Back

ⓘ ខាវ៉ាន់ គឺជាដំរីអាស៊ីមួយក្បាលដែលត្រូវបានគេធ្លាប់ស្គាល់ថាជា ដំរីដ៏ឯកោបំផុតនៅលើលោក បន្ទាប់ពីដៃគូរបស់វាបានស្លាប់នៅក្នុងឆ្នាំ២០១២។ ខាវ៉ាន់ត្រូវបានរដ្ឋាភិបាលស្រីលង្ក ..




                                     

ⓘ ខាវ៉ាន់

ខាវ៉ាន់ គឺជាដំរីអាស៊ីមួយក្បាលដែលត្រូវបានគេធ្លាប់ស្គាល់ថាជា ដំរីដ៏ឯកោបំផុតនៅលើលោក បន្ទាប់ពីដៃគូរបស់វាបានស្លាប់នៅក្នុងឆ្នាំ២០១២។ ខាវ៉ាន់ត្រូវបានរដ្ឋាភិបាលស្រីលង្កាប្រគល់ជាទាយជ្ជទានដល់ប្រទេសប៉ាគីស្ថាននៅក្នុងឆ្នាំ១៩៨៥ បន្ទាប់ពីទំនាក់ទំនងវិជ្ជមានរវាងប្រទេសទាំងពីរ។ ខាវ៉ាន់ត្រូវបានដាក់ឱ្យនៅក្នុងសួនសត្វឥស្លាម៉ាបាដរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ នៅពេលដែលវាបានមកដល់លើទឹកដីប្រទេសកម្ពុជា ក្រោមយុទ្ធនាការដោះលែងដំរីខាវ៉ាន់ដែលផ្តួចផ្តើមដោយសកម្មជនសិទ្ធិសត្វទាំងថ្នាក់ជាតិនិងអន្តរជាតិ និងដឹកនាំដោយតារាចម្រៀងអាមេរិកមួយរូបឈ្មោះ ឈឺ ។

តុលាការកំពូលឥស្លាម៉ាបាដបានកាត់ក្តីឱ្យដោះលែងដំរីខាវ៉ាន់តាំងពីខែឧសភា ឆ្នាំ២០២០ មកម្លេះ។

                                     

1. ជីវប្រវត្តិ

ខាវ៉ាន់បានកើតនៅក្នុងឆ្នាំ១៩៨៥ នៅក្នុងប្រទេសស្រីលង្កា និងនៅអាយុ ១ ឆ្នាំ វាត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ាគីស្ថាន។ វាបានស៊ូទ្រាំរយៈពេល ៣៥ឆ្នាំនៃជីវិតរបស់វានៅក្នុងច្រវ៉ាក់នៅសួនសត្វឥស្លាម៉ាបាដ។ ដំរីមួយទៀតឈ្មោះ សាហេលី ត្រូវបានយកទៅសួនសត្វនោះហើយបានក្លាយជាដៃគូរជាមួយខាវ៉ាន់សម្រាប់រយៈពេល ២២ ឆ្នាំរហូតដល់វាបានស្លាប់នៅក្នុងឆ្នាំ២០១២។ នៅក្នុងឆ្នាំ២០១៥ រូបភាព និងវីដេអូនៃការជាប់ច្រវ៉ាក់របស់ខាវ៉ាន់ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធបណ្តាញអ៊ីនធឺណេត និងបានទាក់ទាញចំណាប់អារម្មណ៍ពីតារាចម្រៀងដ៏ពេញនិយមជនជាតិអាមេរិចម្នាក់ឈ្មោះ ឈឺ ដែលក្រោយមកបានសម្រេចក្លាយខ្លួនជាអ្នកផ្តួចផ្តើមរកយុត្តិធម៌និងសេរីភាពជូនដំរីខាវ៉ាន់។ នៅក្នុងឆ្នាំ២០២០ តុលាលារកំពូលរបស់ឥស្លាម៉ាបាដបានដាក់ចុះសាលក្រុមឱ្យខាវ៉ាន់មានសេរីភាពឡើងវិញ។ ម្យ៉ាងទៀតនៅក្នុងប្រទេសប៉ាគីស្ថានគឺមិនមានជម្រកសម្រាប់សត្វដំរីនោះទេ។ តុលាការបានអនុញ្ញាតឱ្យអង្គការ Four Paws Organization ផ្លាស់ទីលំនៅដំរីខាវ៉ាន់ទៅកាន់ដែនជម្រងសត្វព្រៃមួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ការផ្លាស់ទីលំនៅរបស់ខាវ៉ាន់មកប្រទេសកម្ពុជាក៏ទទួលបានសម្រេចជោគជ័យក្រោយពីវាបានចំណាយពេល ៣៥ ឆ្នាំនៃជីវិតរបស់វារស់នៅដោយទុក្ខវេទនានៅក្នុងសួនសត្វ។។ ខាវ៉ាន់ត្រូវបានធ្វើដំណើរតាមយន្តហោះមកប្រទេសកម្ពុជានៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ខាវ៉ាន់បានមកដល់កន្លែងរស់នៅនាយប់នៃថ្ងៃដដែល ដើម្បីផ្សាំនឹងបរិស្ថានជុំវិញ។ ទីតាំងរស់នៅរបស់ខាវ៉ាន់គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានដំរីញីចំនួន ៣ ក្បាលមានឈ្មោះដូចជា ឌីផូ អារុណរាប និងសារ៉ៃម៉ៃរស់នៅជាមួយវា ក្រោមការសម្របសម្រួលរបស់អង្គការសង្គ្រោះសត្វព្រៃកម្ពុជា និងក្រសួងបរិស្ថាន។