Back

ⓘ ឌែលឡាប៊ីយូធី និងហ្វេសសិន. ឌែលឡា ជាម៉ាកផលិតផលថែរក្សាសម្ផស្សក្នុង​ស្រុក​ដែលមាន​ទីស្នាក់​ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឌែលឡា ត្រូវបានង្កើតឡើ ..




                                     

ⓘ ឌែលឡាប៊ីយូធី និងហ្វេសសិន

ឌែលឡា ជាម៉ាកផលិតផលថែរក្សាសម្ផស្សក្នុង​ស្រុក​ដែលមាន​ទីស្នាក់​ការ​កណ្តាល​នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឌែលឡា ត្រូវបានង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី​លៀង សូរិយា ដែល​បាន​បញ្ចប់​ការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសអូស្ត្រាលី។ រាល់ផលិតផលរបស់ ឌែលឡា គឺផ្តោតលើ​សុវត្ថិភាព​និងប្រសិទ្ធភាព​ជាចំបង ​ដែលបានជួយដោះស្រាយរាល់​បញ្ហារបស់​ស្បែកមុខ និងស្បែកដងខ្លួន មានដូចជា​ស្បែកខ្មៅស្រអាប់​មិនភ្លឺថ្លា ស្បែកមុខមុន ជាំអាចរុយម៍។

                                     

1. ប្រវត្តិនៃការកកើតម៉ាក ឌែលឡា

ឌែលឡាប៊ីយូធី និងហ្វេសសិន Della Beauty and Fashion ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយលោកស្រី លៀង សូរិយា ដោយ​ដំបូងឡើយចាប់ផ្តើម​ពីការលក់តែសម្លៀកបំពាក់និងគ្រឿងប្រើប្រាស់របស់នារីតែប៉ុណ្ណោះ។ រហូត​ដល់​ឆ្នាំ ២០១៩ ដោយ​សង្កេត​ឃើញ​ថាតម្រូវការ​លើផលិតផល​ថែរក្សាសម្រស់​មានការ​កើនឡើង​រាល់ថ្ងៃ ក៏ឈាន​ដល់ការ​ពង្រឹកអាជីវកម្ម​បន្ថែម​ទៅលើ​ផលិតផល​ថែរក្សា​សម្ផស្ស​ដែល​ផ្តោត​សំខាន់​លើធាតុ​ផ្សំបែប​ធម្មជាតិ និងសារធាតុ​ផ្សំកែ​ឆ្នៃ​ល្អៗជាច្រើន​ដោយ​មានការសិក្សា និងណែនាំយ៉ាងច្បាស់ពី​អ្នកជំនាញ និងមន្ទីរពិសោធន៍ដែលមានវិជ្ជាជីវៈពិតប្រាកដ។

                                     

2. ផលិតផលរ​បស់ឌែលឡា

ឌែលឡាប៊ីយូធី និងហ្វេសសិន Della Beauty and Fashion បានដាក់ចេញលក់ផលិតផលជាច្រើនប្រភេទរួមមានទាំង​ផលិតផលដែលជាម៉ាករបស់ឌែលឡាផ្ទាល់ ​​ក៏ដូចជា​ផលិតផលដែលធ្វើការនាំចូលពីប្រភេទកូរ៉េ ជប៉ុន បារាំង និងអាមេរិកជាដើម។​

ផលិតផលរបស់ឌែលឡា ផ្តោតសំខាន់ទៅលើលក្ខណៈ​ព្យាបាលច្រើនជាង​ការចិញ្ចឹម​ថែបំប៉ន​ដោយយើងសង្កេតឃើញពីបញ្ហាដែលកំពុងកើតមានឡើងលើអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។ ​ផលិត​ផល​​​របស់ឌែលឡារួមមាន៖

                                     

2.1. ផលិតផលរ​បស់ឌែលឡា ឌែលឡាស្តេមសែល

Della Stem Cell Serum ជា​ប្រ​ភេទ​សេរ៉ូម​សម្រាប់​ជួសជុល​ស្បែកមុ​ខ​និង​ព្យាបាល​ស្នាម​ជ្រីវជ្រួញ។ សេរ៉ូម​នេះផ្សំ​ចេញពីកោសិកាដើមឬស្តេមសែល​​របស់​មើម​យិនសិន​ក្រហម ដែលមានសមត្ថភាពខ្ពស់ក្នុង​ការ​ប្រឆាំងនឹងរោគសញ្ញាចាស់មុនអាយុ។ សេរ៉ូមនេះអាចចូលទៅ​ព្យាបាល ស្បែកមុខ​ដែលមានអាចរុយម៍ ជាំ ខ្មៅស្រអាប់ ស្បែកមុខដែលមានរន្ធរោមធំ អោយត្រឡប់​មក​តឹង​ម៉ត់​រលោង ក្មេងជាងវ័យម្តងទៀត។

                                     

2.2. ផលិតផលរ​បស់ឌែលឡា ឌែលឡាម៉ាសបិតមុខ

Della Premium Whitening Mask ​ជាប្រភេទម៉ាសសន្លឹកដែល​ផ្សំចេញពី​ស្តេមសែល​របស់​រុក្ខជាតិ​ជាច្រើន​មុខ​ ធ្វើ​ឱ្យស្បែកសភ្លឺរលោង​ ដោយជួយបឺតជាតិពុល​ចេញពីផ្ទៃមុខរបស់អ្នក​ បំបាត់រោល ធ្វើ​អោយ​ស្បែកមុខ​ត្រជាក់ស្រស់ស្រាយត្រឡប់មកវិញ។

                                     

2.3. ផលិតផលរ​បស់ឌែលឡា ឌែលឡាសាប៊ូលាងមុខ

Della Coco Soap មានមុខងារលាងសម្អាតនិងជួសជុលកោសិកា​ស្បែកមុខនៅក្នុងផលិតផលតែមួយ​ ដោយលាងជំរះបាក់តេរីដែលតោងជាប់លើផ្ទៃមុខ របស់អ្នករយៈពេល មួយថ្ងៃពេញបានយ៉ាងជ្រៅ និងស្អាត​ល្អបំផុត ដែលប្រៀបបាននឹង​ការកម្ចាត់ឬសគល់នៃការឡើងមុន គ្រប់ប្រភេទផងដែរ។

                                     

2.4. ផលិតផលរ​បស់ឌែលឡា ឌែលឡាគ្រីម SOS

Della SOS Cream អាចនិយាយបានថាជាផលិតផលលក់ដាច់​បំផុត របស់ម៉ាកឌែលឡា ដែលមុខងារផ្តោតសំខាន់​លើការព្យាបាលរាល់បញ្ហាអាលែកហ្ស៊ីពីផលិតផលផ្សេងៗ ព្យាបាលបញ្ហាមុខមុនគ្រប់ប្រភេទ មុខដែលខូច​ធ្ងន់ធ្ងរដោយសារផលិតផលគ្មានស្តង់ដា​អោយត្រឡប់មក​ជា​ស្អាតផូរផង់​ដូចកាលវ័យ១៨ឆ្នាំ។

                                     

2.5. ផលិតផលរ​បស់ឌែលឡា ឌែលឡាម៉ាសអប់មុខ

Della Avococo Clay Mask ជាប្រភេទម៉ាសភក់ដែលផ្សំពី​ផ្លៃបឺ​ធម្មជាតិ និងស្បារដូងមានមុខ​ងារ​ជួយបំប៉នមុខអោយតឹងរលោង សម៉ត់តាំងពីប្រើលើកដំបូង។

                                     

2.6. ផលិតផលរ​បស់ឌែលឡា ឌែលឡាទូឆ្ពុង

Della Steam Box ​ជាប្រភេទបន្ទប់​ស្ទឹមចល័តដែលងាយ​ស្រួលក្នុងការ​ប្រើប្រាស់នៅ​តាម​ផ្ទះ មិនត្រឹមតែសន្សំសំចៃពេលវេលានិងថវិកាប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងមាន​អនាម័យ ផងដែរ។ មុខងារពិសេស​របស់ទូនេះ​គឺជួយកាត់បន្ថយស្ត្រេស​ បណ្តេញជាតិពុល និងប្រើជាម៉ាស៊ីន ថែរក្សាស្បែកផងដែរ។

                                     

3. ចំណែកទីផ្សារ

ក្នុងការប្រើប្រាស់រុក្ខជាតិ​ធម្មជាតិសុទ្ឌសាធមកធ្វើជារបស់ថែរក្សាសម្រស់ ឌែលឡាបានទទួលការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ច្រើនលើសលប់។​ គ្រឿងសម្អាងបែបធម្មជាតិត្រូវបានចាប់ផ្តើមក្លាយជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកទាំងមូលនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនផ្ទាល់ក៏បានផ្តោតទៅលើការព្យាបាលបញ្ហាស្បែកដោយការប្រើប្រាស់ផលិតផលដូចជា ម៉ាសបិទមុខ សាប៊ូលាងមុខ ឡេលាបខ្លួន​ គ្រីមលាបមុខ សម្រាប់បញ្ហារៀងៗខ្លួន។​ ផលិតផលមានចរាចរណ៍ក្នុងនិងក្រៅប្រទេស លើប្រព័ន្ធអនឡាញនិងតាមបណ្តាសាខានានា ពិតជាងាយស្រួលខ្លាំងណាស់សម្រាប់ការដាក់លក់ផលិតផលទាំងនោះគ្រប់កន្លែងបែបនេះ។ ម៉ាកមួយនេះ កំពុងបង្កើនការគាំទ្រ និងចំណាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ក៏ដូចជាពិភពលោកនូវខ្សែរផលិតផលដែលល្បីបំផុតរបស់ពួកគេ។ រូបមន្ត វត្ថុធាតុផ្សំគឺ ពិសេស សម្រិតសម្រាំង និង​ឆ្នៃបង្កើតឡើងដោយក្រុមអ្នកឯកទេសស្បែកដែលមានបទពិសោធន៍យូរឆ្នាំនៅក្នុងវិស័យគ្រៀងសម្អាង និងថែរក្សាសម្រស់នេះផងដែរ។

                                     

4. ការស្រាវជ្រាវនិងការច្នៃប្រឌិត

ទទួលបានភាពស្រស់ស្អាតតាមរបៀបធម្មជាតិនិងសុវត្ថិភាព” – ឌែលឡាប៊ីយូធី ​

រាល់ផលិតផលថែរក្សាស្បែកម៉ាកឌែលឡា ត្រូវបានផ្សំឡើងពី ធាតុ​ផ្សំធម្មជាតិ​​ ដែលចំណាយពេលនិងកំលាំងជាច្រើន រួមផ្សំនឹង​សារធាតុ​ផ្សំ​គីមី​ល្អៗ​មួយ​ចំនួនដែលមិនមាន​ការហាមឃាត់ជាអន្តរជាតិ​ឡើយ។

ការអភិវឌ្ឍផលិតផលបែបនេះទាមទារអោយមានការស្រាវជ្រាវយ៉ាងខ្លាំង​ និងឆ្លងកាត់ការធ្វើតេស្ត​ជាច្រើនលើកច្រើនសារទម្រាំទទួលបានផលិតផលសម្រេចចេញមក។ ផលិតផលរបស់ពួកគេ បានចម្រាញ់ជាពិសេសចេញពីធាតុផ្សំធម្មជាតិៗជាច្រើន ដែលអាចធ្វើអោយស្បែកទទួលយកបានយ៉ាងល្អ ​និងផ្តល់ប្រសិទ្ធភាពខ្ពស់បំផុត។ ពួគគេមានមោទនភាពជាខ្លាំងដែលបណ្តាផលិតផលរបស់ពួកគេអាចតម្រូវបានគ្រប់ប្រភេទស្បែក ដែលប្រើធាតុផ្សំពីធម្មជាតិ។

ផលិតផលដែលត្រូវបានបង្កើតតាមបែបធម្មជាតិច្រើនតែផ្តល់នូវការឆ្លើយតបវិជ្ជមានយ៉ាង​ច្រើន​ពី​ដោយសារ​តែប្រសិទ្ធភាពខ្ពស់ដែលគ្មានផលប៉ះពាល់ទៅថ្ងៃក្រោយសូម្បីមួយភាគរយ។ ពួកគេបានអះអាងថាវានឹងអាច រក្សា​ ការពារ សុខភាពស្បែកបានខ្ពស់ និង ផ្តល់ភាពស្រស់ស្អាតបានយ៉ាងពិតប្រាកដ។

                                     

5. មិនមានការសាកល្បងផលិតផលលើសត្វ

រាល់ផលិតផលនិងរាល់ធាតុផ្សំទាំងអស់របស់ម៉ាកឌែលឡា មិនមានធ្វើការសាកល្បងលើ​សត្វ​នោះទេ។ នេះជាគោលការណ៍ របស់លោកស្រីលៀង​ សូរិយា ស្ថាបនិកម៉ាកឌែលឡា ប្រឆាំងនឹងការធ្វើ​ទារុណ​កម្មលើសត្វ។

                                     

6. ការិយាល័យ​ក​ណ្តា​ល

ឌែលឡាប៊ីយូធី និងហ្វេសសិន Della Beauty and Fashion មានការិយាល័យកណ្តាលរបស់ខ្លួននៅផ្លូវលេខ ៥៦៦ ខណ្ឌទួលគោក រាជធានីភ្នំពេញប្រទេសកម្ពុជា

ទូរស័ព្ទ៖ +៨៥៥ ៩៦ ៦៩៥ ៩៥៥៥

គេហទំព័រ -

ហ្វេសប៊ុក -

Instagram -

យូធូប -

អាជីវកម្មហ្គូហ្គល -

វីគីអាល់ហ្វា​ -

វីគីគ្រប់គ្នា -

Users also searched:

...