Back

ⓘ អាសនា ជាកន្លែងថ្វាយតង្វាយដុត នៅក្នុងព្រះវិហារ។ ជាអ្វីដែលគេសង់ឡើងសម្រាប់ជាទីថ្វាយតង្វាយ ដូចជាយញ្ញបូជាជាដើម សម្រាប់គោលបំណងសាសនា។ ជាធម្មតា អាសនាត្រូវបានគេឃើញមាននៅត ..
អាសនា
                                     

ⓘ អាសនា

អាសនា ជាកន្លែងថ្វាយតង្វាយដុត នៅក្នុងព្រះវិហារ។ ជាអ្វីដែលគេសង់ឡើងសម្រាប់ជាទីថ្វាយតង្វាយ ដូចជាយញ្ញបូជាជាដើម សម្រាប់គោលបំណងសាសនា។

ជាធម្មតា អាសនាត្រូវបានគេឃើញមាននៅតាមស្តូបនានា ហើយវាអាចស្ថិតនៅក្នុងព្រះវិហារ និងកន្លែងថ្វាយបង្គំផ្សេងៗទៀតដែរ។ សព្វថ្ងៃនេះ អាសនាត្រូវបានប្រើនៅក្នុងសាសនាគ្រីស្ទ សាសនាព្រះពុទ្ធ សាសនាហ៊ីនឌូ សាសនាស៊ីនតូ និងសាសនាតៅជាដើម។

អាសនា តាមរយៈព្រះគម្ពីជាភាសារហេព្រើរបានឲ្យដឹងថា អាសនាជាទូទៅធ្វើពីដី ឬពីថ្្មដែលគ្មានរាងកំណត់ច្បាស់លាស់។ ជាទូទៅ អាសនាត្រូវបានគេដាក់បញ្ឈរនៅកន្លែងដែលអាចមើលឃើញច្បាស់ អាសនាដំបូង ត្រូវាបានកត់ត្រាក្នុងព្រះគម្ពីជាភាសាហេព្រើរ ដែលត្រូវបានដាក់បញ្ឈរដោយណូអេ។ ដោយអ័រប្រាហាំ ដោយអ៊ីសាក ដោយយ៉ាកុប និងដោយម៉ូសេ។

                                     

1. សាសនាគ្រីស្ទ

ពាក្យ "អាសនា" នៅក្នុងភាសាក្រិក θυσιαστήριον សូមមើល:θυσία, មានប្រើ២៤ដង នៅក្នុងព្រះគម្ពីរសញ្ញាថ្មី។ ជាពិសេស នៅកណ្ឌគម្ពីរហេព្រើរ 13:10 បង្ហាញឲ្យឃើញថា គ្រីស្ទានមានអាសនាមួយដែលពួកអ្នកមិនជឿព្រះយេស៊ូវមិនអាចចូលរួមបានឡើយ។

                                     

1.1. សាសនាគ្រីស្ទ ព្រះវិហារប្រូតេស្តង់

មានអាសនាផ្សេងៗគ្នាជាច្រើនក្នុងនិកាយប្រូតេស្តង់។ ព្រះវិហារខ្លះ ដូចជាលូធើរ៉ានLutheran, មានអាសនាជាច្រើនស្រដៀងគ្នាអាសនារបស់ខាងអង់គ្លីកង់ Anglicanឬ កាតូលិច ដែលគេប្រើសម្រាប់ពិធីលៀងព្រះអម្ចាស់ Lords Supper។ ព្រះវិហាររបស់ពួកកាលវិន បាបទីស្ទ ខនហ្គ្រីហ្គេសិនណល និងក្រុមដែលគ្មាននិកាយ ព្រះវិហារទាំងនេះគ្មានអាសនាទេ ប៉ុន្តែគេមានតុសម្រាប់ធ្វើពិធីប្រកបគ្នា Communion Table ជំនួសវិញ ដែលតុនោះលម្អរទៅដោយក្រណាត់ផាឌិប មានព្រះគម្ពីរដែលបើកស្រាប់ និងមានទានមួយគូ។ តុនេះមិនមែនសំដៅទៅលើ "អាសនា" ព្រោះគេមិនបានឃើញមានការធ្វើពិធីប្រកបដ៏វិសុទ្ធ Holy Communion ឡើយ។ តុខ្លះត្រូេវបានដាក់នៅមួយកន្លែង តុខ្លះទៀតត្រូវបានលើកយកមកដាក់នៅពេលណាមានការធ្វើពិធីប្រកបដ៏វិសុទ្ធ។

ព្រះវិហារខាងនិកាយមេតូឌីស និងព្រះវិហារខាងនិកាយអ៊ីវិនជែលិីខល evangelical ខ្លះ ក៏មានអាសនាដែរ ដែលគេឲ្យឈ្មោះថា អាសនាហៅ altar call, ជាកន្លែងដែលគេអញ្ជើញពួកអ្នកជឿថ្មីៗ ដែលចង់ធ្វើការប្ដេជ្ញាខាងវិញ្ញាណចំពោះព្រះយេស៊ូវគ្រីស្ទ ឲ្យមកខាងមុខជាសាធារណៈ។ អាសនានេះត្រូវបានដាក់ឈ្មោះដូច្នេះ គឺដោយសារតែពួកអ្នកដែលទូលអង្វរត្រូវលត់ជង្គង់នៅត្រង់បង្កាន់ដៃដែលនៅជុំវិញអាសនា នៅបរិវេនខាងមុខអាសនានោះ នៅពេលការថ្លែងព្រះបន្ទូលបានបញ្ចប់។ ពួកអ្នកដែលមកខាងមុខ ត្រូវអធិស្ឋានដើម្បីឲ្យបានសង្គ្រោះពីបាប។ នៅក្នុងនិកាយអ៊ីវិនជែលិីខល evangelical យល់ថា ប្រសិនបើគេអធិស្ឋានអស់ពីចិត្ត នោះគេទទួលបានសេចក្ដីសង្គ្រោះ។

អាសនានៅក្នុងព្រះវិហារលូធើរ៉ាន មានលក្ខណៈស្រដៀងគ្នានឹងអាសនារបស់រ៉ូមែនកាតូលិច និងអង់គ្លីកង់។ ពួកលូធើរ៉ានជឿថាអាសនាតំណាងឲ្យព្រះគ្រីស្ទ ហើយគួរតែត្រូវបានប្រើដើម្បីធ្វើពិធីញែកជាវិសុទ្ធ និងដើម្បីរៀបចំពិធីលៀងព្រះអម្ចាស់ Eucharist។ អាសនាខាងលូធើរ៉ាន ជាធម្មតាធ្វើពីថ្មក្រានីត ប៉ុន្តែក៏មានប្រើវត្ថុធាតុដើមផ្សេងៗទៀតដែរ ហើយអាសនានេះមានដាក់ឈើឆ្កាងនៅខាងលើ។