Back

ⓘ សង្គមរាស្រ្តនិយម, ហៅកាត់ថា សង្គម គឺជាអង្គការនយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៥៥ ដោយព្រះអង្គនរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា សង្គមរាស្ ..



                                               

ដំរីជាន់ខ្លា

រូបសំណាក់ដំរីជាន់ខ្លាសាងសង់ឡើងនៅក្នុងអំឡុងទសវត្សឆ្នាំ១៩៦០ នៅសម័យសង្គមរាស្រ្តនិយម ក្រោមការដឹកនាំដោយគណៈនៃគណៈអភិបាលខេត្តគឺលោក ពូ តុងហាវ។ រូបសំណាក់នេះមានទីតាំងស្ថិតនៅទីរួមខេត្តកំពង់ធំ ក្នុងភូមិសាស្រ្តសង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលស្ថិតនៅក្បែរមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ ដើមហេតុនៃការសាងសង់រូបនេះឡើង គឺបណ្តាលមកពីព្រះរាជបូជនីយកិច្ចបានទាមទារឯករាជ្យពីអាណានិគមនិយមបារាំងរួចមក សម្តេចព្រះបាទនរោត្តម សីហនុ បានបញ្ជាឱ្យខេត្តនីមួយៗ ធ្វើជារូបសំណាក់និម្មិតរូបតំណាងឱ្យខេត្តរៀងៗខ្លួននៅទសវត្សឆ្នាំ១៩៦០ ហើយរូបសំណាក់ជានិម្មិតរូប គឺតម្រូវឱ្យស្របតាមតថភាព និងសក្តាពលនៅក្នុងខេត្តនីមួយៗ។

                                               

សាកលវិទ្យាល័យភូមិន្ទតាកែវ

អតីតសាកលវិទ្យាល័យភូមិន្ទតាកែវ-កំពត *****----- នៅពេលយើងធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តកំពត​តាម​បណ្តោយ​​ផ្លូវជាតិលេខ៣ ហួសព្រំប្រទល់រវាងខេត្តតាកែវ-កំពតបន្តិច យើងនឹងបានឃើញស្លាកមួយនៅខាងស្ដាំដៃ ដែលគេសរសេរថា "សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត" ជាមិនខាន។ សាកលវិទ្យាល័យភូមិន្ទតាកែវ កំពត គឺជាអតីតសាកលវិទ្យាល័យ​ដ៏ធំ​មួយ​ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលបាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦៥ ក្នុងសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ។ សាកល​វិទ្យា​ល័យ​ដែលជាស្នាព្រះហស្តរបស់ព្រះមហាវីរក្សត្រព្រះនរោត្តមសីហនុនេះ មាន​ទីតាំងស្ថិតនៅភូមិនារាយណ៍ ឃុំនារាយណ៍ ស្រុកឈូក ខេត្ត​កំពត។ សាកលវិទ្យាល័យនេះធ្លាប់ជាទីកន្លែងបណ្ដុះបណ្ដាលធនធានមនុ ...

                                               

វត្តដំរីស

រូបភាពតូច|ព្រះវិហារវត្តដំរីស វត្តដំរីស គឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្តបាត់ដំបង។ វត្តដំរីស ស្ថិតនៅក្នុងទឹកដីភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងឆៀងខាងត្បូងសាលាក្រុងបាត់ដំបង ប្រហែល ១គីឡូម៉ែត្រ)។ វត្តនេះ មានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។ ពាក្យ "ស្វេត" មានន័យថា ពណ៌ "ស", ដល់ពាក្យ "ស្វេតឆត្រ័" ប្រហែលមានន័យថា "ឆត្រ័ ស" ។ រីឯពាក្យថា "កុញ្ជរ" មានន័យថា "សត្វដំរី" ។ ដល់ប្រែអោយពិរោះទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមានន័យថា "ដំរី-សជ័យ" ។ បើតាមឯកសាររបស់លោក តូច ឈួង វិញបានអះអាងថា ព្រះវិហារវត្តដំរី ស ប ...

                                               

ទុំទាវ

​ទុំទាវ គឺជារឿងប្រឡោមលោកសោកនាដកម្មបែបមនោសញ្ចេតនា ដែលនិពន្ធដោយ ភិក្ខុ ងួនសោម ដែលសរសេរអំពីស្នេហាប្រកាន់វណ្ណៈ នាសម័យកាលលង្វែក ក្នុងគ.ស ១៥៧២ រជ្ជកាលព្រះបាទ បរមរាជាទី២ ។ ស្នាដៃនិពន្ធរបស់ ភិក្ខុ ងួនសោម ត្រូវបានព្រះបាទសុីសុវត្ថិ ដាក់បញ្ចូលជាស្នាដៃអក្សរសិល្ប៍ជាតិ ឆ្នាំ១៩២៨ ដែលរៀបជាពាក្យកាព្យ ១០៥០ ល្បះ ដោយស្មើនិង ១១៨ ទំព័រ ។ ស្នាដៃនិពន្ធរបស់លោក ត្រូវបានទទួលស្គាល់ដោយអ្នកនិពន្ធអន្តរជាតិ ប្រដូចទៅនិងរឿងប្រឡោមលោកដ៏ល្បីរបស់អុឺរ៉ុប គឺរឿង "រ៉ូមេអូ និង ជូលីអេត" និង ប្រឡោមលោកដ៏ល្បីរបស់ចិន គឺរឿង ដែលមានតួអង្គឈ្មោះ "លាំងសុឺបុិ និង ជូអិញថាយ". រឿងទុំទាវ ត្រូវបានយកមកប្រែសម្រួលដោយលោក Frank Stewart ក្នុងឆ្នាំ 1942 ក ...

                                               

សូ សាវឿន

អ្នកស្រី​សូ-សាវឿន ​ជា​អតីតអ្នក​ចម្រៀង​​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​ដើម​ទសវត្សរ៍​ទី​៧០​។ ​អ្នកស្រី​កើត​នៅ​ថ្ងៃទី​០១ ខែមិថុនា​ ឆ្នាំ​១៩៤៥​ ក្នុង​ឃុំ​បឹងងោក​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ។ ឪពុក​ឈ្មោះ​សូ-ប៉ុក ជា​ទាហាន​សម័យ​ខ្មែរ​ឥស្សរៈ​ ម្តាយ​ឈ្មោះ​តាត​-វិល​។ អ្នកស្រីមាន​បងប្អូនបង្កើត​តែ​២នាក់​ប៉ុណ្ណោះ​។​ អ្នកស្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​កែវ-ឯម ​ដែលជាតន្រ្តីករ​ដ៏ល្បី​ម្នាក់​ប្រចាំ​ក្រុម​តន្រ្តី​យោធាភិរម្យ​។​ អ្នកទាំងពីរ​ទទួលបានចំណងដៃបុត្របីនាក់ក្នុង​នោះមានស្រី​ ១ នាក់​ និង ប្រុស​ ២ នាក់​ ។​ ក្នុង​សម័យប៉ុលពត គឺ​នៅចុងឆ្នាំ​១៩៧៦​ អ្នកស្រ ...

                                               

រឿងកូនស្រីអ្នកនេសាទ

ទំនុកច្រៀង និងបទភ្លេងដោយ៖ កវីម្ចាស់ស្ទឹងសង្កែ គង់ ប៊ុនឈឿន សម្រួលតន្រ្តីដោយ៖ លោក ម៊ែ ប៊ុន ច្រៀងដោយ៖ រាជនីព្រលឹងស្ទឹងខៀវ រស់ សេរីសុទ្ធា ការយល់ខុស៖ បទនេះត្រូវបានគេយល់ចំណងជើងខុសថា "ឱ!ភូមិបាក់ព្រា" ដោយយកតាមក្បាលនៃទំនុកច្រៀង។ ប្រវត្តិបទចម្រៀង៖ ភូមិបាក់ព្រា គឺជាភូមិមួយនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខែត្របាត់ដំបង ។ ជាភូមិចុងកាត់មាត់ញក ស្ថិតនៅលើផ្លូវទឹកទៅកាន់ពាមទន្លេសាប ប្រកបដោយទេសភាពស្រងេះស្រងោចខ្លោចផ្សារពន់ប្រមាណ ។ កាលពីសម័យសង្គមរាស្ត្រនិយម មានទូកដរខ្លះបានដឹកអ្នកដំណើរតាំងពីភូមិព្រែកហ្លួង រហូតទៅដល់ភូមិបាក់ព្រានេះទៀតផង ដល់ក្រោយមកទើបមានទូកបំពាក់ម៉ាស៊ីន ឬកាណូតចុះឡើងរហូតដល់ព្រែកទាល់ទន្លេសាប ។ កាលនៅរៀ ...

                                               

ប្រវត្តិសាស្ត្រខេត្តកែប

ខេត្តកែបជាខេត្តជាមួយដែលស្អាតជាងគេនិងភាពទាក់ទាញទៅដល់ភ្ញៀវទេសចរណ៏ឲ្យមកទស្សនាព្រមទាំងមានភាពល្បីល្បាញជាងគេនៅក្នុងប្រទេសកម្ពុជា។ការយល់ខុស អំពីខេត្តកែបដ៏សំខាន់គឺថាក្នុងអំឡុងពេលប៉ុន្មានឆ្នាំខ្មែរក្រហមជាច្រើននៃទីលំនៅសម័យអាណានិគមបារាំងនិងវីឡារបស់ខេត្តកែបត្រូវបានគេបំផ្លាញចោល។ជាការពិតណាស់ អ្នកស្រុកជាច្រើនត្រូវការប្រាក់និងអាហារដោយបានយកចេញបានធ្លាក់ចុះវីឡាដូច្នេះពួកគេអាចផ្លាស់ប្តូរផ្នែកដ៏មានតម្លៃទាំងអស់ទាំងនេះនៅក្នុងប្រទេសវៀតណាមសម្រាប់ អង្ករនិងសាច់ប្រាក់។ មនុស្សជាច្រើន នៃវីឡារបស់ខេត្តកែបត្រូវបានបោះបង់ចោលប៉ុន្តែមួយចំនួននៃទីក្រុងរបស់អតីតរុងរឿងគឺនៅតែច្បាស់។សាលារៀនសម្រាប់ការអប់រំ កម្រិតមធ្យមសិក្សាត្រូវបានគេ ...

                                               

ទិត្យ​ វិជ្ជរ៉ាដានី

អ្នកស្រី ទិត្យ វិជ្ជរ៉ាដានី ជាតារាឯកភាពយន្តដ៏មានឈ្មោះល្បីល្បាញដាច់គេ​នាអំឡុងចុងទសវត្សរ៍ទី៦០ និង​ ដើមសតវត្សរ៍ទី៧០ ដែលមានវង់ភក្ត្រ​ស្រស់​​ផូរផង់​ ថ្ពាល់ខួច​ទាំងសង​ប្រកប​ដោយ​ស្នាមញញឹមដ៏មានមន្តស្នេហ៍ ហើយមានទេពកោសល្យសម្តែងយ៉ាងរស់រវើកសក្តិសមឥត​ខ្ចោះ។ អ្នកស្រីមាន​​​កម្ពស់​ត្រឹមតែ១,៥០ម៉ែត្រប៉ុណ្ណោះ តែរាង​ដ៏តូច​ច្រលឹង​មានអានុភាព​ទាក់ទាញ​របស់​អ្នកស្រីធ្វើឱ្យអ្នកស្រីបានវាយផ្តាច់តារាភាពយន្តស្រីដទៃ​ទៀត​​នាសម័យនោះ ។ អ្នកស្រីទិត្យ វិជ្ជរ៉ាដានី កើតនៅឆ្នាំ១៩៤៨ នៅទីក្រុងភ្នំពេញ ។ គាត់ជាបុត្រីរបស់លោក សារឹម និងអ្នកស្រី អុក ស៊ន ។ លោក សារឹម ជា​កូន​អ្នក​មា​ន​ម្នាក់​ និងជានិស្សិតរៀនចប់មហាវិទ្យាល័យនៅក្រុងភ្នំពេញ។ ...

                                               

សួគ៌ាលោកពេជ្រ

ចៅពញាសួគ៌ាលោកពេជ្រ ជាស្ដេចត្រាញ់ និងជាចៅហ្វាយស្រុកខែត្រពោធិ៍សាត់។ ដំបូងលោកគឺជាមេស្មឹងនៅភ្នំក្រវាញ ហើយលោកបានជួយយកអាសាព្រះបាទចន្ទរាជាពេលទ្រង់និរទេសទៅប្រទេសសៀម និងពេលត្រឡប់មកវិញបានទៅប្រហារសំលាប់ចៅពញាសួគ៌ាលោកខាងព្រះស្ដេចកនចោល។ ក្រោយពីនោះមកចៅហ្វាកៅ និង ចៅពញាចក្រីកែវបានឡោមព័ទ្ធបន្ទាយមានជ័យនៅឯខែត្រពោធិ៍សាត់ លោកបានពលីជីវិតដើម្បីទៅកេណ្ឌទ័ពខ្មោច ក្នុងព្រឹត្តិការណ៍នេះកូនប្រុសទាំងពីររបស់លោកបានបូជាជីវិតទៅកេណ្ឌទ័ពខ្មោចជាមួយលោកដែរ ដើម្បីរំដោះព្រះអង្គចន្ទចេញពីគ្រោះថ្នាក់ ក្នុងឆ្នាំ គ.ស ១៥៤៩។ ក្រោយពីលោកអនិច្ចកម្មទៅ មានមេស្មឹងម្នាក់ស្នងរូបលោកទាក់ទងជាមួយព្រះបាទចន្ទរាជា មេស្មឹងនោះឈ្មោះថា ពញាចន្ទ ហើយក៏ត្រូវជាម ...

                                     

ⓘ សង្គមរាស្រ្តនិយម

សង្គមរាស្រ្តនិយម, ហៅកាត់ថា សង្គម គឺជាអង្គការនយោបាយដែលបង្កើតឡើងនៅឆ្នាំ១៩៥៥ ដោយព្រះអង្គនរោត្ដម សីហនុ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានមានព្រះបន្ទូលថា" សង្គមរាស្រ្តនិយម គឺជាចលនានយោបាយច្រើនជាជាងគណបក្សនយោបាយ, សង្គមបានរក្សានូវភាពជារដ្ឋាភិបាលគ្រប់គ្រង់ប្រទេសកម្ពុជាពីឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០.

                                     

1. ការបង្កបង្កើត

សង្គមត្រូវបានបង្កើតឡើងក្រោយពីព្រះអង្គនរោត្តម សីហនុ បានដាក់រាជ្យក្នុងឆ្នាំ១៩៥៥ ហើយបានប្រទានរាជបល្ល័ង្កទៅឱ្យបិតាព្រះអង្គគឺ នរោត្តម សុរាម្រិត ដោយព្រះអង្គមានគោលបំណងចង់ផ្តោតទៅលើកិច្ចការងារនយោបាយ។

មូលដ្ឋានរបស់ចលនាមួយនេះគឺចាប់ផ្តើមដោយគណបក្សរាជានិយមតូចៗចំនួនបួននិងគណបក្សស្តាំនិយមរួមមានគណបក្សជ័យជម្នះទិសឥសាន្តរបស់ដាប ឈួន និងគណបក្សកំណែទម្រង់ខ្មែររបស់លន់ នល់។ សីហនុបានពង្រីកមូលដ្ឋាននយោបាយនេះគឺដើម្បីយកឈ្នះក្នុងការបោះឆ្នោតសកលឆ្នាំ១៩៥៥។ បន្ទាប់ពីបានទទួលឯករាជ្យ សង្គមត្រូវបានគេចាត់ទុកថាជាគណបក្សសីហនុនិយម បក្សដែលតែងគាំទ្រសីហនុ។ សង្គមបានទទួលជ័យជម្នះដ៏លើសលប់នៅក្នុងការបោះឆ្នោតឆ្នាំ១៩៥៥: ប៉ុន្តែការបោះឆ្នោតនេះត្រូវបានគេចោតប្រកាន់ថាមានការបន្លំសន្លឹកឆ្នោត និងការគំរាមកំហែងទៅបក្សប្រឆាំងដូចជាគណបក្សប្រជាធិបតេយ្យ និងក្រុមប្រជាជន។

                                     

2. លក្ខណៈគោលនយោបាយ

មនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដូចជា "សង្គមនិយមព្រះពុទ្ធសាសនា" ឫ"សង្គមនិយមខ្មែរ" គឺមិនមានអ្វីទាក់ទងនឹងលទ្ធិសង្គមនិយមពិតប្រាកដទេ, ម៉ាក្សនិយមក៏មិនមានអ្វីពាក់ព័ន្ធជាមួយមនោគមវិជ្ជារបស់សង្គមរាស្រ្តនិយមដែរ។ ដោយខ្វះទស្សនៈនយោបាយ, សង្គមបានបូកបញ្ចូលបាវចនា ពាក្យស្លោក សង្គមនិយមជាមួយនឹងតម្លៃសង្គមអភិរក្សនិយម, រាជានិយម, ជាតិនិយម, និងគោលលទ្ធិព្រះពុទ្ធសាសនាថេរវាទ។ រដ្ឋបាលសង្គមបានបញ្ជាក់ថា" សង្គមនិយម គឺសម្រាប់សុខុមាលភាពរបស់ប្រជាជន ហើយ រាជានិយម គឺសម្រាប់កិត្យានុភាពនិងការរួបរួមជាតិ"។ ទន្ទឹមនឹងនេះដែរ សង្គមរាស្រ្តនិយមគឺត្រូវបានបង្កើតមកដើម្បីជម្រុញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស និងខំគ្រប់គ្រងស្ថេរភាពនយោបាយ។ ជាជាងទទួលយកមនោគមវិជ្ជាជាក់លាក់មួយ សង្គមត្រូវបានកំណត់ដោយសីហនុ និងអ្វីដែលជាប្រជាប្រិយភាពរបស់ទ្រង់។

សង្គមរាស្រ្តនិយមបានអនុវត្តអំណាចតាមគោលការណ៍"សង្គមនិយមព្រះពុទ្ធសាសនា" ហើយបានអះអាងថាមនោគមវិជ្ជាមួយនេះនឹងអាចធ្វើឱ្យប្រទេសកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងបញ្ឈប់ភាពអយុត្តិធម៌សង្គម។ លើសពីនេះទៅទៀត មនោគមវិជ្ជាមួយនេះបានអាស្រ័យតាមទំនៀមទម្លាប់សាសនា និងសង្គមអភិរក្សរបស់កម្ពុជា។ ជាជាងរឹបអូសផលប្រយោជន៍ឱ្យតែខ្លួនឯង សង្គមនិយម បានអប់រំមនុស្សឋានៈកណ្តាល ឫអ្នកមានឱ្យចេះជួយយល់អាសារអ្នកខ្វះខាតដើម្បីទទួលបានបុណ្យកុសល។ ឥស្សារជនល្បីៗក៏ត្រូវបានណែនាំឱ្យមានគណនេយ្យភាពពេញលេញចំពោះជនខ្វះខាត ដូចជាការប្រព្រឹត្តអំពើអ្វីមួយមកលើជនខ្វះខាត និងពេលខ្លះថែមទាំងឱ្យឈប់សម្រាកទៀងទាត់ទៀតផងដើម្បីអនុវត្តិការងារទាក់ទងនឹងវិស័យកសិកម្ម ជារឿយៗ សីហនុតែងតែយាងចុះមកតាមទីជនបទដើម្បីជួយធ្វើការងារពលកម្មជាមួយប្រជាកសិករខ្មែរ។

ការអនុវត្តិការគ្រប់គ្រងសេដ្ឋកិច្ចបានរីកចម្រើនតាមបែបលក្ខណៈសង្គមនីយកម្មដែលមានភាពស្រដៀងគ្នានឹងមូលធននីយកម្មដែរ: សហគ្រាសរដ្ឋត្រូវបានបង្កើតឡើងហើយបន្ទាប់មកត្រូវបានគ្រប់គ្រងដោយសមាជិកវរជននៃសង្គមនិយម ភាគច្រើនគឺដើម្បីផលប្រយោជន៍ខ្លួន។ អង្គការរដ្ឋដែលត្រូវបានបង្កើតក្នុងរបបសង្គមរាស្រ្តនិយមគឺ OROC, the Office royale de coopération ដែលគ្រប់គ្រងខាងជំនួញពាណិជ្ជកម្ម និងការនាំចេញនាំចូល។

ក្នុងឆ្នាំ១៩៥៧ នរោត្តម សីហនុបានបង្កើតស្លាបយុវជនមួយដែលត្រូវបានគេស្គាល់ថា"យុវជនសង្គមរាជានិយមខ្មែរ" ភាសាបារាំង: Jeunesse socialiste royale khmère, JSRK។

                                     

3. នយោបាយក្នុងស្រុកសម័យសង្គមរាស្រ្តនិយម

ការរិះគុនរបស់សីហនុទៅលើគូប្រជែងរបស់ព្រះអង្គនៅលើវេទិកាសាធារណៈបានផ្តល់លទ្ធផលចំនួនពីរគឺ: ឱ្យពួកគេចុះចូលជាមួយព្រះអង្គដើម្បី"ជួយសង្គមខ្មែរទាំងមូល" ហើយបើខុសពីអ្វីៗដែលបានគ្រោងទុកនោះក្រុមប្រឆាំងព្រះអង្គនឹងកាន់តែប្រឆាំងនឹងទ្រង់បន្ថែម។ ព្រះអង្គបានប្រកាន់យកនយោបាយអព្យាក្រឹត ទាំងនៅក្នុងជាតិ និងអន្តរជាតិ។

នៅក្នុងសម័យដឹកនាំរបស់ព្រះអង្គសីហនុ, សង្គមរាស្រ្តនិយមបានស្រូបយកហើយបូកបញ្ចូលធាតុផ្សំនៃនយោបាយស្លាបស្តាំនិងកណ្តាល ក៏ដូចជានយោបាយស្លាបឆ្វេងនិងលទ្ធិកុម្មុយនិស្តមជ្ឈន្តិកផងដែរ។ មានតែក្រុមបក្សកុម្មុយនិស្តកម្ពុជាទេដែលតែងតែគេចមិនចង់ចូលក្នុងរបបសង្គមរាស្រ្តនិយមរបស់សីហនុ។ ប៉ុន្តែមានសមាជិកកុម្មុយនិស្តសំខាន់ៗពីរនាក់គឺលោកហូ នឹម និងខៀវ សំផន ដែលបានចូលរួមធ្វើការងារនយោបាយជាមួយសីហនុ។ នៅដើមទសវត្សឆ្នាំ១៩៦០ ខៀវ សំផនត្រូវបានសីហនុអំពាវនាវឱ្យបន្តអនុវត្តកំណែទម្រង់សេដ្ឋកិច្ចដែលផ្អែកលើផែនការដែលបានចែងក្នុងនិក្ខេបបទបណ្ឌិតរបស់លោក។

ខណៈដែលគណបក្សប្រជាធិបតេយ្យ និងអ្នកសាធារណរដ្ឋ ដែលនៅក្នុងមជ្ឈដ្ឋាននយោបាយកម្ពុជា ត្រូវបានបញ្ចូលទៅក្នុងសង្គមរាស្រ្តនិយមក្នុងឆ្នាំ១៩៥៧ ក្រុមអ្នកសាធារណរដ្ឋមជ្ឈន្តិកជាច្រើនបានគេចចេញពីកិច្ចការនយោបាយរហូតដល់ឆ្នាំ១៩៧០។

ក្រៅពីពួកកុម្មុយនិស្តនិយម, ធាតុដែលគួរឱ្យកត់សម្គាល់មួយដែលនៅក្រៅរបបសង្គម គឺពួកស្តាំនិយម និងក្រុមជាតិនិយមដែលប្រឆាំងរាជាធិបតេយ្យ ដឹកនាំដោយលោកសឺង ង៉ុកថាញ់ ដែលមានឈ្មោះថាខ្មែរសេរី។ សីហនុបានបែងចែកក្រុមប្រឆាំងទ្រង់ជាពីរបក្សពួកគឺ ក្រុមប្រឆាំងខាងស្តាំនិយម និងឆ្វេងនិយម។ នៅចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្សឆ្នាំ១៩៦០ គេឃើញមានអំពើហិង្សាតិចតួចណាស់ប្រឆាំងនឹងសីហនុ និងប្រទេសជាតិទាំងមូល ដូចជា ការគំរាមកំហែងម្តងហើយម្តងទៀតពីគណបក្សប្រជាជនដែលចោតប្រកាន់សង្គមថាចេះតែជួយយួន។ មានតែក្រុមខ្មែរសេរីដែលត្រូវសង្គមប្រព្រឹត្តអំពើយ៉ាងឃោរឃៅដាក់គឺ: នៅឆ្នាំ១៩៦៣ មានសកម្មជនខ្មែរសេរីម្នាក់ឈ្នោះព្រាប អ៊ីន ដែលប៉ុនប៉ងចង់ចរចាជាមួយសីហនុ ត្រូវបានចាប់ខ្លួនហើយប្រហារជីវិត ការប្រហារជីវិតរបស់អ៊ីនត្រូវបានដាក់បញ្ចាំងនៅតាមរោងកុនទូទាំងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៦៧ ប្រព្រឹត្តិកម្មដដែរបានធ្វើឡើងដាក់ក្រុមមេដឹកនាំខ្មែរសេរីមានដូចជាលោកឆាវ បូរី, ឆាវ ម៉ាធូរ៉ា, និងសៅ ង៉ុយ។



                                     

4. ដំណាក់កាលចុងក្រោយនៃសង្គមរាស្រ្តនិយម

ក្នុងឆ្នាំ១៩៦៣ សីហនុត្រូវបានតែងតាំងជាប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាអស់ពេញមួយជីវិតព្រះអង្គ។ ចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ១៩៦០ របបសង្គមរាស្រ្តនិយមបានចាប់ផ្តើមបែកបាក់បន្តិចម្តងៗ។ ជាលទ្ធផលក្នុងការបោះឆ្នោតឆ្នាំ១៩៦៦ ជ័យជម្នះត្រូវបានទៅលើក្រុមអ្នកឈរឈ្មោះស្តាំនិយម, ព្រះអង្គសីហនុបានឆ្លើយតបទៅនឹងជ័យជម្នះរបស់ពួកស្តាំនិយមវិញដោយបានបង្កើត"រដ្ឋាភិបាលប្រឆាំង"ដែលដឹកនាំដោយពួកឆ្វេងនិយមមានដូចជាលោកហូ នឹម និងខៀវ សំផន, ដើម្បីរារាំងរបបសង្គមពីការដួលរលំទាំងស្រុង។

ភាពកើនឡើងនៃការវាយតបទៅវិញដោយពួកឆ្វេងនិយម, ដែលដឹកនាំដោយលន់ នល់ និងកម្លាំងយោធាសីហនុ, បានធ្វើឱ្យចំណងមិត្តភាពរវាងក្រុមកុម្មុយនិស្តដែលនៅសេសសល់និងសង្គមបានបែកបាក់ ជាពិសេសគឺពួកសីហនុនិយមដែលជំពាក់គុណទៅនឹងវៀតណាម និងក្រុមវៀតមិញ។ ការរិះគុណជាសាធារណៈរបស់សីហនុទៅនឹងក្រុមខ្មែរវៀតមិញបានផ្តល់ឥទ្ធិពលបំផ្លិចបំផ្លាញកំណើនគោលនយោបាយប្រឆាំងនឹងវៀតណាមក៏ដូចជាក្រុមប្រឆាំងរាជានិយមដែរ, ដែលដឹកនាំដោយប៉ុល-ពត។ ការផ្ទុះឡើងនៃសង្គ្រាមឥណ្ឌូចិនលើកទី២ បានជះឥទ្ធិពលអស្ថេរភាពមកលើស្ថានភាពនយោបាយនិងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។ សង្គមរាស្ត្រនិយមបានជាប់ខ្លួននៅក្នុងភាពលំបាក់តស៊ូជូរចត់កាន់តែខ្លាំងឡើងដោយសារទាហានភាគីសង្គ្រាមវៀតណាមបានឈានចូលប្រយុទ្ធគ្នានៅលើទឹកដីកម្ពុជា ជាពិសេសគឺក្រុមវៀតមិញ និងប៉ាថេតឡាវ: សីហនុបានថ្លែងដំណឹងតាមវិទ្យុទីក្រុងភ្នំពេញថា "ពួកយើងបានដុតពួកវាទាំងរស់ យើងបានបោះសពពួកវាទៅឱ្យសត្វត្មាតស៊ី"។

កលល្បិចដ៏ឃោរឃៅគួរឱ្យភ្ញាក់ផ្អើលដែលត្រូវបានអនុម័តដោយសង្គមរាស្ត្រនិយមមិនត្រឹមតែអនុវត្តទៅលើពួកឆ្វេងនិយមពីក្រៅព្រំដែនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏បានប្រព្រឹត្តិមកលើ"ខ្មែរឆ្វេងនិយម"ផងដែរ, ជាពិសេសបន្ទាប់ពីការបះបោរនៅតាមជនបទខេត្តបាត់ដំបងក្នុងឆ្នាំ១៩៦៧ ដែលដឹកនាំដោយបក្សកុម្មុយនិស្តកម្ពុជា បកក, នេះគឺជាដំណាក់កាលមួយជំហានឈានទៅដល់សង្គ្រាមស៊ីវិលនៅកម្ពុជា។ របាយការណ៍ជាច្រើនបានបញ្ជាក់ថាក្រុមកុម្មុយនិស្តដែលបានចាប់ខ្លួន ត្រូវបានសម្លាប់ចោលដោយស្រាវពោះវៀន ឫបោះទម្លាក់ពីលើកំពូលភ្នំ។ អ្នកតំណាងក្រុមកុម្មុយនិស្តចំនួន៣រូបគឺ ខៀវ សំផន, ហ៊ូ យន់ និងហូ នឹម បានភៀសខ្លួនរត់ចូលទៅក្នុងព្រៃនៅអំឡុងឆ្នាំ១៩៦៧-៨, មានពាក្យចចាមអារាមថាពួកគេត្រូវបានសម្លាប់ដោយកម្លាំងនគរបាលសង្គមរាស្ត្រនិយម ក្រោយពីពួកគេបានបង្ហាញខ្លួនឡើងវិញជាសាធារណៈនៅទសវត្សឆ្នាំ១៩៧០, ពួកគេត្រូវបានមនុស្សមួយចំនួនហៅថា"ខ្មោចទាំងបី"។

                                     

5. ការទម្លាក់ព្រះអង្គសីហនុចេញពីតំណែង

ចំពេលកំពុងតែមានអស្ថេរភាពនយោបាយកើនឡើង ទីបំផុតនៅឆ្នាំ១៩៧០ ព្រះអង្គសីហនុត្រូវបានឧត្តមសេនីយ៍លន់ នល់ និងពួកស្តាំនិយមដូចជាលោកអ៊ិន តាំ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង។ ក្រោយពីរដ្ឋប្រហារ ក្រុមឧទ្ទាមខ្មែររំដោះដែលប្រដាប់និងបណ្តុះបណ្តាលដោយវៀតណាមខាងជើងបានបន្តប្រយុទ្ធប្រឆាំងនឹងព្រះអង្គសីហនុដដែរ ជាពិសេសគឺអតីតសហសេវិករបស់ទ្រង់ផ្ទាល់។ កលល្បិចរបស់សីហនុគឺការបង្កើតបុព្វហេតុរួមជាមួយក្រុមបះបោរកុម្មុយនិស្តខ្មែរដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យមកខាងពួកគេ។ សង្គមរាស្រ្តនិយមត្រូវបានរំលាយជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៧១។

ធាតុនយោបាយនានានៃសង្គមរាស្រ្តនិយមរបស់សីហនុបានទៅបន្តបង្កើតគណបក្សនយោបាយរាជានិយមមួយហៅថាហ៊្វុនស៊ិនប៉ិចដែលមានស្លាបយោធាឈ្មោះថាទ័ពជាតិសីហនុ ហើយបានគ្រប់គ្រងតំបន់ជាច្រើននៅតាមជនបទនៃប្រទេសកម្ពុជាក្នុងទសវត្សឆ្នាំ១៩៨០។

                                               

ល្ខោននិយាយ

ល្ខោននិយាយ គឺមានចាក់ផ្សាយតាមវិទ្យុជាតិ នាសម័យសង្គមរាស្ត្រនិយម និង សម័យសាធារណរដ្ឋខ្មែរ។ ដោយមានអមទៅដោយកម្មវិធី ចម្រៀងអត្ថាធិបាយ និង ចម្រៀងមិត្តអ្នកស្ដាប់ ដែលមានលោកស្រី ហួយ មាស។

                                               

ខេត្តភ្នំដិល

ខេត្តភ្នំដិលកាលពីសម័យសង្គមរាស្ត្រនិយម ព្រះរាជាខ្មែរ បានបង្កើតអនុខេត្តមួយនៅក្នុងខេត្តកំពង់ចាមនៅម្ដុំភ្នំដិល ដែលបច្ចុប្បន្នស្ថិតនៅ ភូមិភ្នំដិល ឃុំភ្នំដិល ស្រុកបាធាយ ខេត្តកំពង់ចាម។

                                               

អ្នកព្រះម៉ែនាងវង

អ្នកព្រះម៉ែនាងវង កាន់តំណែង ជាចៅចមរបស់ព្រះបាទបរមិន្ទរាជា មានថ្នាក់លំដាប់ជា អ្នកព្រះម៉ែនាង។ នៅមុនពេលព្រះបាទបរមិន្ទរាជាសោយរាជ្យមួយឆ្នាំ អ្នកព្រះម៉ែនាងវងសម្ភពបានព្រះរាជបុត្រាមួយអង្គ ទ្រង់ប្រទានព្រះនាមថា ពញាអន គឺឆ្នាំ គស.១៥៦៥។

Free and no ads
no need to download or install

Pino - logical board game which is based on tactics and strategy. In general this is a remix of chess, checkers and corners. The game develops imagination, concentration, teaches how to solve tasks, plan their own actions and of course to think logically. It does not matter how much pieces you have, the main thing is how they are placement!

online intellectual game →