Back

ⓘ យសោធរបុរៈទី១ គឺជាទីក្រុងមួយដែលធ្លាប់ជារាជធានីទីពីរនៃអាណាចក្រខ្មែរ ត្រូវបានកសាងដោយ ព្រះបាទ​យសោវរ្ម័នទី១ នៅចុងសតវត្សទី៩ ឆ្នាំ៨៩៣ និងមានភ្នំបាខែងនៅចំកណ្ដាល។ 13.423 ..




យសោធរបុរៈ
                                     

ⓘ យសោធរបុរៈ

យសោធរបុរៈទី១ គឺជាទីក្រុងមួយដែលធ្លាប់ជារាជធានីទីពីរនៃអាណាចក្រខ្មែរ ត្រូវបានកសាងដោយ ព្រះបាទ​យសោវរ្ម័នទី១ នៅចុងសតវត្សទី៩ ឆ្នាំ៨៩៣ និងមានភ្នំបាខែងនៅចំកណ្ដាល។ 13.423854°N 103.856092°E  / 13.423854; 103.856092

                                     

1. រាជាធានី

រាជាធានីយយោធរបុៈ ជារាជាធានីខ្មែរនៅសម័យអង្គរគឺ

  • យសោធរបុរៈទី១ ត្រង់ប្រាសាទភ្នំបាខែង កសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ គ្រងរាជ្យចាប់ពីឆ្នាំ៨៨៩ ដល់ ឆ្នាំ៩០០ ទ្រង់គង់នៅរាជធានីយសោធរបុរៈ ប្រាសាទភ្នំបាខែង និង ប្រាសាទព្រះវិហារ ទ្រង់ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន១ ។
  • យសោធរបុរៈទី៣ ត្រង់ប្រាសាទអង្គរ កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១១៣ ដល់ ឆ្នាំ១១៥០ ទ្រង់គង់នៅរាជធានីយសោធរបុរៈ ប្រាសាទអង្គរ។
  • យសោធរបុរៈទី២ ត្រង់ប្រាសាទបាពួន កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ គ្រងរាជ្យចាប់ពីឆ្នាំ១០០៦ ដល់ ឆ្នាំ១០៥០ និង ព្រះបាទឧទយាទិត្យវរ្ម័នទី២នៅរាជធានីយសោធរបុរៈ ប្រាសាទបាពួន និង សម្ភុបុរៈ ទ្រង់ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន១ និងយសោវរ្ម័ន ។
  • យសោធរបុរៈទី៤ ត្រង់ប្រាសាទបាយ័ន កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ គ្រងរាជ្យចាប់ពីឆ្នាំ១១៨១ ដល់ ឆ្នាំ១២១៨ ទ្រង់គង់នៅរាជធានីយសោធរបុរៈ ប្រាសាទបាយ័ន ទ្រង់ជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ។
                                     

2. ព្រះរាជាគ្រងរាជ្យ

  • ព្រះបាទសូរ្យវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០
  • ព្រះបាទជ័យវរ្ម័នទី៥ គ្រងរាជ្យចាប់ពីឆ្នាំ៩៦៨ ដល់ឆ្នាំ១០០១ ជាបុត្ររបស់ ព្រះបាទរេជេន្ទ្រវរ្ម័នទី៣
  • ព្រះបាទត្រីភូវនាទិត្យវរ្ម័ន គ្រងរាជ្យចាប់ពីឆ្នាំ១១៦៥ ដល់ឆ្នាំ១១៧៧
  • ព្រះបាទរេជេន្ទ្រវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ៩៤៤ ដល់ឆ្នាំ៩៦៨
  • ព្រះបាទជ័យវរ្ម័នទី៧ គ្រងរាជ្យចាប់ពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨ ជាបុត្ររបស់ ព្រះបាទធរណីវរ្ម័នទី២ ។
  • ព្រះបាទយសោវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១៥៦ ដល់ឆ្នាំ១១៦៥
  • ព្រះបាទធរណីន្ទ្រវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១៥០ ដល់ឆ្នាំ១១៥៦ ជាជីដូនមួយរបស់ ព្រះបាទសូរ្យវរ្ម័នទី២
  • ព្រះបាទយសោវរ្ម័ន១ គ្រងរាជ្យចាប់ពីឆ្នាំ៨៨៩ ដល់ឆ្នាំ៩០០ ជាបុត្ររបស់ ព្រះបាទឥន្ទ្រវរ្ម័នទី១
  • ព្រះបាទឦសានវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ៩២៥ ដល់ឆ្នាំ៩២៨ ជាបុត្ររបស់ ព្រះបាទយសោវរ្ម័នទី១