Back

ⓘ ខេត្តនគររាជ. ​ ខេត្តនគររាជ គឺជាខេត្តដែលចំណុះអោយសៀមចាប់ពីសតវត្សទី១៨មក។ ទើបច្ចុប្បន្នប្រទេសថៃសៀម បានប្ដូរឈ្មោះទៅជា ខេត្តនគររាជសីមា นครราชสีมา។ នៅឆ្នាំ១០០៦ ជាឆ្នាំ ..




ខេត្តនគររាជ
                                     

ⓘ ខេត្តនគររាជ

ខេត្តនគររាជ គឺជាខេត្តដែលចំណុះអោយសៀមចាប់ពីសតវត្សទី១៨មក។ ទើបច្ចុប្បន្នប្រទេសថៃសៀម បានប្ដូរឈ្មោះទៅជា ខេត្តនគររាជសីមា นครราชสีมา។

  • នៅឆ្នាំ១០០៦ ជាឆ្នាំដែលព្រះបាទសូយ៌្យវម្ម៌ទី១ បានតាំងទ័ពនៅទឹកដី ខេត្តនគររាជ វាយដណ្ដើមរាជ្យពី ព្រះបាទជយវីរម្ម៌ ទន្ទ្រានវាតទីយកក្រុងអង្គរ។
  • ហេតុអ្វីបានជាប្រជាជនគ្រាន់តែដាក់ ទង់ជាតិ ទង់សាសនា និង ទង់នានា នៅមុខផ្ទះ គ្រប់គ្នាមិនបាន? ដាក់ទង់ប៉ុណ្ណឹងមិនបានផង កុំពោលពាក្យថាស្នេហាជាតិខ្មាស់គេ។
  • សម្តេចព្រះសង្ឃរាជ ជួន ណាត បាននិពន្ធភ្លេងជាតិដោយដាក់ឈ្មោះថា ភ្លេងនគររាជ នៅថ្ងៃ២០ ខែកក្កដា ឆ្នាំ១៩៤១ បន្សល់ទុកជាភ្លេងជាតិ ដែលតែងគោរព ក្នុងពិធីបុណ្យជាតិនានា តាមសាលារៀន ចាក់ផ្សាយតាមទូរទស្សន៍និងវិទ្យុ ហើយមានវិទ្យុខ្លះចាក់ភ្លេងគោរពទង់ជាតិ ១វគ្គ វិទ្យុខ្លះចាក់ដល់ចប់ទាំង ៣វគ្គនេះឬចរឹកស្រឡាញ់ជាតិ? ចាក់ភ្លេងគោរពទង់ជាតិយូរពេកខ្លាចខាតម៉ោងផ្សាយពាណិជកម្ម។ ខុសប្លែកតែស្ថាប័នរដ្ឋ តាមក្រសួងនានា សាលាខេត្ត សាលាស្រុក សាលាឃុំ មិនដែលឃើញគោរពទង់ជាតិរៀងរាល់ម៉ោង៧ព្រឹកទេ។ ឃើញមានការគោរពម្ដងម្កាលដែរ ពេលដែលប្រជុំបានមានពិធីគោរព និងការបង្ហូតទង់ជាតិ។ ចំណែកបែរមកមើលប្រជាជនទូទាំងប្រទេសវិញ គ្រាន់តែឈប់សកម្មភាពស្មឹងស្មាតគោរពជាតិ ១វគ្គនៃបទភ្លេងនគររាជមិនបានផង ផងចុះទំរាំដល់តែ ៣វគ្គយ៉ាងណាវិញ។ ហើយអួតខ្លួនថាស្នេហាជាតិ ស្រឡាញ់ជាតិ និយាយអោយតែផុតពីមាត់ តែការគោរព និងស្រឡាញ់ជាតិគ្មាន។ ហើយអាងនិយាយពាក្យថា រវល់រកស៊ីគ្មានពេលគោរពទេ តែបើពេលផឹក និងដើរលេង ពារលាអាវាសែ ច្រៀងរាំមាន។ នេះហើយដែលធ្វើអោយខ្មែរបាត់ដីនឹងមានងារជាពូជបាត់ដីមកពីចរឹកប្រជាជនមិនចេះចូលរួម។
  • នៅឆ្នាំ១៥៧៤ ជាឆ្នាំដែលដែលសៀមបានប្រគល់ខេត្តនគររាជអោយមកខ្មែរវិញដោយសារតែប្រទេសភូមាវាយសៀមអោយចុះខ្សោយបានចុះសន្ធិសញ្ញាប្រគល់ ខេត្ត៣ មាន ខេត្តនគររាជ ខេត្តច័ន្ទបុរី និងខេត្តបស្ចឹមបុរី។

នៅរាជធានីភ្នំពេញ មានវិថីមួយដែលដាក់ឈ្មោះថា វិថីនគររាជ។ បើតាមឯកសារថៃបានបញ្ជាក់ថា ខេត្តនគររាជមានព្រះរាជាសោយរាជ្យ ៣ព្រះអង្គគឺ៖

  • ឆាយ អនុវង្ស
  • នរាយណ៍ រឺ រាមាធិបតីទី៣
  • ណាង ខ្លាវ រឺ រាមាទី៣