Back

ⓘ ដ្រាក់ម៉ា ជាលុយកាក់ធ្វើពីប្រាក់ របស់ក្រិក។ ដ្រាក់ម៉ាគឺជារូបិយវត្ថុដែលត្រូវបានប្រើនៅក្នុងក្រិក ក្នងអំឡុងពេលជាច្រើនសម័យកាល នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រិក: វាជារូ ..




                                     

ⓘ ដ្រាក់ម៉ា

ដ្រាក់ម៉ា ជាលុយកាក់ធ្វើពីប្រាក់ របស់ក្រិក។

ដ្រាក់ម៉ាគឺជារូបិយវត្ថុដែលត្រូវបានប្រើនៅក្នុងក្រិក ក្នងអំឡុងពេលជាច្រើនសម័យកាល នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រិក:

  • វាជារូបិយវត្ថុមួយរបស់ក្រិកកាលពីសម័យបុរាណ ត្រូវបានចេញឲ្យប្រើប្រាស់ ដោយរដ្ឋក្រិកជាច្រើន ក្នុងអំឡុងពេលដប់ទសវត្សរ៍​ តាំងពីសម័យ Archaic, Classical, និងសម័យHellenistic រហូតដល់សម័យរ៉ូម ក្រោមការបោះកាក់របស់អធិរាជក្រិក។
  • វាជារូបិយវត្ថុទាំងបីរបស់ក្រិកសម័យទំនើប ដំបូងត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ១៨៣២ ហើយចុងក្រោយបំផុតត្រូវបានជំនួសដោយរូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ២០០១ ១អឺរ៉ូស្មើនឹង៣៤០.៧៥ ដ្រាក់ម៉ា។
                                     

1. ដ្រាក់ម៉ាសម័យបុរាណ

ឈ្មោះដ្រាក់ម៉ាមានប្រភពមកពីកិរិយាសព្ទ δράσσομαι drássomai, មានន័យថា "កាន់"។ វាត្រូវបានគេជឿថាជាពាក្យតែមួយនឹងពាក្យដែលមានន័យថា "មួយក្ដាប់" ឬ "កាន់"។ ដំបូងដ្រាក់ម៉ាគឺជាដែកមួយក្ដាប់ដែលមាន៦សរសៃ។​ វាត្រូវបានប្រើប្រាស់ជារូបិយវត្ថុ កាលពីដើមឆ្នាំ ១១០០មុនគ.ស ហើយមានលក្ខណៈជាដុំមួយអាចជា:លង្ហិន ទង់ដែង ឬដែក ដែលគេសិតឲ្យទៅជារូបិយវត្ថុដែលមានតម្លៃខុសៗគ្នាទៅតាមទម្ងន់របស់វា។

វាគឺជាឯកតាស្ដង់ដារនៃការបោះកាក់ នៅកន្លែងបោះកាក់ជាច្រើនរបស់ក្រិកកាលពីសម័យបុរាណ ហើយឈ្មោះ obol ត្រូវបានប្រើដើម្បីពិពណ៌នាកាក់មួយដែលស្មើនឹង១ភាគ៦នៃដ្រាក់ម៉ា។

កាក់ក្រិកសម័យបុរាណជាច្រើនមានឈ្មោះផ្សេងៗគ្នា នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

នៅក្នុងទីក្រុងរបស់ក្រិកដែលប្រើប្រាស់ដ្រាក់ម៉ាមានដូចជា: អាបដេរ៉ា អាប៊ីដូស អាឡិចសានទ្រា អែតណា អាន់ទីយ៉ូក អាថែន ឃីយ៉ូស ស៊ីហ្ស៊ីគូស កូរីន អេភេសូរ អេរេទ្រា ហ្គីឡា កាតាណា កូស ម៉ារ៉ូនា ណាសុស ពេឡា ពើកាមូម រេជីអូន សាឡាមីស ស្មៀណៃ ស្ប៉ាតា ស៊ីរ៉ាគូស តាស៊ូស តាសុស ត្នេដូស ត្រូយ និងក្រុងផ្សេងទៀត។

ដ្រាក់ម៉ាត្រូវបានផលិតឡើង ដោយមានស្ដង់ដារទម្ងន់ខុសៗគ្នា នៅកន្លែងបោះកាក់ជាច្រើនរបស់ក្រិក។ ស្ដង់ដែលគេនិយមប្រើច្រើនជាងគេនោះគឺ អាថែនាន Athenian ឬ អាតទិក Attic ដែលមានទម្ងន់ជាង៤.៣ ក្រាម។

ក្រោយពីមានការឈ្លានពានពីអធិរាជអាឡិចសានឌឺ ឈ្មោះដ្រាក់ម៉ាត្រូវបានប្រើប្រាស់នៅក្នុងអាណាចក្រជាច្រើនរបស់ពួកហេលេនីស នៅមជ្ឈិមបូព៌ា រួមទាំងអាណាចក្រផ្ទលេមេក្នុងអាឡិចសានទ្រា និងចក្រភពផាធានដែលសព្វថ្ងៃនេះជាប្រទេសអ៊ីរ៉ង់។

                                     

1.1. ដ្រាក់ម៉ាសម័យបុរាណ ប្រភេទផ្សេងៗនៃរូបិយវត្ថុដ្រាក់ម៉ារបស់ក្រិកសម័យបុរាណ

ដ្រាក់ម៉ាប្រាក់មួយមានទម្ងន់ប្រហែល ៤.៣ ក្រាម ឬ ០.១៥ អោនស៍ ហើយទម្ងន់របស់វាខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ។

                                     

1.2. ដ្រាក់ម៉ាសម័យបុរាណ បំណែងចែករូបិយវត្ថុផ្សេងៗ

៨ chalkoi = ១ អូបូល ៦ oboloi = ១ ដ្រាក់ម៉ា ៧០ ដ្រាក់ម៉ា = ១ មីនា, ក្រោយមក ១០០ ដ្រាក់ម៉ា = ១ មីណា ៦០ មីណា = ១ ឋាឡាន់
                                     

2.1. ដ្រាក់ម៉ាទំនើប ដ្រាក់ម៉ាទំនើប ទី១

ដ្រាក់ម៉ាត្រូវបានដាក់ឲ្យប្រើប្រាស់សាជាថ្មីក្នុងខែឧសភា ឆ្នាំ១៨៣២ បន្ទាប់ពីមានការបង្កើតរដ្ឋទំនើបរបស់ក្រិក។ ដ្រាក់ម៉ាត្រូវបានបែងចែកជា១០០ឡិបតា។

                                     

2.2. ដ្រាក់ម៉ាទំនើប ដ្រាក់ម៉ាជាប្រភេទក្រដាស

ដ្រាក់ម៉ាជាប្រភេទក្រដាសត្រូវបានចេញឲ្យប្រើប្រាស់ដោយធនាគារជាតិក្រិក តាំងពីឆ្នាំ១៨៤១ រហូតដល់ឆ្នាំ២០០១ នៅពេលដែលក្រិកបានចូលរួមជាមួយនឹងអឺរ៉ូ។ ប្រភេទក្រដាសប្រាក់ដំបូងៗ មានតម្លៃចាប់ពី10 ដល់ 500 ដ្រាក់ម៉ា។ ប្រភេទក្រដាសប្រាក់តូចៗ 1, 2, 3 ដល់ 5 ដ្រាក់ម៉ា ត្រូវបានចេញឲ្យប្រើប្រាស់តាំងពីឆ្នាំ១៨៨៥ ជាមួយនឹងប្រភេទក្រដាស់ 5ដ្រាក់ម៉ា ដែលត្រូវបានបង្កើតឡើងដោយកាត់ក្រដាស់ 10ដ្រាក់ម៉ាជាពីរ។

                                     

2.3. ដ្រាក់ម៉ាទំនើប ដ្រាក់ម៉ាទំនើប ទី២

ក្នុងខែវិច្ឆិការ ឆ្នាំ១៩៤៤ ក្រោយពីក្រិកមានសេរីភាពពីអាឡឺម៉ង់ ដ្រាក់ម៉ាចាស់ត្រូវបានប្ដូរ យកដ្រាក់ម៉ាថ្មី ដោយអត្រា 50.000.000.000 ស្មើនឹង 1។ មានតែដ្រាក់ម៉ាជាប្រភេទក្រដាស់ប្រាក់ប៉ុណ្ណោះដែលត្រូវបានចេញឲ្យប្រើប្រាស់។ រដ្ឋាភិបាលបានចេញក្រដាសប្រាក់ដែលមានតម្លៃ 1, 5, 10 និង 20 ដ្រាក់ម៉ា ជាមួយនឹងប្រភេទក្រដាសប្រាក់ដែលមានតម្លៃ 50, 100, 500, 1000, 5000, និង 10.000 ដ្រាក់ម៉ា ចេញដោយធនាគារក្រិក។ ក្រោយមកទៀតរដ្ឋាភិបាលបានចេញប្រភេទក្រដាសប្រាក់ 100, 500, និង 1000 ដ្រាក់ម៉ា រីឯធនាគារក្រិកបានចេញប្រភេទក្រដាសប្រាក់ 20.000 និង 50.000 ដ្រាក់ម៉ា។

                                     

2.4. ដ្រាក់ម៉ាទំនើប ដ្រាក់ម៉ាទំនើប ទី៣

ក្នុងឆ្នាំ១៩៥៤ ត្រូវបានកំណត់តម្លៃសារជាថ្មី ដោយអត្រា 1000 ស្មើនឹង 1។ រូបិយប័ណ្ឌថ្មីត្រូវបានកំណត់តម្លៃ ដោយ 30 ដ្រាក់ម៉ា = 1 ដុល្លារអាមេរិច។ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០០២ ដ្រាក់ម៉ារបស់ក្រិកត្រូវបានជំនួសជាផ្លូវការដោយរូបិយប័ណ្ឌអឺរ៉ូ ហើយវាមិនមែនជារូបិយប័ណ្ណដែលអាចប្រើបានចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០០២។

                                     

2.5. ដ្រាក់ម៉ាទំនើប កាក់ដ្រាក់ម៉ាទំនើប ទី៣

កាក់ដែលបានផលិតឡើងត្រូវបានចេញឲ្យប្រើប្រាស់លើកដំបូង ក្នុងឆ្នាំ១៩៥៤។ វាជាកាក់អាលុយមីញ៉ូម មានជាប្រភេទ 5, 10 និង 20ឡិបតា និងកាក់ទង់ដែងលាយជាមួយនឹងនីកែល ជាប្រភេទ 50ឡិបតា 1, 2, 5​ និង 10 ដ្រាក់ម៉ា។ កាក់ប្រាក់ដ្រាក់ម៉ា ជាប្រភេទ 20ដ្រាក់ម៉ា ត្រូវបានចេញឲ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦០ ជំនួសរូបិយប័ណ្ណ 20ដ្រាក់ម៉ា។

កាក់ជាច្រើនដែលចរាចរ នៅពេលចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូមានដូចជា

  • 5 ដ្រាក់ម៉ា €0.0147
  • 100 ដ្រាក់ម៉ា €0.293
  • 10 ដ្រាក់ម៉ា €0.0293
  • 50 ឡិបតា €0.0015
  • 2 ដ្រាក់ម៉ា €0.0059
  • 50 ដ្រាក់ម៉ា €0.147
  • 500 ដ្រាក់ម៉ា €1.47
  • 1 ដ្រាក់ម៉ា €0.0029
  • 20 ដ្រាក់ម៉ា €0.0587
                                     

2.6. ដ្រាក់ម៉ាទំនើប រូបិយប័ណ្ណ

រូបិយប័ណ្ណដែលត្រូវបានចេញឲ្យប្រើប្រាស់ជាលើកដំបូងមានជាប្រភេទ 10, 20 និង 50 ដ្រាក់ម៉ា បន្ទាប់មកទៀតមានប្រភេទ 100, 500 និង 1000 ដ្រាក់ម៉ា ចេញឲ្យប្រើប្រាស់នៅឆ្នាំ១៩៥៦។ 5000ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៨៤, 10.000ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៩៥ និង 200ដ្រាក់ម៉ា ចេញនៅឆ្នាំ១៩៩៧។

ប្រភេទរូបិយប័ណ្ណជាច្រើដែលបានចរាចរ នៅពេលចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូមានដូចជា

  • 200 ដ្រាក់ម៉ា €0.5869
  • 5000 ដ្រាក់ម៉ា €14.67
  • 1000 ដ្រាក់ម៉ា €2.93
  • 500 ដ្រាក់ម៉ា €1.47
  • 100 ដ្រាក់ម៉ា €0.2935
  • 10.000 ដ្រាក់ម៉ា €29.35