Back

ⓘ ភ្នំព្រះនេត្រព្រះ. ស្លោកដំបូងនៃអត្ថបទកំណាព្យសំស្ក្រឹត ជាការថ្វាយបង្គំនមស្ការចំពោះព្រះឥសូរដែលទ្រង់ជាទេពកំពូលនៃទេពដែលគួរឱ្យបូជាទាំងឡាយ។ បីល្បះបន្ដទៀតគឺជាការកត់ត្រ ..




                                     

ⓘ ភ្នំព្រះនេត្រព្រះ

ស្លោកដំបូងនៃអត្ថបទកំណាព្យសំស្ក្រឹត ជាការថ្វាយបង្គំនមស្ការចំពោះព្រះឥសូរដែលទ្រង់ជាទេពកំពូលនៃទេពដែលគួរឱ្យបូជាទាំងឡាយ។ បីល្បះបន្ដទៀតគឺជាការកត់ត្រាអំពីទ្រព្យនិងដង្វាយរបស់ វាបវក្រទេហ ចំពោះព្រះឥសូរនៅឯភ្នំសិវបាទ។ ពីរល្បះចុងក្រោយបង្ហាញពីការដាក់បណ្ដាសានិងជូនពរ។ ផ្នែកភាសាខ្មែរចាប់ផ្ដើមដោយបង្ហាញកាលបរិច្ឆេទនៅឆ្នាំ៨៩៧មហាសករាជ ថ្ងៃទី១០កើត ខែមាឃ ថ្ងៃអាទិត្យ។ នៅពេលនោះ វាបឦសានសិវៈ ជាខ្លោញគ្មាលមកពីអនិន្ទិតបុរៈ បង្គំថ្បូងទូលថ្វាយព្រះបាទស្រីជ័យវម៌្មទេវ។ ព្រះរាជាទ្រង់បានបញ្ជាឱ្យព្រះគ្រូឱ្យធ្វើដូចដង្វាយបូជារបស់ វាបវក្រទេហ ចំពោះព្រះសិវបាទគិរីបុរៈ។ អត្ថបទនេះបញ្ចប់ដោយការប្រកាសរបស់ វាបវក្រទេហ អំពីការផ្ដល់នូវដង្វាយបូជាដល់ញាតិរបស់គាត់គឺវាបភីមជាភាគវតនិងម្រតេញសោម ដែលចុងក្រោយនៃអត្ថបទគឺជាការដាក់បណ្ដាសានិងជូនពរដូចផ្នែកសំស្ក្រឹតដែរ។