Back

ⓘ ឌេណារី ជាកាក់ប្រាក់របស់រ៉ូម ដែលមានតម្លៃស្មើរនឹងកាក់ដ្រាក់ម៉ារបស់ក្រិក។ វាជាកាក់ប្រាក់ដែលបានចរាចរទូទាំងចក្រភពរ៉ូម ហើយត្រូវបានកត់ត្រាជាមួយគណនីសាធារណៈទាំងអស់។ នៅក្ ..




ឌេណារី
                                     

ⓘ ឌេណារី

ឌេណារី ជាកាក់ប្រាក់របស់រ៉ូម ដែលមានតម្លៃស្មើរនឹងកាក់ដ្រាក់ម៉ារបស់ក្រិក។ វាជាកាក់ប្រាក់ដែលបានចរាចរទូទាំងចក្រភពរ៉ូម ហើយត្រូវបានកត់ត្រាជាមួយគណនីសាធារណៈទាំងអស់។

នៅក្នុងប្រព័ន្ធរូបិយប័ណ្ណរ៉ូម ឌេណារីគឺជាកាក់ប្រាក់តូចមួយ ដែលាត្រូវបានធ្វើឡើងប្រហែលជាឆ្នាំ២១១មុនគ.ស ក្នុងអំឡុងសង្គ្រាមព្យូនីកទី២។ ពាក្យ dēnārius មានប្រភពមកពីពាក្យឡាតាំង dēnī មានន័យថា "មាន១០", គឺតម្លៃរបស់វាស្មើនឹង 10 assēs។ ឌេណារីជាប្រភពដើមនៃឈ្មោះជាច្រើនរបស់រូបិយប័ណ្ណដែលមានឈ្នោះថាឌីណារ dinar ដូចជា ឌេណារ៉ូ denaro ជាឈ្មោះរូបិយប័ណ្ណអ៊ីតាលី ឌីណារ denar ជាឈ្មោះរូបិយប័ណ្ណស្លូវ៉ានី ឌីណេរ៉ូ dinheiro ជាឈ្មោះរូបិយប័ណ្ណព័រទុយហ្គាល និង ឌីនើរ៉ូ dinero ជាឈ្មោះរូបិយប័ណ្ណអេស្ប៉ាញ។

                                     

1. ប្រវត្តិឌេណារី

រូបិយប័ណ្ណដែលចរាចរមុនឌេណារី ត្រូវបានផលិតឡើងក្នុងឆ្នាំ២៦៧ មុនគ.ស គឺ៥ឆ្នាំមុនសង្គ្រាមព្យូនីក

                                     

2. ប្រើនៅក្នុងព្រះគម្ពីរ

ឌេណារី ជាធម្មតាត្រូវបានគេស្គាល់ថាជាកាក់សម្រាប់បង់ពន្ធ ដែលព្រះយេស៊ូវកាន់ ហើយត្រូវប្រគល់ឲ្យសេសារ ម៉ាថាយ 22:15-22 និង ម៉ាកុស 12:13-17។

នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដំណឹងល្អដែលនិយាយអំពីឌេណារី ជាថ្លែឈ្នួលប្រចាំថ្ងៃរបស់កម្មករធម្មតា មានម៉ាថាយ 20:2,