Back

ⓘ ព្រះកែវហ៊្វាទី២ អង្គជី. ព្រះអង្គជីជាបុត្ររបស់ព្រះបាទបរមរាជាទី៩ អង្គសូរត្រូវបានលើកឱ្យសោយរាជ្យព្រះជន្ម២១វស្សានៅក្រុងឧដុង្គមានជ័យដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះ ..




                                     

ⓘ ព្រះកែវហ៊្វាទី២ អង្គជី

ព្រះអង្គជីជាបុត្ររបស់ព្រះបាទបរមរាជាទី៩ អង្គសូរត្រូវបានលើកឱ្យសោយរាជ្យព្រះជន្ម២១វស្សានៅក្រុងឧដុង្គមានជ័យដោយមាននាមសម្រាប់រាជ្យថា សម្តេចព្រះកែវហ៊្វា។ ព្រះអង្គមានអ្នកម្នាងឈ្នោះអ្នកម្នាងពៅ។ ពីកាលមិនទាន់សោយរាជ្យនោះអ្នកម្នាងពៅបានប្រសូតបុត្រាមួយព្រះអង្គព្រះនាម ចៅពញាយ៉ង។ នៅឆ្នាំ១៦៧៣គឺនៅពេលព្រះអង្គឡើងសោយរាជ្យនោះ ព្រះឧភយោរាជអង្គតន់ និងអង្គនន់ដែលបានរត់ទៅពឹងយួនពីមុន បានលើកទ័ពយួនមួយម៉ឺននាក់ជាជំនួយរបស់ស្តេច ថៃ តុង។ ព្រះកែវហ៊្វងអង្គជីដោយទ្រង់បារម្ភខ្លាចព្រះបិតុលាអង្គតន់ដណ្តើមយករាជ្យសម្បត្តិក៏ទ្រង់លើកទ័ពចេញច្បាំងនៅភ្នំពេញតែមិនចាញ់មិនឈ្នះ។ ព្រះអង្គតន់ក៏ថយទ័ពទៅត្រើយម្ខាងល្វាឯមក្រោយមកលើកទ័ពចូលវាយលុកបែកបន្ទាយភ្នំពេញ ហើយបម្រុងលើកបង្ហួសទៅវាយឧដុង្គទៀត តែប្រឈួនហើយសោយទីវង្គតទៅ។ ព្រះកែវហ៊្វាអង្គជីលើកទ័ពទៅច្បាំងទៀតយួនបាក់ទ័ពត្រឡប់ទៅស្រុកវីញអស់ ប្រទេសពេលនោះត្រូវបែកជាពីរ៖

  • ខាងកើតបានទៅព្រះអង្គនន់ ដែលពួកមន្ត្រីថ្វាយនាមថា សម្តេចព្រះបទុមរាជាមហាឧបរាជ។
  • ខាងលិចបានទៅព្រះកែវហ៊្វាអង្គជី។

ព្រះកែវហ៊្វាលើកទ័ពទៅច្បាំងទៀត រហូតដល់ប្រឈួនហើយសុគត។