Back

ⓘ លោកីយ៍ ន័យត្រង់: ពិភពលោក សាកលលោក មេឃ និងផែនដី។ ន័យធៀប: ជាពាក្យដែលប្រើជំនួសឲ្យមនុស្សដែលរស់នៅក្នុងពិភពលោកនេះ ជាពាក្យដែលសំដៅលើពិភពនៃអ្វីមួយ ដូចជាពិភពនៃសេចក្ដីទុច្ច ..




លោកីយ៍
                                     

ⓘ លោកីយ៍

លោកីយ៍

ន័យត្រង់: ពិភពលោក សាកលលោក មេឃ និងផែនដី។

ន័យធៀប: ជាពាក្យដែលប្រើជំនួសឲ្យមនុស្សដែលរស់នៅក្នុងពិភពលោកនេះ ជាពាក្យដែលសំដៅលើពិភពនៃអ្វីមួយ ដូចជាពិភពនៃសេចក្ដីទុច្ចរិត ពិភពនៃសេចក្ដីអាក្រក់ផ្សេងៗ ជាពាក្យដែលសំដៅលើក្រុមនុស្សដែលជាសត្រូវនឹងសេចក្ដីពិត និងជាពួកអ្នកដែលប្រឆាំងនឹងអ្នកដើរតាមព្រះគ្រីស្ទ។ ពាក្យនេះក៏ត្រូវបានប្រើសំដៅលើសេចក្ដីអាក្រក់គ្រប់បែបយ៉ាង សេចក្ដីដែលប្រឆាំងនឹងព្រះគ្រីស្ទ សេចក្ដីឥតប្រយោជន៍ សេចក្ដីល្បូង ចំណង់តណ្ហា និងអ្វីៗដែលមាននៅតែបណ្ដោះអាសន្នផងដែរ។

នៅក្នុងសាសនាគ្រីស្ទ ពាក្យ "លោកីយ៍" តែងតែបង្កប់នូវគំនិតស្ដីអំពីសណ្ដាប់ធ្នាប់នៃពិភពរបស់សង្គមមនុស្ស ដែលសណ្ដាប់ធ្នាប់នេះបានដួលរលំ និងខូចរលួយ ខុសពីពិភពខាងមុខដែលនឹងមកដល់។ ពាក្យ "លោកីយ៍" តែងតែត្រូវបានលើកឡើងជាមួយនឹងពាក្យ "សាច់ឈាម" និង "វិញ្ញាណអាក្រក់" ដែលវាជាប្រភពមួយនៃសេចក្ដីល្បួង ដែលគ្រីស្ទានគ្រប់រូបគួរតែចៀសឲ្យផុត។ មានសង្ឃជាច្រើននិយាយពីការខិតខំ "នៅក្នុងពិភពលោកនេះ ប៉ុន្តែមិនត្រូវធ្វើជារបស់ពិភពលោកនេះទេ" - ដូចដែលព្រះយេស៊ូវបានមានបន្ទូលដែរ - ហើយពាក្យថា "ភាពនៃលោកីយ៍" ខុសពី "ភាពនៃសង្ឃ"។

លក្ខណៈនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ដោយស្ដេចរបស់អង់គ្លេស Alfred the Great ដែលគាត់បាននិយាយថា:

ទោះបីជាពាក្យ ហេព្រើរ និងក្រិក ដែលមានន័យថា "លោកីយ៍" ត្រូវបានប្រើនៅក្នុងបទគម្ពីរ ក្នុងន័យផ្សេងៗគ្នាក៏ដោយ ក៏មានឧទាហរណ៍ជាច្រើនអំពីការប្រើប្រាស់ពាក្យនេះនៅក្នុងន័យពិសសេសមួយ ដែលត្រូវបានគេឃើញនៅក្នុងសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ យោងតាមកណ្ឌគម្ពីរដំណឹងល្អរបស់យ៉ូហាន ដូចជា ៧:៧, ៨:២៣, ១២:២៥, ១៤:១៧, ១៥:១៨-១៩, ១៧:៦-២៥, ១៨:៣៦។