Back

ⓘ មីណា ជាខ្នាតទម្ងន់ និងជារូបិយវត្ថុរបស់ក្រិកកាលសម័យបុរាណ។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មីណាគឺជាកាក់ប្រាក់ដែលមានតម្លៃទៅតាមទម្ងន់របស់វា។ មីណាគឺជាខ្នាតទម្ងន់ម ..




                                               

អាកាសយានដ្ឋានអន្តរជាតិឆាងងី

អាកាសយានដ្ឋានអន្តរជាតិឆាងងី ជាអាកាសយានដ្ឋានចម្បងនៅសឹង្ហបូរី ហើយមានផ្ទៃក្រឡាចំនួន ១៣គីឡូម៉ែត្រការ៉េ ។ អាកាសយានដ្ឋាននេះត្រូវបានបែងចែកជា ៤ ទែមីណាល់ គឺ ទែមីណាល់ ១​ ទែមីណាល់ ២​ ទែមីណាល់ ៣​ និងទែមីណាល់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍សន្សំសំចៃ

                                               

ម៉ាស៊ីនចំហេះក្នុង

ម៉ាស៊ីនចំហេះក្នុង គឺជាប្រភេទម៉ាស៊ីន​អូសទាញមួយ​ ដែលបំលែងថាមពលកំដៅបានមកពីចំហេះគ្រឿងឆេះឬ​ ប្រេងឥន្ឋនៈក្នុងបន្ទប់ផ្ទុះឆេះអោយវាក្លាយទៅជាថាមពលមេកានិច។ តាមប្រវត្តិរថយន្ត យើងដឹងថាគេប្រើម៉ាស៊ីនចំហេះក្រៅ​​ ដូចជាប្រើកំលាំងចំហាយទឹកជាដើម ដើម្បីអូសទាញរថយន្តគ្រាដំបូងបង្អស់​។ ក្រោយមកទៀតដើម្បីអោយងាយស្រួសក្នុងការប្រើប្រាស ធានាសុវត្ថភាពរឹតតែខ្ពស់​ មានលក្ខណៈកំលាំងបានល្អ​​​good performance គេក៏ផ្លាស់ប្តូរមកប្រើម៉ាស៊ីនចំហេះក្នុង ​Internal combustion engine វិញរហូត​ដល់សព្វថ្ងៃ​។ ​​នៅក្នុងឆ្នាំ​ ១៨៧៦​ លោក អុត្ថូជនជាតិ​ អាល្លឺម៉ង បានរកឃើញម៉ាស៊ីនសាំង​ ​​​​​ Gasoline Engine​ សំរាប់អូសទាញរថយន្ត​​​ នៅក្នុងឆ្នាំ ១៨៨៥​ ...

                                     

ⓘ មីណា

មីណា ជាខ្នាតទម្ងន់ និងជារូបិយវត្ថុរបស់ក្រិកកាលសម័យបុរាណ។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មីណាគឺជាកាក់ប្រាក់ដែលមានតម្លៃទៅតាមទម្ងន់របស់វា។

មីណាគឺជាខ្នាតទម្ងន់មួយនាសម័យបុរាណ ដែលត្រូវបានបែងចែកជា៥០សិកិល។ នៅក្រិកសម័យបុរាណ ១មីណាមានតម្លៃស្មើនឹង៧០ដ្រាក់ម៉ា ហើយក្រោយមកទៀតកើនឡើងដល់១០០ដ្រាក់ម៉ា។ យ៉ាងណាមិញ មុនពេលត្រូវបានប្រើជារូបិវត្ថុ មីណាគឺជាខ្នាតទម្ងន់ ដែល១មីណាស្នើនឹង 1.25 ផោន ឬ 0.571 គីឡូក្រាម។

ចាប់តាំងពីដើមសម័យសាម៉ារី មីណាគឺជាខ្នាតនៃទម្ងន់។ កាលពីដំបូង ថាឡាន់ និងសិកិល មិនទាន់ត្រូវបានប្រើប្រាស់ទេ។ រហូតមកដល់សម័យ Ur-Nammu ១មីណាមានតម្លៃស្មើនឹង 1/60 ថាឡាន់ ដែលស្មើនឹង 60 សិកិល។

ភស្ដុតាងពីក្រុង Ugarit បានបញ្ជាក់ថា ១មីណាមានតម្លៃស្មើនឹង៥០សិកិល។ នៅក្នុងកណ្ឌគម្ពីរហេសេគាល ព្យាការីហេសេគាលបញ្ជក់ថា ១មីណាស្មើនឹង៦០សិកិល។ ព្រះយេស៊ូវពីណាសារ៉ែត ក៏ប្រាប់ "ពាក្យឧបមារអំពីមីណា" ក្នុងកណ្ឌគម្ពីរលូកា ១៩:១១-២៧ ដែរ។

                                     

1. អំណាចទិញ

  • នៅក្នុងរៀងល្ខោនរបស់Plautus ទាសករម្នាក់មានតម្លៃ 20 មីណា។ យោងតាមអ្នកបកស្រាយ ១មីណាមានតម្លៃប្រហែលនឹង $18.05 ឬ £3 14s. 4d."
  • នៅសតវត្សទី១, ១មីណាមានតម្លៃប្រហែលជាមួយភាគបួននៃប្រាក់ចំណូលប្រចាំឆ្នាំ របស់កសិករម្នាក់។