Back

ⓘ វិទ្យាល័យអន្លង់វែង. thumb| វិទ្យាល័យអន្លង់វែង ក្រោយពីស្រុកអន្លង់វែង ទទួលបានសុខសន្តិភាពបរិបូរណ៍ហើយនោះគេសង្កេតឃើញថា មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ។ ពិសេសវិស័យអប់រ ..




                                     

ⓘ វិទ្យាល័យអន្លង់វែង

thumb| វិទ្យាល័យអន្លង់វែង ក្រោយពីស្រុកអន្លង់វែង ទទួលបានសុខសន្តិភាពបរិបូរណ៍ហើយនោះគេសង្កេតឃើញថា មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ។ ពិសេសវិស័យអប់រំ ព្រោះមានអគារសិក្សា ថ្នាក់អនុវិទ្យាល័យមានគ្រប់ឃុំ និងអគារថ្នាក់វិទ្យាល័យផងដែរ។ វិទ្យាល័យអន្លង់វែង មានទីតាំងស្ថិតនៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ បច្ចុប្បន្នវិទ្យាល័យនេះ មានអគារសិក្សាជាច្រើនខ្នង ក្រោមកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងចំណោម អគារសិក្សាទាំងនោះ មានអាគារសិក្សារមួយខ្នង ដែលបន្សល់ទុក តាំងពីសម័យសង្រ្គាម នោះគឺ #អតីតសាលារៀនតាម៉ុក# ដែលបានសាងសង់ឡើងនៅថ្ងៃ ទី១ ខែមេសា ១៩៩៣ សាលាត្រូវបានសាងសង់ពីឥដ្ឋ មានកម្ពស់៣ជាន់ និង១២បន្ទប់។ក្នុងអំឡុងពេល ដែលក្រុមគ្រួសាររបស់ខ្ញុំ មករស់នៅស្រុកអន្លង់វែង កាលពីថ្ងៃ ទី ២៣ សីហា ១៩៩៣ និងប្រហែលដើមឆ្នាំ១៩៩៤ ពេលខ្ញុំឆ្លងកាត់បានសង្កេតឃើញថាសាលានេះមិនទាន់បានសាង់សង់រួចនៅឡើយទេ។អំឡុងចុងឆ្នាំ១៩៩៤ ឬប្រហែលដើមឆ្នាំ១៩៩៥ សាលារៀននេះបានបើកបង្រៀនពីថ្នាក់ទី១ដល់ទី៥ បង្រៀនតាមសៀវភៅបោះពុម្ភដោយកម្ពុជាប្រជាធិបតេយ្យ ដែលមានបង្រៀនគណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា និងអក្សរសាស្រ្ត ដែលនិយាយពីសង្រា្គមឈ្លប និងការឈ្លានពានរបស់វៀតណាម។ក្រោយការបើកបង្រៀនដំបូង ខ្ញុំមានឱកាសបានចូលទៅមើលសាលារៀននេះដោយរំពឹងថានឹងបានរៀនក្នុងសាលាប្រណីតនេះដែរ។ កាលណោះខ្ញុំឃើញមានដងទង់ជាតិនៅមុខសាលា។ នៅក្នុងបរិវេណសាលានេះ មានទ្វាររនាំងដែកសម្រាប់បិទបើកទៅជាន់លើ ក្នុងបន្ទប់មានតុស្អាតៗ មានអំពូលម៉ែត្រ២ ក្នុងមួយបន្ទប់។ ប៉ុន្តែក្ដីរំពឹងមិនសមដូចបំណង ដោយខ្ញុំខ្វះមធ្យោបាយដើម្បីមករៀនក្នុងសាលាមួយនេះ។ក្រោយសាលារៀននេះ បើកបង្រៀនបានបន្តិច ប្រហែលពាក់កណ្ដាលឆ្នាំ១៩៩៥ ដោយសិស្សជំនាន់នោះទទួលបាននូវវប្បធម៌អូសទាញកូនកម្មាភិបាល និងកូនអ្នកមានជីវភាពធូរធាមួយក្រុមក្នុងសាលាបានហៅក្រុមនោះថា #ក្រុមឫស្សីស ដើម្បីបង្កវិទ្ធង្សនា។មិនយូរប៉ុន្មានក្រុមបងៗ "ឫស្សីស"បានមកដល់សាលារៀនរបស់ពួកខ្ញុំ កាលណោះសាលានេះ ស្ថិតនៅភូមិទួលព្រេច ឃុំថ្លាត ២~៣ដងដែរ ព្រោះសាលារៀនខ្ញុំជាគោលដៅទី១របស់ពួកគេ។ មិនយូរប៉ុន្មានតាម៉ុកបញ្ជាឲ្យចាប់មេខ្លោង និងបិទសាលារៀននេះចោល ។ ប្រហែលចុងឆ្នាំ១៩៩៥ឬដើម១៩៩៦ យន្តហោះ រាជរដ្ឋាភិបាលព្យាយាមទម្លាក់គ្រាប់បែកបំផ្លាញសាលារៀននេះ និងទីតាំងផ្សេងៗទៀត ប៉ុន្តែទម្លាក់គ្រាប់បែកមិនត្រូវទេ។ ក្រោយខែមេសា ឆ្នាំ១៩៩៨ សាលារៀននេះបានក្លាយជា បញ្ជាការដ្ឋានកងរថក្រោះ និងកាំភ្លើងធំរបស់ទាហាន រាជរដ្ឋាភិបាល។អំឡុងពេលប្រទាញប្រទង់ជាមួយកងទ័ព"តាម៉ុក" សាលារៀនមួយខ្នងនេះក្លាយជាជ័យភណ្ឌរបស់ជនឆ្លៀតឱកាសលួចគាស់ទ្វារ បង្អួច ដោះអំពូល ក្ដារខៀន តុ ស្ទើរគ្មានសេសសល់ឡើយ។ក្រោយសមាហរណកម្ម សាលារៀននេះបានប្រគល់ឲ្យ ការិយាល័យអប់រំស្រុកអន្លង់វែង និងបើកបង្រៀនឡើងវិញនៅដើមឆ្នាំ១៩៩៩ បង្រៀនត្រឹមថ្នាក់ទី៣។ការរំពឹងរបស់ខ្ញុំបានកើតឡើងជាថ្មី ព្រោះចង់រៀនក្នុងសាលាមួយនេះជាយូរមកហើយ តែទិដ្ឋភាព ដែលខ្ញុំបានឃើញម្ដងទៀតនោះ ស្ទើរស្លុតចិត្ត ដ្បិតបង្គន់ស្ទះ ខូចទ្វារ បង្អួច តុ ក្ដារខៀន អំពូលភ្លើងបាត់អស់ ក្នុងបន្ទប់រៀនសល់តែតុ បាក់បែកប៉ុណ្ណោះ។ សិស្ស ដែលមករៀនមានតែអង្គុយផ្ទាល់លើផ្ទៃស៊ីម៉ង់។ ក្រោយមកមានអង្គការបានឧបត្ថម្ភ តុ ទ្វារ បង្អួច និងសម្ភារការសិក្សា។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០៤ អនុវិទ្យាល័យអន្លង់វែង បានរៀបចំប្រឡងសញ្ញាប័ត្របឋមភូមិ ជាលើកដំបូងដោយសិស្សមកពីអនុវិទ្យាល័យត្រពាំងប្រាសាទក៏មកប្រឡងទីនេះដែរ។ថ្ងៃ ៦ សីហា ២០០៧ សិស្សវិទ្យាល័យអន្លង់វែង ជំនាន់ទី១ បានប្រឡងសញ្ញាប័ត្រទុតិយភូមិជាលើកដំបូង ។ ក្នុងនាមខ្ញុំ ជាអ្នកអន្លង់វែង និងជាអតីតសិស្សវិទ្យាល័យអន្លង់វែង បាក់ឌប់ជំនាន់ទី១ សូមអភ័យទោស រាល់កំហុសខុសឆ្គង ដែលរៀបរាប់ខាងលើ៕