Back

ⓘ គណបក្សសាមគ្គីជាតិកម្ពុជា គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកា ..




                                     

ⓘ គណបក្សសាមគ្គីជាតិកម្ពុជា

គណបក្សសាមគ្គីជាតិកម្ពុជា គឺជាគណបក្សនយោបាយដែលបង្កើតឡើងដោយពួកខ្មែរក្រហមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩២ ដើម្បីចូលរួមក្នុងពិធីបោះឆ្នោតនាឆ្នាំនោះក្រោមអាជ្ញាធរអន្តរកាលសហប្រជាជាតិកម្ពុជា។ គណបក្សនេះត្រូវបានដឹកនាំដោយលោកខៀវ សំផន និងលោកសុន សេន, ហើយជាគណបក្សស្នងឱ្យគណបក្សកម្ពុជាប្រជាធិបតេយ្យ ក្រោយឆ្នាំ១៩៩៣; ដូចនឹង គកប ដែរ, ស្លាបយោធារបស់បក្សនេះគឺទ័ពជាតិកម្ពុជាប្រជាធិបតេយ្យដដែរ។ គោលដៅនៃការបង្កើតគណបក្សនេះគឺដើម្បី"ធ្វើការឆ្ពោះទៅរកការអនុវត្តលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស"។" គណបក្សនេះក៏មានស្ថានីយវិទ្យុដែរ ដែលគេហៅថាសម្លេងរណសិរ្សសហភាពជាតិកម្ពុជាក៏ប៉ុន្តែក្រោយមកត្រូវបានជំនួសដោយស្ថានីយវិទ្ យុPGNUNSC វិញក្នុងខែកក្កដា ឆ្នាំ១៩៩៤។

ទោះបីជាបក្សនេះមានគោលបំណងចល់ចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣មែន, ប៉ុន្តែយូរទៅពួកខ្មែរក្រហមក៏មានជម្លោះជាមួយនឹងអាជ្ញាធរអង្គការសហប្រជាជាតិ UN នៅក្នុងប្រទេសកម្ពុជា, រហូតដល់ថ្នាក់ចង់ធ្វើពហិការការបោះឆ្នោតនេះ។ ក្រោយមក, អ៊ុនតាក់ក៏សម្រេចចិត្តថានឹងមិនធ្វើការបោះឆ្នោតក្នុងតំបន់ដែលគ្រប់គ្រងដោយ គសជក ទេ។ នៅពេលនោះដែរ, គេបានប៉ានស្មានថាមានប្រជាជនខ្មែរប្រហែល ៦% ដែលរស់នៅក្នុងតំបន់គ្រប់គ្រងដោយខ្មែរក្រហម។ នៅខែកក្កដា ឆ្នាំ១៩៩៤, គកប ត្រូវគេប្រកាសថាជាគណបក្សខុសច្បាប់ដោយរដ្ឋាភិបាលថ្មីរបស់កម្ពុជាហើយក្រោយមកទៀតបានប្រកាសដោយខ្លួនឯងថារដ្ឋាភិបាលបណ្តោះអាសន្ននៃសហភាពជាតិនិងសង្គ្រោះជាតិកម្ពុជាត្រូវបានចូលរួមបង្កើតឡើងដោយសមាជិក គសជក។

ក្នុងខែសីហា ឆ្នាំ១៩៩៦, គណបក្សនេះត្រូវបានបែកចេញជាពីរនៅពេលដែលអៀង សារីនិងបក្សពួករបស់លោកបានបង្កើតចលនាសហភាពជាតិប្រជាធិបតេយ្យ, ហើយនៅខែឧសាភា ឆ្នាំ១៩៩៧, ខៀវ សំផនបានបង្កើតគណបក្សនយោបាយថ្មីគឺគណបក្សសាមគ្គីជាតិខ្មែរបន្ទាប់ពីលោកបានផ្តាច់ខ្លួនចេញពីខ្មែរក្រហម។