Back

ⓘ ឃឹមតូច. ឃឹម​តូចជា​ឧបករណ៍​មាន​ខ្សែ​សំនៀង​ច្រើន និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​បំផុតក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ។ ដែលបែងចែកឧបករណ៍ ឃឹម ជា ​២​ប្រភេទ គឺ​ ..




                                     

ⓘ ឃឹមតូច

ឃឹម​តូចជា​ឧបករណ៍​មាន​ខ្សែ​សំនៀង​ច្រើន និង​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំងក្លា​បំផុតក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា ។ ដែលបែងចែកឧបករណ៍ ឃឹម ជា ​២​ប្រភេទ គឺ​ឃឹម​តូច និង​ឃឹម​ធំ ។ ឧបករណ៍​ទាំង​ពីរ​ប្រភេទ​នេះ មានមុខ​ងារសំខាន់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ក្នុង​វង់ភ្លេង មហោរី​ច្នៃ​, លើស​ពី​នេះ​ទៅ​ទៀត ឃឹម​តូច ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​វង់ភ្លេង​ការសម័យ​ទំនើប​, វង់ភ្លេង​អា​យ៉ៃ និង​វង់ភ្លេង ប្រជាប្រិយ​ខ្លះ​ទៀត ។

                                     

1. ប្រអប់សំនៀង

ប្រអប់​សំនៀង និង​ធ្វើ​អំពី​ឈើ​ស្រាល ដូច​ជា ឈើ​ស្ពង់ ឈើ​ផ្ដៀក និង​ឈើ​រលួស​សំរាប់​ធ្វើ ជា​សន្ទះ ។ មាន​ខ្ទង់​វែង​ៗ២​ដាក់​លើ​សន្ទះសំរាប់​ទ្រ​ខ្សែ​សំនៀង ដែល​ធ្វើ​អំពី​ប្រភេទ ឈើ​រឹង ជួនកាល​មាន​បិទ​ឆ្អឹង​បន្ដុប​លើ​ថែមទៀត​ផង ។

                                     

2. អន្លូង

អន្លូង​សំរាប់​គោះ​ខ្សែ​មាន​២​ធ្វើអំពី​បន្ទះ​ឫស្សី​ស្ដើង ទន់​អាច​រលាស់​បាន ប៉ុន្ដែទុក​ត្រមោង​នៅ​ខាង​គោះ​ខ្សែ ជួនកាល​ត្រង់ ត្រមោង​នោះ មាន​រុំ​កំណាត់​បន្ថែម​ទៀតដើម្បី​ឱ្យ​សំលេង​ឮ​ងំ ។ គេ​កាន់​អន្លូង​នៅ​ចុង ម្រាមដៃ​ម្ខាង​មួយ​ៗ ងាយ​នឹង​រលាស់​បានល្អ​ជាង​កាន់​ក្ដាប់​ជាប់​នឹង​បាតដៃ ។ នៅ​ពេលវាយ​ឃឹម​ម្ដង​ៗ គេ​ត្រូវ​ប្រើ​អន្លូង​ទាំង​ពីរ​ស្មើភាព​គ្នា មិន​មាន​អន្លូង​នៅ​ដៃ​ណា​ប្រើ​ច្រើនជាង​ដៃ​ណា​ឡើយ ។

                                     

3. ខ្សែ

​គេយកខ្សែ​លោហធាតុ​ធ្វើ​ជា​ខ្សែ​សំនៀង។ ចំពោះ​ការ​រឹតខ្សែ​សំនៀង​ឃឹម​ គេតែងតែ​យក​សំនៀង​ផ្លែ​រនាតឯក​ជា​សំនៀង កំណត់ ឬ​ឧបករណ៍​ណាមួយ​ផ្សេង​ទៀត​ដែលបាន​រឹត​ចម្លង​ពី​សំនៀង​រនាតឯក ។ ការ​រឹតសំនៀង​នេះ​គេ​ហៅ​ថា" ​រឹត​ផ្លែ​១, ផ្លែ​២, ផ្លែ ៣, ផ្លែ​៤​។​ល​។​” ។

                                     

4. ខ្ទង់

ឃឹម​តូច​មាន​ខ្ទង់​វែង​ៗ២ ដាក់​នៅ​លើ​សន្ទះ​ឆ្វេង​១ ស្ដាំ​១ ។ លើ​ខ្ទង់ វែង​នីមួយ​ៗ​ចែក​ជា ខ្ទង់​ខ្លី​ៗ​សំរាប់​ទ្រ​ខ្សែ ឃឹម​ខ្លះ​មាន​៧​ខ្ទង់​ខ្លី ខ្លះ​មាន​៨​ខ្ទង់​ខ្លី និង​ខ្លះ ទៀត​មាន​១០​ខ្ទង់​ខ្លី ។

  • ជួរ​ខ្ទង់​ខាងឆ្វេង ​ក្រុម​ខ្សែ​ឯក​ អាច​ប្រើ​សំនៀង​បាន​ទាំង សងខាង។ នៅ​លើ ខ្ទង់​ខ្លី​នីមួយ​ៗ ជួរ​ខាងឆ្វេង មាន​ខ្សែ​សំនៀង ៣ សំរាប់​សំនៀង​តែ​១ ។
  • ​ជួរ​ខ្ទង់​ខាងស្ដាំ ​ក្រុម​ខ្សែ​គ​ អាច​ប្រើ​សំនៀង​បាន​តែ​ម្ខាង​ទេ ។ នៅ​លើ​ខ្ទង់​នីមួយ​ៗ ជួរ​ខាងស្ដាំ មាន​ខ្សែ​សំនៀង​តែ​២​សំរាប់ សំនៀង​តែ​មួយ​ដែរ ។
                                     

4.1. ខ្ទង់ ការរឹតខ្ទង់ និងការប្រគុំ

ឃឹម​តូច​ដែល​មាន​៧ ខ្ទង់​ខ្លី ត្រូវ​រឹតខ្សែ​សំនៀង​តាម​ប្រភេទ​វង់ភ្លេង នីមួយ​ៗ​ដូចជា÷

  • ប្រើប្រាស់​ក្នុង​វង់ភ្លេង​ការ​សម័យ​ទំនើប គេ​ត្រូវ​រឹត​ផ្លែ​៣ ត្រង់​ខ្ទង់​ទី​៥​ដដែល ។ សំនៀង​នេះ​ស្មើនឹង​សំនៀង​ដូ 9​ របស់ តន្ដ្រី​សាកល ។
  • ប្រើប្រាស់​ប្រគំ​ក្នុង​វង់ភ្លេង​អា​យ៉ៃ គេ​ត្រូវ រឹត​ផ្លែ​៣ ឬ​ផ្លែ​៤ ត្រង់​ខ្ទង់​ទី​៥​ដដែល ដើម្បី តម្រូវ​តាម​កំពស់​សំនៀង​របស់​អ្នក​ច្រៀង​ស្មើ នឹង​សំនៀង ដូ 9​ឌឿ​ប ឬ​ស៊ី 9សិប របស់​តន្ដ្រី សាកល ។
  • ប្រើប្រាស់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ គេ ត្រូវ​រឹត​តាម​រនាតឯក​ផ្លែ​១ សំរាប់​ខ្សែ​នៅ​លើ ខ្ទង់​ទី​៥ ក្នុង​ក្រុម​សំនៀង​ឯក​ជួរ​កណ្ដាល ​ជួរ ទី​២ ដោយ​រាប់​ពី​ខ្ទង់​សំនៀង​តូច​ទៅ​ខ្ទង់ សំនៀង​ធំ ។ សំនៀង​នេះ​ស្មើ​សំនៀង​មី 9​ របស់​តន្ដ្រី​សាកល ។
  • បើ​ប្រើប្រាស់​ក្នុង​វង់ភ្លេង​មហោរី​ច្នៃ គេ ត្រូវ​រឹត​ផ្លែ​២​សំរាប់​ក្រុម​សំនៀង​ឯក​ជួរ​ខ្សែ កណ្ដាល ​ជួរ​ទី​២ ត្រង់​ខ្ទង់​ទី​៥ ដដែល ។ សំរាប់​សំនៀង​នេះ​ស្មើនឹង​សំនៀង​រ៉េ 9​ របស់​តន្ដ្រី​សាកល ។