Back

ⓘ រណ្ដៅគ្មានបាត ជារណ្ដៅដ៏សែនជ្រៅ។ វាជាលំនៅរបស់មនុស្សស្លាប់ ជាគុកដែលបម្រុងទុក សម្រាប់វិញ្ញាណអាក្រក់។ នៅក្នុងសាសនា វាជាជ្រោះដែលមានជម្រៅរហូតដល់ពិភពខាងក្រោម ឬស្ថាននរក ..




                                     

ⓘ រណ្ដៅគ្មានបាត

រណ្ដៅគ្មានបាត ជារណ្ដៅដ៏សែនជ្រៅ។ វាជាលំនៅរបស់មនុស្សស្លាប់ ជាគុកដែលបម្រុងទុក សម្រាប់វិញ្ញាណអាក្រក់។

នៅក្នុងសាសនា វាជាជ្រោះដែលមានជម្រៅរហូតដល់ពិភពខាងក្រោម ឬស្ថាននរក។

នៅក្នងព្រះគម្ពីរជាភាសាក្រិក ពាក្យនេះតំណាងឲ្យទាំងការនិម្មិតបង្កើតនៅដើមដំបូងដែលមិនទាន់បញ្ចប់ លោកុប្បត្តិ ១:២ និងពាក្យហេព្រើរ tehom "ជម្រៅទឹកដែលខ្ជោលឡើង" ដែលត្រូវបានប្រើនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មីសម្រាប់ពាក្យ ស្ថាននរកដែលជាកន្លែងសម្រាប់ធ្វើទារុណកម្ម។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ជាភាសាក្រិក ពាក្យរណ្ដៅគ្មានបាតត្រូវបានប្រើសំដៅទៅលើទាំងទឹកដែលនៅក្រោមផែនដី និងកន្លែងដែលផ្ដល់ប្រភពទឹក ទន្លេ ព្រមទាំងទឹកនៃមេឃ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងពួកអ្នកដែលនៅពិភពខាងក្រោម។

នៅក្នុងពាក្យឧបមាស្ដីអំពីមុរសអ្នកមាន និងឡាសា មាននិយាយពីរណ្ដៅគ្មានបាត ដែលខ័ណ្ឌចែករវាងមនុស្សសុចរិតដែលបានស្លាប់ហើយ និងមនុស្សក្រក់ដែលបានស្លាប់ហើយ នៅក្នុងឋានរក។

នៅក្នុងកណ្ឌគម្ពីរវិវរណៈ អាបាដូនត្រូវបានហៅថា "ទូតសួក៌នៃរណ្ដៅគ្មានបាត".

                                     

1. ដើមកំណើតពាក្យ

ពាក្យអង់គ្លេស "abyss" មានប្រភពមកពីពាក្យ abyssimus តាមរយៈភាសាបារាំង abisme abîme ក្នុងភាសាបារាំងបច្ចុប្បន្ន ដូច្នេះហើយបានជានៅក្នុងកំណាព្យសរសេរថា "abysm"។ ពាក្យឡាតាំងត្រូវបានខ្ចីពីពាក្យក្រិក abussos ក៏ត្រូវបានសរសេរថា abyssos ដែរ ដែលត្រូវបានគេវិភាគដោយសន្មត់ថា ពាក្យនេះមានប្រភពមកពីពាក្យក្រិកដែលមានន័យថា "ជ្រៅ", "បាត" ជាមួយនឹងពាក្យថា "គ្មាន" នៅខាងមុខ គឺមានន័យថា "គ្មានបាត"។