកញែកថាឥទ្ធិពលរបស់ចក្រភពនេះបានឆ្លងចូលលើភាគខ្លះនៃស៊ូឡាវ៉ិស៊ី ម៉ឹឡាក់កឹហ្ស និងតំបន់ខ្លះនៃហ្គីណេថ្មីខាងលិច ដែលធ្វើអោយខ្លួនក្លាយជាចក្រភពដ៍ធំបំផុតដែលធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។

ពួកចោឡ៊ៈបានខ្លាំងពូកែក្នុងសកម្មភាពតាមសមុទ្រទាំងខាងវិស័យយោធានិងពាណិជ្ជវិស័យ។ ការវាយឆ្មក់របស់ពួកគេនៅកត្តហៈ និងស្រីវិជ័យ និងទំនាក់ទំនងពាណិជ្ជកម្មបន្តរបស់ពួកគេជាមួយនិងអធិរាជាណាចក្រចិន ដែលអាចនាំឱ្យពួកគេមានឥទ្ធិពលដល់វប្បធម៌តំបន់នានា។ ឧទាហរណ៍ដែលគង់វង្សនៅជាច្រើននៃឥទ្ធិពលវប្បធម៌ហិណ្ឌូបានរកឃើញសព្វថ្ងៃទូទាំងអាស៊ីអាគ្នេយ៍គឺជាលទ្ធផលនៃបេសនកម្មនានារបស់ចោឡ៊ៈ។

                                     

2.3. ប្រវត្តិសាស្ត្រ ការផ្សព្វផ្សាយឥស្លាម

នៅសតវត្សទី១១ សម័យច្របូកច្របល់ចលាចលបានកើតឡើងនៅក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍សមុទ្រ កងទ័ពជើងទឹកចោឡ៊ៈឥណ្ឌាបានឆ្លងមហាសមុទ្រនិងបានវាយប្រហារព្រះរាជាណាចក្រស្រីវិជ័យរបស់សង្គ្រាមវិជ័យតុន្គវរ្ម័ននៅកាដារម កត្តហៈ រាជធានីនៃរាជាណាចក្រតាមមាត់សមុទ្រដ៏មានអំណាចត្រូវបានលួចប្លន់បំផ្លិចបំផ្លាញ និងព្រះរាជាត្រូវបានគេចាប់បាន។ រួមគ្នាជាមួយកាដារម ប៉ានអៃនៅសម័យបច្ចុប្បន្ន សូម៉ាតេរ៉ានិងមឡ៊ៃយូរ និងទៀបកោះម៉ាឡេ ឧបទ្វីបម៉ាឡេ ក៏ត្រូវបានវាយប្រហារដែរ។ ភ្លាមបន្ទាប់មកនោះ ស្ដេចនៃកត្តហៈ ព្រះអង្គមហាវង្សបានក្លាយជាអ្នកដឹកនាំដំបូងដែលបោះបង់ចោលជំនឿហិណ្ឌូតាមបែបប្រពៃណី និងបានចាប់យកសាសនាឥស្លាមជាមួយស៊ុលតង់ណាចក្រកត្តហៈដែលបានបង្កើតឡើងនៅឆ្នាំ១១៣៦។ សមុទ្រប៉ាសអៃបានកាន់សាសនាឥស្លាមនៅឆ្នាំ១២៦៧ ស្ដេចនៃមល្លកា បរមេស្វរៈបានរៀបអភិសេកជាមួយព្រះនាងនៃប៉ាសអៃ ព្រះរាជបុត្រនេះបានក្លាយជាស៊ុលតង់ទីមួយនៃមល្លកា ភ្លាមៗមល្លកាបានក្លាយជាមជ្ឈមណ្ឌលសិក្សាឥស្លាមនិងពាណិជ្ជកម្មតាមសមុទ្រ ពួកអ្នកគ្រប់គ្រងផ្សេងទៀតបានធ្វើតាមគ្នាបន្តបន្ទាប់។ មេដឹកនាំសាសនាឥណ្ឌូណេស៊ីនិងអ្នកប្រាជ្ញឥស្លាមហាមកា ១៩០៨-១៩៨១ បានសរសេរនៅឆ្នាំ១៩៦១ "ការរីកចម្រើននៃឥស្លាមនៅឥណ្ឌូណេស៊ីនិងម៉ាឡេយ៉ាគឺទាក់ទងយ៉ាងជិតស្និទនឹងមូស៊្លីមចិនម្នាក់ មេទ័ពជើងទឹកចឹង-ហឺ។"

មានទ្រឹស្ដីជាច្រើនចំពោះដំណើរការឥស្លាមនីយកម្មនៅអាស៊ីអាគ្នេយ៍។ ទ្រឹស្ដីទីមួយគឺពាណិជ្ជកម្ម។ ការពង្រីកពាណិជ្ជកម្មចំណោមអាស៊ីខាងលិច ឥណ្ឌានិងអាស៊ីអាគ្នេយ៍បានជួយដល់ការរីកសាយភាពនៃសាសនានេះតាមរយៈពួកពាណិជ្ជករមូស៊្លីមដែលបាននាំឥស្លាមមកតំបន់នេះ។ ទ្រឹស្ដីទីពីរគឺជាតួនាទីនៃពួកសាសនទូត រឺ ពួកស៊ូភ្វី។ ពួកសាសនទូតស៊ូភ្វីបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយជំនឿដោយគំនិតឥស្លាមច្របាច់បញ្ចូលគ្នាជាមួយជំនឿក្នុងស្រុកមានស្រាប់និងសញ្ញាណសាសនា។ ទីបញ្ចប់ ពួកវណ្ណៈដឹកនាំបានកាន់សាសនាឥស្លាម និងថាបានជួយបន្ថែមបញ្ជ្រាបបញ្ចូលសាសនានេះទូទាំងតំបន់។ អ្នកដឹកនាំនៃកំពង់ផែដ៏សំខាន់បំផុតនៃតំបន់នេះ ស៊ុលតង់ណាចក្រមល្លកា បានកាន់សាសនាឥស្លាមនៅសតវត្សទី១៥ ដោយប្រាប់ឱ្យដឹងនូវសម័យមួយនៃការផ្លាស់សាសនាយ៉ាងលឿននៃឥស្លាមទូទាំងតំបន់នេះជាតំបន់ដែលបានផ្ដល់នូវកម្លាំងបង្រួបបង្រួមចំណោមពួកថ្នាក់ដឹកនាំ និងពាណិជ្ជកម្ម។

                                     

3.1. ពាណិជ្ជកម្ម និង អាណានិគមកិច្ច ចិន

ពួកឈ្មួញចិនបានធ្វើពាណិជ្ជកម្មជាមួយតំបន់នេះអស់រយៈពេលជាយូរមកហើយតាមរយៈភស្តុតាងនៃកំណត់ត្រា​ការដើរសមុទ្ររបស់លោកម៉ាហ្សឺឡឹងថាព្រុយណេ​មានកាំភ្លើងធំច្រើនជាងសំពៅពួកអឺរ៉ុបទៀត អញ្ជឹងវាបង្ហាញថាពួកចិនបាន​ការពារពង្រឹងពួកគេ។

វីរកថាម៉ាឡេស៊ីដែលមាន ថាអធិរាជមិងចិនមួយអង្គបានបញ្ជូនរាជបុត្រី ហានលីប៉ោវទៅមល្លកា ជាមួយនិងអ្នកហែហម៥០០នាក់ ដើម្បីរៀបអភិសេកជាមួយស៊ុលតង់ម៉ាន់ស៊ូរ-សាហ បន្ទាប់ពីអធិរាជអង្គនេះចាប់អារម្មណ៍ដោយសារពុទ្ធិនៃស៊ុលតង់។ អណ្ដូងរបស់ហានលីប៉ោវ ដែលបានសង់នៅឆ្នាំ១៤៥៩ ឥឡូវគឺជាទំនាក់ទាញទេសចរណ៍នៅទីនោះ ជាភ្នំចិន ដែលអ្នកហែហមព្រះនាងបានមកតាំងទីលំនៅ។

តម្លៃយុទ្ធសាស្ត្រនៃទ្វារសមុទ្រមល្លកា ដែលត្រូវបានគ្រប់គ្រងដោយស៊ុលតង់ណាចក្រមល្លកានៅសតវត្សទី១៥និងដើមសតវត្សទី១៦ បានធ្វើអោយកត់សម្គាល់ដោយអ្នកនិពន្ធព័រទុយហ្គាល់ដួរអាត-បារ្បហ្សិ ដែលនៅឆ្នាំ១៥០០បានសរសេរ "លោក ដែលអ្នកជាម្ចាស់នៃមល្លកាមានដៃនៅលើបំពង់កនៃវ៉េនណេហ៊្សាំរ"។

                                     

3.2. ពាណិជ្ជកម្ម និង អាណានិគមកិច្ច អឺរ៉ុប

ឥទ្ធិពលលោកខាងលិចបានចាប់ផ្ដើមចូលនៅសតវត្សទី១៦ ជាមួយការមកដល់នៃពួកព័រទុយហ្គាល់ និងអេស្ប៉ាញនៅម៉ាល់លូគូ និងហ៊្វីលីពីន។ ក្រោយមកទៀតពួកហូល្លង់បានបង្កើតឥណ្ឌាខាងកើតហូល្លង់ ពួកបារាំងសហភាពឥណ្ឌូចិន និងពួកប៊្រីតធិឝ ចក្រភពអង់គ្លេស និគមទ្វារសមុទ្រ។ ក្រោយមកទៀត ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ត្រូវបានធ្វើអាណានិគមនីយកម្មលើកលែងតែថៃចេញ។

ពួកអ្នករុករកអឺរ៉ុបកំពុងតែទៅអាស៊ីអាគ្នេយ៍ពីខាងលិចនិងខាងកើត។ ពាណិជ្ជកម្មទៀងទាត់រវាងសំពៅនានាដែលចេញក្ដោងទៅខាងកើតចាប់ពីមហាសមុទ្រឥណ្ឌានិងខាងត្បូងចាប់ពីអាស៊ីដីគោកបានផ្ដល់​នូវទំនិញដោយយកត្រឡប់មកវិញ​នូវផលិតផល​ធម្មជាតិ ដូចជាទឹកឃ្មុំ និងចំពុះកេងកងមកពីពួកកោះនៃប្រជុំកោះនេះ។

ពួកអឺរ៉ុបបាននាំសាសនាគ្រិស្តដែលអនុញ្ញាតឱ្យពួកសាសនទូតគ្រិស្តបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ថៃក៏បានអនុញ្ញាតឱ្យពួកអ្នកវិទ្យាសាស្ត្រលោកខាងលិចចូលប្រទេសខ្លួនដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំរបស់ខ្លួន ពេលដូចគ្នានេះដែរ ក៏ចាប់ផ្ដើមបញ្ជូននូវសមាជិករាជវង្សនិងពួកអ្នកប្រាជ្ញថៃដើម្បីឱ្យទទួលការអប់រំជាន់ខ្ពស់ពីអឺរ៉ុប និងរុស៊្សីផង។

                                     

3.3. ពាណិជ្ជកម្ម និង អាណានិគមកិច្ច ជប៉ុន

កំឡុងសង្គ្រាមលោកលើកទី២ ជប៉ុនចក្រពត្តិបានលុកលុយភាគច្រើននៃអតីតអាណានិគមលោកខាងលិច។ របបកាន់កាប់ឝ៊វ៉ាបានប្រព្រឹត្តសកម្មភាពហិង្សាជាច្រើនប្រឆាំងនឹងពួកអសេនិកជន ជនស៊ីវិលដូចជាការសម្លាប់រង្គាលម៉ានីល និងការអនុវត្តប្រព័ន្ធពលកម្មដោយបង្ខំ ដូចជារឿងមួយដែលពាក់ព័ន្ធនឹង ឡូមុឝាក់ ៤ ទៅ ១០លាននាក់នៅឥណ្ឌូណេស៊ី។ របាយការណ៍របស់ស.ប.ក្រោយមកបានថ្លែងថា​មនុស្សបួនលាននាក់បានស្លាប់​នៅឥណ្ឌូណេស៊ី​ជាលទ្ធផលនៃការអត់បាយនិងពលកម្មបង្ខំ​កំឡុងការកាន់កាប់របស់ជប៉ុន។

                                     

3.4. ពាណិជ្ជកម្ម និង អាណានិគមកិច្ច បច្ចុប្បន្ន

ប្រទេសភាគច្រើនបំផុតនៅតំបន់នេះពេញចិត្តស្វ័យភាពជាតិ។ ទម្រង់រដ្ឋាភិបាលប្រជាធិបតេយ្យនិងការទទួលស្គាល់សិទ្ធិមនុស្សដែលកំពុងចាក់ឫសចាក់គល់។ អាស៊ានផ្ដល់នូវក្របខណ្ឌមួយសម្រាប់សមាហរណកម្មពាណិជ្ជកម្ម។

ការប៉ះទង្គិចគ្នាដែលអះអាងឡើងលើពួកកោះស្ព្រែតលីគឺបានបង្កើតឡើងដោយ ព្រុយណេ ចិន ម៉ាឡេស៊ី ហ៊្វីលីពីន តៃវ៉ាន់ និងវៀតណាម។

                                     

4. ភូមិសាស្ត្រ

តាមភូមិសាស្ត្រ ប្រជុំកោះម៉ាឡេគឺជាប្រជុំកោះមួយក្នុងចំណោមតំបន់ដែលមានសកម្មភាពភ្នំភ្លើងនៅក្នុងពិភពលោក។ រំលើកភូមិសាស្ត្រជាច្រើនក្នុងតំបន់នេះក៏បានបង្កើតបានភ្នំជាច្រើនផុសឡើង ដែលមានកំពស់ដល់ពុនចាក់ចៃយ៉ានៅប៉ាពួ ឥណ្ឌូណេស៊ីនៅ៥០៣០មាត្រ ១៦០២៤ ភ្វ. នៅលើកោះហ៊្គីណេថ្មី វាគឺជាកន្លែងតែមួយគត់ដែលផែនទឹកកកអាចរកឃើញបាននៅអាស៊ីអាគ្នេយ៍។ គ្រានោះកំពូលភ្នំខ្ពស់បំផុតទីពីរគឺភ្នំគីណាបាលុនៅសាបា ម៉ាឡេស៊ីនៅលើកោះកាលីម៉ាន់តាន់ដែលមានកំពស់៤០៩៥មាត្រ ១៣៤៣៥ ភ្វ។ ភ្នំខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍គឺខាកាបុរ៉ាហ៊្សី ៥៩៦៧មាត្រ និងអាចត្រូវបានគេរកឃើញនៅភូមាខាងជើងដែលចែករំលែកនូវជួរនៃកំពូលភ្នំមេបារបស់ខ្លួន ភ្នំអេវ៉ឺរ៉ិស។ ប្រជុំកោះធំបំផុតនៅក្នុងពិភពលោកតាមរយៈទំហំនៅឥណ្ឌូណេស៊ី តាមរយៈសៀវភៅការពិតពិភពលោកភ.ស.ក.។

ភ្នំភ្លើងម៉ាយុន ទោះបីយ៉ាងណា ក៏មានសកម្មភាពគ្រោះថ្នាក់ ក៏កាន់កំណត់ត្រាសាជីមូលល្អឥតខ្ចោះបំផុតរបស់ពិភពលោកដែលបានសាងឡើងពីបន្ទុះអតីតកាលនិងបន្តទៅមុខ។

                                     

4.1. ភូមិសាស្ត្រ ព្រំប្រទល់

អាស៊ីអាគ្នេយ៍មានព្រំប្រទល់ជាប់ទ្វីបអូស្ត្រាលី ខណ្ឌសីមាដែលរត់កាត់ឥណ្ឌូណេស៊ី។ ក៏ប៉ុន្តែចំណុចប៉ះគ្នាខាងវប្បធម៌ដាក់នៅរវាងប៉ាពួហ៊្គីណេថ្មី និងតំបន់ឥណ្ឌូណេស៊ីប៉ាពួ និង ប៉ាពួខាងលិច ដែលរំលែកកោះហ៊្គីណេថ្មីជាមួយប៉ាពួហ៊្គីណេថ្មី។

                                     

4.2. ភូមិសាស្ត្រ អាកាសធាតុ

អាកាសធាតុនៅអាស៊ីអាគ្នេយ៍គឺនិវត្តន៍ក្ដៅហើយសើមភាគច្រើនពេញមួយឆ្នាំជាមួយការធ្លាក់ភ្លៀងដ៏ច្រើន វៀតណាមភាគខាងជើងគឺជាតំបន់សំខាន់តែមួយគត់ក្នុងអ.អា.ដែលមានលក្ខណៈអាកាសធាតុអនុនិវត្តន៍។ អាស៊ីអាគ្នេយ៍មានរដូវវស្សានិងប្រាំងដែលបង្កើតឡើងដោយការឆ្លាស់គ្នាខាងខ្យល់រដូវ រឺមូសុង។ ខ្សែក្រវាត់ភ្លៀងនិវត្តន៍បង្កឱ្យមានការធ្លាក់ភ្លៀងបន្ថែមកំឡុងរដូវមូសុង។ ព្រៃទឹកភ្លៀងនេះគឺធំបំផុតទីពីរលើផែនដី អាម៉ាហ្សូនគឺធំបំផុត។ លើកលែងមួយនៃប្រភេទអាកាសធាតុនិងសារពើរុក្ខជាតិនេះគឺតំបន់ភ្នំនៅតំបន់ភាគខាងជើង ដែលមានរយៈកំពស់ខ្ពស់ឈានទៅដល់សីតុណ្ហភាពកាន់តែត្រជាក់បង្គួរ និងទេសភាពកាន់តែស្ងួត។ ផ្នែកផ្សេងខ្លះទៀតបានធ្លាក់នៅក្រៅអាកាសធាតុនេះពីព្រោះដោយសារកន្លែងនោះដូចវាលខ្សាច់។

                                     

4.3. ភូមិសាស្ត្រ បរិស្ថាន

អាស៊ីអាគ្នេយ៍ទាំងអស់ធ្លាក់ចូលក្នុងនិវត្តន៍សើមក្ដៅល្មម និងអាកាសធាតុរបស់ខ្លួនជាទូទៅត្រូវបានកំណត់លក្ខណៈជាមូសុង។ សត្វនៃអាស៊ីអាគ្នេយ៍គឺប្លែកៗគ្នា នៅលើពួកកោះកាលីម៉ាន់តាន់ និងសូម៉ាតេរ៉ា អ៊ូរ៉ង់អ៊ូតង់ មនុស្សព្រៃឈើ ដំរីអាស៊ី ជ្រូកខុបម៉ាឡេ រមាសសូម៉ាតេរ៉ា និងខ្លាពពកកាលីម៉ាន់តាន់ក៏អាចត្រូវបានគេរកឃើញដែរ។ អនុប្រភេទប្រាំមួយនៃប៊ិនទូរន រឺ ឆ្មាខ្លាឃ្មុំ ដែលមានក្នុងតំបន់នេះ ទោះបីជាមួយប្រភេទនេះមានដោយតំបន់នៅកោះប៉ាឡាវ៉ានក៏ដោយ ក៏ឥឡូវត្រូវបានគេចាត់ថ្នាក់ជាប្រភេទងាយរងគ្រោះដែរ។

ពួកខ្លាដំបងនៃអនុប្រភេទបីផ្សេងគ្នាត្រូវបានគេរកឃើញលើកោះសូម៉ាតេរ៉ា ខ្លាដំបងសូម៉ាតេរ៉ា នៅទៀបកោះម៉ាឡេស៊ី ខ្លាដំបងម៉ាឡេ និងនៅឥណ្ឌូចិន ខ្លាដំបងឥណ្ឌូចិន ទាំងអស់នៃអនុប្រភេទទាំងនេះត្រូវបានគេធ្វើឱ្យអន្តរាយ។

នាគគមឌគឺជាប្រភេទនៃគោលិកាដែលមានជីវិតធំបំផុតនិងរស់នៅកោះគមឌ រីនឆា ផ្លអឺស និងគីលីមតាញ នៅឥណ្ឌូណេស៊ី។

ឥទ្ទ្រីហ៊្វីលីពីនគឺជាបក្សីជាតិនៃហ៊្វីលីពីន។ វាត្រូវចាត់ទុកដោយពួកអ្នកវិទ្យាសាស្ត្រថាជាឥន្ទ្រីដ៏ធំបំផុតក្នុងពិភពលោក និងមានដោយតំបន់ក្នុងព្រៃរបស់ហ៊្វីលីពីន។

ក្របីព្រៃអាស៊ី និងនៅលើកោះផ្សេងៗដែលទាក់ទងនឹងប្រភេទក្រិននៃក្របី ប៊ូបាលូស ដូចជាអា-នអាម្ដងនោះធ្លាប់មានពាសពេញនៅអាស៊ីអាគេ្នយ៍ សម័យឥឡូវនេះក្របីស្រុកអាស៊ីជាទូទៅឆ្លងកាត់តំបន់នេះ ប៉ុន្តែសាច់ញាតិរបស់វាគឺកម្រនិងត្រូវបានគេធ្វើឱ្យរងគ្រោះថ្នាក់ទៀតណាស់។

ឈ្លូសកណ្ដុរ ជាហរិណដែលមានវ័ធតូចធំដូចជាឆ្កែ រឺឆ្មា សម្រាប់ក្មេងលេង ដែលអាចគេរកឃើញនៅកោះសូម៉ាតេរ៉ា កាលីម៉ាន់តាន់ និងប៉ាឡាវ៉ាន់ ហ៊្វីលីពីន។ ខ្ទីង គោព្រៃធំសម្បើមធំជាងគេស្មើនឹងក្របីព្រៃ ត្រូវបានគេរកឃើញភាគច្រើននៅឥណ្ឌូចិន។

បក្សីជាច្រើនដូចជាក្ងោក និងដ្រុងង៉ុរស់នៅក្នុងអនុតំបន់នេះនៅចុងខាងកើតដល់ឥណ្ឌូណេស៊ី។ ជ្រូកព្រៃបាប៊ី ជ្រូកមានភ្លុកបួន ដែលអាចរកឃើញនៅឥណ្ឌូណេស៊ីដូចគ្នា។ កេងកងត្រូវបានគេឱ្យតម្លៃដោយសារចំពុះរបស់វានិងបានប្រើប្រាស់ក្នុងការជួញដូរជាមួយចិន។ កុយរមាស មិនមែនផ្នែកនៃលលាដ៍ក្បាលរបស់វា វាក៏មានតម្លៃនៅចិនដូចគ្នា។

ប្រជុំកោះម៉ាឡេគឺត្រូវបំបែកគ្នាដោយខ្សែវ៉លឡេស។ ខ្សែនេះរត់តាមបណ្ដោយអ្វីដែលគេស្គាល់ថាជាព្រំប្រទល់ផ្ទាំងរចិតវិវត្តន៍ និងញែកប្រភេទអាស៊ី ខាងលិច ពីប្រភេទទក្សិណអាស៊ី ខាងកើត។ ពួកកោះចន្លោះជ្វា/កាលីម៉ាន់តាន់ និងប៉ាពួបង្កើតបានភូមិភាគចម្រុះគ្នា ដែលជាកន្លែងប្រភេទទាំងពីរកើតឡើង ត្រូវគេស្គាល់ថាជាវ៉លឡេស៊ា។ ដូចគ្នាជំហាននៃការអភិវឌ្ឍកើនលឿននិងប្រជាភិវឌ្ឍន៍បន្តដើម្បីរីកសាយភាយក្នុងអាស៊ីអាគ្នេយ៍ ការព្រួយបារម្ភបានកើនឡើងគិតពីផលប៉ះពាល់នៃសកម្មភាពមនុស្សនៅលើបរិស្ថានតំបន់នេះ។ ផ្នែកមួយនៃអាស៊ីអាគ្នេយ៍គួរឱ្យកត់សំគាល់ យ៉ាងណាៗ មិនបានផ្លាស់ប្ដូរខ្លាំងទេនិងនៅមានទីជម្រកមិនផ្លាស់ប្ដូរសម្រាប់ជីវិតសត្វព្រៃ។ ប្រជាជាតិនៃតំបន់នេះ ដែលមានការលើកលែងតិចតួច បានយល់ដឹងពីការចាំបាច់ដើម្បីថែរក្សាគម្របព្រៃឈើ មិនត្រឹមតែដើម្បីរារាំងសំណឹកដីប៉ុណ្ណោះ ក៏ប៉ុន្តែក៏ដើម្បីអភិរក្សនានាភាពនៃពពួកភូតគាមនិងពពួកសត្វផងដែរ។ ឥណ្ឌូណេស៊ី ជាគំរូ បានបង្កើតប្រព័ន្ធនៃឧទ្យានជាតិលាតសន្ធឹងនិងអភិរក្សសម្រាប់គោលបំណងនេះ។ ទោះបីដូច្នេះ ដូចជាប្រភេទរមាសជ្វាប្រឈមនឹងការផុតពូជ ដែលមានត្រឹមតែពួកសត្វមួយក្ដាប់មានសេសសល់នៅជ្វាខាងលិច។

ទឹករាក់ៗនៃថ្មប៉ប្រះទឹកផ្កាថ្មអាស៊ីអាគ្នេយ៍មានកម្រិតជីវៈចម្រុះខ្ពស់បំផុតចំពោះបរិស្ថានប្រព័ន្ធសមុទ្ររបស់ពិភពលោក ដែលជាកន្លែងផ្កាថ្ម ត្រី និងសិប្បីជាតិមានច្រើន។ តាមរយៈអភិរក្សអន្តរជាតិ ការស្ទាបស្ទង់សមុទ្របានផ្ដល់ថានានាភាពជីវិតសមុទ្រនៅក្នុងតំបន់រាជអាំប៉ាតគឺខ្ពស់បំផុតដែលបានកត់ត្រាទុកលើផែនដី។ នានាភាពធំច្រើនសន្ធឹកជាងតំបន់ណាៗផ្សេងៗដែលបានតំណាងជាត្រីកោណផ្កាថ្មរួមផ្សំគ្នាដោយឥណ្ឌូណេស៊ី ហ៊្វីលីពីន និងប៉ាពួហ៊្គីណេថ្មី។ ត្រីកោណផ្កាថ្មគឺជាបេះដូងនៃជីវៈចម្រុះថ្មប៉ប្រះទឹកផ្កាថ្មរបស់ពិភពលោក ដែលធ្វើឱ្យរាជអាំប៉ាតមានលទ្ធភាពពេញលេញបង្កើតបរិស្ថានប្រព័ន្ធថ្មប៉ប្រះទឹកផ្កាថ្មយ៉ាងសម្បូរបែបបំផុតនៅក្នុងលោក។ ឆ្លាមពិន្ទង ប្រភេទត្រីធំបំផុតរបស់ពិភពលោក និងអណ្ដើកសមុទ្រ៦ប្រភេទ ក៏អាចត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូងនិងទឹកដីមហាសមុទ្រប៉ាស៊ីហ៊្វិករបស់ហ៊្វីលីពីនដែរ។

ដើមឈើ និងរុក្ខជាតិផ្សេងៗនៃតំបន់នេះស្ថិតនៅនិវត្តន៍ នៅបណ្ដាប្រទេសខ្លះ ជាកន្លែងដែលភ្នំនានាមានកំពស់ខ្ពស់ល្មម សារពើរុក្ខជាតិអាកាសធាតុបង្គួរអាចត្រូវគេរកឃើញ។ តំបន់ព្រៃទឹកភ្លៀងទាំងនេះថ្មីៗកំពុងត្រូវគេកាប់លើសលប់ ជាពិសេសនៅកាលីម៉ាន់តាន់។

គ្រាដែលអាស៊ីអាគ្នេយ៍សម្បូរបែបដោយពពួកភូតគ្រាម និងសត្វ អាស៊ីអាគ្នេយ៍ក៏កំពុងប្រឈមនឹងការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរដែលបង្កឱ្យមានការបាត់បង់ទីលំនៅសម្រាប់ប្រភេទរងគ្រោះថ្នាក់ដូចជា ស្វាក្រហម និង ខ្លាធំសូម៉ាតេរ៉ា។ ការព្យាករណបានធ្វើឡើងថាច្រើនជាង៤០%នៃប្រភេទសត្វនិងរុក្ខជាតិនៅអាស៊ីអាគ្នេយ៍អាចនឹងត្រូវអស់នៅសតវត្សទី២១។ នៅពេលដដែល អ័ព្ទក៏ជាភាពចៃដន្យមួយទៀងទាត់ដែរ។ អ័ព្ទដ៏អាក្រក់បំផុតក្នុងតំបន់ពីរគឺនៅឆ្នាំ១៩៩៧និង២០០៦ក្នុងនោះបណ្ដាប្រទេសជាច្រើនត្រូវបានគ្របដណ្ដប់ដោយអ័ព្ទក្រាស់ ភាគច្រើនបានបង្កដោយសកម្មភាព កាប់និងដុត នៅឥណ្ឌូណេស៊ី។ ជាប្រតិកម្មតប ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍បានចុះហត្ថលេខានូវកិច្ចព្រមព្រៀងអាស៊ានលើការបំពុលអ័ព្ទឆ្លងព្រំដែនដើម្បីប្រឆាំងនឹងការបំពុលរបស់អ័ព្ទ។



                                     

5. សេដ្ឋកិច្ច

ទោះបីជាមុនពេលការចូលមកដល់នៃចំណាប់អារម្មណ៍អឺរ៉ុបក៏ដោយ ក៏អាស៊ីអាគ្នេយ៍ធ្លាប់ជាផ្នែកមួយសំខាន់នៃប្រព័ន្ធពាណិជ្ជកិច្ចពិភពលោកដែរ។ នគរយឺតាម៉ាក់ជាញឹកញាប់បានចូលរួមក្នុងពាណិជ្ជកម្មសមុទ្រនៅអាស៊ីអាគ្នេយ៍។ ខ្សែដ៏ធំទូលាយនៃគ្រឿងឧបភោគបរិភោគបានមានកំណើតឡើងនៅក្នុងតំបន់នេះ ប៉ុន្តែជាពិសេសសំខាន់គឺដូចជាគ្រឿងទេស ម្ទេស ម្រេច ខ្ញី ពួកផ្កាក្លាំពូ និងចន្ទន៍គ្រឹះស្នា។ ពាណិជ្ជកម្មគ្រឿងទេសនេះដើមឡើយត្រូវបានរីកចម្រើនឡើងដោយពួកឈ្មួញឥណ្ឌា និងអារ៉ាប់ ក៏ប៉ុន្តែវាក៏បាននាំមកនូវពួកអឺរ៉ុបមកកាន់តំបន់នេះដែរ។ ពួកអេស្ប៉ាញូឡឹស សំពៅចម្បាំងម៉ានីល និងព័រទុយហ្គាល់ដំបូង ក្រោយមកពួកហូឡង់ នីដឺរឡន់ និងចុងក្រោយពួកអង់គ្លេស ប៊្រិតធិឝ និងបារាំងបានពាក់ព័ន្ធក្នុងសហគ្រាសនេះនៅបណ្ដាប្រទេសផ្សេងៗ។ ការនាំមកនូវចំណាប់អារម្មណ៍ពាណិជ្ជកម្មរបស់ពួកអឺរ៉ុបបានវិវត្តិទៅជាការបញ្ចូលទឹកដី តាមរយៈពួកឈ្មួញបានបញ្ចុះបញ្ចូលរកវិបុលកម្មនៃការគ្រប់គ្រងដើម្បីការពារនិងពង្រីកសកម្មភាពរបស់ខ្លួន។ ជាលទ្ធផលមួយ ពួកហូឡង់ នីដឺរឡន់បានរំកិលខ្លួនចូលទៅឥណ្ឌូណេស៊ី ពួកអង់គ្លេស ប៊្រីតធិឝ ទៅម៉ាឡេយ៉ា ពួកបារាំងទៅកាន់ឥណ្ឌូចិន និងពួកអេស្ប៉ាញ និងអាមេរិក ស.រ.ទៅកាន់ហ៊្វីលីពីន។

គ្រានោះសេដ្ឋកិច្ចតំបន់នេះបានពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ហត្ថការ និងសេវាកម្មដែលកំពុងកាន់តែសំខាន់។ ទីផ្សារលេចធ្លោមួយ ឥណ្ឌូណេស៊ីគឺជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់នេះ។ ប្រទេសឧស្សាហូបនីយកម្មថ្មីរួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ និងហ៊្វីលីពីន គ្រាដែលសិង្ហបុរី និងព្រុយណេជាសេដ្ឋកិច្ចអភិវឌ្ឍសម្បូរបែបហើយ។ ក្រៅពីនឹង អាស៊ីអាគ្នេយ៍គឺនៅតែពឹងផ្អែកយ៉ាងខ្លាំងលើកសិកម្ម ក៏ប៉ុន្តេវៀតណាមកំពុងធ្វើឱ្យមានកំណើននឹងនរគួរឱ្យកត់សំគាល់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មនានារបស់ខ្លួនដែរ។ តំបន់នេះផលិតវាយនភណ្ឌ ទំនិញបច្ចេកទេសខ្ពស់ខាងអស្យាណូគួរឱ្យកត់សម្គាល់ដូចជាសុខុមប្រតិបត្តូបករណ៍ និងផលិតផលឧស្សាហកម្មធន់ធ្ងន់ដូចជាឡាន។ ការតម្កល់ប្រេងក៏មានក្នុងតំបន់នេះដែរ។

ក្រុមហ៊ុនទូរគមនាគមន៍ដប់ប្រាំពីរបានចុះកិច្ចសន្យាដើម្បីសាងខ្សែកាបក្រោមសមុទ្រថ្មីដើម្បីភ្ជាប់អាស៊ីអាគ្នេយ៍ទៅស.រ.។ នេះគឺដើម្បីចៀសវាងការរអាក់រអួលធម្មជាតិថ្មីៗដែលបានបង្ក ដោយការកាត់ផ្ដាច់នៃខ្សែកាបក្រោមសមុទ្រមកពីតៃវ៉ាន់ទៅស.រ.ដោយការរញ្ជួយដីថ្មីៗ។

ទេសចរណ៍ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសកម្ពុជា។ តាមរយៈយូណេស្កូ" ទេសចរណ៍ បើសិនជាគិតគូរត្រឹមត្រូវ អាចជាឧបករណ៍អភិវឌ្ឍន៍ដ៏ធំ និងមធ្យោបាយដែលមានប្រសិទ្ធិភាពក្នុងការថែរក្សាឱ្យគង់វង្សនូវនានាភាពវប្បធម៌នៃភពផែនដីយើង។” ចាប់តាំងពីដើមទសវត្ស១៩៩០" ទោះបីយ៉ាងណាប្រជាជាតិមិនមែនអាស៊ានដូចជា កម្ពុជា លាវ វៀតណាម និង ភូមា ដែលប្រាក់ចំណូលបានទាញពីទេសចរណ៍ទាប ក៏កំពុងព្យាយាមពង្រីកឧស្សាហកម្មទេសចរណ៍ផ្ទាល់ខ្លួនដែរ។” នៅឆ្នាំ១៩៩៥ សិង្ហបុរីជាអ្នកនាំមុខក្នុងតំបន់ខាងចំណូលទេសចរណ៍នានាចំពោះផសសជាង៨%។ នៅឆ្នាំ១៩៩៨ ចំណូលទាំងនោះបានធ្លាក់ចុះតិចជាង៦%នៃផសសដែលថៃនិងស.ប.ប.លាវបានកើនឡើងចំណូលដល់ជាង៧%។ ចាប់តាំងពីឆ្នាំ២០០០ កម្ពុជាបានលើសបណ្ដាប្រទេសអាស៊ានផ្សេងៗទាំងអស់ និងបានធ្វើឱ្យមានស្ទើរតែ១៥%នៃផសសរបស់ខ្លួនពីទេសចរណ៍នៅឆ្នាំ២០០៦។

ឥណ្ឌូណេស៊ីក៏ជាសមាជិកតែមួយគត់នៃសេដ្ឋកិច្ចសំខាន់ក-២០និងត្រូវបានគេចាត់ទុកថាជាសេដ្ឋកិច្ចធំបំផុតនៅក្នុងតំបន់នេះ។ ផលិតផលក្នុងស្រុកសរុប ធម្មតា របស់ឥណ្ឌូណេស៊ីសម្រាប់ឆ្នាំ២០០៨គឺ៥១១,៧ រយកោដិ$ស.រ.ដោយបានប៉ាន់ស្មានជាធម្មតាក្នុងផសសម្នាក់ៗគឺ២២៤៦$ស.រ. និងក្នុងយ.អ.ទ.ផសសម្នាក់គឺ៣៩៧៩$ស.រ. ដុល្លារអន្តរជាតិ។

ផ្សារមូលបត្រនៅអាស៊ីអាគ្នេយ៍បានដំណើរការប្រសើរជាងផ្សារតម្លៃផ្សេងៗនៅតំបន់អាស៊ី-ប៉ាស៊ីហ៊្វិកនៅឆ្នាំ២០១០ ផ.ម.ហ.របស់ហ៊្វីលីពីននាំផ្លូវជាមួយកំណើន២២ភាគរយ បន្តបន្ទាប់ដោយផ.ម.ថ.របស់ថៃដែលមាន២១ភាគរយ និងផ.ម.ច.ក.របស់ឥណ្ឌូណេស៊ីដែលមាន១៩ភាគរយ។



                                     

6. ប្រជាសាស្ត្រ

អាស៊ីអាគ្នេយ៍មានផ្ទៃក្រឡាប្រហែល៤០០០០០០ គម ២ ១,៦ លានម៉ាយការ៉េ។ ពេលដូចគ្នាឆ្នាំ២០០៧ មនុស្សច្រើនជាង៥៩៣លាននាក់បានរស់នៅក្នុងតំបន់នេះ ច្រើនជាងមួយភាគប្រាំនៃពួកគេ ១២៥ លាននាក់ នៅលើកោះឥណ្ឌូណេស៊ីជ្វា កោះធំដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងពិភពលោក។ ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានអត្រាប្រជាជនច្រើនបំផុតដែលមានប្រជាជន២៣០លាននាក់ និងក៏ជាប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ក្នុងលោកដែរ។ របាយនៃសាសនានានានិងប្រជាជនគឺមានដោយឡែកនៅអាស៊ីអាគ្នេយ៍និងប្លែកគ្នាតាមប្រទេស។ ចិននាយសមុទ្រ៣០ លាននាក់ភាគខ្លះ មិនរាប់បញ្ចូលដំណែលដូនតា ក៏រស់នៅអាស៊ីអាគ្នេយ៍ មានភាគច្រើនលើសលប់នៅកោះឃ្រិសស្មាស ម៉ាឡេស៊ី ហ៊្វីលីពីន សិង្ហបុរី ឥណ្ឌូណេស៊ី និងថៃ ហើយក៏មានដូចជានៅហ្វា នៅវៀតណាមដែរ។

                                     

6.1. ប្រជាសាស្ត្រ ក្រុមជនជាតិ

តាមរយៈ ការសិក្សាពន្ធុស្ទែនផ្វដថ្មីៗមួយ ប្រជាជនអាស៊ីអាគ្នេយ៍នៅឆ្ងាយៗមកពីដើមកំណើតតែមួយ។ ទោះបីជាកូនចៅដំបូងៗនៃជនជាតិទក្សិណអាស៊ី តៃ និងពួកអន្តោប្រវេសន៍ដែលនិយាយមន-ខ្មែរជាអ្នកបានផ្លាស់ទីពីចិនខាងត្បូងកំឡុងយុគសំរិទ្ធិ និងយុគដែកក៏ដោយ ក៏មានការសាយភាយនៃពន្ធុអារ៉ាប់ ចិន ឥណ្ឌា ពហុទ្វីបនិងកាលទ្វីបផងដែរ។ មានក្រុមមនុស្សដ៏ធំនៃអន្តរអាពាហ៍ពិពាហ៍រវាងពួកជនជាតិអាស៊ីអាគ្នេយ៍ពីកំណើត និងពួកនៃកូនចៅចិន។ ពួកគេក្លាយជាផ្នែកដ៏សំខាន់នៃជីវិតប្រចាំថ្ងៃនៅក្នុងប្រទេសនានាដូចជា វៀតណាម សិង្ហបុរី ថៃ និងហ៊្វីលីពីន។ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីក៏បានលាយបញ្ចូលគ្នាប្រជាជនអាស៊ីអាគ្នេយ៍-ចិនដែរ។

សំណល់នានានៃក្រុមមនត្រូវបានគេរកឃើញនៅប៉ែកខ្លះនៃភូមា និងថៃ ល្បាយចម្រុះនៃជនជាតិនៅទីនោះត្រូវបានបង្កើតឡើងដោយការរីកសាយភាយជនជាតិទីបេ-ភូមា និងតៃ លាវ និងឝាន។ ប្រជាជនវៀតណាមសហសម័យមានដើមកំណើតពីតំបន់ទន្លេក្រហមនៅវៀតណាមខាងជើង និងមកពីខេត្តភាគអាគ្នេយ៍នានានៃចិនខាងត្បូង និងប្រហែលជាអាចបានលាយចម្រុះគ្នាជាមួយជនជាតិតៃ និងម៉ាឡេ។ ដោយបានបន្ថែមទៅនឹងក្រុមជនជាតិភាគច្រើនទាំងនេះ មានប្រជាជនដែលច្រើនតែតិចជាងដូចជាពួកការ៉ែន ពួកឈិន និងពួកនាគានៅភូមា ដែលមានពន្ធុភាពជាមួយពួកជនជាតិអាស៊ីដទៃទៀត។ អាស៊ីអាគ្នេយ៍កោះមានល្បាយនៃពួកកូនចៅនៃប្រជាជនមូល-ម៉ាឡេ ណិសៀត និងប៉ារ៉ឺដែលត្រូវបានរងឥទ្ធិពលដោយក្រុមម៉ាឡេ-ពហុទ្វីបនិងក្រុមផ្សេងៗទៀត។ ជាការបន្ថែម ឥទ្ធិពលអារ៉ាប់ ឥណ្ឌា និងចិនបានជះឥទ្ធិពលដល់គំរូជនជាតិនៃពួកកោះទាំងប៉ុន្មាននោះ។

ក្នុងសម័យទំនើប ជ្វាគឺជាក្រុមជនជាតិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានច្រើនជាង៨៦លាននាក់ ភាគច្រើនបំផុតបានប្រមូលផ្ដុំនៅជ្វា ឥណ្ឌូណេស៊ី។ នៅភូមា ពួកភូមារាប់ថាច្រើនជាងពីរភាគបីនៃបន្ទុកជនជាតិនៅក្នុងប្រទេសនេះ គ្រានោះដែរ ជនជាតិថៃនិងយួនរាប់ថាប្រហែល៤ភាគប្រាំនៃអត្រាប្រជាជនរៀងគ្នានៃបណ្ដាប្រទេសទាំងនោះ។ ឥណ្ឌូណេស៊ីត្រូវបានត្រួតត្រាយ៉ាងជាក់ច្បាស់ដោយក្រុមជនជាតិជ្វានិងសុន្ទរៈ ដែលពេលនោះម៉ាឡេស៊ីគឺត្រូវបានញែកឱ្យស្មើគ្នារវាងពួកម៉ាឡេនិងចិន។ នៅក្នុងហ៊្វីលីពីន ពួកក្រុមតាហ្គាលោខ សេបួណូ អ៊ីឡូកុស និងហ៊ីលីហ្គាយណុនជាក្រុមសំខាន់ៗ។

                                     

6.2. ប្រជាសាស្ត្រ សាសនា

ឥស្លាមគឺជាសាសនាដែលបានបដិបត្តិដ៏ធំទូលាយបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកកាន់ចំនួនប្រហែល២៤០លាននាក់ដែលបកស្រាយប្រហែល៤០%នៃប្រជាជនទាំងមូល ដែលមានភាគច្រើននៅ ព្រុយណេ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កាន់សាសនាផ្សេងៗគ្នាជាច្រើន។ ពុទ្ធសាសនាគឺមានច្រើនលើសលប់នៅ ថៃ កម្ពុជា លាវ ភូមា វៀតណាម និងសិង្ហបុរី។ ការគោរពបូជាដូនតា និងខុងជឺនិយមក៏ត្រូវបានបដិបត្តិយ៉ាងទូលំទូលាយដែរនៅវៀតណាម និងសិង្ហបុរី។ គ្រិស្តសាសនាមានច្រើនលើសលប់នៅហ៊្វីលីពីន ឥណ្ឌូណេស៊ីខាងកើត ម៉ាឡេស៊ីខាងកើតនិងទីម័រខាងកើត។ ហ៊្វីលីពីនមានប្រជាជនកាតូលិករ៉ូមច្រើនបំផុតនៅអាស៊ី។ ទីម័រខាងកើតក៏ជាកាតូលិករ៉ូមលើសលប់ដែរ ដោយសារតែប្រវត្តិនៃការគ្រប់គ្រងនៃព័រទុយហ្គាល់។

សមាសភាពសាសនាចំពោះប្រទេសនីមួយៗមានដូចខាងក្រោម។ តម្លៃខ្លះៗត្រូវបានយកមកពី សៀវភៅការពិតពិភពលោកភ.ស.ក.:

សាសនានិងប្រជាជនគឺដោយឡែកៗគ្នានៅអាស៊ីអាគ្នេយ៍ហើយនិងគ្មានប្រទេសមួយណាមានភាពដូចគ្នាទេ។ នៅក្នុងប្រទេសជាតិឥស្លាមដែលមានប្រជាប្រិយបំផុតរបស់ពិភពលោក ឥណ្ឌូណេស៊ី ហិណ្ឌូសាសនាក៏មានច្រើនលើសលប់លើបណ្ដាកោះមួយចំនួនដូចជាបាលី។ គ្រិស្តសាសនាក៏មានច្រើនលើសលប់នៅ ហ៊្វីលីពីន ហ៊្គីណេថ្មី និងទីម័រដែរ។ តំបន់នៃប្រជាជនហិណ្ឌូក៏អាចរកឃើញនៅជុំវិញអាស៊ីអាគ្នេយ៍ នៅសិង្ហបុរី ម៉ាឡេស៊ីដែរ។ល។ គ្រុឌ បក្សីទេព ដែលជាជំនិះ វាហានៈនៃព្រះវិស្ណុ ព្រះនរាយណ៍ គឺជានិមិត្តសញ្ញាជាតិមួយក្នុងប្រទេសថៃ និងឥណ្ឌូណេស៊ី នៅហ៊្វីលីពីន រូបតំណាងមាសនៃគ្រុឌត្រូវបានគេរកឃើញនៅប៉ាឡាវ៉ាន រូបតំណាងមាសនៃព្រះនិងព្រះម៉ែហិណ្ឌូក៏ត្រូវបានគេរកឃើញដែរនៅម៉ឹនដាណាវ។ ហិណ្ឌូសាសនាបាលីគឺសាសនាមួយប្លែកគ្នាពីហិណ្ឌូសាសនាដែលបានកាន់នៅកន្លែងផ្សេង ជាលទ្ធិព្រលឹងនិយម និងវប្បធម៌តំបន់ដែលត្រូវបានលាយបញ្ចូលគ្នាទៅក្នុងសាសនាមួយនឹង។ ពួកគ្រិស្តសាសនិកក៏អាចត្រូវគេរកឃើញនៅទូទាំងអាស៊ីអាគ្នេយ៍ដែរ ពួកគេគឺនៅមួយភាគធំនៅទីម័រខាងកើតនិងហ៊្វីលីពីន ប្រជាជាតិគ្រិស្តសាសនាដ៏ធំបំផុតរបស់អាស៊ី។ ជាបន្ថែម មានការបដិបត្តិសាសនាកុលសម្ព័ន្ធចាស់ៗនៅតំបន់ដាច់ស្រយាលនៃសារ៉ាវ៉ាក់នៅម៉ាឡេស៊ីខាងកើតនិងប៉ាពួនៅឥណ្ឌូណេស៊ីខាងកើត។ នៅភូមា សក្កៈ ព្រះឥន្ទ្រៈ ត្រូវបានគោរពបូជាជា ណា ។ នៅវៀតណាម ពុទ្ធសាសនាមហាយានត្រូវបានគេបដិបត្តិ ដែលបានជះឥទ្ធិពលដល់លទ្ធិព្រលឹងនិយមអ្នកស្រុកដើម ប៉ុន្តែរួមជាមួយការសង្កត់ធ្ងន់ខ្ជាប់ខ្ជួនលើការគោរពបូជាដូនតា។

                                     

6.3. ប្រជាសាស្ត្រ ភាសា

ភាសានីមួយៗត្រូវបានរងឥទ្ធិពលដោយសម្ពាធវប្បធម៌ដោយសារ ពាណិជ្ជកម្ម អន្តោប្រវេសន៍ និងអាណានិគមកិច្ចជាប្រវត្តិសាស្ត្រដូចគ្នា។

កម្រងភាសាសម្រាប់ប្រទេសនីមួយមានជាបន្តបន្ទាប់: ភាសាផ្លូវការគឺ ដិត ។

                                     

6.4. ប្រជាសាស្ត្រ មជ្ឈមណ្ឌលទីក្រុងសំខាន់នៅអាស៊ីអាគ្នេយ៍

  • តំបន់រ៉ង់ហ៊្គូន រ៉ង់ហ៊្គូន/តឹញអ៊ីន, ភូមា
  • តំបន់ទីក្រុងមេបាងកក បាងកក/សមុទ្រប្រាការ, ថៃ
  • ហ្គេរបាំងកេរតូស៊ូស៊ីឡា ស៊ូរ៉ាបាយ៉ា/សីដូអារ្ជ/ហ្គ្រេស៊ីខ, ឥណ្ឌូណេស៊ី
  • ត្រីកោណលូតលាស់សិចុរី សិង្ហបុរី/ចុហុរបាហ៊្រុ/ពួកកោះរីអវ់, សិង្ហបុរី-ម៉ាឡេស៊ី-ឥណ្ឌូណេស៊ី
  • មហាគូឡាឡាំពួ/ជ្រលងក្លាង គូឡាឡាំពួ/សេឡាងហ្គុរ, ម៉ាឡេស៊ី
  • តំបន់មាតុបុរីទីក្រុងហូជីមិញ ទីក្រុងហូជីមិញ/វុងតេវ, វៀតណាម
  • តំបន់ទីក្រុងមេបានឌូង បានឌូង/ជីម៉ាហ៊ី, ឥណ្ឌូណេស៊ី
  • ម៉ានីល.មេ ម៉ានីល/ខ្វេហ្សុន/ម៉ាកាទី/តាហ៊្គីហ្គ, ហ៊្វីលីពីន
  • ចាបូដឺតាបឺខ ហ្សាការតា/ជ្វាខាងលិច/បានតឹន, ឥណ្ឌូណេស៊ី
  • តំបន់រដ្ឋធានីហាណូយ ហាណូយ/ហាយផ្វុង/ហាឡុង, វៀតណាម
                                     

7. វប្បធម៌

វប្បធម៌នៅអាស៊ីអាគ្នេយ៍ប្លែកៗគ្នាមែនទែន នៅអាស៊ីអាគ្នេយ៍ដីគោក វប្បធម៌នេះគឺជាការលាយចូលគ្នាពិតៗនៃវប្បធម៌ឥណ្ឌានិងចិន នៅឥណ្ឌូណេស៊ី ហ៊្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី វប្បធម៌នេះគឺការលាយបញ្ចូលគ្នានៃវប្បធម៌អារ៉ាប់ ព័រទុយហ្គាល់ អេស្ប៉ាញ ចិន ឥណ្ឌា និងម៉ាឡេដើមកំណើត។ ផងដែរ ព្រុយណេបង្ហាញឱ្យឃើញនូវឥទ្ធិពលដ៏ខ្លាំងមកពីអារ៉ាប់។

កសិកម្មស្រែមានអត្ថិភាពនៅអាស៊ីអាគ្នេយ៍អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ ដែលលាតសន្ធឹងកាត់អនុតំបន់នេះ។ ឧទាហរណ៍ជាក់ស្ដែងខ្លះនៃស្រែស្រូវទាំងនេះធ្វើឱ្យមាននូវស្រែថ្នាក់ៗបាណូអេជាច្រើននៅប្រជុំភ្នំលុហ្សុននៅហ៊្វីលីពីន។ ការថែទាំស្រែទាំងនេះត្រូវការប្រពលកម្មច្រើនណាស់។ ស្រែស្រូវទាំងនេះសាកសមល្អសម្រាប់អាកាសធាតុមូសុងនៃតំបន់នេះ។

ផ្ទះសសរខ្ពស់អាចត្រូវគេរកឃើញទូទាំងអាស៊ីអាគ្នេយ៍ ពី ថៃ និង លាវ ដល់ បរណេអូ ដល់ លុហ្សុននៅហ៊្វីលីពីន ដល់ប៉ាពួហ៊្គីណេថ្មី។ តំបន់នេះមានការធ្វើលោហៈផ្សេងៗ ជាពិសេសនៅឥណ្ឌូណេស៊ី។ នេះរួមមានអាវុធយុទ្ធភណ្ឌ ដូចជាកាំបិតស្នៀតផ្សេងៗ និងឧបករណ៍តន្ត្រី ដូចជាហ្គាម៉េឡាន់។

                                     

7.1. វប្បធម៌ ឥទ្ធិពល

ឥទ្ធិពលវប្បធម៌សំខាន់ៗមកពីចិន រឺ ឥណ្ឌា រឺ ទាំងពីរ ជាមួយគ្នានោះវៀតណាមត្រូវបានចាត់ទុកថារងឥទ្ធិពលចិនខ្លាំងបំផុត។ ឥទ្ធិពលវប្បធម៌លោកខាងលិចគឺភាគច្រើនបានឃើញច្បាស់នៅហ៊្វីលីពីន បានមកជាពិសេសពីសម័យនៃការគ្រប់គ្រងរបស់អេស្ប៉ាញនិងអាមេរិក។

ដោយសារតែសម័យកាលដ៏វែងនៃឥទ្ធិពលរបស់ចិនលើអរិយធម៌វៀតណាម វៀតណាមត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃមណ្ឌលវប្បធម៌អាស៊ីខាងកើត។ ជនជាតិយួនបានអនុវត្តតាមទស្សនវិជ្ជានិងសាសនាអាស៊ីខាងកើតជាច្រើនដូចជា ពុទ្ធសាសនាមហាយាន ខុងជឺនិយម និងសាសនាតាវដែលទាំងអស់នឹងមានដើមកំណើតនៅចិន។ ក៏ដូចជាអរិយធម៌អាស៊ីខាងកើតដទៃទៀតដែរ ជនជាតិយួនបានប្រើចង្កឹះជាប្រដាប់ញ៉ាំជាប្រពៃណីរបស់ខ្លួន។ ក្បួនធ្វើម្ហូបយួនបានរងឥទ្ធិពលច្រើនដោយក្បួនធ្វើម្ហូបចិននិងបារាំង។

តាមក្បួនច្បាប់មួយ មនុស្សដែលញ៉ាំជាមួយម្រាមដៃរបស់ខ្លួនក៏ប្រហែលជារងឥទ្ធិពលទៀតដោយវប្បធម៌ឥណ្ឌា ជាឧទាហរណ៍ស្រាប់ បន្ទាប់មកវប្បធម៌ចិន ដែលមនុស្សបានបរិភោគលើកដំបូងជាមួយចង្កឹះ តែជាភេសជ្ជៈមួយដែលអាចត្រូវគែរកឃើញទូទាំងតំបន់នេះ។ ទឹកត្រីផ្សេងៗទៅដល់តំបន់នេះមានការចូលចិត្តដោយឡែកគ្នា។

                                     

7.2. វប្បធម៌ សិល្បៈ

សិល្បៈនៃអាស៊ីអាគ្នេយ៍គ្មានដំណើរទាក់ទងគ្នាជាមួយសិល្បៈនៃតំបន់ដទៃទៀតឡើយ។ របាំនៅអាស៊ីអាគ្នេយ៍ភាគច្រើនក៏មានរួមបញ្ចូលនៃចលនាដៃ ដូចគ្នានឹងជើងដែលបង្ហាញនូវអារម្មណ៍និងអត្ថន័យនៃរបាំផ្អែកលើរឿងដែលនាដកានឹងប្រាប់ដល់ទស្សនិកជន។ ភាគច្រើននៃជនអាស៊ីអាគ្នេយ៍បានបញ្ជាក់ថារបាំនេះទៅក្នុងរាជវាំងរបស់ពួកគេ តាមរយៈរបាំរាជទ្រព្យខ្មែរដែលបង្ហាញខ្លួននៅដើមសតវត្សទី៧ជាងគេ មុនសម័យអាណាចក្រខ្មែរដែលបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយព្រហ្មញ្ញសាសនារបស់ឥណ្ឌា។ របាំអប្សរា ល្បីល្បាញដោយសារចលនាដៃនិងជើងរឹងមាំនៃរបាំនេះ ហើយក៏ជាឧទាហរណ៍ដ៏សំខាន់មួយនៃរបាំតំណាងឱ្យហិណ្ឌូសាសនា។ ល្ខោនអាយ៉ងនិងស្រមោលក៏ជាទម្រង់ការកម្សាន្តពេញនិយមក្នុងប៉ុន្មានសតវត្សកន្លងមក ដូចជាមានមួយល្បីល្បាញ ដែលគេបានស្គាល់ថាវ៉ាយ៉ាងមកពីឥណ្ឌូណេស៊ី។ សិល្បៈនិងអក្សរសាស្ត្រនៅអាស៊ីអាគ្នេយ៍មួយចំនួនត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងដោយសាសនាហិណ្ឌូដែលបាននាំមករាប់សតវត្សកន្លងទៅហើយ។

ពួកតៃ ដែលមកដល់ចុងក្រោយមកកាន់អាស៊ីអាគ្នេយ៍ បាននាំមកជាមួយពួកគេនូវប្រពៃណីសិល្បៈចិនខ្លះៗ ក៏ប៉ុន្តែពួកគេបានបោះចោលដោយពេញចិត្តនូវប្រពៃណីខ្មែរនិងមន និងសុចនាកម្មតែមួយគត់ប៉ុណ្ណោះនៃទំនាក់ទំនងដើមដំបូងគេរបស់ខ្លួនជាមួយសិល្បៈចិននៅក្នុងរចនាបថវត្តអារាមនានា ជាពិសេសដំបូលស្រួចៗ និងក្នុងគ្រឿងខ្មុកម្រ័ក្សណ៍របស់ខ្លួន។

នៅឥណ្ឌូណេស៊ី ទោះបីយ៉ាងណាការប្រែមកកាន់សាសនាឥស្លាមបានប្រឆាំងនឹងទម្រង់សិល្បៈខ្លះៗ ក៏បាននាំមកវិញនូវទម្រង់ហិណ្ឌូជាច្រើនដែលជះឥទ្ធិពលលើការបដិបត្តិ វប្បធម៌ សិល្បៈនិងអក្សរសាស្ត្រ។ ឧទាហរណ៍មួយអាចនឹងជាវ៉ាយ៉ាងអាយ៉ងស្រមោលនិងអក្សរសិល្ប៍ដូចជារាមាយណៈ។ នេះក៏ពិតប្រាកដដែរ សម្រាប់អាស៊ីអាគ្នេយ៍ដីគោកដែលដកវៀតណាមចេញ។ ចលនារបាំ ពួកព្រះហិណ្ឌូ សិល្បៈនានាក៏ត្រូវបានរលាយចូលគ្នាទៅក្នុងវប្បធម៌ថៃ ខ្មែរ លាវ និងភូមា។ វាត្រូវបានចង្អុលបង្ហាញថាសិល្បៈបុរាណខ្មែរនិងឥណ្ឌូណេស៊ីដែលបានផ្ដោតជាមួយការពណ៌នានូវជីវភាពនៃពួកទេវៈ ប៉ុន្តែចំពោះពួកអ្នកអាស៊ីអាគ្នេយ៍គិតថាជីវិតនៃពួកទេវៈគឺជាជីវិតនៃមនុស្សខ្លួនឯងដែលសប្បាយរីករាយត្រេកត្រអាល ដូចនៅស្ថានកណ្ដាល​ តែដូចទេវៈ។

                                     

7.3. វប្បធម៌ តន្ត្រី

តន្ត្រីប្រពៃណីនៅអាស៊ីអាគ្នេយ៍គឺដូចជាប្លែកៗគ្នាតាមបំណែងចែកជនជាតិនិងវប្បធម៌ជាច្រើន។ រចនាបថសំខាន់ៗនៃតន្ត្រីប្រពៃណីនេះអាចត្រូវបានគេមើលឃើញ: តន្ត្រីរាជវាំង តន្ត្រីប្រជាប្រិយ រចនាបថតន្ត្រីនៃក្រុមជនជាតិតូចៗ និងតន្ត្រីដែលមានឥទ្ធិពលតាមប្រភេទទៅខាងក្រៅតំបន់ភូមិសាស្ត្រនេះ។

ក្នុងចំណោមប្រភេទតន្ត្រីវាំងនិងប្រជាប្រិយ ក្រុមនិងវង់ភ្លេងគងរគាំងបង្កើតឡើងភាគច្រើន លើកលែងតែតំបន់ដីទំនាបនៃវៀតណាម។ វង់ភ្លេង កាមែឡាន់ មកពីឥណ្ឌូណេស៊ី វង់ ប៉ីពាទ្យ៍ / ពិណពាទ្យ របស់ថៃនិងកម្ពុជា និងវង់ គុលីនតាង របស់ហ៊្វីលីពីនខាងត្បូង កាលីម៉ាន់តាន់ ស៊ូឡេវែស៊ី និង ទីម័រគឺជារចនាបថប្លែកៗសំខាន់បីនៃប្រភេទតន្ត្រីដែលមានឥទ្ធិពលលើរចនាបថតន្ត្រីប្រពៃណីដទៃទៀតក្នុងតំបន់នេះ។ ឧបករណ៍ខ្សែក៏មានប្រជាប្រិយដែរក្នុងតំបន់នេះ។

                                     

7.4. វប្បធម៌ សំណេរ

ប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍បាននាំទៅដល់ភាពសម្បូរដោយកវីនិពន្ធជាច្រើនប្លែកៗគ្នា មកពីសំណេរទាំងខាងក្នុងនិងខាងក្រៅពីតំបន់នេះ។

ដើមឡើយ ពួកឥណ្ឌាគឺជាពួកមួយដែលបានបង្រៀនពួកអ្នកស្រុកដើមអំពីសំណេរ។ នេះត្រូវបង្ហាញឱ្យឃើញឡើងតាមរយៈទម្រង់សំណេរព្រាហ្មីដែលបង្ហាញនៅក្នុងតំបន់នេះដូចជាអក្សរបាលីដែលបានបង្ហាញលើស្លឹកតចសារព្រឹកឆែកហៅថា លោនតរៈ សូមមើលរូបដើម្បីមើលសំណេរលើខាងផ្ងារ និងការតុបតែងលើខាងផ្កាប់។

បុរាណភាពនៃទម្រង់សំណេរនេះវាតទីមុនការបង្កើតនៃក្រដាសក្បែរៗឆ្នាំ១០០នៅចិន។ ផ្នែកស្លឹកតចសារព្រឹក្សនីមួយៗដែលកត់ជាជួរច្រើនតែមួយគត់ ដោយបានសរសេរតាមបណ្ដោយកាត់ស្លឹកនេះ និងព័ទ្ធដោយខ្សែទៅផ្នែកផ្សេងៗទៀត។ ផ្នែកខាងក្រៅគេត្រូវបានតុបតែង។ អក្ខរក្រមអាស៊ីអាគ្នេយ៍មានទំនោរទៅជាពួកអាប៊ុហ៊្គីដា រហូតដល់ការមកដល់នៃពួកអឺរ៉ុប ដែលប្រើពាក្យសម្ដីជាច្រើនក៏បានបញ្ចប់ដោយព្យញ្ជនៈជាច្រើន មិនត្រឹមតែស្រៈនោះទេ។ ទម្រង់ផ្សេងៗនៃឯកសារផ្លូវការ ដែលមិនបានប្រើប្រាស់ក្រដាស រួមមានរមូរស្ពាន់សន្លឹកជ្វា។ សម្ភារៈនេះនឹងនៅបានយូរជាងក្រដាសនៅក្នុងអាកាសធាតុនិវត្តន៍នៃអាស៊ីអាគ្នេយ៍។

                                     

8. ឯកសារយោង

  • Tiwari, Rajnish 2003: Post-crisis Exchange Rate Regimes in Southeast Asia PDF, Seminar Paper, University of Hamburg.
  • រែនដ៍, ណិលសុន ២០០៩ ការប៉ះទង្គិចគ្នា: ដំណើរឆ្លងកាត់សង្គ្រាមនិងភេរវកម្មនៅអាស៊ីអាគ្នេយ៍ ឌុនបុយណេ: ម៉េវវ្រិខហោសផាប់ប៊្លីសឝឺស ISBN 978-1-905379-54-5
                                     

9. អំណានបន្ថែម

  • Osborne, Milton 2010; first published in 1979. Southeast Asia: An Introductory History Allen & Unwin. ISBN 978-1-74237-302-7
  • ប៊ែននិសស្ថឺរ-ផ្វ្លិចឆឺរ; ឌែន-ឃ្រូខឝ៊ែង ១៩៩៦; ដំបូងបានបោះពុម្ពនៅឆ្នាំ១៨៩៦។ ប្រវត្តិនៃស្ថាបត្យកម្មរបស់លោកប៊ែននិសស្ថឺរ-ផ្វ្លិចឆឺរ សារព័ត៌មានស្ថាបត្យកម្ម រៀបរៀងលើកទី២០។ ISBN 0-7506-2267-9។ ម.ផ. ភាគបួន ជំពូក២៧។
                                     

10. តំណភ្ជាប់ក្រៅ

  • Southeast Asia Time Lapse Video Southeast Asia Time Lapse Video
  • ឋានលេខន៍អាស៊ីអាគ្នេយ៍ដោយលំអិត ទ.ឯ.ខ.
  • Southeast Asia Visions, a collection of historical travel narratives Cornell University Library Digital Collection
  • CityMayors.com article
  • Southeast Asian Archive at the University of California, Irvine.
  • southeastasia.org Official website of the ASEAN Tourism Association
  • "ឯកសារការបទពិសោធន៍ជនភៀសខ្លួនអាស៊ីអាគ្នេយ៍" បង្ហាញនៅសាកលវិទ្យាល័យខាល់ផ្វញ៉ា អឺរវ៉ាញ បណ្ណាល័យ។
  • Southeast Asia Digital Library at Northern Illinois University
Nestlé Bear Brand
                                               

Nestlé Bear Brand

Bear Brand គឺជាម៉ាកនៃម្សៅទឹកដោះគោមួយនិងទឹកដោះគោមាប់មគកម្មសិទ្ធិនៃ Nestlé. ពួកគេត្រូវបានលក់នៅក្នុងតំបន់ជាច្រើននៃតំបន់អាស៊ីអាគ្នេយ៍. ម៉ាកនាមនៃទឹកដោះគោនៅក្នុងប្រទេសស្វ៊ីស Bärenmarke.

                                               

ព្រៃឡង់

ព្រៃឡង់ជាព្រៃធំជាងព្រៃដទៃទៀតនៅអាស៊ីអាគ្នេយ៍ដីគោកមានទំហំ៥២៥០គីឡូម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅប់ែកខាងលិចទន្លេមេគង្គ។ ព្រៃនេះគ្រប់ដណ្តាប់ខេត្តចំនួន៣មានដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ព្រៃនេះជាជម្រកសត្វសំបូរគោព្រៃ ខ្លា និងមានឈើល្អៗ។

                                               

ស្ថានីយទូរទស្សន៍រដ្ឋនៅកម្ពុជា

ស្ថានីយទូរទស្សន៍រដ្ឋនៅកម្ពុជាមានៈ ទូរទស្សន៍ស៊ីធីអិន ប៉ូស្តិ៍លេខ២១ ទូរទស្សន៍ម៉ាយធីវី ប៉ូស្តិ៍លេខ២៩ ទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្ដិ៍លេ៣ ទូរទស្សន៍ហង្សមាស ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប៉ូស្តិ៍លេខ៣១ ទូរទស្សន៍បាយ័នពត៌មាន ទូរទស្សន៍ជាតិកម្ពុជា ប៉ូស្តិ៍លេខ៧ ទូរទស្សន៍អប្សរា ប៉ូស្តិ៍លេខ១១ ទូរទស្សន៍បាយ័ន ប៉ូស្តិ៍លេខ២៧ ទូរទស្សន៍ប៉ូស្តិ៍លេខ៨ ទូរទស្សន៍កងយោធពលខេមរភូមិន្ទកម្ពុជា ប៉ុស្តលេខ៥ ទូរទស្សន៏ខ្មែរ ប៉ូស្តិ៍លេខ៩

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →