Back

ⓘ ព្យាការី ជាបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងអង្គស្ថានសួគ៌ ជាពិសេសគឺមានទំនាក់ទំនងជាមួយព្រះ ព្រមទាំងជាអ្នកនិយាយជំនួសព្រះទៀតផង ទាំងបម្រើដោយធ្វើជាអ្នកកណ្ដាលរវាងមនុស្ស ..
ព្យាការី
                                     

ⓘ ព្យាការី

ព្យាការី ជាបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងអង្គស្ថានសួគ៌ ជាពិសេសគឺមានទំនាក់ទំនងជាមួយព្រះ ព្រមទាំងជាអ្នកនិយាយជំនួសព្រះទៀតផង ទាំងបម្រើដោយធ្វើជាអ្នកកណ្ដាលរវាងមនុស្ស និងព្រះ និងជាអ្នកដែលនាំសេចក្ដីដែលខ្លួនបានដឹងស្ថានលើ ដល់មនុស្សផងដែរ។

ពាក្យព្យាការីអង់គ្លេស prophet គឺជាពាក្យផ្សំមួយរបស់ក្រិក ដែលផ្សំឡើងដោយពាក្យ pro ជាមុន និងកិរិយាសព្ទ phesein ប្រាប់; ដូច្នេះ, a προφήτης prophḗtēs គឺជាអ្នកដែលប្រាប់ជាមុនអំពីហេតុការណ៍នាពេលអនាគត ហើយក៏ជាអ្នកនាំសារពីព្រះដល់មនុស្សដែរ។

                                     

1. សាសនាគ្រីស្ទ

នៅក្នុងសាសនាគ្រីស្ទ ព្យាការី ឬ អ្នកព្យាករណ៍ទុកមុន គឺជាអ្នកដែលបានទទួលការបើកសម្ដែងពីព្រះ តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីនាំសារសម្រាប់គោលបំណងជាក់លាក់មួយ។ ការត្រាស់ហៅរបស់ព្រះឲ្យធ្វើជាព្យាការី មិនមែនដើម្បីលើកតម្កើងសិរីរុងរឿងដល់បុគ្គលណាម្នាក់ឡើយ គឺដើម្បីលើកតម្កើងសិរីរុងរឿងដល់ព្រះ ព្រមទាំងបង្វែរមនុស្សឲ្យត្រឡប់មករកព្រះអង្គវិញ។ ការទទួលសារត្រូវបានហៅថា ការបែកសម្ដែង រីឯការនាំសារត្រូវបានហៅថា ការថ្លែងពាក្យព្យាករណ៍។

James Jordan អះអាងថាព្យាការីមានតួនាទីច្រើន មិនមែនតែរឿងនាំសេចក្ដីបើកសម្ដែងផ្ទាល់ពីព្រះប៉ុណ្ណោះទេ។ គាត់សរសេរថា "ព្យាការីគឺជាសមាជិកក្រុមប្រឹក្សាស្ថានសួគ៌របស់ព្រះ.ដូចជាម៉ូសេជាដើម គាត់គឺជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជនគណនា 12:6–8.មិនមែនគ្រាន់តែទទួលដំណឹងពីព្រះ ហើយបញ្ជូនសេចក្ដីសម្រេចនោះទៅមនុស្សប៉ុណ្ណោះទេ. គាត់ក៏ត្រូវតវ៉ាយ៉ាងសកម្មនៅចំពោះព្រះដែរ នៅពេលណាដែលចាំបាច់ សូម្បីតែពេលខ្លះក៏ត្រូវតវ៉ាឲ្យព្រះប្ដូរគំនិតដែរ និក្ខមនំ 32:7–14, 30–35; ជនគណនា 14:13–19." ដូចគ្នាដែរ ព្រះគ្រីស្ទបានដើរតួនាទីជាព្យាការី នៅពេលព្រះអង្គតវ៉ាជាមួយព្រះ ដោយទូលអង្វរជំនួយយើងក្នុងការអធិស្ឋាន ដូចដែលម៉ូសេទូលអង្វរព្រះជំនួសអ៊ីស្រាអែលដែរ។

អ្នកដែលប្រកាសព្រះបន្ទូលរបស់ព្រះ ឬបង្រៀនក្នុងព្រះនាមព្រះអង្គ ហើយអ្នកនោះមិនមែនជាព្រះការី ព្រះគម្ពីរហៅថាព្យាការីក្លែងក្លាយ។ ព្យាការីក្លែងក្លាយអាចជាអ្នកដែលមានបំណងបោកបញ្ឆោត នាំឲ្យមានការភាន់គំនិត ស្ថិតក្រោមអំណាចសាតាំង ឬជាអ្នកដែលនិយាយអ្វីចេញពីគំនិតផ្ទាល់ខ្លួន។

គ្រីស្ទានខ្លះដែលជឿលើប្រព័ន្ធបកប្រែព្រះគម្ពីរ dispensationalism ជឿថាពាក្យព្យាករណ៍បានបញ្ចប់ភ្លាមៗជាមួយនឹងទីសម្គាល់ផ្សេងៗ បន្ទាប់ពីការយាងមករបស់ព្រះយេស៊ូវដែលព្រះអង្គជាអ្នកបំពេញឲ្យសម្រេចនូវក្រឹត្យវិន័យ។ ក្នុងចំណោមគ្រីស្ទានទាំងនេះ មានប្រូតេស្តង់ជាច្រើនជឿថាពាក្យព្យាករណ៍បានបញ្ចប់ជាមួយនឹងព្យាការីហេព្រើរចុងក្រោយបង្អស់ ក្នុងព្រះគម្ពីរហេព្រើរ ក្នុងចន្លោះពេលប្រហែលជាបួនរយឆ្នាំ គិតចាប់ពីព្រះយេស៊ូវមានព្រះជន្មនៅផែនដី។

គោលបង្រៀនរបស់សាវ័កទាំងដប់ពីរThe Didache បានបង្រៀនយ៉ាងច្បាស់អំពីរបៀបសម្គាល់ភាពខុសគ្នារវាងព្យាការីពិត និងព្យាការីក្លែងក្លាយ ព្យមទាំងបង្គាប់អំពីការថ្វាយតង្វាយដល់ព្យការីនៅក្នុងព្រះវិហារផងដែរ។ Irenaeus បានសរសេរអំពីពួកអ្នកជឿនៅសតវត្សទី២ ជាមួយនឹងអំណោយទានខាងពាក្យព្យាករណ៍ ខណៈដែល Justin Martyr បានប្រកែកនៅក្នងការសន្ទនារបស់គាត់ ជាមួយ Trypho ថាគ្មានព្យាការីក្នុងពួកយូដាទេ នៅសម័យរបស់គាត់ ប៉ុន្តែក្រុមជំនុំបែរជាថាមានព្យាការីទៅវិញ Hermas ពណ៌នាការបើកសម្ដែងក្នុងនិមិត្តមួយទាក់ទងនឹងប្រតិបត្តិការណ៍ត្រឹមត្រូវនៃពាក្យព្យាករណ៍នៅក្នុងក្រុមជំនុំ Eusebius លើកឡើងថា Quadratus និង Ammia ទាំងពីរនាក់នេះជាព្យាការីដែលលេចធ្លោ ក្រោយសម័យសាវ័កទាំងដប់ពីរ Tertullian ជាអ្នកសរសេរអំពីការប្រជុំក្រុមជំនុំរបស់ពួក Montanists គាត់ជាសមាជិតក្រុមនេះដែរ បានពណ៌នាយ៉ាងលំអិតអំពីការអនុវត្តនៃពាក្យព្យាករណ៍នៅក្នុងក្រុមជំនុំនាសតវត្សទីពីរ។

សព្វថ្ងៃនេះ ពាក្យ "ព្យាការី" ត្រូវបានគេឲ្យនិយមន័យថា គឺជាអ្នកដែលផ្សាយសេចក្ដីពិតរបស់ព្រះ។