Back

ⓘ ស៊ីសុវត្ថិ មុនីពង្ស. ជាព្រះរាជបុត្រានៃព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាម្ចាស់មា នៃសម្តេចព្រះ នរោត្តម សីហនុ ។ សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ៖ - ប្រ ..




                                     

ⓘ ស៊ីសុវត្ថិ មុនីពង្ស

ជាព្រះរាជបុត្រានៃព្រះករុណា ស៊ីសុវត្ថិ មុនីវង្ស និងត្រូវជាម្ចាស់មា នៃសម្តេចព្រះ នរោត្តម សីហនុ ។ សម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ៖

- ប្រសូត ៖ ថ្ងៃអង្គារ ទី ២០ ខែ សីហា គ.ស. ១៩១២ - ព្រះបិតា ៖ ព្រះបាទ សម្តេចព្រះ ស៊ីសុវត្ថិ មុនីវង្ស - ព្រះមាតា ៖ សម្តេចព្រះ អគ្គមហេសី មហាក្សត្រីយ៍

នរោត្តម កញ្ចន វិម៉ាន នរ័លក្ខណ៍ទេវី

- ព្រះអង្គមាន ភរិយា ៥ អង្គ និងបុត្រាបុត្រី ១៣ អង្គ ៖ ១. អ្នកម្នាង អេនឌ្រេ ឡាំបឺត

១.១. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស

២. អ្នកម្នាង ភីត សុភក្រ្ត័ សាមុសាន ឈុំយ៉ា

២.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពង្សស៊ីរីយ៉ា ២.២. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ មុនីស៊ីសុវត្ថិ ២.៣. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីរង្សី

៣. ម៉ម ដួង មុនីរក្ស អុស

៣.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ លីសា

៤. អ្នកម្នាង សឺន សុន ណារី បុត្រី លោកឧកញ៉ាយមរាជ សឺន ឌៀប

៤.១. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ សុវ៉េតវង្ស ៤.២. សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ៤.៣. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ មុនីសុភា ៤.៤. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងតារាវង្ស

៥. អ្នកម្នាង ចាន់ សុរី

៥.១. អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ រីមុនី ៥.២. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ស៊ីវិមាន ៥.៣. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ភួង ណារ៉ា ស៊ីលីវៀ ៥.៤. អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ ពន់នីរត្ន័

- ព្រះអង្គធ្លាប់ទទួលបានការសិក្សានៅសាលា Lycée de Nice, Alpes-marine នៅឯប្រទេសបារាំង ។ - ឆ្នាំ ១៩៣៩ ធ្វើការនៅក្នុងអង្គភាពអាកាសចរណ៍បារាំង - ឆ្នាំ ១៩៣៩ ដល់ ១៩៤០ បានចូលរួមបម្រើនៅក្នុងសមរភូមិ

បារាំង កាលពីសង្រ្គាមលោកលើកទី ២ ។

- នៅថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ១៩៤១ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ

មុនីពង្ស ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ ប្រទានគោរមងារជាទី "សម្តេចក្រុមហ្លួង" ។

- ឆ្នាំ ១៩៤១ ដល់ ១៩៤៥ ជាប្រតិភូអចិន្រ្តៃយ៍ទទួលបន្ទុក

លើកិច្ចការ សុខភាព កីឡា និងសេដ្ឋកិច្ចជាតិ ។

- ឆ្នាំ ១៩៤៥ ដល់ ១៩៤៦ ជារដ្ឋមន្ត្រីការបរទេសនិងអប់រំជាតិ - ឆ្នាំ ១៩៤៩ ជាហត្ថលេខីសម្រាប់ប្រទេសកម្ពុជាក្នុងការចុះ

ហត្ថលេខា លើសន្ធិសញ្ញា សហភាពបារាំង ។

- ឆ្នាំ ១៩៥០ ជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងពត៌មាន - ឆ្នាំ ១៩៥០ ដល់ ១៩៥១ ជាព្រះប្រធានប្រឹក្សាគណៈរដ្ឋមន្ត្រី - ឆ្នាំ ១៩៥៥ ដល់ ១៩៥៦ ជានាយឧត្តមសេនីយ៍ជាន់ខ្ពស់

នៅប្រទេសបារាំង ។

- សម្តេចក្រុមហ្លួង ទ្រង់សុគត នៅថ្ងៃទី ៣១ ខែ សីហា

គ.ស.១៩៥៦ នៅទីក្រុង ប៉ារីស ៦ថ្ងៃក្រោយបុណ្យ ចម្រើនព្រះជន្មរបស់ព្រអង្គក្នុងជន្មាយុ ៤៤ ព្រះវស្សា ដោយរោគ គាំងព្រះហឫទ័យ គាំងបេះដូង ។

- ព្រះសព របស់ទ្រង់ត្រូវបាន រៀបចំធ្វើបុណ្យតាម ព្រះរាជបវេណី នៃព្រះរាជវង្សានុវង្សខ្មែរ ។

+ នេះជាព្រះបរមមហាឆាយាល័ក្ខណ៍អនុស្សាវរីយ៍ នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រ និងសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ថតថ្ងៃទី ១២ មករា ឆ្នាំ ១៩៥៦ ។ - ឯកសារយោងនិងរូប ៖ សៀវភៅ "សិរប្រណាមចោម ហ្លួង" រៀបរៀងដោយលោក ក្រូច លីហ៊ន់ ។ Bettmann Collection - បង្ហោះផ្សាយ និងរក្សាសិទ្ធដោយគេហទំព័រ Colorise & Old Photos of Cambodia

By: Leak NCee