Back

ⓘ ឋាឡាន់ ជាខ្នាតទម្ងន់មួយក្នុងចំណោមខ្នាតជាច្រើនទៀត នៅសម័យបុរាណ។ វាជាខ្នាតទម្ងន់មួយដែលត្រូវបានគេប្រើនៅក្នុងពាណិជ្ជកម្ម ហើយក៏ត្រូវបានប្រើសម្រាប់ថ្លឹងលោហៈមានតម្លៃផងដ ..




                                     

ⓘ ឋាឡាន់

ឋាឡាន់ ជាខ្នាតទម្ងន់មួយក្នុងចំណោមខ្នាតជាច្រើនទៀត នៅសម័យបុរាណ។ វាជាខ្នាតទម្ងន់មួយដែលត្រូវបានគេប្រើនៅក្នុងពាណិជ្ជកម្ម ហើយក៏ត្រូវបានប្រើសម្រាប់ថ្លឹងលោហៈមានតម្លៃផងដែរ ដូចជាមាស ឬប្រាក់ជាដើម។ ១ឋាឡាន់របស់ក្រិកឬ ១អាទិកឋាឡាន់ ស្មើនឹង ២៦ គីឡូក្រាម ១ឋាឡាន់របស់រ៉ូម៉ាំងស្មើនឹង ៣២,៣ គីឡូក្រាម ១ឋាឡាន់របស់អេស៊ីព្ទស្មើនឹង ២៧ គីឡូក្រាម ហើយ ១ឋាឡាន់របស់បាប៊ីឡូនស្មើនឹង ៣០,៣ គីឡូក្រាម អ៊ីស្រាអែលសម័យបុរាណ និងប្រទេសគ្រីស្ទានឡាតាំងជាច្រើនទៀត បានប្រើខ្នាតឋាឡាន់របស់ពួកបាប៊ីឡូន ប៉ុន្តែក្រោយមកបានកែប្រែទម្ងន់ឡើងវិញ។ ឋាឡន់ដែលមានទម្ងន់ធម្មតា ត្រូវបានប្រើនៅក្នុងសម័យនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ដែល១ឋាឡាន់ស្មើនឹង ៥៨,៩ គីឡូក្រាម ។

                                     

1. អាទិកឋាឡាន់ Attic Talent

១អាទិកឋាឡាន់ ស្មើនឹង ៦០ មីណា ឬ ៦០០០ ដ្រាក់ម៉ា។ មាន៦០០០០ ដ្រាក់ម៉ា ក្នុងមួយអាទិកឋាឡាន់។

១អាទិកឋាឡាន់មានទម្ងន់ប្រហែលជា ២៦ គីឡូក្រាម ៥៧ Ib។ បើតាមការប៉ាន់ស្មានរបស់ Friedrich Hultsch ថា ១អាទិកឋាឡាន់មានទម្ងន់ ២៦.១៩៦ គីឡូក្រាម រីឯ Dewald ឆ្នាំ ១៩៩៨ ថាមានទម្ងន់ស្មើនឹង ២៥.៩៩២ គីឡូក្រាម។

ប្រាក់១អាទិកឋាឡាន់មានតម្លៃស្មើនឹងតម្លៃពលកម្មជំនាញរបស់ក្មេងប្រុសអាយុ៩ឆ្នាំ។ នៅឆ្នាំ ៤១៥ មុនគស ប្រាក់បៀរវត្សរមួយខែរបស់កម្មករកប៉ាល់ស្មើនឹង ១អាទិកឋាឡាន់។ ប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ទានហាន ក្នុងមួយថ្ងៃស្មើនឹង ១ដ្រាក់ម៉ា។

                                     

2. អ៊ីជីនីថិនឋាឡាន់ Aeginetan Talent

១អ៊ីជីនីថិនឋាឡាន់មានទម្ងន់ប្រហែលជា ៣៧ គីឡូក្រាម។ ប្រវត្តិវិទូអាឡឺម៉ង់ Friedrich Hultsch បានគណនាឃើញថាទម្ងន់នៅចន្លោះពី ៣៦.១៥ ទៅ ៣៧.២ គីឡូក្រាម ដោយផ្អែកលើទម្ងន់កាក់មួយ metretes ពេញ។ លោក Percy Gardner បានប៉ាន់ស្មានថា ១អ៊ីជីនីថិនមានទម្ងន់ស្មើនឹង ៣៧.៣២ គីឡូក្រាម។

១អ៊ីជីនីថិនឋាឡាន់មានតម្លៃស្មើនឹង ៦០ អ៊ីជីនីថិនមីណា ឬ ៦០០០ អ៊ីជីនីថិនដ្រាក់ម៉ា។

                                     

3. ឋាឡាន់ផ្សេងៗទៀត

ពួកបាប៊ីឡូន សាម៉ារី និងហេព្រើរ បានបែងចែកមួយឋាឡាន់ជា៦០មីណា។ ១មីណារបស់ក្រិកមានទម្ងន់ប្រហែលជា 434 ± 3 ក្រាម។ ១ឋាឡាន់របស់រ៉ូម៉ាំងស្មើនឹង ១០០ libra. ១ libra ស្មើនឹង៣ភាគ៤នៃមីណារបស់ក្រិក ដូច្នេះ ១ឋានឡាន់របស់រ៉ូម៉ាំងស្មើនេង ១.២៥ ឋាឡាន់របស់ក្រិក។ ១ឋាឡាន់របស់អេស៊ីព្ទស្មើនឹង ៨០ librae។

ឋាឡាន់គឺជាឯកត្តាតម្លៃដែលត្រូវបានលើកមកនិយាយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី នៅក្នុងពាក្យឧបមារបស់ព្រះយេស៊ូវអំពីឋាឡាន់ ម៉ាថាយ ២៥:១៤-៣០។ នេះគឺជាប្រភពដើមនៃការប្រើពាក្យ "ឋាឡាន់" សំដៅន័យថា "អំណោយទាន ឬ ជំនាញ" នៅក្នុងភាសាអង់គ្លេស និងភាសាផ្សេងទៀត។ កណ្ឌគម្ពីរលូកាបានរួមបញ្ចូលទាំងពាក្យឧបមាផ្សេងទៀតដែលទាក់ទងនឹងមីណា។ ឋាឡាន់ត្រូវបានគេឃើញនៅក្នុងពាក្យឧបមាផ្សេងទៀតរបស់ព្រះយេស៊ូវ គឹត្រង់កន្លែងដែលអ្មកបម្រើម្នាក់ត្រូវបានអត់ទោសឲ្យចំពោះបំណុលដែលគាត់ជំពាក់ចំនួនមួយម៉ឺនឋាឡាន់ ប៉ុន្តែអ្នកបម្រើនោះមិនព្រមអត់ទោសដល់គូកនរបស់ខ្លួន ដែលជំពាក់តែមួយរយឌេណារីវិញ។