Back

ⓘ ថ្មបាយក្រៀម អាចពិពណ៍នាថាជាថ្មសំណល់ដែលក្រុមពិសេសនៃថ្មចាក់បង្គរ ។ថ្មបាយក្រៀមបានកកើតឡើង ពីថ្មដែលកើតមានស្រាប់នៅអាកាសធាតុត្រូពិចមានសីតុណ្ហភាពខ្ពស់និងកម្រិតទឹកភ្លៀងច្ ..




                                     

ⓘ ថ្មបាយក្រៀម

ថ្មបាយក្រៀម អាចពិពណ៍នាថាជាថ្មសំណល់ដែលក្រុមពិសេសនៃថ្មចាក់បង្គរ ។ថ្មបាយក្រៀមបានកកើតឡើង ពីថ្មដែលកើតមានស្រាប់នៅអាកាសធាតុត្រូពិចមានសីតុណ្ហភាពខ្ពស់និងកម្រិតទឹកភ្លៀងច្រើនបណ្តាឱ្យមាន ដំណើរសឹករិចរឹលរបស់ថ្មរយៈពេលយូរ។ទឹកភ្លៀងបានត្រាំមេថ្មជានិច្ច ហើយបានបំបែករ៉ែ សមាសធាតុរំលាយនិងផាត់សាត់បាត់ទៅ។សារធាតុផ្សំសំខាន់ៗនៃថ្មបាយក្រៀម ប្រើសម្រាប់សង់ប្រាសាទនៅឧទ្យានអង្គរគឺស្យូអេទីត ហេម៉ាទីត កៅឡាំងនីតនិងក្វាត។ តាមការពិសោធន៍យើងឃើញថា សារធាតុថ្មបាយក្រៀមមានស៊ីលីស្យូមអុកស៊ីតអាលុយមីញ៉ូមអុកស៊ីតដែកអុកស៊ីតទឹកទីលីស្យូមអុកស៊ីតផូស្វអុកស៊ីតនិង ម៉ាញ៉េស្យូមអុកស៊ីតកៅឡាំងអុកស៊ីត។

                                     

1. ការដ្ឋានថ្មបាយក្រៀម

នៅប្រទេសកម្ពុជាមានការដ្ឋានបុរាណយកថ្មបាយក្រៀមមានដូចជាការដ្ឋានបុរាណនៅឃុំពាក់ស្នែង ស្រុកនគរធំ ខេត្តសៀមរាបប្រហែល៣២កមខាងលិច ក្រុងអង្គរធំ។ការដ្ឋានយកថ្មបាយក្រៀមនៅខេត្តសៀមរាបបច្ចុប្បន្នស្ថិតនៅភូមិព្រៃស្នឹប ឃុំម្កាក់ ស្រុកជីក្រែង ខេត្តសៀមរាបតែត្រូវផ្អាកដោយគុណភាពថ្មមិនសូវល្អនិងការបន្តយក ថ្មបាយក្រៀម ថ្មីស្ថិតនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចម្ងាយប្រហែល៧៥គីឡូម៉ែត្រខាងកើតក្រុងសៀមរាប និងប្រហែល៥០គីឡូម៉ែត្រខាងជើងទីរួមស្រុកជីក្រែង។