Back

ⓘ រាជវង្សចូវខាងលិច ស្ដេចចូវអ៊ូវ៉ាំងប្រើនយោបាយ រដ្ឋការពារព្រំដែន”​ ដោយអនុញ្ញាតឲ្យញាតិសន្ដាននិងមន្ដ្រីដែលមានគុណសម្បតិ្ដទៅគ្រប់គ្រងនៅតាមតំបន់ជាយដែនមួយសង្កាត់ទៀត។ ពួក ..




រាជវង្សចូវខាងលិច
                                     

ⓘ រាជវង្សចូវខាងលិច

រាជវង្សចូវខាងលិច ស្ដេចចូវអ៊ូវ៉ាំងប្រើនយោបាយ" រដ្ឋការពារព្រំដែន”​ ដោយអនុញ្ញាតឲ្យញាតិសន្ដាននិងមន្ដ្រីដែលមានគុណសម្បតិ្ដទៅគ្រប់គ្រងនៅតាមតំបន់ជាយដែនមួយសង្កាត់ទៀត។ ពួកគេក៏ជាទីប្រឹក្សារាជសំណាក់ចូវដែរ”។ ចូវមានប្រវត្ដិសាស្ដ្ររបស់ខ្លួនជាយូរមកហើយ ពីមុនរស់នៅតំបន់សៀកាន ក្រោយមកផ្លាល់ទីទៅតាំងនៅតំបន់ចូវយួនដែលនៅភាគខាងត្បូងស្រុកស៊ីសានខេត្ដសានស៊ីរបស់ចិន។ ក្នុងឆ្នាំង ១ ១០០ មុនគ.សកុលសម្ព័ន្ធត្រកូលចូវក៏មានកងកម្លាំងរឹងមាំឡើង។ ពួកគេមួយចំនួនប្រមូលផ្ដុំគ្នាជារដ្ឋតូចៗ មួយចំនួនទៀតប្ដូររាជធានីពីចូវយួនមកតំបន់ដែនដីភាគខាងលិចនៃទន្លេហ្វឺង ឬស្រុកឆាងអាចបច្ចុប្បន្ន ដោយបង្កើតជាស្រុកហ្វឺងជិង ក្រោយមកពង្រីកឥទ្ធិពលទៅទិសខាងកើត ធ្វើឲ្យកើតវិវាទជាមួយរាជវង្សសាង។ ខណៈនោះរាជវង្សសាងក្នុងរជ្ជកាលស្ដេចទីស៊ិងឬសាងចូវនោះ បានឃុំឃាំងស៊ីប៉ឆាំង ឬក្រោយមកក្លាយជាចូវវ៉ើនវ៉ាំងស្ដេចនៃរាជវង្សចូវ ទុកនៅយ៉ូវលីអស់មួយរយៈកាល។ មន្ដ្រីរបស់ចូវថ្វាយស្រីស្អាតនិងពេជ្រនិលចិន្ដាជាច្រើនឲ្យទៅស្ដេចសាងចូវ ទើបទីស៊ីងព្រមដោះលែងស៊ីប៉ឆាំង។ ពេលស៊ីប៉ឆាំងត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក៏ចាប់ផ្ដើមផ្ដុំពលដើម្បីលើកទ័ពវាយរាជវង្សសាង។ ក្នុងពេលនោះ នយោបាយផ្ទៃក្នុងរបស់រាជវង្សសាងមា...