Back

ⓘ ហូសាណា មានន័យថា សូមសង្គ្រោះឥឡូវ សូមជួយឥឡូវ ឬសូមព្រះអង្គសង្គ្រោះយើងខ្ញុំឥឡូវនេះ។ ពាក្យនេះបានក្លាយជាពាក្យសាទរមួយដែលគេតែងតែប្រើជាធម្មតា ហើយក្រោយមកទៀតត្រូវបានគេប្រើ ..




                                     

ⓘ ហូសាណា

ហូសាណា មានន័យថា សូមសង្គ្រោះឥឡូវ សូមជួយឥឡូវ ឬសូមព្រះអង្គសង្គ្រោះយើងខ្ញុំឥឡូវនេះ។ ពាក្យនេះបានក្លាយជាពាក្យសាទរមួយដែលគេតែងតែប្រើជាធម្មតា ហើយក្រោយមកទៀតត្រូវបានគេប្រើក្នុងន័យថា សូមឲ្យមានសេចក្ដីសុខ និងភាពរុងរឿង។

                                     

1. ដើមកំណើតពាក្យ

ពាក្យហូសាណា មកពីភាសាហេព្រើរ הושיעה־נא, הושיעה נא hôshia-nā’ ពាក្យកាត់ hôšî‘â-nā’ មកពីភាសាអើរ៉ាម אושענא ōsha‘nā មានន័យថា "សង្គ្រោះ ស្រោចស្រង់ ព្រះសង្គ្រោះ" នៅក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យនេះត្រូវបានប្រើតែក្នុងខមួយចំនួន ក្នុងន័យថា "ជួយ" ឬ "សូមសង្គ្រោះយើងខ្ញុំុំ" ទំនុកតម្កើង ១១៨:២៥

ពាក្យហូសាណាត្រូវបានប្រើនៅក្នុងខជាច្រើនក្នុងព្រះគម្ពីរសញ្ញាថ្មី ដូចជា "​ហូសាណា! សូមមានព្រះពរដល់ព្រះអង្គដែល​យាង​មក​ក្នុង​ព្រះ​នាម​របស់​ព្រះជាម្ចាស់" ម៉ាកូស ១១:៩ "ហូសាណា នៅស្ថានដ៏ខ្ពស់​បំផុត" ម៉ាកូស ១១:១០; "ហូសាណាដល់​បុត្រ​ដាវីឌ" ម៉ាថាយ ២១:៩។ នៅក្នុងការបកប្រែចាស់ "សូមជួយសង្គ្រោះឥឡូវ!", ទំនុកតម្កើង ១១៨:២៥

សាសនាគ្រីស្ទ

"ហូសាណា" គឺជាសម្រែកសរសើរ ឬសម្រែកនៃការពេញចិត្ត ដែលត្រូវបានគេស្រែកឡើងក្នុងការទទួលស្គាល់ភាពជាព្រះមែស៊ីរបស់ព្រះយេស៊ូវ នៅពេលយាងចូលក្នុងក្រុមយេរូសាឡឹមប្រកបដោយជ័យជម្នះ "​ហូសាណា! សូមមានព្រះពរដល់ព្រះអង្គដែល​យាង​មក​ក្នុង​ព្រះ​នាម​របស់​ព្រះជាម្ចាស់!" គ្រីស្ទានក៏ប្រើពាក្យនេះក្នុងការសរសើរតម្កើងដែរ។