Back

ⓘ ឡិបតា ជាលុយកាក់ធ្វើពីទង់ដែង របស់ក្រិកសម័យបុរាណ។ ឡិបតា ជាទម្រង់ពហុវច្ចនៈរបស់ lepton Greek ៖ λεπτόν, pl. λεπτά គឺជាឈ្មោះរបស់រូបិយវត្ថុមួយ ដែលត្រូវបានប្រើនៅក្នុងប្ ..




ឡិបតា
                                     

ⓘ ឡិបតា

ឡិបតា ជាលុយកាក់ធ្វើពីទង់ដែង របស់ក្រិកសម័យបុរាណ។

ឡិបតា ជាទម្រង់ពហុវច្ចនៈរបស់ lepton Greek ៖ λεπτόν, pl. λεπτά គឺជាឈ្មោះរបស់រូបិយវត្ថុមួយ ដែលត្រូវបានប្រើនៅក្នុងប្រទេសដែលនិយាយភាសាក្រិក តាំងពីសម័យបុរាណ រហូតដល់សព្វថ្ងៃនេះ។ ពាក្យនេះមានន័យថា "តូច" ឬ "ស្ដើង" ហើយនៅសម័យក្លាស៊ិក និងហេលិនីស ឡិបតាតែងតែជាកាក់មួយដែលមានតម្លៃតិចតួច ជាធម្មតាវាជាប្រភេទរូបិយវត្ថុមួយដែលមានតម្លៃតូចជាងគេ ក្នុងចំណោមរូបិយវត្ថុផ្សេងទៀត។

កាក់នៅក្នុងមេរៀនស្ដីអំពីតង្វាយរបស់ស្ត្រីមេម៉ាយ ម៉ាកុស ១២:៤១-៤៤, លូកា ២១:១-៤ គឺសំដៅទៅលើ ឡិបតា ហើយនៅក្នុងដំណឹងល្អរបស់លូកា ក៏សំដៅទៅលើឡិបតា ឬតង្វាយបន្តិចបន្តួចដែរ នៅពេលបញ្ជាក់ថាមានមនុស្សម្នាក់ដែលមិនបានបង្កើតសន្តិភាពជាមួយសត្រូវរបស់ខ្លួន នៅក្នុងពេលដ៏ល្អមួយ នោះនឹងត្រូវបានតម្រូវឲ្យបង់ រហូតដល់មួយឡិបតាចុងក្រោយ មុនពេលត្រូវបានដោះលែងពីគុក។ នៅក្នុងអាណាចក្រហាសម៉ូន កាក់ឡិបតាត្រូវបានបង្កើតឡើងនៅសម័យ Alexander Jannaeus មុនឆ្នាំ ៧៦។

នៅក្រិកសម័យបច្ចុប្បន្ន ឡិបតាគឺជាឈ្មោះមួយក្នុងចំណោមមួយរយ នៃប្រភេទរូបិយវត្ថុផ្លូវការរបស់រដ្ឋក្រិក: ហ្វូនិក ឆ្នាំ ១៨២៧–១៨៣២ ដ្រាក់ម៉ា ឆ្នាំ ១៨៣២–២០០១ និង អឺរ៉ូ ឆ្នាំ ២០០២–បច្ចុប្បន្ន។ ចាប់តាំងពីចុងទស្សវត្សឆ្នាំ ១៨៧០ រហូតដល់ការចាប់ផ្ដើមប្រើរូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំង២០០១ គ្មានប្រភេទកាក់ក្រិកណាមួយដែលមានតម្លៃទាបជាងប្រាំឡិបតា ត្រូវបានផលិតឡើយ។