Back

ⓘ សាតាំង ជាអ្នកនាំសេចក្ដីអាក្រក់ និងការល្បួង ហើយត្រូវបានគេស្គាល់ថាជាអ្នកបោកបញ្ឆោត ដែលនាំមនុស្សឲ្យវង្វេង។ វាជាទូតសួគ៌ដែលធ្លាប់គោរពព្រះយ៉ាងខ្លាំង ហើយមានរូបឆោមស្រស់ស ..




សាតាំង
                                     

ⓘ សាតាំង

សាតាំង ជាអ្នកនាំសេចក្ដីអាក្រក់ និងការល្បួង ហើយត្រូវបានគេស្គាល់ថាជាអ្នកបោកបញ្ឆោត ដែលនាំមនុស្សឲ្យវង្វេង។ វាជាទូតសួគ៌ដែលធ្លាប់គោរពព្រះយ៉ាងខ្លាំង

ហើយមានរូបឆោមស្រស់ស្អាតទៀតផង ប៉ុន្តែវាបានធ្លាក់ចុះពីស្ថានសួគ៌ ដោយសារតែអំណួត ទាំងនាំមនុស្សទៅក្នុងផ្លូវនៃសេចក្ដីកុហក និងបាប ហើយវាមានអំណាចនៅក្នុងពិភពលោកនេះទៀតផង។

សាតាំង ភាសាហេព្រើរ שָּׂטָן‎‎ មានន័យថា "សត្រូវ" ឬ "បច្ចាមិត្រ"។ នៅក្នុងព្រះគម្ពីរភាសាហេព្រើរ និងព្រះគម្ពីរសញ្ញាថ្មី សាតាំងគឺជាអ្នកចោទប្រកាន់ និងជាសត្រូវដ៏ធំមួយ ជាអ្នកព្យាបាទដ៏ច្បាស់ក្រឡែត ហើយក៏ត្រូវបានហៅថាអារក្សដែរ។ វាមានភាពគួរឲ្យស្អប់ខ្ពើម។

នៅក្នុងសាសនាគ្រីស្ទ មានពាក្យន័យដូចជាច្រើន សម្រាប់ពាក្យ "សាតាំង" ។ ពាក្យដែលគេតែងតែប្រើច្រើនបំផុត ហើយមានន័យដូចនឹងពាក្យ "សាតាំង" គឺ "មារ"។ ពាក្យនេះមានដើមកំណើតពី Middle English devel, ពី Old English dēofol, ដែលត្រូវបានខ្ចីពីពាក្យឡាតាំង diabolus "។ ពាក្យនេះផងដែលក៏ត្រូវបានខ្ចីពីពាក្យក្រិក diabolos មានន័យថា "អ្នកមួលបង្កាច់", ចេញពីពាក្យ diaballein មានន័យថា "មួលបង្កាច់": dia មានន័យថា "ឆ្លងកាត់ ឬ តាមរយៈ" + ballein មានន័យថា"ក្រវាត់"។ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ពាក្យ "សាតាំង" មានប្រើជាង៣០ដង អមមកជាមួយនឹងពាក្យ diabolos, ដែលមានន័យថា អ្នកមួលបង្កាច់, សំដៅលើបុគ្គលដដែល ឬ អ្វីមួយដែលជាសាតាំង។

នៅក្នុងកណ្ឌគម្ពីរវិវរណៈ ពាក្យ​ "សាតាំង" មានប្រើពីរដង សំដៅលើ "សត្វនាគ ដែលជាសត្វពស់កាលពីបុរាណ ហើយត្រូវបានគេហៅថា មារ ឬសាតាំង 12:9, 20:2. នៅក្នុងកណ្ឌគម្ពីរវិវរណៈ ពាក្យនេះក៏សំដៅលើ "អ្នកបោកបញ្ឆោត" ដែរ។