Back

ⓘ ព្រះកែវមរកត ; មានដំណាលនៃការឆ្លាក់ដោយ ឬ ព្រះដាម៉ា ក្នុងរវាង ស.វទី២ នៅនគរ បាលីបុត្តៈ ក្នុងឆ្នាំ ២១៤ មុន គ.ស ។ នៅសតវត្សរ៍ទី ២ នៅរដ្ឋឥណ្ឌា ដែលបច្ចុប្បន្នជាទីក្រុង ប ..




ព្រះកែវមរកត
                                     

ⓘ ព្រះកែវមរកត

ព្រះកែវមរកត ; មានដំណាលនៃការឆ្លាក់ដោយ ឬ ព្រះដាម៉ា ក្នុងរវាង ស.វទី២ នៅនគរ បាលីបុត្តៈ ក្នុងឆ្នាំ ២១៤ មុន គ.ស ។ នៅសតវត្សរ៍ទី ២ នៅរដ្ឋឥណ្ឌា ដែលបច្ចុប្បន្នជាទីក្រុង ប៉ាតណា នារជ្ជកាលស្ដេច មាលានដា ។ បន្ទាប់ពីសង្គ្រាមស៊ីវិលឥណ្ឌា មានព្រះសង្ឃតែមួយអង្គគត់ដែលមានឈ្មោះថា៖ នាគកាសេន នៅសតវត្សរ៍ទី ៣ រឺទី ៤ បានយកព្រះពុទ្ធមរកត ទៅកាន់ប្រទេស ស្រីលង្កា នៅទី ក្រុងអានូរ៉ាផាពូរ៉ា រាប់រយឆ្នាំបន្ត ៤៨៣ ដល់ ៥៦៣ មុន គ.ស ។ នៅសតវត្សរ៍ទី ៦ ។​ ការធ្វើដំណើររបស់ ព្រះពុទ្ធមរកត បន្តជាមួយគ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" ផ្លាស់ទីលំនៅទៅកោះជ្វា ជាមួយនិងការនាំយក ព្រះពុទ្ធមរកត ទៅដែរផងនោះ ដែលឥឡូវវាជាកោះជ្វានៃប្រទេស ឥណ្ឌូណេស៊ី នៅសតវត្សរ៍ទី ៨ ។ គ្រួសាររាជវង្ស "រាជវង្សសៃលេន្ទ្រៈ" ក៏បានសាងសង់ប្រាសាទព្រះពុទ្ធដ៏ធំជាងគេនៅលើពិភពលោកនេះផងដែរ គឺប្រសាទ "បូរ៉ូប៊ូឌួរ" ។ នៅគ្រានោះព្រះរាជា "ស្រីវិជ័យ" ត្រកូលរាជវង្ស "កៅឌិណ្ឌ" នៅជិតអាណាចក្រ "ម៉ាលេយូ" បានសុំខ្ចី ព្រះពុទ្ធមរកត និង គម្ពីរ ព្រះត្រៃបិដក ជាមួយនិងដំណើរទៅយកនៃសំពៅពីរ ។ ក្នុងកំឡុងពេលនោះសំពៅធ្វើដំណើរត្រលប់មកវិញជួបព្យុះធំ ហើយឧប្បត្តិហេតុដែលបានបាត់វង្វេងទៅ ដោយរសាត់មកដល់ដីគោកខ្មែរនាស្រុកបន្ទាយមាស នៅក្បែរឆ្នេរ ឥឡូវវាក្លាយជាខេត្ត អានយ៉ាងប្រទេស វៀតណាម ហើយប្រជាជនបានយកព្រះពុទ្ធមរកត និង គម្ពីរ​ ព្រះត្រៃបិដក ទៅកាន់ព្រះមហាក្សត្រខ្មែរព្រះបាទ សូរ្យវរ្ម័នទី១ ត្រូវនឹង ១០០៦-១០៥០ គ.ស នៃព្រះពុទ្ធសាសនាមហាយាន ។ ព្រះពុទ្ធមរកត នៃរឿងព្រេងនិទាន ព្រះបាទសូរ្យវរ្ម័នទី១ ចាប់ផ្តើមធ្វើពិធីគោរពបូជាថ្ងៃនៃព្រះពុទ្ធមរកត បានធ្វើឲ្យមានភាព ល្បីល្បាញដល់ប្រទេសភូមា ជាស្តេចនាពេលបច្ចុប្បន្ននេះនៅប្រទេស មីយ៉ាន់ម៉ា មានឈ្មោះថា "អនុរដ្ឋា" នៃនគរ "បាកាន" ស្នើទៅព្រះមហាក្សត្រខ្មែរសុំចម្លងអត្ថបទ គម្ពីរ​ ព្រះត្រៃបិដក នៃព្រះពុទ្ធសាសនាមហាយាន ។ ស្តេចជាច្រើនបន្ទាប់ពីរាប់រយឆ្នាំ ក្នុងរាជព្រះបាទ "លំពែងរាជា" បានឡើងសោយរាជ្យនៅឆ្នាំ ១៣៤៦ ប៉ុន្តែព្រះអង្គមិនមាន រតនៈបល្ល័ង្កទាំងប្រាំនោះទេ ដែលមាននរណាម្នាក់បានយកវាទៅលាក់ទុក ជាមួយនិង ព្រះពុទ្ធមរកត ដូចនេះទ្រង់ក៏សម្រេចចិត្តបង្កើតថ្មីឡើងវិញនៅ រតនៈបល្ល័ង្កទាំងប្រាំនោះរួមជាមួយនិង ព្រះពុទ្ធមរកត ក្នុងឆ្នាំ ១៣៤៨ នៃគ.ស ។ នៅឆ្នាំ ១៣៥២ កងទ័ពសៀម ១០.៥០០០ នាក់បានចូលលុកលុយទីក្រុងអង្គរហើយព្រះរាជា "លំពែងរាជា" បានទទួលមរណភាពក្នុងសមរភូមិអង្គរ ។ ហើយព្រះរាជាថ្មី "ស្រីសូរិយាវង្ស" បានលើកទ័ពឡើងដោយមានជំនួយពីកងទ័ពនគរ "ឡានឆាង" បានបណ្តេញកងទ័ពសៀមនៅឆ្នាំ ១៣៥៧ ។ ជ័យជំនះលើកងទ័ពសៀមព្រះអង្គបាន បញ្ជូនព្រះពុទ្ធរូប ព្រះសិរអារ្យមេត្រីយ៍​ ធ្វើអំពីសំរិទ្ធទៅអោយស្តេច នគរ "ឡានឆាង" ឈ្មោះ ហ្វាង៉ាំ ហើយព្រះអង្គក៏បានរកឃើញ ព្រះពុទ្ធមរកត ដែលត្រូវបានគេលាក់ទុកផងដែរ ។ ហើយចុងក្រោយ នៃកំណត់ត្រា ត្រូវបានគេកត់សំគាល់អំពីព្រះពុទ្ធមរកត ជាមួយនិងស្តេចខ្មែរ "ធម្មាសោករាជ" ឬ "ធម្មារាជា ទី១" សមរភូមិអង្គរដែល ស្តេចសៀមមានឈ្មោះថា "បរមរាមាធិបតី"​​ បានលើកកងទ័ពសៀម ១០,០០០០ ជាមួយនិងកាំភ្លើងធំវាយប្រហារ ក្រុងអង្គរ មានរយៈពេល ក៏បំបែកទីក្រុងអង្គរបាន ហើយសំលាប់រាជវង្សស្តេចខ្មែរទាំងអស់ហើយយកព្រះពុទ្ធមរកត ទៅកាន់ក្រុង "ទេពបុរីមហានគរ" "Lopburi" និងភាពជោគជ័យរបស់ស្តេចសៀមព្រះអង្គបានប្តូរឈ្មោះទៅជា "ព្រះឥន្ទរាជា" ​​ ហើយបានរស់នៅអង្គរ ២ ឆ្នាំ បន្ទាប់ពីស្តេចខ្មែរតែមួយគត់ដែលមានឈ្មោះថា ពញាយ៉ាត ឬ បរមរាជាទី១ ហើយបានត្រឡប់មកសងសឹកប្រយុទ្ធប្រឆាំងនឹង "ព្រះឥន្ទរាជា" របស់ស្តេចសៀមនិងបានសំលាប់ស្ដេចនោះនៅឆ្នាំ ១៣៨២ បន្ទាប់ពីច្រើនឆ្នាំទីក្រុងអង្គរនេះពិបាកនឹងស្តារឡើងវិញ ព្រះបាទ "ពញាយ៉ាត" ទ្រង់ក៏សំរេចចិត្តចាកចេញពីតំបន់អង្គរនៅឆ្នាំ ១៣៨៧ ទៅ "ទួលបាសាន" នៅខេត្តកំពង់ចាមនិងបន្តជាមួយតំបន់ "ចតុមខ" សព្វថ្ងៃនេះ ។

  • ក្នុងព្រះកេស ក្បាល
  • ក្នុងព្រហត្ថឆ្វេងស្ដាំ ទ្រូង
  • ក្នុងបាតព្រះហស្ថឆ្វេងស្ដាំ ដៃ
  • ក្នុងព្រះជានុឆ្វេងស្ដាំ ជង្គង់

ដោយសារតែ ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃ ធ្លាប់ត្រូវបានក្រុមស្រាវជ្រាវ Discovery ឆ្លុះរ៉ាដាមើលតែមិនមានឆ្អឹងសិរីរឹគធាតុរបស់ព្រះពុទ្ធក្នុងនោះទេ ទើបមានមតិបដិសេធមួយលើកឡើងថា ព្រះកែវមរកត ក្នុងរាជវាំងប្រទេសថៃបច្ចុប្បន្ន ជាព្រះកែវមរកត ដែលបង្កើតឡើង ក្នុងឆ្នាំ ១៧៨៤ ដោយស្ដេចថៃព្រះនាម រាមាទី១ អង់គ្លេស: Rama I នៃអាណាចក្ររតនៈកូសុីន អង់គ្លេស:Rotanakosin ដែលយកលំនាំនៃរចនាបទព្រះពុទ្ធ ឈៀងសែន របស់អ្នកស្រុកនៃអាណាចក្រ ឡានណា អង់គ្លេស: Lanna.

                                     

1. ព្រះត្រៃបិដក

ព្រះត្រៃបិតក ជាគម្ពីរ ឬ ជាឃ្លាំង ឬ កញ្ជើរសម្រាប់ផ្ទុក នូវពុទ្ធវច្ចនៈដែលមានសរុប ៨៤០០០ ធម្មក្ខន្ធ គឺជា មូលដ្ឋានទ្រឹស្ដី ទ្រទ្រង់ព្រះពុទ្ធសាសនា ។ ព្រះត្រៃបិដកត្រូវចែកចេញជា៣គម្ពីរសំខាន់ៗ មានដូចជា ៖ ក. វិន័យបិតក ៖ មាន ២១០០០ធម្មក្ខន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ១៣ភាគ ជាគម្ពីរដែលស្ដីអំពីច្បាប់ ក្រិត្យក្រម ដែលព្រះពុទ្ធបានបញ្ញត្តិហាមប្រាមនិងទ្រង់អនុញ្ញាតិ្ត ទុកជាគោលប្រព្រឹត្តិប្រតិបត្តិនៃបព្វជិតនិងគ្រហស្ថ ។ ខ. សុត្តន្តបិតក ៖ មាន ២១០០០ធម្មក្ខន្ធ ត្រូវ ៥គម្ពីរ ហើយចែកជា ៦៤ភាគ ជាកម្រងនៃពុទ្ធិ ផ្នែកព្រះសូត្រ ដែលនិយាយអំពីអំពើល្អ និងអាក្រក់ ការធ្វើបុណ្យទានជាដើម ។ គ. អភិធម្មបិតក ៖ មាន ៤២០០០ធម្មក្ខន្ធ ត្រូវ ៧គម្ពីរ ហើយចែកជា ៣៣ភាគ ជាកម្រងទស្សនៈពុទ្ធិដែល និយាយអំពី បរមត្ថវិជ្ជាប្រកបដោយអត្ថ បួនយ៉ាងគឺ ចិត្ត ចេតសិក រូប និព្វាន ។

                                     

2. កំណត់ត្រា

  • ឯកសារចងក្រង ដោយទស្សនាវដ្ដី កម្ពុជាសូរីយ៉ា ពុទ្ធសាសនបណ្ឌិត្យកម្ពុជា 1941
  • សាស្ត្រស្លឹករឹត វត្តទឹកវិក ខេត្តកណ្ដាល
  • ឯកសារចងក្រង មហាបុរេសខ្មែរ ភាគ១ ដល់ភាគទី៧ របស់លោក អេង សុត និង លីមយ៉ាន 1969
  • ឯកសារចងក្រង The Journal of Asian Studies:​ 1956 Attacks on Angkor before 1430
  • សាស្ត្រស្លឹករឹត វត្តកោកកាក ខេត្តកណ្ដាល
  • ឯកសារចងក្រង ដោយលោក Mr.Félix Gaspard Faraut 1846‒1911. Faraut visited Cambodia. with epoch 11 March 544 BCE, the day of the Buddha emerald.
                                     
  • ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ ន គក ប លប រ ប ន វត ត ព រ ក វមរកត ព រហ មញ ញ ស សន ហ ណ ឌ ស សន ន គ ប រ ស ទខ ម រន ល ទ កដ ថ
  • ទ ដល មហ នគរ ព រ ធម ម អន រថ ស បស រ រក សម ដ ច សង ឃរ ជ ព រ ក វមរកត ន ង ព រ ត រ ប ដក ដ ង អស ស ចក ដ ហ យ ព រ អង គ ដ រ ស ដ ទ វ
  • ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ ន គក ប លប រ ប ន វត ត ព រ ក វមរកត ព រហ មញ ញ ស សន ហ ណ ឌ ស សន ន គ ប រ ស ទខ ម រន ល ទ កដ ថ
  • ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ ន គក ប លប រ ប ន វត ត ព រ ក វមរកត ព រហ មញ ញ ស សន ហ ណ ឌ ស សន ន គ ប រ ស ទខ ម រន ល ទ កដ ថ
  • ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ ន គក ប លប រ ប ន វត ត ព រ ក វមរកត ព រហ មញ ញ ស សន ហ ណ ឌ ស សន ន គ ប រ ស ទខ ម រន ល ទ កដ ថ
  • ន គស សន ក រ ងរ ពណ ន ង មណ ឌ លគ រ ន ងអគ គ ន គ ន គក ប លប រ ប ន វត ត ព រ ក វមរកត ព រហ មញ ញ ស សន ហ ណ ឌ ស សន ន គ ប រ ស ទខ ម រន ល ទ កដ ថ

Users also searched:

...

ប្រវត្តិដ៏អស្ចារ្យបដិមា ព្រះជិន.

ព្រះបដិមា​ព្រះកែវមរកត​ជា​ទី​សក្ការ​ដ៏​​ល្បីល្បាញ​​ដែល​ពុទ្ធសាសនិកជន​. ព្រះមហាក្សត្រនិងសម្តេចម៉ែយាង. ព្រះអង្គនេះ ស្ដេចបានសាងព្រះកែវមរកត ព្រះត្រៃបិដក ចូលមកក្នុងព្រះនគរ.


...