Back

ⓘ កាំនូ ជាពហុកីឡដ្ឋានរបស់ក្លឹបបាល់ទាត់បារសេឡូណា ចាប់តាំងពីកសាងរួចនៅឆ្នាំ១៩៥៧។ គិតពីចំនុះកៅអី វាជាពហុកីឡដ្ឋានធំជាងគេនៅអេស្ប៉ាញ និង អឺរ៉ុប និងធំជាងគេលំដាប់ទី៣ទូទាំង ..




កាំនូ
                                     

ⓘ កាំនូ

កាំនូ ជាពហុកីឡដ្ឋានរបស់ក្លឹបបាល់ទាត់បារសេឡូណា ចាប់តាំងពីកសាងរួចនៅឆ្នាំ១៩៥៧។

គិតពីចំនុះកៅអី វាជាពហុកីឡដ្ឋានធំជាងគេនៅអេស្ប៉ាញ និង អឺរ៉ុប និងធំជាងគេលំដាប់ទី៣ទូទាំងពិភពលោកគិតពីចំនុះ។ ពហុកីឡដ្ឋាននេះធ្លាប់ទទួលរៀបចំការប្រកួតអឺរ៉ុបខាប់ឬឆែមពានលីកវគ្គផ្ដាច់ព្រ័ត្រចំនួន២លើក ក្នុងឆ្នាំ១៩៨៩ និង ១៩៩៩ យូអេហ្វាខាប់វីននឺខាប់វគ្គផ្ដាច់ព្រ័ត្រចំនួន២លើក អ៊ីនទ័រស៊ីធីហ្វ៊ែរខាប់វគ្គផ្ដាច់ព្រ័ត្រចំនួន៤លើក យូអេហ្វាស៊ុបព័រខាប់វគ្គផ្ដាច់ព្រ័ត្រចំនួន៥លើក កុប៉ាឌឺរ៉េវគ្គផ្ដាច់ព្រ័ត្រចំនួន៤លើក កុប៉ាឌឺឡាលីហ្គាវគ្គផ្ដាច់ព្រ័ត្រចំនួន២លើក ស៊ុបព័រកុប៉ាឌឺអេស្ប៉ាញ្ញ៉ាវគ្គផ្ដាច់ព្រ័ត្រចំនួន២១លើក ការប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ១៩៨២រៀបចំដោយហ្វីហ្វាចំនួន៥លើក រូចទាំងការបើកការប្រកួត អឺរ៉ុបណេស៊ិនខាប់ឆ្នាំ១៩៦៤ចំនួន២ប្រកួតក្នុងចំណោម៤ប្រកួត និង ការប្រកួតបាល់ទាត់កីឡាអូឡាំពីករដូវក្ដៅឆ្នាំ១៩៩២វគ្គផ្ដាច់ព្រ័ត្រផងដែរ។