Back

ⓘ ភ្នំបាសិទ្ធ. នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ភ្នំបាសិទ្ធបានក្លាយទៅជាទីតាំងគុកសម្រាប់អ្នកទោសក្នុងសម័យខ្មែរក្រហម។ នៅពេលយើងធ្វើដំណើរពីរាជធានី ..




                                     

ⓘ ភ្នំបាសិទ្ធ

នៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥-១៩៧៩ ភ្នំបាសិទ្ធបានក្លាយទៅជាទីតាំងគុកសម្រាប់អ្នកទោសក្នុងសម័យខ្មែរក្រហម។ នៅពេលយើងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមផ្លូវជាតិលេខប្រាំ ពេលមកដល់ផ្សារព្រែកព្នៅរួចបត់ឆ្វេងតាមផ្លូវកៅស៊ូរហូតមក ភ្ញៀវទេសចរនឹងឃើញមានកំពូលភ្នំចំនួនពីរ មកដល់ជើងភ្នំត្រូវបត់ស្តាំឡើងតាមក្លោងទ្វារវត្ត រួចបន្តដំណើរបន្ទាប់មកនឹងឃើញមានទីវាលរាបស្មើមួយនៅលើខ្នងភ្នំនៅសងខាងផ្លូវបេតុងឡើងភ្នំនេះ។ ទីតាំងរាបស្មើនេះ នៅក្នុងសម័យខ្មែរក្រហមគឺជាទីតាំងគុកសម្រាប់ដាក់អ្នកទោសក្នុងសម័យនោះ។ ភាគច្រើនអ្នកទេសចរ ដែលទស្សនាប្រាសាទភ្នំបាសិទ្ធ ច្រើននិយមឈប់សម្រាក និងបរិភោគអាហារនៅទីតាំងនេះ ដោយមិនបានចាប់អារម្មណ៍អ្វីឡើយ ដោយសារមានទីតាំងរាបស្មើល្អសម្រាប់លំហែកាយ។ នៅទីតាំងនេះនៅក្នុងសម័យខ្មែរ គក់នីមួយៗមានផ្ទះចំនួនពីរខ្នងមានដំបូល ដែលមានប្រវែងបណ្តោយប្រហែល ២០ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រទៅ៤.៥ម៉ែត្រ និងមានរោងបាយមួយ និងមានខ្ទមតូចៗសម្រាប់កម្មាភិបាលខ្មែរក្រហមសម្រាប់រស់នៅ។ អ្នកទោស ដែលភាគច្រើនយកមកទីតាំងនេះ ជាអ្នកទោសខុសសីលធម៏ បន្ទាប់មក្នុងឆ្នាំ១៩៧៧ អ្នកភាគច្រើនជាអ្នកទោស ដែលគេចោតថាជាខ្មែរស។ តាមសាក្សីមានអ្នកទោសប្រហែល ៦០០នាក់ទៅ៧០០នាក់។ ព្រឹកឡើងអ្នកទោសត្រូវទៅវាយថ្ម។