Back

ⓘ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុសរក្ស. ជាព្រះរាជបុត្រា នៃព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស អតីតព្រះចៅក្រុងកម្ពុជាធិបតីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ..




                                     

ⓘ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុសរក្ស

ជាព្រះរាជបុត្រា នៃព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស អតីតព្រះចៅក្រុងកម្ពុជាធិបតីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ មាន ៖ - ព្រះនាមពេញ ៖ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីវង្ស កុស្សរៈ - ប្រសូត ៖ ថ្ងៃសុក្រ ទី ២១ ខែ ឧសភា ឆ្នាំ ១៩២៦ - ព្រះបិតា ៖ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស អតីតព្រះចៅក្រុងកម្ពុជា - មាតា ៖ ឃុនព្រះម្នាង សុវត្ថិឆោម នរល័ក្ខណ៍ មាឃ ឬហៅ

ឃុនព្រះម៉ែនាង មាឃ ជាអតីតគ្រូល្ខោនព្រះរាជទ្រព្យដ៏ល្បីល្បាញ ។

- ព្រះអង្គមានមហេសី ២ អង្គ មានបុត្រី ៣អង្គ និងបុត្រា ១អង្គ ដែលមានដូចតទៅ ៖ ១. អ្នកម្នាង ព្រុំ សង្វា ជាគ្រូល្ខោនព្រះរាជទ្រព្យ អភិសេកឆ្នាំ ១៩៥៤ និងលែងលះនៅឆ្នាំ ១៩៥៦ មានបុត្រ ៖ ១.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ខេមាវត្តី ប្រសូត

ឆ្នាំ ១៩៥៥

២. អ្នកម្នាង ហែម ចម្រើនតូនី កូនស្រីលោកតា ហែម

ចម្រើន និង ម៉ម ដកពាយ

២.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សុធាជីវី ប្រសូត

២៤ មករា ១៩៦៤

២.២. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីតារា ប្រសូត

២៦ មិនា ១៩៦៥

២.៣. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ មុនីសារ៉ូ ប្រសូត ២១

មិនា ១៩៦៦

- ឆ្នាំ ១៩៦៣ ព្រះអង្គជាប្រធានក្រុមកងយោធិពលខេមរភូមិន្ទ ។ - ក្រោយពីការដួលរលំក្ឌាំង នៃរបបសាធារណៈរដ្ឋខ្មែរ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅមានប្រាកដកំពូលប្រាសាទប្រាំបានបង្ហូតឡើង ដែលជាសញ្ញាប្រាប់ថារបបដឹកនាំថ្មីបានឈានចូលមកហើយ នោះគឺក្រុមពួកបំផ្លាញជាតិ ហៅថា ទមិឡខ្មែរក្រហម ។

- ក្នុងរបបដ៏ចុកចាប់ពើតផ្សានេះ វាសនា របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ មិនខុសពីព្រះបរមវង្សានុវង្សខ្មែរ និងក្រុមអស់លោកឥស្សរជនជាន់ខ្ពស់នៃរបបចាស់ ព្រមទាំងជីវិតដ៏ស្លូតត្រង់នៃប្រជាជនរួមលោហិតខ្មែរ នៅទូទាំងប្រទេសនោះទេ ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ សុគត ដោយខ្មែរក្រហមធ្វើគត់នៅខេត្តបាត់ដំបង ក្នុងឆ្នាំ ១៩៧៥ ។

- នេះជាព្រះឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ កុស្សរៈ ។

- ឯកសារយោងនិងរូប ៖ សៀវភៅ "សិរប្រណាមចោមហ្លួង" រៀបរៀងដោយលោកក្រូច លីហ៊ន់ ។

Bettmann collection

- បង្ហោះផ្សាយ រក្សាសិទ្ធនិងបន្ថែមពណ៌ ដោយគេហទំព័រ Colorise & Old Photos of Cambodia

By: Leak NCee