Back

ⓘ ទូកង. thumb ទូក ង របស់កម្ពុជា បានបំបែកកំណត់ត្រាឯតទគ្គកម្មទូក ង វែងជាងគេលើពិភពលោករបស់ World Guinness Record កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយត្រូវបានដាក់សម្ ..




                                     

ⓘ ទូកង

thumb ទូក ង របស់កម្ពុជា បានបំបែកកំណត់ត្រាឯតទគ្គកម្មទូក ង វែងជាងគេលើពិភពលោករបស់ World Guinness Record កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយត្រូវបានដាក់សម្ពោធនៅត្រើយខាងកើតទន្លេមេគង្គអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ជាកំណត់ត្រាថ្មីមួយ។លោក Pravin Patel អ្នកវាយតម្លៃពី World Guinness Record បានថ្លែងក្រោយពេលវាស់វែងទូក ងនេះថា ៈ "ទូកនេះមានប្រវែងសរុប៨៧,៣ម៉ែត្រ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងរដ្ឋបាលខេត្តព្រៃវែង ជាអ្នកទទួលបានកំណត់ត្រាGuinness ថ្មីជាមួយនឹងទូក ដែលវែងជាងគេ" ។លោកបានថ្លែងបន្តថា កម្ពុជាបានយកឈ្នះកំណត់ត្រាពិភពលោករបស់ចិន ដែលមានទូក "ង" វែងជាងគេ ដែលមានប្រវែងត្រឹមតែ៧៧,៨ម៉ែត្រ បានបង្កើតឡើងកាលពីខែឧសភា ឆ្នាំ២០១៦។លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថា ទុកនេះមានប្រវែង៨៧,៣ម៉ែត្រ ទទឹងធំបំផុត១,៩៤ម៉ែត្រ និងជម្រៅជ្រៅបំផុត០,៨ម៉ែត្រ ដែលមានចំណុះមនុស្ស ១៧៩នាក់។ ទូកនេះត្រូវបានរចនាឡើងដោយមានក្បាលជានាគ កន្ទុយហង្ស និងចំណាយពេលសាងសង់ប្រមាណជា៦ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៨ ដោយមានប្រជាពលរដ្ឋចូលរួម១ម៉ឺន ៤ពាន់នាក់ និងអស់ថវិកាប្រមាណ៦ម៉ឺនដុល្លា។លោក ស សុខា តំណាងរាស្ត្រខេត្តព្រៃវែង និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានថ្លែងថា ទូកនេះត្រូវបានដាក់ឈ្មោះថា "កម្ពោជិកបុត្តាខេមរាតរី" ដែលមានអត្ថន័យថា "ទូក ង របស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា" ។ លោកក៏បានបញ្ជាក់ដែរថា ចំណុះមនុស្ស១៧៩នាក់ គឺតំណាងឲ្យថ្ងៃរំដោះ៧មករា ១៩៧៩ ពីរបបប៉ុលពត។ទូកនេះត្រូវបានកសាងឡើងដោយមានគោលដៅ៣យ៉ាង រួមមានៈ ទី១ គឺដើម្បីរំលឹកដល់ប្រវត្តិសាស្ត្រទូក ង ដែលត្រូវបានប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ ជំនាន់ដើមគ្រប់ជំនាន់ក្នុងការការពារជាតិ។ ទី២ ដើម្បីលើកកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកថា កម្ពុជាបានបង្កើតស្នាដៃដ៏អស្ចារ្យ និងទី៣ ដើម្បីជំរុញទឹកចិត្តស្នេហាជាតិរបស់យុវជន និងមនុស្សជំនាន់ក្រោយ។ ការបង្កើតឯតទគ្គកម្មនេះ ក៏ជយយលើកស្ទួយដល់សេដ្ឋកិច្ចជាតិ តាមរយៈការទាក់តាញភ្ញៀវទេសចរផងដែរ។ នេះជាលើកទិ៤ងើយ ដែលកម្ពុចាទទួលបានឯតទគ្គកម្មពិភពលោក គឺនៅឆ្នាំ២០១៥ កម្ពុជាបំបែកកំណត់ត្រាដោយការរាំចង្វាក់ម៉ាឌីហ្សុន ដែលមានអ្នកចូលរួម២០១៥នាក់ នំអន្សមយក្ស ដែលមានទម្ងន់ចាង៤តោន កាលពិឆ្នាំ២០១៥ និងចុងក្រោយ គឺក្រមាវែងជាងគេលើពិភពលោក ដែលមានប្រវែងជាង១១៤៩ម៉ែត្រ។