Back

ⓘ Received Pronunciation, RP. ការទទួលសូរស័ព្ទ ដែលជាទូទៅត្រូវបានគេហៅថា ប៊ីប៊ីស៊ីអង់គ្លេស និង សំឡេងអង់គ្លេសអង់គ្លេសស្តង់ដារ ឬ ការបញ្ចេញសំឡេងអង់គ្លេស ខាងត្បូង គឺជាកា ..




                                     

ⓘ Received Pronunciation (RP)

ការទទួលសូរស័ព្ទ ដែលជាទូទៅត្រូវបានគេហៅថា ប៊ីប៊ីស៊ីអង់គ្លេស និង សំឡេងអង់គ្លេសអង់គ្លេសស្តង់ដារ ឬ ការបញ្ចេញសំឡេងអង់គ្លេស ខាងត្បូង គឺជាការ បញ្ចេញសំឡេង នៃ ភាសាអង់គ្លេសស្តង់ដារ នៅ ចក្រភពអង់គ្លេស និងត្រូវបានកំណត់នៅក្នុង វចនានុក្រមអង់គ្លេសខនសាយអកហ្វត ជាការសង្កត់សំឡេងស្តង់ដារអង់គ្លេសដូចដែលបាននិយាយ នៅ ភាគខាងត្បូងនៃប្រទេសអង់គ្លេស ", លោកភីធ័រ​​ទ្រូដជៀល​ Peter Trudgill បានប៉ាន់ប្រមាណក្នុងឆ្នាំ 1974 ថា 3 ភាគរយនៃប្រជាជននៅប្រទេសអង់គ្លេសគឺជាអ្នកនិយាយភាសាអង់គ្លេសដោយសំនៀងភាសា​ការទទួលសូរស័ព្ទនេះ, ប៉ុន្តែការប៉ាន់ប្រមាណជារហ័សនេះត្រូវបានចោទសួរដោយ អ្នកបញ្ចេញសម្លេង​លោក J. Windsor Lewis ។ Clive Upton កត់សំគាល់ការប៉ាន់ស្មានខ្ពស់ជាង ៥% និង ១០% ប៉ុន្តែសំដៅទៅលើអ្វីៗទាំងអស់នេះថាជា" guesstimates” ដែលមិនផ្អែកលើការស្រាវជ្រាវច្បាស់លាស់។

អតីតក្នុងភាសាប្រចាំថ្ងៃហៅថា "ភាសាអង់គ្លេសរបស់ស្ដេច"។ ភាសាការទទួលសូរស័ព្ទនេះ​ ទទួលបាន កិត្យានុភាពសង្គមខ្ពស់ នៅក្នុងចក្រភពអង់គ្លេស

ការសិក្សារបស់ RP គឺផ្តោតសំខាន់តែលើការបញ្ចេញសំឡេង ចំណែកឯភាសាអង់គ្លេសស្តង់ដារ, អង់គ្លេសព្រះមហាក្សត្រិយានី, អង់គ្លេសអកហ្វត, និងប៊ីប៊ីស៊ីអង់គ្លេស គឺពាក់ព័ន្ធនឹងបញ្ហាដូចជាវេយ្យាករណ៍, វាក្យសព្ទ, និងបែបបទផងដែរ។

                                     

1. ប្រវត្តិសាស្រ្ត

សេចក្តីណែនាំនៃពាក្យ ទទួលបានការបញ្ចេញសំឡេង ត្រូវអោយក្រេឌីតទៅអ្នកជំនាញសូរស័ព្ទអង់គ្លេស ដានីញ៉ែល​​ ចូន Daniel Jones។ នៅក្នុងការកែប្រែលើកដំបូងនៃ វចនានុក្រមការបញ្ចេញសម្លេងអង់គ្លេស​ English Pronouncing Dictionary 1917 គាត់បានដាក់ឈ្មោះបញ្ចេញសំឡេងនេះថា "ការបញ្ចេញសម្លេងសាលាសាធារណ:" សាធារណៈ ដែលជនជាតិអាមេរិកអោយនិយមន័យនឹងពាក្យ "ឯកជន", ប៉ុន្តែសម្រាប់ការកែប្រែលើកទីពីរក្នុងឆ្នាំ 1926 គាត់បានសរសេរថា: "នៅក្នុងអ្វីដែលខ្ញុំហៅវាថាការទទួលការបញ្ចេញសូរស័ព្ទReceived Pronuncition សម្រាប់ការចង់បានបែបបទដែលល្អជាងនេះ។ ការបញ្ចេញសំលេងដែលបានទទួលពេលខ្លះត្រូវបានគេហៅថា "អង់គ្លេស Oxford" ដូចដែលវាធ្លាប់ជាការបញ្ចេញសំឡេងរបស់សមាជិកភាគច្រើននៃ សកលវិទ្យាល័យ Oxford ។ សៀវភៅដៃរបស់សមាគមន៍សូរស័ព្ទអន្តរជាតិ ប្រើឈ្មោះ" ស្តង់ដារអង់គ្លេសភាគខាងត្បូង” ។ ទំព័រ ៤ អាន៖

ស្ដង់ដាអង់គ្លេសខាងត្បូង​ កន្លែងដែលពាក្យថា​ស្ដង់ដាមិនគួរយកជាគំរូក្នុងការបង្ហាញពីតម្លៃនៃការវិភាគនៃភាពត្រឹមត្រូវ គឺស្មើគ្នានឹងអ្វីដែលសម័យហៅថា​​ "ការទទួលសូរស័ព្ទ RP"។ នេះគឺជាការបញ្ចេញសម្លេងរបស់អង់គ្លេសអាគ្នេយ៍ដែលបង្កើតដោយទំនៀមនិងឋាន:ខ្ពស់ ​ហើយនិងក្នុងផ្នែកខ្លះនៃអង់គ្លេសIsles និងហួសពីនេះបន្តិច។

នៅក្នុងសៀវភៅ ប្រវត្តិសាស្រ្តអង់គ្លេសរបស់ឃីពលីង ១៩៧៤ របស់នាង Marghanita Laski ទៅលើការសង្កត់សំឡេងនេះថាជា "អ្នកមានស័ក្ដ" ។" អ្វីដែលអ្នកផលិតនិងខ្ញុំព្យាយាមធ្វើគឺត្រូវមានកំណាព្យនិមួយៗនិយាយជាភាសាតាមតំបន់របស់វា អ្វីដែលយើងអាចប្រាប់បានគឺលឺសំលេងបានបន្លឺនៅក្នុងត្រចៀក នៅពេលគាត់សរសេរវា។ ពេលខ្លះសំលេងតាមតំបន់នេះស្ដាប់ទៅមានស័ក្ដ។ ជាញឹកញាប់វាមិនមែនទេ។