Back

ⓘ ព្រះបាទជ័យវរ្ម័នទី៩. នៅឆ្នាំ១៣២៧ ព្រះបាទជយម៌ាទិបរមេស្វរៈ បានឡើងគ្រងរាជ្យសម្បត្តិនៅរាជធានីអង្គរ។ ព្រះអង្គសោយរាជ្យសម្បត្តិបន្តពីព្រះបាទឥន្ទ្រវរ្ម័នទី៤។ ព័ត៌មានទាក ..




                                     

ⓘ ព្រះបាទជ័យវរ្ម័នទី៩

នៅឆ្នាំ១៣២៧ ព្រះបាទជយម៌ាទិបរមេស្វរៈ បានឡើងគ្រងរាជ្យសម្បត្តិនៅរាជធានីអង្គរ។ ព្រះអង្គសោយរាជ្យសម្បត្តិបន្តពីព្រះបាទឥន្ទ្រវរ្ម័នទី៤។ ព័ត៌មានទាក់ទងនឹងព្រះអង្គតាមសិលាចារឹកចំនួន២ផ្ទាំងគឺ សិលាចារឹកប្រាសាទបាយ័ន ជាភាសាខ្មែរបុរាណ និងសិលាចារឹកនៅប្រាសាទអង្គរវត្តជាភាសាសំស្រ្កឹត។ សិលាចារឹកនេះជាស្នាដៃរបស់ព្រាហ្មណ៍ វិទ្យេសធីម័ន្ត ហើយជាសិលាចារឹកសំស្រ្កឹតចុងក្រោយបង្អស់។ សិលាចារឹកនេះពោរពេញដោយគំនិតសិវនិយម សិលាចារឹកបានបង្ហាញឱ្យឃើញថា ទោះបីព្រះពុទ្ធសាសនាថេរវាទបានរីកសុះសាយណាស់ទៅហើយ ក៏ព្រាហ្មណ៍សាសនាត្រូវបានទទួលសេចក្តីអនុគ្រោះពីព្រះមហាក្សត្រនៅឡើយ។ ព្រះបាទជ័យវរ្ម័នទី៩ មានបច្ឆាមរណនាមថា ជយវម៌បរមេស្វរៈ។