Back

ⓘ ហឝ៌វម៌្មទី១. វ្រះបាទ ហឝ៌វម៌្មទី១ រឺ ហស៌ពម៌ទី១ រជ្ជកាល ព្រះនាមសោយរាជ្យ ទេវវ្រះបាទធូលិជេង អញឝ្រិហឝ៌វម៌្មទេវ និងព្រះមរណនាម វ្រះបាទរុទ្រលោក ។ ព្រះអង្គកសាងប្រាសាទបក្ ..




ហឝ៌វម៌្មទី១
                                     

ⓘ ហឝ៌វម៌្មទី១

វ្រះបាទ ហឝ៌វម៌្មទី១ រឺ ហស៌ពម៌ទី១ រជ្ជកាល ព្រះនាមសោយរាជ្យ ទេវវ្រះបាទធូលិជេង អញឝ្រិហឝ៌វម៌្មទេវ និងព្រះមរណនាម វ្រះបាទរុទ្រលោក ។ ព្រះអង្គកសាងប្រាសាទបក្សីចាំក្រុង និងចារឹកកំណាព្យសំស្ក្រឹត យ៉ាងវែងនៅលើស៊ុំទ្វារ ដែលពិពណ៌នាអំពីព្រះរាជវង្សានុវង្សព្រះឥសីកម្វុ-ទេពអប្សរមេរាជាក្សត្រខាងសូរ្យវង្ស និងព្រះកៅណ្ឌិន្យ-សោមាជាក្សត្រខាងសោមវង្ស។ រាជបុរោហិតនាម កុមារស្វាមិ ដែលត្រូវជាក្មួយកម្រងតេងឝិវាស្រម។ ក្រោយ​ពី​វ្រះបាទ​យឝោវម៌្មទី១ ទ្រង់​ចូល​ទិវង្គត​ទៅ ព្រះរាជ​បុត្រ​ច្បង​របស់​ព្រះអង្គ​ព្រះ​នាម ហឝ៌វម៌្មទី១ ទ្រង់​ឡើង​គ្រងរាជ្យ​បន្ត​ពី​ព្រះ​បិតា​នៅ​ឆ្នាំ​ ៩០០ នៃ​គ្រិស្ដសករាជ។ តែ​ឯកសារ​ខ្លះ​ថា​នៅ​ឆ្នាំ​ ៩០៨ ឬ ៩១០ ទៅ​វិញ។ ព្រះអង្គ​ទ្រង់​គង់​នៅ​រាជធានី​យឝោធបុរ គឺ​ក្រុង​អង្គរ​ដដែល ហើយ​ទ្រង់​បាន​កសាង​ប្រាសាទ​ភ្នំ​តូច​មួយ គឺ​ប្រាសាទ​បក្សី​ចាំ​ក្រុង នៅ​ក្បែរ​ជើង​ភ្នំ​បាខែង ជា​ភ្នំ​កណ្ដាល​នៃ​រាជធានី។ គេ​មិន​បាន​ដឹង​ពិត​ប្រាកដ​ថា តើ​ព្រះអង្គ​ទ្រង់​សោយ​ទិវង្គត​នៅ​ឆ្នាំ​ណា​ទេ គេ​គ្រាន់​តែ​ប៉ាន់ស្មាន​ថា ព្រះអង្គ​ប្រហែល​ជា​ចូល​ទិវង្គត​នៅ​ក្រោយ​ឆ្នាំ​ ៩២២ តែ​ប៉ុណ្ណោះ ដោយ​ទ្រង់​បាន​ទទួល​ព្រះមរណនាម​ថា រុទ្រលោក ។ ក្រោយ​ពី​វ្រះបាទ​ហឝ៌វម៌្មទី១ ទ្រង់​សោយ​ទិវង្គត​ទៅ ព្រះអនុជ​របស់​ព្រះអង្គ​ទ្រង់​ឡើង​សោយរាជ្យ​ស្នង​នៅ​ឆ្នាំ​ ៩២៥ នៃ​គ្រិស្ដសករាជ ដែល​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា វ្រះបាទ​ឦឝានវម៌្មទី២។

ទ្រង់ត្រូវបានវែកញែកដោយលោកដាវីដ-ផ.ឈែនដ្លឺរ ដែលជាអ្នកប្រាជ្ញមួយរូបក្នុងចំណោមអ្នកប្រាជ្ញលោកខាងលិចដំបូងគេបង្អស់ដែលសរសេរអំពីប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា។

                                     

1. ព្រះរាជវង្ស

ហឝ៌វម៌្មត្រូវជារាជបុត្រានៃវ្រះបាទយឝោវម៌្មទី១ និងព្រះមហេសីរបស់ទ្រង់ ដែលត្រូវជាព្រះភិគនេយ្យមួយអង្គរបស់ជយវម៌្មទី៤។

ព្រះអយ្យកោអយ្យការបស់វ្រះបាទហឝ៌វម៌្មគឺជាវ្រះបាទឥន្ទ្រវម៌្មទី១ និងព្រះមហេសីទ្រង់ព្រះនាងឥន្ទ្រទេវី។

ហឝ៌វម៌្ម មានព្រះអនុជមួយអង្គ ព្រះនាមឦឝានវម៌្មទី២។

ព្រះមហេសីរបស់ទ្រង់គឺព្រះនាងកម្វុជរាជលក្ឝ្មី។ ពួកទ្រង់គឺជាអយ្យកាអយ្យកោនៃជយវម៌្មទី៧។

ព្រះនត្តារបស់ទ្រង់គឺយជ្ញវរាហ។ ទ្រង់គឺជាគ្រូមានវិជ្ជាជ្រៅជ្រះ។ មួយអង្គទៀតព្រះនាម វិឝ្ណុកុមារ នត្តាក្សត្រី ជហវី

                                     

2. ព្រះរាជជីវប្បវត្តិ

បន្តបន្ទាប់ពីការសោយទិវង្គតរបស់យឝោវម៌្មទី១ ទ្រង់បានឡើងសោយរាជ្យបន្ត។

រជ្ជកាលនៃហឝ៌វម៌្ម និងព្រះអនុជទ្រង់បានកត់សំគាល់ឱ្យដឹងនូវសម័យអស្ថេរភាពនៃកម្វុជទេឝ។ ព្រះភាតាទាំងពីរអង្គមានការពាក់ព័ន្ធគ្នាក្នុងការដណ្ដើមអំណាចគ្នា ជាមួយព្រះបិតុច្ឆារបស់ពួកទ្រង់ ជយវម៌្មទី៤ ការប៉ះទង្គិចគ្នាមួួយដែលបានបន្តពេញមួយរជ្ជកាលរបស់ហឝ៌វម៌្ម។ ជយវម៌្មត្រូវរុញច្រានឱ្យឃ្លាតចេញពីអង្គរ រួចហើយក៏បង្កើតឡើងរាជធានីផ្ទាល់របស់ទ្រង់ប្រហែលចំងាយ ១០០ គ.ម ពីរាជធានីកំឡុងរជ្ជកាលឦឝានវម៌្ម។

គ្មានអ្វីប្លែកដែលគេត្រូវបានដឹងពីហឝ៌វម៌្មឡើយក្រៅពីតែទ្រង់បានកសាងប្រាសាទភ្នំតូចមួយ បក្សីចាំក្រុងនៅជើងភ្នំបាខែង

ព្រះអង្គបានសោយទិវង្គតនៅឆ្នាំ៩២៣ និងត្រូវបានស្នងរាជ្យបន្តដោយឦឝានវម៌្ម។