Back

ⓘ ពិណ គឺជា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​ប្រភេទ​ ដែល​មាន​ប្រភព​ដើម​កំណើត​មក​ពី​ប្រទេសឥណ្ឌា ឥណ្ឌា ហៅឧបករណ៍នោះថា វីណា ។​ ​ពិណ​”​ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ..




                                     

ⓘ ពិណ

ពិណ គឺជា​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ​មួយ​ប្រភេទ​ ដែល​មាន​ប្រភព​ដើម​កំណើត​មក​ពី​ប្រទេសឥណ្ឌា ឥណ្ឌា ហៅឧបករណ៍នោះថា វីណា ។​" ​ពិណ​”​ មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ តាំងពី​សតវត្ស​រ៍ទី​៧ ​មកម៉្លេះ​ដែលមានរូបរាង្គនិងតឹកតាងច្បាស់លាស់ ក្នងចម្លាក់នាប្រាសាទកម្ពុជាមួយចំនួន ពិណ ជាឧបករណ៍ខ្សែកេះ ឬដេញដោយប្រើម្រាមដៃទាំងដប់ ឧបករណ៍នេះប្រើរួមជាមួយនឹងឧបករណ៍ដ៏ទៃទៀត សម្រាបការប្រគំជូនការរាំច្រៀងថ្វាយអាទិទេពក្នុង ព្រហ្មញ្ញសាសនា។ ឧបករណ៍នេះបានផ្ទេរឈ្មោះរបស់ខ្លួនរហូតដល់សព្វថ្ងៃឱ្យទៅជាវង់ភ្លេងមួយហៅថាវង់ភ្លេងពិណពាទ្យ គឺជាវង់ភ្លេង ដែលមានឧបករណ៍ពិណដឹកមុខកាលពីសម័យបុរាណ។