Back

ⓘ ស៊ីន ស៊ីសាមុត កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​ម ..




                                               

ឃុំកំពង់ហៅ

ឃុំកំពង់ហៅ ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មាន ភូមិ ៖ 1 04040301 កំពង់បឹង Kampong Boeng ប្រកាសលេខ៤៩៣ ប្រ.ក 2 04040302 កែងតាសុខ Kaeng Ta Sokh ប្រកាសលេខ៤៩៣ ប្រ.ក 3 04040303 ត្អួរលំ Tuor lum ប្រកាសលេខ៤៩៣ ប្រ.ក ប្ដូរពីតអួររលំ ទៅត្អួរលំ 4 04040304 ស្ទឹងសណ្ដែក Stueng Sandaek ប្រកាសលេខ៤៩៣ ប្រ.ក 5 04040305 កោះក្អែក Kaoh Kaek ប្រកាសលេខ៤៩៣ ប្រ.ក 6 04040306 ដូនវៀត Doun Viet ព្រំប្រទល់នៃឃុំកំពង់ហៅ Boundary East ឃុំពាមឆ្កោក West ឃុំផ្សារឆ្នាំង South ឃុំកំពង់អុស North ឃុំត្រងិល

ស៊ីន ស៊ីសាមុត
                                     

ⓘ ស៊ីន ស៊ីសាមុត

ស៊ីន ស៊ីសាមុត កេីតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៣៣ ​លោកគឺ​ជា អ្នក​និពន្ធ​បទ​ចម្រៀង និង​ជា​អ្នក​ចម្រៀង​ខ្មែរ​ដ៏​ល្បី​ល្បាញ​​ នា​អំឡុង​ទសវត្សរ៍​ឆ្នាំ ៥០ ដល់ ៧០ ។ លោក​មាន​រហស្សនាម​ថា អធិរាជ​សំឡេង​មាស ដែលត្រូវបានបំពាក់មេដាយមាសកិត្តិយស ពីព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហនុ ។ លោក​ "ស៊ីន ស៊ីសាមុត" ទទួល​មរណៈភាពក្នុងរបប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ១៩៧៦ ។ ភាព​ល្បី​ល្បាញ​របស់​លោក ស៊ីន ស៊ីសាមុត បាន​ពី​ទឹក​ដម​សំឡេង​ដ៏​ក្រអួន​ក្រអៅ ពីរោះរណ្ដំ​ចិត្ត គួប​ផ្សំ​នឹង​បទ​ចម្រៀង​មនោសញ្ចេតនាគ្រប់​រស់ជាតិ អន្លង់​អន្លោច សប្បាយ កម្សត់​ខ្លោច​ផ្សារផ្សេងៗ ដែល​ជា​ស្នា​ដៃ​និពន្ធ​ផ្ទាល់​របស់​លោក និង​ជាមួយដៃគូអ្នក​និពន្ធ​ដ៏ទៃ​ទៀតក្នុង​ជំនាន់​នោះ ដែលលោក "សុីន សុីសាមុត" មានបទចម្រៀងសរុប ១,២០០ បទ ក្នុងចំណោមបទចម្រៀងទាំងនោះ លោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងដែរ ចំនួនជាង ៥០០ បទ ដោយស្មើនិង ៥០ អាលប៊ុម អាលប៊ុមដែលលោកបានច្រៀងនៅ ផលិតកម្មឆ្លងដែន មានចំនួន ២៥០ អាលប៊ុម ផលិតកម្មវត្តភ្នំ មានចំនួន ១៥៨ អាលប៊ុម ផលិតកម្ម Sayonara Cover ពីអ្នកចម្រៀងបរទេស មានចំនួន ៩០ អាលប៊ុម និង ផលិតកម្ម រស្មីពានមាស មានចំនួន ៥០ អាលប៊ុម ដែលជា Original Master Albums ។

                                     

1. ជីវិត​ចាប់ផ្ដើម

លោក ស៊ីន ស៊ីសាមុត កើត​នៅ​ថ្ងៃ ២៣ ខែសីហា ឆ្នាំ ១៩៣៣ នៅ​ខេត្តស្ទឹងត្រែង ។ លោក​ជា​កូន​ប្រុស​ពៅ​និងមានបង​ប្អូនចំនួន ៤នាក់​ ប្រុស ២ ស្រី ២ ឪពុករបស់​លោកឈ្មោះ ស៊ីន លាង ជានាយទាហ៊ានប្រចាំ ខេត្តបាត់ដំបង នៃ​ទាហានបដិវដ្តន៍ ប្រឆាំង ​អាណានិគមន៍​បារាំង ហើយ ​ឪពុក​របស់​លោក បាន​លា​ចាក​លោក​ ដោយ​ជំងឺប្រចាំកាយ ចំណែកឯម្ដាយលោក ឈ្មោះ ស៊ីន ប៊ុនលឿ ដែល​ជា​កូន​កាត់​​ឡាវ-ចិន ។ ក្រោយពេលឪពុករបស់លោកសាមុត មរណៈភាពមិនយូរប៉ុន្មាន ​ម្តាយ​របស់​លោក ក៏​​រៀប​អាពាហ៍ពិពាហ៍ ម្ដងទៀត ​និងបានបន្សល់​ទុក​នូវ​កូន ២ នាក់​​ទៀត ។ លោក ស៊ីន-ស៊ីសាមុត បាន​ចូល​រៀន​នៅ​សាលាបឋមសិក្សានៃទីរួមខេត្ត នាខេត្តស្ទឹងត្រែង ពេលលោក​អាយុ ៧ ឆ្នាំ ។ លោកបានរៀនឧបករណ៍តន្ត្រី កូដទ្រ ផ្លុំបុី និង គោះឈឹង ពីជីតារបស់លោក ដោយមាននិស្ស័យជាអ្នកសិល្បៈ លោកក៏បានហាត់រៀនបទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី ចម្រៀងល្ខោនបាសាក់ ផងដែរ ។ ក្រោយពេលបញ្ចប់ការសិក្សានៅ អនុវិទ្យាល័យនា ខេត្តស្ទឹងត្រែង លោកបានទៅរៀនបន្តនាក្រុងភ្នំពេញ ផ្នែកវេជ្ជសាស្ត្រ ក្នុងឆ្នាំ ១៩៥១ ជាមួយម្ដាយមីងរបស់លោក ។ ដោយសារតែលោក មាននិស្ស័យផ្នែកសិល្បៈលោកបានសុំគ្រូឡើងច្រៀងចម្រៀង ជាញឹកញាប់នៅក្នុងថ្នាក់រៀន ទេពកោសល្យ របស់លោកបានឈានទៅបង្កើតក្រុមចម្រៀងផ្ទាល់ខ្លួនក្នុងឆ្នាំ ១៩៥២ ដែលមានសាមាជិកនៃក្រុមចម្រៀង ៦នាក់ ដែលសុទ្ធតែជាមិត្តរួមថ្នាក់របស់លោក ដែលក្រុមរបស់លោកមានឈ្មោះថា "រស្មីព្រះច័ន្ទ" ។ ក្រុមចម្រៀងរបស់លោក ចាប់ផ្ដើមល្បីទូទាំងសាលា នាក្រុងភ្នំពេញរហូតដល់ខាងផលិតកម្ម "រាជសីហ៍" ប្រចាំវិទ្យុជាតិកម្ពុជា អញ្ជើញក្រុមរបស់លោកទៅចូលច្រៀងក្នុងឆ្នាំ ១៩៥៣ ពេលនោះហើយដែលលោក សុីន សុីសាមុត បោះជំហានទៅក្នុងវិថីសិល្បៈនាពេលនោះរហូតដល់រូបលោកអស់ជីវិតក្នុងរបបវាលពិឃាតប៉ុលប៉តក្នុងឆ្នាំ ១៩៧៦ ។

                                     

2. អាជីពតន្ត្រី ទសវត្សរ៍ ១៩៥០

នៅអំឡុងឆ្នាំ ១៩៥៣ ក្រោយពេលលោក សុីន សុីសាមុត មានឱកាសចូលច្រៀងក្នុង ស្ថានីយ៍វិទ្យុជាតិកម្ពុជា អង់គ្លេស: Radio National Kampuchea ហៅកាត់ថា R លោកបង្ហើរសំនៀង ជាប្រភេទបទភ្លេងមហោរី នៃ របាំត្រុដិ ដើម្បីច្រៀងអបអរក្នុង ពិធីបុណ្យចូលឆ្នាំខ្មែរ បទចម្រៀងដើមដំបូងគេមានចំណងជើងថា បងច្រៀងហៅអូន ក្នុងអាលប៊ុម ទី១ នៃផលិតកម្ម "រាជសីហ៍" បន្ទាប់មកលោក សុីន សុីសាមុត បានច្រៀងនូវបទចម្រៀងដើមដំបូង នៃចង្វាក់រាំវង់ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គឺបទ រាំវង់ឯករាជ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជពីប្រទេសបារាំង នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ លោក សុីន សុីសាមុត បានបន្តច្រៀងក្នុងវិទ្យុជាតិ និងបានចេញនៅបទចម្រៀងជាបន្តបន្ទាប់ ដែលជាប្រភេទបទចម្រៀងដូចជា៖ បទចម្រៀង មហោរី ចម្រៀងអាយ៉ៃ ចម្រៀងយីកេ ចម្រៀងចាបុី និងចម្រៀងល្ខោនបាសាក់ ភាពបុិនប្រសពរបស់លោកត្រូបាន ក្រសួងឃោសនាការ អញ្ញើញលោកឱ្យចូលច្រៀង ក្នុងវង្សភ្លេងព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៥៥ ហើយលោកក៏ទទួលបានពានរង្វាន់ក្រុមចម្រៀងជាតិ អង់គ្លេស National Choir Awards បំពាក់ថ្នាក់ជាកិច្ច កិត្តិយស សហមេត្រីភាព ដែលជារាជព្រះទាន របស់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈ នារីរ័ត្នសេរីវឌ្ឍនា ក្នុងពេលនោះផងដែរ ។

                                     

3. អាជីពតន្ត្រី ទសវត្សរ៍ ១៩៦០

នៅឆ្នាំ ១៩៦៣ លោក ស៊ីន-ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធ​ស្ថានីយ៍របស់ខ្លួន​នៅឆ្នាំ១៩៦៥។

កិត្តិសព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថត​បទចម្រៀងថ្វាយព្រះបាទនរោត្តម-សីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញ​និយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុងរឿងពៅឈូកស ដឹកនាំថត​ដោយលោក ទា-លឹមកាំង សំដែងដោយ លោក ជា-យុទ្ធថន និង អ្នកស្រី ឌី-សាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន-ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់​តែកម្សត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុតសង្វាត សំដែងដោយ លោក ជា-យុទ្ធថន ចេញទូកចាកចោលនាងពៅឈូកស ​សំដែងដោយអ្នកស្រី ឌី-សាវ៉េត​អោយនៅកណ្តោចកណ្តែង។

នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចម្រៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមាន​ដូចជា អ្នកស្រី ម៉ៅ-សារ៉េត អ្នកស្រី កែវ-សិដ្ឋា អ្នកស្រី ឈុន-វណ្ណា អ្នកស្រី ហួយ-មាស អ្នកស្រី រស់-សេរីសុទ្ធា និង អ្នកស្រី ប៉ែន-រ៉ន។ អ្នកស្រី ម៉ៅ-សារ៉េត ជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំង​ប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចម្រៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយ និងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន-រ៉ន ចាប់ផ្តើមថតចម្រៀងជាមួយលោក ស៊ីន-ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់-សេរីសុទ្ធា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំឡេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំឡេងធ្ងន់ក្រអួនរបស់លោក ស៊ីន-ស៊ីសាមុត។



                                     

4. អាជីពតន្ត្រី ទសវត្សរ៍ ១៩៧០

ប្រជាប្រិយភាពរបស់លោក ស៊ីន-ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់​តម្រូវការអ្នកគាំទ្រលោក។ ហេតុនេះលោកក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងលោកច្រៀងបទនិពន្ធរបស់ លោក ពៅ-ស៊ីផូ លោក ស្វាយ-សំអឿ លោក ម៉ា-ឡៅពី លោក មែរ-ប៊ុន មិត្តស្និទស្នាលរបស់លោក និងលោក ហាស់-សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនលោក​ច្រៀង​បទនិពន្ធដោយលោកវ៉ោយ-ហូរ។ ទោះជាលោកច្រៀងបទដែលនិពន្ធដោយ​អ្នកដទៃ បទចម្រៀងរបស់លោកនៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចម្រៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេង​បរទេសមកច្រៀង​ជាខ្មែរដែរ។ ដូចជា បទបងនៅតែចាំ តាមលំនាំបទ The House of the Rising Sun, បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។ ក្រៅពីនោះលោកតែងបទដោយខ្លួនឯង ដែលមានរឿងខ្លះជារឿងផ្ទាល់របស់លោក មានបទខ្លះជារបស់មិត្តភក្តិ មកដំណាលប្រាប់លោកឱ្យលោកតែងឱ្យគេ ។ ហេតុនេះហើយទើបរៀងរាល់ថៃ្ងតាំងពីព្រឹកព្រលឹមគឺ មានមនុស្សអង្គុយចាំលោកនៅមុខផ្ទះរួចជាស្រេច ដើម្បីសុំឱ្យជួយលោកតែងបទពីជីវិតឬពីការឈឺចាប់ណាមួយរបស់គេ ។ ចំពោះសំណូមពរនេះ លោកតែងដោះស្រាយឱ្យជាហូរហែដែរ ទើបបទរបស់លោកភាគច្រើនវាខ្លីមួយបទមែន តែវាបានឆ្លុះបញ្ចាំងឱ្យឃើញពីវិបត្តិមួយយ៉ាងធំ ពីព្រឹត្តិការណ៍ធំណាមួយឬពីដំណើរជីវិតរបស់មនុស្សម្នាក់តាំងពីដើមរហូតដល់ចប់ ហើយពោរពេញដោយមនោសញ្ចោតនា​យ៉ាងជ្រាលជ្រៅទៀតផង។

នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុត​ថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចម្រៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចម្រៀងជាង១ពាន់បទ​អោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចម្រៀងប្រហែល១ពាន់បទទៀត។

បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន-ស៊ីសាមុត​បានចាកចោលវង់ភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គសេនាធិការកងទ័ពជាតិសាធាណរដ្ឋខ្មែរ។ លោកបានធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួង​ក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។

នៅសម័យលន់នល់ លោកចាប់ផ្តើមច្រៀងចម្រៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ លោកច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសម្លៀកបំពាក់​យោធាដោយ​ពាក់​មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ លោកបានរៀបអាពាហ៍ពិពាហ៍​ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវ​បានគេជម្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ លោកត្រូវពួក​ខ្មែរក្រហមសម្លាប់បន្ទាប់ពីលោកថតបទចម្រៀងអោយពួកវារួចហើយ។

                                     

5. ជីវិត​ឯកជន

លោកស៊ីន-ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ឆតាខ្ពស់​និងបូជាខ្លួនសម្រាប់ចម្រៀង ហេតុនេះលោកមិនមានពេលសម្រាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។ លោកស៊ីន-ស៊ីសាមុត​រៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ-ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី​​៤​នាក់មានដូចជា សុិន យុទ្ធនា សុិន ច័ន្ទឆ័យា សុិន វ៉ាន់ថា សុិន ប្រាសាទសង្វា។ ទោះបីជាលោកស៊ីន-ស៊ីសាមុត​មានទេពកោសល្យ​និងធ្វើការខ្លាំងផ្នែកចម្រៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំណូលរបស់លោកមានកម្រិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចម្រៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ លោកមានជីវភាពមធ្យម ដោយសារប្រាក់ចំណូលបានមកតែពីទេពកោសល្យនិងការងារចម្រៀងនិងតន្ត្រីរបស់លោកសុទ្ធសាធ គ្មានចំណូលអ្វីមកពីក្រៅទៀតទេ។ លុយកាក់របស់លោកត្រូវបានស្វះស្វែងរកដោយសេចក្តីព្យាយាម និងសន្សំសំចៃរហូតដល់លោកសង់បានវីឡាធុនមធ្យមមួយនៅទួលទំពូងដែលមានឈ្មោះថា វីឡាសូក្រាត។ ប៉ុន្តែប្រាក់ចំណូលរបស់លោក៏អាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន Volkswagenពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស Mercedes 220Dពណ៌ខៀវបាន។ ជាទូទៅ ជីវិតរបស់លោកគឺសាមញ្ញណាស់ ដោយចំណាយពេលភាគច្រើនសម្រាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំណូលបានពីសិល្បៈរបស់លោក​មានកម្រិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បករចម្រៀងតន្ត្រីទេ។ លោកបានពន្យល់ដល់លោក ស៊ីន-ច័ន្ទឆាយ៉ា ដែលជាកូនប្រុសរបស់លោកថា អាជីពជាអ្នកចម្រៀងគ្មានតម្លៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចម្រៀងក៏ដោយ ក៏ស៊ីន-ស៊ីសាមុតមិនដែលជួយលើកទឹកចិត្ត​ឬជួយបង្ហាត់បង្រៀនកូនៗ​ពីសិល្បៈតន្ត្រីនិងចម្រៀងដែរ។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរស់រានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារ​សម្ពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។

                                     

6. កាតាឡុកតន្ត្រី អាលប៊ុមដៃគូ Partner Albums

បទឆ្លងឆ្លើយជាមួយ រស់ សេរីសុទ្ឋា

បទឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន

  • ​ តន្ត្រីធម្មជាតិ
  • បណ្ដែតក្បូនលេង
  • អារុណរះ
  • ​មន្ថាមាសបង
  • ​ ជើងមេឃពណ៏ស
  • ស្នេហ៍ដូចជើងមេឃ
  • ស្រីឆ្នាស់ប្រុសឆ្នើម
                                     

7.1. ជីវប្រវត្តិ ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ

ប្រជាប្រិយភាព​របស់​លោក ស៊ីន-ស៊ីសាមុត មិន​បាន​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​កិត្តិនាម​របស់​អ្នក​ចម្រៀង​​ដទៃ​ទៀត ដូច​ជា លោក អ៊ឹម-សុងសឺម និង អ្នក​ស្រីហួយ-មាស ដែល​ច្រៀង​ឱ្យ​វិទ្យុ​ជាតិ​នា​សម័យ​​នោះ​ទេ ។ លោក មាស ហុកសេង អ្នក​សិល្បៈ​ចម្រៀង​នៅ​​​​​​មហាវិទ្យាល័យវិចិត្រសិល្បៈ ភ្នំពេញ ​សាលា​រចនា មាន​កិត្តិនាម​ល្បី​តាម​រយៈ​បទ​ លលក​ញី​ឈ្មោល នៅ​ឆ្នាំ ១៩៦៦ ។ កិត្តិសព្ទ​របស់​តារា​ចម្រៀង​ល្បី ៗ ទាំង​នេះ បាន​ដោយ​សារ​​ទឹក​ដៃ​​និពន្ឋ​របស់​កវី ម៉ា-ឡៅពី ដែល​បាន​និពន្ធ​បទ​ល្បី ៗ​ដូច​ជា​បទ ដៃសមុទ្រត្រពាំងរូង និង បទ លលកញីឈ្មោល ជា​ដើម ។ លោក ម៉ា-ឡៅពី បាន​លា​ចាក​​លោក​នៅ​រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ។ លោក អ៊ឹម-សុងសឺម ច្រើន​តែ​ច្រៀង​និង​មិន​សូវ​និពន្ធ​​បទ​ភ្លេង​ទេ ។ បទ​ចម្រៀង​ល្បី​របស់​លោក ​គឺ បទ​កោះត្រល់ ដែល​បាន​ថត​នៅ​ឆ្នាំ ១៩៦៣ នៅ​តែ​ដក់​ជាប់​ក្នុង​ដួង​ចិត្ត​ខ្មែរ​គ្រប់​រូប ដែល​សោក​ស្តាយ​នូវ​ការ​​បាត់​បង់កោះត្រល់​ទៅ​វៀតណាម ។ លោក អ៊ឹម-សុងសឺម និង​អ្នក​ស្រី ហួយ-មាស តែង​តែ​ទៅ​តាម​សម្តេច​ ព្រះបាទនរោត្តម-សីហនុ ពេល​ទ្រង់​ចុះ​ទៅ​​ទស្សនកិច្ច​តាម​ខេត្ត ដើម្បី​ច្រៀង​បទ​ចម្រៀង​ប្រជាប្រិយ មាន​រាំ​វង់​ជា​ដើម សម្រាប់​កំដរ​បង​ប្អូនប្រជាពលរដ្ឋ​ ដែល​ទៅ​ទទួល​ស្វាគមន៍​ព្រះ​ប្រមុខរដ្ឋ ។ លោក សុះ-ម៉ាត់ ក៏​ជា​អ្នក​ចម្រៀង​ល្បី​​នា​សម័យ​នោះ​ដែរ តាម​រយៈ​បទអាកាសយាន ។ អ្នក​គាំ​ទ្រ​លោក សុះម៉ាត់ ភាគ​ច្រើន​ជា​អ្នក​ដែល​មិន​និយម​បទ​ថ្មី ៗ របស់​​លោក ស៊ីន-ស៊ីសាមុត ដែល​ចេញ​ក្រោយ​ទេ ។



                                     

7.2. ជីវប្រវត្តិ មិត្តភក្តិ និង ចំណង់ចំណូលចិត្ត

លោកស៊ីន-ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង គឺគោរពពាក្យសំដីនិងតែងផ្តល់នូវអ្វីដែលលោកបាន​សន្យា។ ពេលវេលា ឬតម្លៃដែលបានព្រមព្រៀងគ្នាប៉ុនណា ប៉ុន្មានគឺប៉ុណ្ណោះ ហើយមិនឱ្យលើសមិនឱ្យយឺតឱ្យច្រើនជាងក៏មិនយកឱ្យតិចជាងក៏មិនព្រម។ លោកមិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះលោកនិយាយមិនដល់១០​ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលលោកគ្មានកម្មវិធីសម្ដែង លោកតែងចាក់សោរខ្លួនឯងក្នុងបន្ទប់សំងំសសេរបទភ្លេង រហូតដល់មានញាតិញោមខ្លះប្រកាន់ថាលោកជាមនុស្សឆ្មើងឆ្មៃ ឬមិនសូវរាប់ញាតិ។ តាមការពិតពេលវេលារបស់លោកជាមាសប្រាក់ពិតៗ ថ្វីបើមាសប្រាក់នោះចំពោះអ្នកដទៃវាមិនអាចធ្វើដូចលោកក៏ដោយ។ ក្នុងការត្រិះរិះឬក្នុងការសរសេរ លោកដាក់អារម្មណ៍រហូតដល់មិត្តភក្តិទៅឈរក្រោយខ្នងលោកយ៉ាងយូរ ទើបលោកផ្តាច់អារម្មណ៍ចេញមកពីការងារមកសួរនាំបាន ។ រៀងរាល់យប់ស្នូរម៉ុងដូលីនរាវរកបទរបស់លោក អូសបន្លាយរហូតដល់ម៉ោង២ឬ៣ទៀបភ្លឺក៏មាន ។

មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ-សារ៉េត ម្ចាស់បទមេឃខ្មៅងងឹត អ្នកម្នាង សៀង-ឌី និងលោក សុះ-ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក មែរ-ប៊ុន អ្នកដែលលោកទុកចិត្តបំផុត និងលោក ស៊ីវ-ស៊ុន។ គេនិយាយថា​លោកស៊ីវ-ស៊ុន ជាលេខារបស់លោកស៊ីន-ស៊ីសាមុត។ លោក ស៊ីវ-ស៊ុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន-ស៊ីសាមុត។

លោកស៊ីន-ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោក​ផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ លោកតែងហាត់លើកទម្ងន់រាល់ព្រឹក។ ចំណូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅ​រោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសម្ដែង លោកតែងទៅហូបបបរជាមួយ​មិត្តភក្តិ។ លោកមានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកម្រៃ ១៥០០រៀល។ គួរបញ្ជាក់ដែរ ថាតម្លៃគុយទាវនៅសម័យនោះមាន​តម្លៃតែ ៥រៀលប៉ុណ្ណោះក្នុង​១ចាន។ លោកតែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។

លោកមិនមែនជាមនុស្សរើសម្ហូបទេ។ លោកចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ លោកចូលចិត្តប្រហុក និងផ្អកត្រី តែលោកមិនញ៉ាំផ្ទាល់ទេ។ លោកមិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះ​ប៉ះពាល់ដល់ទឹកដមសំឡេងលោក។

                                     

8. កេរ្តិ៍ដំណែល

ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចម្រៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជន​កម្ពុជា។ ខ្សែអាត់សំឡេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំឡេងមាសរបស់លោកយកទៅថតបន្តជា កាសែត និង ស៊ីឌី។ ហេតុនេះហើយសំឡេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់​ស្ថានីយ៍វិទ្យុនានា។

                                     

9. អនុស្សាវរីយ៍ខ្លះនៃបទចម្រៀងរបស់លោកស៊ីន ស៊ីសាមុត

បទចម្រៀងរបស់លោកមួយចំនួនមានទាក់ទិននឹងរឿងរ៉ាវជីវិតរបស់លោកផ្ទាល់ដែលលោកបានចងក្រងសម្រាប់រូបលោក ហើយបទមួយចំនួនក៏ជាសាច់រឿងរបស់មិតភក្តិរបស់លោក ដែលបានស្នើសុំឱ្យលោកជួយធ្វើបទសម្រាប់ជាអនុស្សាវរីយ៍របស់ជីវិតដែរ ។

  • បទស្លឹកឈើ ជាបទដែលតែងដោយលោក វ៉ោយ-ហូរ កំពុងតែតាមស្រឡាញ់នាងតារា-ចោមច័ន្ទ ។ តែបទនេះសំឡេងម៉ុងដូលីនក្បាលបទ គឺជាស្នាដៃរបស់លោក ស៊ិន-ស៊ីសាមុត ដេញដោយខ្លួនលោកផ្ទាល់ មុននឹងចាប់ផ្តើមវគ្គទីមួយ ។
  • បទអូនជាទេវីដួងចិត្ត ជាបទដែលរៀបរាប់ពីការស្រឡាញ់របស់លោកចំពោះនារីម្នាក់ដែលមានឋានៈខ្ពស់ឆា្ងយពីលោក ហើយលោកបានរក្សាយ៉ាងសមា្ងត់ក្នុងដួងចិត្ត។
  • បទមិនបាច់រ៉ាយរ៉ាប់ប្រាប់ទៀតទេ ជាបទចម្លងក្លាយពីបទអន្តរជាតិ តែលោកក៏ចង់សំដៅដល់នារីម្នាក់ដែលបានរួមរស់ជាមួយលោកមួយរយៈពេល ហើយបានបែក​ទៅដោយសារខ្វះភក្តីភាពនឹងលោក ។
  • បទពេលរាត្រី ដែលជាស្នាព្រះហស្ថសម្តេចព្រះបិតាឯករាជ្យជាតិ គឺលោក ស៊ិន-ស៊ីសាមុត បានច្រៀងរួមជាមួយអ្នកចម្រៀង កែវ-សេដ្ឋា ។
  • ពេលដែលលោកចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និង ហុងកុង លោកបាននាំត្រឡប់មកវិញនូវបទចម្រៀងអនុស្សាវរីយ៍ចំនួន២៥បទ ដូចជាបទស្តាប់ស្នូរទឹកភ្លៀង, បទលាហើយប៉ារីស, បទអង់តូនីញ៉ែតា, បទម៉ារីណា, បទម៉ាន់ដេ, បទវីយ៉ូឡែត្តា, បទរាត្រីនៅហុងកុង ជាដើម ៘ មានន័យថា ទោះលោកទៅដល់ទីណា នៅក្នុងប្រទេសណាក្តី គឺតែងមានអនុស្សារវីយ៍នាំមកជាមួយជានិច្ច ។
  • បទចម្រៀងឥតព្រាងទុក គឺជាអនុស្សាវរីយ៍របស់លោក ពៅ-ស៊ីផូ ជាមិត្តរបស់លោកពេលជួបស្រី ម្នាក់នៅក្នុងរង្គសាលដោយចៃដន្យ។បទនេះត្រូវបានលោកយកទៅកសាងជាខ្សែភាពយន្តមានឈ្មោះថា ចម្រៀងឥតព្រាងទុក ដែលសម្តែងដោយលោក ជា-យុទ្ធថន អ្នកស្រី វីជ្ជរ៉ា-ដានី អ្នកស្រី រស់-សេរីសុទ្ធា ផលិតដោយខ្លួនលោក ស៊ិន-ស៊ីសាមុត ផ្ទាល់ និងបានបញ្ចាំងនៅរោងភាពយន្តហេមជាតិ ។
  • បទឧត្តមដួងចិត្ត ស្តាប់ លោកឆាយាជាកូនបានអះអាងថាជាបទអនុស្សាវរីយ៍យ៉ាងជ្រាលជ្រៅរបស់ឪពុកលោកនិងម្តាយរបស់លោក ក្នុងរយៈពេលដែល​លោកទាំងពីរមានទំនាស់នឹងគ្នា ហើយម្តាយលោកបានចុះចោលលោកក្នុងរយៈពេលយ៉ាងយូរធ្វើឱ្យលោកតែងបទចម្រៀងនេះឡើង ក្នុងបំណងបង្ហាញពីចិត្ត​ដែលពោរពេញដោយវិប្បដិសារីរបស់លោក ។