Back

ⓘ កូដ្រាន ជាលុយកាក់ធ្វើពីលង្ហិនរបស់រ៉ូម៉ាំង។ កូដ្រានត្រូវបានចេញឲ្យប្រើប្រាស់ចាប់តាំងពីការចាប់ផ្ដើមនៃការផលិតកាក់លង្ហិន ក្នុងសម័យសាធារណរដ្ឋរ៉ូម។ មានកាក់ជាច្រើនដែលមា ..




កូដ្រាន
                                     

ⓘ កូដ្រាន

កូដ្រាន ជាលុយកាក់ធ្វើពីលង្ហិនរបស់រ៉ូម៉ាំង។

កូដ្រានត្រូវបានចេញឲ្យប្រើប្រាស់ចាប់តាំងពីការចាប់ផ្ដើមនៃការផលិតកាក់លង្ហិន ក្នុងសម័យសាធារណរដ្ឋរ៉ូម។ មានកាក់ជាច្រើនដែលមានតម្លៃដូចគ្នា ត្រូវបានចេញឲ្យប្រើប្រាស់​ ពីទីក្រុងផ្សេងៗ នៅកណ្ដាលប្រទេសអ៊ីតាលី។

ក្រោយពីឆ្នាំ៩០ មុនគ.ស នៅពេលការផលិតប្រាក់កាក់ត្រូវបានកាត់បន្ថយរហូតដល់ស្តង់ដារមួយដែលមានទម្ងន់កន្លះអោនស៍ កាក់កូដ្រានបានត្រឡប់ជាកាក់មួយដែលមានតម្លៃទាបជាងគេ នៅក្នុងការផលិត។ វាត្រូវបានផលិតឡើងឥតទៀងទាត់ រហូតដល់សម័យ Antoninus Pius ឆ្នាំ១៣៨–១៦១។ ខុសពីកាក់ដទៃទៀតដែលប្រើនៅសម័យសាធារណរដ្ឋរ៉ូម កូដ្រានកម្រមានរូបរបស់អធិរាជណាស់។

ពាក្យក្រិកសម្រាប់កូដ្រានគឺ κοδράντης kodrantes ដែលពាក្យនេះត្រូវបានបកប្រែនៅក្នងព្រះគម្ពីរ King James Version ថា "farthing"។ នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី កាក់កូដ្រានមួយមានតម្លៃប្រហែល 3/8 សេន។ នៅគម្ពីរដំណឹងល្អរបស់ម៉ាកុស នៅពេលស្ត្រីមេម៉ាយក្រីក្រម្នាក់ដាក់ប្រាក់ពីរឡិបតា ទៅក្នុងហិបតង្វាយ អ្នកសរសេរគម្ពីរដំណឹងល្អនោះ បានបញ្ជាក់ថាចំនួននោះស្មើនឹងមួយកូដ្រាន។