Back

ⓘ កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ ពីមុនគេស្គាល់តាមឈ្មោះបណ្ដោះអាសន្នថា នព្វកូរ៉ូណា២០១៩ គឺជាវីរុសអា.រ.ន. ដែលមានច្រវាក់ទោលចំលងវិជ្ជមាន។ វាឆ្លងចូលក្ ..




កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២
                                     

ⓘ កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២

កូរ៉ូណាវីរុសសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ២ ពីមុនគេស្គាល់តាមឈ្មោះបណ្ដោះអាសន្នថា នព្វកូរ៉ូណា២០១៩ គឺជាវីរុសអា.រ.ន. ដែលមានច្រវាក់ទោលចំលងវិជ្ជមាន។ វាឆ្លងចូលក្នុងខ្លួនមនុស្ស ហើយក៏បណ្ដាលឱ្យមានជំងឺរាតត្បាតជាសកលដែលកំពុងតែកើតឡើង កូរ៉ូណាវីរុស២០១៩ ត្រូវបានកំណត់ថាជាគ្រោះអាសន្នសុខភាពសាធារណៈដែលជាក្ដីព្រួយបារម្ភរបស់អន្តរជាតិដោយអង្គការសុខភាពពិភពលោក ។

សារស៍-កូវ-២មានសមានភាពសែនជិតដិតទៅនឹងពួកកូរ៉ូណាវីរុសប្រចៀវ ដែលប្រហែលមានកំណើតចេញពីសត្វនេះ។ ធ្មុក reservoir សត្វអន្តរការី ដូចជា ពង្រូលក៏ត្រូវបានគេគិតថាបានទាក់ទងទៅនឹងការចំលងរបស់វាមកកាន់មនុស្សដែរ។ តាមទិដ្ឋភាពវគ្គីសាស្ត្រ សារស៍-កូវ-២ ត្រូវបានចាត់ថ្នាក់ជាពូជនៃប្រភេទ កូរ៉ូណាវីរុសទាក់ទងនឹងសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ សារស៍រ-កូវ។

ពីព្រោះតែពូជនេះត្រូវបានគេរកឃើញនៅអ៊ូហាន ប្រទេសចិន ជួនកាលវាត្រូវបានគេចាត់ទុកថាជា វីរុសអ៊ូហាន រឺ កូរ៉ូណាវីរុសអ៊ូហាន ទោះបីយ៉ាងណា អង្គការសុខភាពពិភពលោក WHO មិនលើកទឹកចិត្តឱ្យប្រើឈ្មោះផ្អែកទៅលើទីកន្លែងនោះទេ។ ដើម្បីចៀសវាងការភាន់ច្រឡំគ្នាជាមួយជំងឺ សារស៍ WHO ហ៊ូ ជួនកាល ហៅ វីរុសនេះ ថាជា វីរុសបង្កជាជំងឺកូវីដ-១៩ រឺ វីរុសកូវីដ-១៩ ក្នុងការផ្ដល់ពត៌មានសុខភាពជាសាធារណៈ។ ទាំងវីរុស និង ជំងឺនេះជារឿយៗត្រូវបានហៅថា កូរ៉ូណាវីរុស ដោយសាធារណជនទូទៅ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិងអ្នកសារពត៌មានភាគច្រើនប្រើប្រាស់បច្ចេកសព្ទត្រូវចំៗពាក្យជាង។

                                     

1.1. វិសាណូវិទ្យា ការឆ្លង

ការចំលងសារស៍-កូវ-២ ពីមនុស្សទៅមនុស្ស ត្រូវបានបញ្ជាក់កំឡុងការរាតត្បាតសកលកូរ៉ូណាវីរុស២០១៩-២០។ ការចំលងកើតឡើងដំបូងតាមរយៈតំណក់ទឹកល្អិតតូចៗចេញពីផ្លូវដង្ហើមដោយការក្អក និង កណ្ដាសក្នុងចន្លោះប្រហែល6 feet 1.8 m។ ការប៉ះពាល់ដោយប្រយោលតាមរយៈផ្ទៃដែលមានមេរោគគឺជាករណីការឆ្លងអាចទៅរួចម្យ៉ាងទៀតផងដែរ។ ការស្រាវជ្រាវជាបឋមបង្ហាញថាវីរុសនេះអាចរស់នៅបានលើប្លាស្ទិក និង ដែកថែបរហូតដល់ទៅបីថ្ងៃ ប៉ុន្តែមិនអាចរស់នៅលើក្រដាសក្រាសរឹង កាតុង លើសពីមួយថ្ងៃ រឺក៏ លើស្ពាន់/ទង់ដែងលើសពីបួនម៉ោងឡើយ។ អា.រ.ន. ARN រឺ អាន របស់វីរុសត្រូវបានគេរកឃើញក្នុងសំណាកដែលយកចេញពីអ្នកឆ្លងជំងឺ។

យ៉ាងណា វីរុសឆ្លងកំឡុងរយៈកាលដំបូងមិនទាន់ដឹងរយៈពេលច្បាស់លាស់នៅឡើយទេ។ ថ្ងៃទី១ កុម្ភៈ ២០២០ អង្គការសុខភាពពិភពលោក WHO បានបង្ហាញថា ការចំលងពីករណីអរោគសញ្ញាមួយចំនួនហាក់បីដូចជា មិនមែនជាកត្តាជំរុញសំខាន់ឱ្យមានការចំលងទេ ។ ដូច្នេះ ការឆ្លងភាគច្រើនទៅមនុស្សត្រូវបានគេជឿថាបណ្ដាលមកពីការចំលងពីករណីមួយចំនួនដែលចេញរោគសញ្ញានៃជំងឺកូរ៉ូណាវីរុស២០១៩។ យ៉ាងណាក្ដី យកតាមគំរូរោគរាតត្បាតចាប់ផ្ដើមការរីករាលដាលនៅចិនបានណែនាំថា ការដាក់អោយនៅដាច់ដោយឡែកពីគ្នាមុនពេលចេញរោគសញ្ញាអាចជាវិធានការណ៍ក្នុងចំណោមការឆ្លងដែលបានចេញជាឯកសារផ្លូវការ។

                                     

1.2. វិសាណូវិទ្យា ធ្មុក

ការឆ្លងពីពូជសារស៍-កូវ-២ដែលគេបានដឹងដំបូង ត្រូវបានរកឃើញនៅអ៊ូហាន ប្រទេសចិន។ ប្រភពដើមនៃការចំលងវីរុសទៅកាន់មនុស្ស និងនៅពេលពូជនេះបានប្រែខ្លួនទៅជាភ្នាក់ងារបង្កជំងឺនៅតែមិនច្បាស់។ ការស្រាវជ្រាវអំពីធ្មុកធម្មជាតិនៃពូជវីរុសដែលបានបង្កឱ្យមានការរីករាលដាលជំងឺសារស៍២០០២-២០០៤ ជាលទ្ធផលក្នុងរបកគំហើញក្នុងពួកកូរ៉ូណាវីរុសជ្រឹងដែលដូច-សារស៍ ភាគច្រើនមានដើមកំណើតក្នុង រ៉ៃណូឡូភុស ពួកជ្រឹងក្រចកសេះ ហើយតំណលំដាប់អាស៊ីតនុយក្លេអ៊ិកវីរុសពីរ ត្រូវបានរកឃើញនៅក្នុងសំណាកដែលយកចេញពី រ៉ៃណូឡូភុស ស៊ីនីគុស ជ្រឹងក្រចកសេះចិនពណ៌លឿងព្រឿង បង្ហាញនូវលក្ខណៈស្រដៀងគ្នា៨០%ទៅនឹង សារស៍-កូវ-២។ តំណលំដាប់អាស៊ីតនុយក្លេអ៊ិកវីរុសទីបីយកចេញពី រ៉ៃណូឡូភុស អាភ្វីនីស ដែលប្រមូលបាននៅខេត្តយូនណានមានលក្ខណៈស្រដៀងគ្នា៩៦%ទៅនឹងសារស៍-កូវ-២។ WHO ហ៊ូ ចាត់ទុកពួកជ្រឹងជាធ្មុកធម្មជាតិទំនងជាងគេបំផុតនៃសារស៍-កូវ-២ ប៉ុន្តែដោយភាពខុសគ្នារវាងកូរ៉ូណាវីរុសជ្រឹង និង សារស៍-កូវ-២ អញ្ជឹងមនុស្សគប្បីត្រូវបានឆ្លងតាមរយៈធ្មួលអន្តរការណ៍មួយផ្សេងទៀត។

ការសិក្សាមេតាសែណូមបានចុះផ្សាយនៅឆ្នាំ២០១៩ បានឱ្យដឹងជាមុនថា សារស៍-កូវ ដែលជាពូជនៃវីរុស បង្កជំងឺសារស៍ ជាកូរ៉ូណាវីរុសមានរបាយធំទូលាយជាងគេក្នុងចំណោមសំណាកនៃពួកសត្វពង្រូល។ ថ្ងៃទី៧ កុម្ភៈ ២០២០ គេបានប្រកាសថាពួកអ្នកស្រាវជ្រាវមកពីគ័ងចូវបានរកឃើញសំណាកពង្រូលមួយក្បាលដែលមានតំណលំដាប់អាស៊ីតនុយក្លេអ៊ិកវីរុសមួយ ដូចបេះបិទ ទៅនឹង សារស៍-កូវ-២ ៩៩% ។ "នៅពេលបានចេញផ្សាយហើយ លទ្ធផលបានបញ្ជាក់ច្បាស់ថា "ដែនប្រូតេអ៊ីន S ភ្ជាប់ធ្មួល នៃពង្រូល-កូវដែលត្រូវបានគេរកឃើញថ្មីៗនេះ ពិតជាដូចគ្នាបេះបិទទៅនឹង ២០១៩-នកូវ ដែលមានភាពខុសគ្នាតែអាស៊ីតអាមីនេមួយទេ។" ពួកពង្រូលត្រូវបានការពារក្រោមច្បាប់រដ្ឋការចិន ប៉ុន្តែការបរបាញ់និងជួញដូរខុសច្បាប់ យកពួកវាមកធ្វើជាថ្នាំចិនសែនៅបន្តមានជាធម្មតា។

ពួកអតិសុខុមជីវវិទូ និង ពន្ធុវិទូ នៅតិចសាសបានរកឃើញភស្តុតាងអំពីការផ្ដាច់ចេញវិញដោយឯករាជ្យក្នុងចំណោមពួកកូរ៉ូណាវីរុស ដែលនាំឱ្យមានការលើកឡើងអំពីការជាប់ពាក់ព័ន្ធរបស់ពួកពង្រូលចំពោះដើមកំណើតនៃសារស៍-កូវ-២។ យ៉ាងណាមិញ ពួកកូរ៉ូណាវីរុសពង្រូលដែលបានរកឃើញមកទល់ពេលនេះ មានតែសែណូមរួមគ្នាទាំងមូល ៩២% ប៉ុណ្ណោះ ជាមួយនឹងសារស៍-កូវ-២ ដែលវាមិនគ្រប់គ្រាន់ដើម្បីអះអាងថាពួកពង្រូលជាធ្មួលអាស្រ័យអន្តរការណ៍នោះទេ បើប្រៀបធៀបគ្នាទៅនឹង វីរុសសារស៍បង្កឱ្យមានការឆ្លងរីករាលដាលកាលពីឆ្នាំ២០០២-២០០៤ មានសែណូម ៩៩,៨% រួមគ្នាទៅនឹងកូរ៉ូណាវីរុសសំពោចដែលត្រូវបានគេស្គាល់។

                                     

1.3. វិសាណូវិទ្យា សាខាពន្ធុវិទ្យា និង វគ្គីសាស្ត្រ

សារស៍-កូវ-២ ស្ថិតក្នុងអំបូរវីរុសដ៏ធំ ដែលគេស្គាល់ថាពួកកូរ៉ូណាវីរុស។ វាជាវីរុស អា.រ.ន. ARN ដែលមានច្រវាក់ទោលចំលងវិជ្ជាមាន ARNsb+ មួយប្រភេទ។ ពួកកូរ៉ូណាវីរុសផ្សេងទៀតមានសមត្ថភាពបង្កជំងឺជាច្រើនចាប់ពីផ្ដាសាយធម្មតារហូតដល់ជំងឺធ្ងន់ធ្ងរខ្លាំងដូចជាសមាការផ្លូវដង្ហើមដើមបូព៌ា MERS រឺ ម៉ឺស។ វាជាកូរ៉ូណាវីរុសដែលគេស្គាល់ទីប្រាំពីរហើយ ដែលបង្ករោគដល់មនុស្សបន្ទាប់ពី ២២៩E, NL៦៣, OC៤៣, HKU១, ម៉ឺស-កូវ និងសារស៍-កូវដើមដំបូងគេ។

ស្រដៀងនឹងពូជកូរ៉ូណាវីរុសទាក់ទងនឹងសារស៍សរឱ្យឃើញក្នុងការរីករាលដាលសារស៍២០០៣ សារស៍-កូវ-២ ក៏ជាសមាជិកនៃពួករង សារបែកូវីរុស បែតា-កូវ ចំបួរ B។ តំណលំដាប់ អា.រ.ន. ARN រឺ អាន របស់វា មានប្រហែល ៣០០០០ បាសយ៉ាងវែង។ សារស៍-កូវ-២ មានភាពប្លែកខុសគេក្នុងចំណោមពួកបែតាកូរ៉ូណាវីរុសដែលគេបានស្គាល់ នោះត្រង់ការបញ្ចូលត្រង់តំបន់ផ្ដាច់ចេញពហុបាសរបស់វា ជាលក្ខណៈមួយដែលបង្កើននូវសមត្ថភាពបង្ករោគ និង សមត្ថភាពចំលងខុសពីវីរុសដទៃទៀត។

ជាមួយនិងចំនួននៃសែណូមគ្រប់គ្រាន់តជាលំដាប់ វាជាលទ្ធភាពអាចកសាងឡើងវិញនូវមែកធាងសាខាពន្ធុប្រវត្តិមុយតាស្យុងនៃអំបូរវីរុស។ នៅថ្ងៃ១២ មករា ២០២០ សែណូមប្រាំនៃសារស៍-កូវ-២ ត្រូវបានញែកយកចេញពី អ៊ូហាន ដែលត្រូវបានរាយការណ៍ដោយមជ្ឈមណ្ឌលការពារនិងបង្ការជំងឺឆ្លងចិន CCDC រឺ ម.ក.ជ.ច. និង ស្ថាប័នដទៃៗទៀត ចំនួននៃសែណូមបានកើនឡើងដល់ ៤២ នៅថ្ងៃ៣០ មករា ២០២០។ ការវិភាគសាខាពន្ធុនៃសំណាកទាំងនោះបានបង្ហាញថា វត្ថុសំណាកជាច្រើន មានជាប់ទាក់ទងយ៉ាងខ្លាំងជាមួយមុយតាស្យុងភាគច្រើនប្រាំពីរ ដែលជាប់ពាក់ព័ន្ធគ្នានឹងបុព្វៈរួម មួយ ដែលសបញ្ជាក់ថាការឆ្លងរបស់មនុស្សដំបូងកើតឡើងនៅខែវិច្ឆិកា រឺ ធ្នូ ២០១៩។ កាលពី ថ្ងៃ27 មីនា 2020 សែណូមសារស៍-កូវ-២ ចំនួន ១៤៩៥ ដែលបានដកស្រង់ចេញពីប្រាំមួយទ្វីបត្រូវបានគេយកមកប្រើប្រាស់ជាសាធារណៈ។

នៅថ្ងៃ១១ កុម្ភៈ ២០២០ គណៈកម្មការវគ្គីសាស្ត្រវីរុសអន្តរជាតិ ICTV រឺ គ.វ.វ.អ. បានប្រកាសអនុលោមតាមវិធានអត្ថិភាពដែលគណនាទំនាក់ទំនងតាមលំដាប់ចំណោមពួកកូរ៉ូណាវីរុសលើមូលភាគនៃតំណលំដាប់រក្សានៃអាស៊ីតនុយក្លេអ៊ិកប្រាំ ភាពខុសគ្នារវាងអ្វីដែលក្រោយមក គេហៅថា ២០១៩-នកូវ និង ពូជវីរុសយកចេញពីការរីករាលដាលសារស៍២០០៣ មិនគ្រប់គ្រាន់ធ្វើឱ្យពួកគេអាចញែកប្រភេទពួកវីរុសទាំងនេះបានឡើយ។ ដូច្នេះ ពួកគេក៏បានកត់សំគាល់ ២០១៩-នកូវ ជាពូជ កូរ៉ូណាវីរុសទាក់ទងនឹងសមាការផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ ។



                                     

1.4. វិសាណូវិទ្យា ជីវវិទ្យាទំរង់

វីរ្យ៉ុងសារស៍-កូវ-២នីមួយៗមានវិជ្ឈមាត្រប្រហែលពី ៥០–២០០ ណាណូម៉ែត្រ។ ដូច ពួកកូរ៉ូណាវីរុសដទៃទៀតដែរ សារស៍-កូវ-២មានប្រូតេអ៊ីនទំរង់បួនយ៉ាង ដែលគេស្គាល់ថាជា S spike = កណ្ដក, E envelope = ស្រោម, M membrane = ភ្នាស និង N nucleocapsid = នុយក្លេអូកាប់ស៊ីត ប្រូតេអ៊ីន N ផ្ទុកសែណូម អា.រ.ន. ARN និងប្រុតេអ៊ីន S, E និង M រួមគ្នាបង្កើតបានជាំស្រោមវីរុស។ ប្រូតេអ៊ីនកណ្ដក ដែលត្រូវបានគេបង្កើតជារូបភាពនៅក្នុងកំរិតបរមាណូដោយប្រើប្រាស់អតិសុខុមទស្សនភាពអេឡិចត្រុងគ្រីយ៉ូសែន គឺជាប្រូតេអ៊ីនមានតួនាទីឱ្យវីរុសទៅតោងលើភ្នាសនៃកោសិកាធ្មួល។

ការពិសោធគំរូប្រូតេអ៊ីនលើប្រូតេអ៊ីនកណ្ដកនៃវីរុសដែលត្រូវបានគេពន្យល់ភ្លាមៗថាសារស៍-កូវ-២មានសម្ព័ន្ធភាពត្រូវនឹងធ្មួលទទួលអង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ ACE2 នៃកោសិកាមនុស្សដើម្បីប្រើពួកវាជាយន្តការនៃច្រកចូលកោសិកា។ នៅថ្ងៃ២២ មករា ២០២០ ក្រុមមួយនៅចិនកំពុងធ្វើការជាមួយសែណូមវីរុសពេញលេញ និង ក្រុមមួយនៅសហរដ្ឋប្រើប្រាស់ដោយឯករាជ្យនូវក្បួនពន្ធុវិទ្យាច្រាស និងបានពន្យល់តាមការពិសោធ ថា អង់ស៊ីមបំលែងជាអង់ស្យូតង់ស៊ីន២ ACE2 អាចដើរតួជាធ្មួលទទួលសារស៍-កូវ-២។ ការសិក្សាបានបង្ហាញថា សារស៍-កូវ-២ មានសម្ព័ន្ធភាពខ្លាំងទៅនឹង អង់ស៊ីមបំលែងជាអង់ស្យូតូស៊ីន២ ACE2 របស់មនុស្សជាងពូជវីរុសសារស៍ដើម។ សារស៍-កូវ-២ ប្រហែលក៏អាចប្រើប្រាស់បាស៊ីហ្ស៊ីនដើម្បីទទួលបានច្រកចូលកោសិកាផងដែរ។

ប្រូតេអ៊ីនកណ្ដកដើមដែលធ្វើបូរវកម្មដោយប្រូតេអាសតំរាយភ្នាសសេរីន២ TMPRSS2 ចាំបាច់សំរាប់ជាច្រកចូលនៃសារស៍-កូវ-២។ បន្ទាប់ពីវីរ្យ៉ុងរបស់សារស៍-កូវ-២ ភ្ជាប់ទៅនឹងកោសិកាគោលដៅមួយហើយ ប្រូតេអាសរបស់កោសិកា TMPRSS2 វះចំហប្រូតេអ៊ីនកណ្ដកនៃវីរុស បង្ហាញនូវប៉ិបទីតរលាយចូលគ្នាមួយ។ វីរ្យ៉ុងក្រោយមកបានព្រលែង អា.រ.ន. ARN ចូលទៅក្នុងកោសិកា បង្ខំឱ្យកោសិកាធ្វើការបន្តពូជឱ្យវីរុសដែលត្រូវបាចសាចទៅចំលងកោសិកាផ្សេងៗបន្ថែមទៀត។ សារស៍-កូវ-២ បង្កនូវកត្តាសាហ័សយ៉ាងហោចបីដែលជំរុញឱ្យមានការជំរុះវីរ្យ៉ុងថ្មីពីកោសិកាធ្មួល ហើយនិងរារាំងតំណបភាពស៊ាំ។

                                     

2. រោគរាតត្បាតវិទ្យា

ផ្អែកលើនានាភាពតិចតួចដែលបង្ហាញឱ្យឃើញក្នុងចំណោមតំណលំដាប់សែណូមសារស៍-កូវ-២ដែលគេបានស្គាល់ ពូជនេះគឺត្រូវបានគេគិតថារកឃើញដោយអាជ្ញាធរសុខាភិបាលក្នុងរយៈពេលជាច្រើនសប្ដាហ៍មកហើយនៃការផ្ទុះឡើងក្នុងចំណោមប្រជាជនកាលពីចុងឆ្នាំ២០១៩មកម្ល៉េះ។ ករណីការឆ្លងដំបូងបង្អស់ដែលគេដឹងថ្មីៗនេះគឺត្រូវបានគេគិតថាបានប្រទះឃើញនៅថ្ងៃ១៧ វិច្ឆិកា ២០១៩។ វីរុសនេះបានរីករាលដាលជាបន្តបន្ទាប់ទៅគ្រប់ខេត្តទាំងអស់នៃប្រទេសចិន និង ប្រទេសច្រើនជាង ១៥០ ផ្សេងៗទៀតនៅអាស៊ី អឺរ៉ុប អាមេរិកខាងជើង អាមេរិកខាងត្បូង អាភ្វ្រិក និង អូសេអានី។ ការចំលងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយវីរុសនេះត្រូវបានគេរកឃើញក្នុងតំបន់អស់ទាំងនេះ។ នៅថ្ងៃ៣០ មករា ២០២០ សារស៍-កូវ-២ត្រូវបានកំណត់ថាជាភាពអាសន្នសុខភាពសាធារណៈដែលជាក្ដីបារម្ភរបស់អន្តរជាតិ ដោយ ហ៊ូ WHO និងនៅថ្ងៃ១១ មីនា ២០២០ ហ៊ូWHO បានប្រកាសវាថាជា រោគរាតត្បាតសកល។

គិតត្រឹម ៤ កុម្ភៈ ២០២១ ០:២៣ កូ.ម៉.សក. មានករណីការឆ្លងត្រូវបានបញ្ជាក់ ១០៤៣៣៣៨៧៨ ករណី ដែលក្នុងនោះ ក៏មាននៅប្រទេសចិនផងដែរ។ ខណៈពេលនោះ សមាមាត្រនៃការឆ្លងដែលបង្កឱ្យមានករណីឆ្លង រឺ កំណើនជំងឺដែលអាចធ្វើរោគវិនិច្ឆ័យបាននៅតែមិនច្បាស់ គំរូបែបគណិតសាស្ត្រមួយដែលបានប៉ាន់ប្រមាណចំនួនមនុស្សដែលបានឆ្លងនៅអ៊ូហានតែឯងគឺ ៧៥.៨១៥ គិតត្រឹម ២៥ មករា ២០២០ នៅគ្រានោះដែរ ការឆ្លងដែលបានរកឃើញមានទាបជាងតួលេខនេះ។ ចំនួនមរណភាពដោយសារវីរុសត្រូវបានគេសន្មតថាមាន ២២៦៥៥៥៩ ករណី គិតត្រឹម ៤ កុម្ភៈ ២០២១ ០:២៣ កូ.ម៉.សក. មនុស្សចំនួន៥៧៩៣៧៤៥៣នាក់បានជាសះស្បើយពីការឆ្លងនាពេលនោះ។ ក្រោមមួយភាគបីនៃមរណភាពបានកើតឡើងនៅខេត្តហ៊ូប៉ី ជាទីដែលអ៊ូហានបានស្ថិតនៅ។ មុន ២៤ កុម្ភៈ ២០២០ សមាមាត្រនេះកើនលើស ៩៥%។

ចំនួនការបន្តពូជគោល R 0 {\displaystyle R_{0}} នៃវីរុសត្រូវបានគេប៉ាន់ប្រមាណថាចន្លោះ ១,៤ និង ៣,៩។ នេះមានន័យថាការឆ្លងដោយសារវីរុសនេះនីមួយៗ ត្រូវបានគេរំពឹងថាបង្កឱ្យមានការឆ្លងថ្មី ១,៤ ដល់ ៣,៩ នៅគ្រាដែលប្រជាជននៃសហគមន៍គ្មានភាពស៊ាំប្រឆាំងនឹងមេរោគ ហើយក៏គ្មានវិធានការបង្ការណាមួយត្រូវបានយកមកប្រើនៅឡើយនោះដែរ។