Back

ⓘ អាដុល ហ៊ីត្លែរ. អាឌូល អ៊ីត្លែរ គឺជា អ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេស អូស្ត្រៀ​មួយ​រូប។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំ បក្សណាហ្ស៊ី ​ ។ គាត់បានជាព្រឺទ្ធបុរ ..




អាដុល ហ៊ីត្លែរ
                                     

ⓘ អាដុល ហ៊ីត្លែរ

អាឌូល អ៊ីត្លែរ គឺជា អ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេស អូស្ត្រៀ​មួយ​រូប។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំ បក្សណាហ្ស៊ី ​ ។ គាត់បានជាព្រឺទ្ធបុរសរបស់អាល្លឺម៉ង ពីឆ្នាំ ១៩៣៣​​ ដល់ ១៩៤៥ និងជា អ្នកដឹកនាំផ្តាច់ការរបស់ ណាហ្ស៊ីអាល្លឺម៉ង់ ពីឆ្នាំ ១៩៣៤​ ដល់​ ឆ្នាំ ១៩៤៥។ អាឌុល អ៊ីត្លែរ គឺជា ផ្ចិតកណ្តាលនៃ ណាហ្ស៊ីអាល្លឺម៉ង់ សង្គ្រាម​លោក​លើក​ទី​២​នៅ​អ៊ឺរ៉ុប​ ក៏ដូចជា ការសម្លាប់រង្គាល ​ ផងដែរ។

អាឌុល អ៊ីត្លែរ គឺជា ទាហ៊ានជើងចាស់ពីសង្គ្រាម​លោក​លើក​ទី​ ១ ដែល​ត្រូវ​បានគេ​ឲ្យពាន​រង្វាន់​មួយ​រូប។ គាត់បានចូលរួម គណបក្សអ្នកធ្វើ​ការ​របស់អាល្លឺម៉ង់ German Workers Party​ ដែលក្រោយមកក្លាយទៅជា NSDAP នៅឆ្នាំ ១៩១៩​ ហើយក្រោយមកក៏បានក្លាយទៅជា ប្រធានដឹកនាំរបស់ NSDAP នាឆ្នាំ ១៩២១។ ក្នុងឆ្នាំ ១៩២៣ គាត់បានប្រកាស់រដ្ឋប្រហារមួយ នៅឯទីក្រុង មូនិច Munich ដែលត្រូវបានគេដាក់ឈ្មោះថា Beer Hall Putsch ។ ការបរាជ័យនៃរដ្ឋប្រហារនេះ បានធ្វើអោយមានការចាប់ អាឌុល អ៊ីត្លែរដាក់គុក ដែលនៅកំឡុងពេលនោះ គាត់បានសរសេរកំណត់ប្រវត្តិរូបរបស់គាត់ ដែលមានឈ្មោះថា ការតស៊ូរបស់ខ្ញុំ Mein Kampf​។ ក្រោយពីគាត់ត្រូវបានគេដោះលែងនៅក្នុងឆ្នាំ ១៩២៤​ មក អ៊ីត្លែរបានបង្កើនប្រជាប្រិយភាព ដោយការវាយប្រហារទៅកាន់ សន្ធិសញ្ញាវ៉ាសាលីស Treaty of Versailles និងដោយសារការឃាសនា លទ្ធិស្នេហាជាតិអាល្លឺម៉ង់ទាំងមូល Pan-Germanism លទ្ធិប្រឆាំងនឹងពួកជ្វីហ្វ antisemitism និង លទ្ធិប្រឆាំងនឹងរបបកុម្មុយនីស antisemitism គួបផ្សំនឹងការថ្លែងសន្ទរកថាដ៏មានមន្តស្នេហ៍ និង ការឃោសនាណាហ្ស៊ី Nazi propaganda។ ក្រោយពីត្រូវបានគេតែងតាំងជា ព្រឺទ្ធបុរសនៅក្នុងឆ្នាំ ១៩៣៣ គាត់បានធ្វើការផ្លាស់ប្តូរ សាធារណរដ្ឋ វ៉ីម៉ា Weimar Republic អោយទៅជា សឺតរីឆ Third Reich រដ្ឋអំណាចផ្តាច់ការ ឯកបក្សមួយ ដែលសម្អាងទៅលើលទ្ធិណាស៊ីផ្តាច់ការ totalitarian និងណាស៊ីអត្តាធិប្បតេយ្យ autocratic។

គោលបំណងរបស់អ៊ីត្លែរគឺ ចង់បង្កើតនូវ New Order​​ នៃការដឹកនាំ​អាណានិគម ផ្តាច់មុខរបស់​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ ទៅ​លើ​ទ្វីប​អ៊ឺរ៉ុប​។ ដើម្បីសម្រេច​នូវ​គោល​បំនង​នេះ គោលនយោបាយ​ក្នុង​ និង​ក្រៅសុ្រក​របស់​គាត់​បានផ្តោតសំខាន់ទៅនឹង​ការវាតទី​យក Lebensraum "ទីកន្លែង​ដើម្បី​រស់នៅ​"​ អោយប្រជាជន​អាល្លឺម៉ង់​។ គាត់​ជាអ្នកដឹកនាំ ការផ្គត់់ផ្គង់​អាវុធឡើងវិញ​របស់ពួកអាល្លឺម៉ង់ និង​ការវាយលុកប្រទេសប៉ូឡូញ ដោយ​ក្រុម​ទាហ៊ាន​ វែម៉ាត​ នៅ​ខែកញ្ញា ឆ្នាំ ១៩៣៩។ ការ​វាយលុក​នេះ​បាន​នាំអោយ​កើត​មាន​សង្គ្រាមលោកលើកទី២ ។ នៅ​ក្រោម​ការដឹកនាំ​របស់​ អ៊ីត្លែរ មកដល់​ឆ្នាំ ១៩៤១ ក្រុម​កម្លាំង​របស់អាល្លឺម៉ង់ និង​ប្រទេសសម្ព័ន្ធមិត្ត បានកាន់កាប់​ភាគច្រើននៃទ្វីប​អ៊ឺរ៉ុប និង អាមេរិកខាងត្បូង។ មកដល់​ឆ្នាំ ១៩៤៣ ប្រទេសអាល្លឺម៉ង់ បានទទួលរង​ការ​វាយលុក​ម្តង ហើយបានចាញ់នូវសង្គ្រាម​ជាប់ៗគ្នា ដែលមានចំនួន​ច្រើន​គួរអោយ​កត់​សម្គាល់។​ នៅប៉ុន្មានថ្ងៃចុងបញ្ចប់​នៃ​សង្គ្រាម​ ពោលគឺនៅ ក្នុង ការប្រយុទ្ធ​នៅ​ប៊ែឡាំង អ៊ីត្លែរបានរៀបការ​ជាមួយ​នឹង​ដៃគូរយូរឆ្នាំរបស់លោក គឺ អ៊ីវ៉ា ប្រន។ នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៤៥ ជាង២ថ្ងៃ​ក្រោយ​ការ​អាពាហ៌ពិពាហ៌របស់ពួកគេទាំង​អ្នកទាំងពីរ​បាន​សម្លាប់​ខ្លួន ដើម្បីគេច​ពី​ការចាប់​ខ្លួន​ដោយ ពួកទាហ៊ានក្រហម។ សាកសព​របស់​ពួកគេ​ទាំង​ពីររូបត្រូវបានគេដុត។

គោលនយោបាយ​យ៉ាងកម្រោល​របស់​ អ៊ីត្លែរ ត្រូវ​បានគេយល់​ថា ជាមូលហេតុ​ចម្បង​ក្នុង​ការ​ផ្ទុះ​សង្គ្រាមលោកលើកទី២ នៅទ្វីបអ៊ឺរ៉ុប។ នៅក្រោម​ការ​ដឹកនាំ​របស់ អ៊ីត្លែរ និង មនោគម​ប្រកាន់ពូជសាសន៍របស់​គាត់ របបគ្រប់គ្រង​របស់​គាត់បាន​ទទួលខុស​ត្រូវ ក្នុងការ​ប្រល័យពូជសាសន៍ របស់ពួក​ជ្វីហ្វយ៉ាងហោច​ណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើន​លាន​នាក់​ទៀត​ដែល គាត់​និង​អ្នកនៅក្រោមបង្គាប់របស់​គាត់​បាន​គិតថា ជាពួកដែលមាន​ជាតិ​សាសន៍អន់​ជាង។

ឪពុករបស់អ៊ីត្លែរ មានឈ្មោះ​ថា អាឡូអ៊ីស អ៊ីត្លែរ Alois Hitler ១៨៣៧ ដល់ ១៩០៣ គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ Maria Anna Schicklgruber។ ដោយ​ហេតុ​តែ ការចុះឈ្មោះ​ក្នុង​បញ្ជី​លាងបាប មិនបាន​បង្ហាញពី​ឈ្មោះ​របស់​ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយក​ត្រកូល​តាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ​Johann Georg Hiedler បានរៀបការ​ជាមួយ​នឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាព​របស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់​​ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ Johann Nepomuk Hiedler យកទៅចិញ្ចឹម​។ នៅ​ឆ្នាំ ១៩៧៦ អាឡូអ៊ីសបាន​ត្រូវគេ​ធ្វើអោយពេញ​ច្បាប់​ ហើយបញ្ជី​លាង​បាប​របស់​គាត់​ត្រូវ​បានសង្ឃម្នាក់​ចុះ ចូអាន ចូច អ៊ីដ្លែរ​ ជា​ឪពុក​របស់​គាត់។ នៅក្នុងបញ្ជីគាត់បានចុះ​ជា​លាយ​លក្ខណ៍អក្សរថា ចូច អ៊ីត្លែរ Georg Hitler។

តាំងពី​ពេល​នោះ​មក ទើបអាឡូអ៊ីស ចាប់ផ្តើម​ប្រើ​ត្រកូល អ៊ីត្លែរ អាចសរសេរបានជា Hitler, Hüttler រឺ Huettler។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា "​អ្នកដែលរស់នៅក្នុងខ្ទម Hütte ​" រឺ "អ្នក​គង្វាល hüten ​" ។ បើមិនដូច្នោះ​ទេ វា​អាច​ត្រូវ​បានគេទាញយក​ពី ពាក្យ Hidlar រឺ Hidlarcek នៃ​ភាសា​ ស្លាវិក Slavic។

មន្ត្រី​ផ្លូវការ​របស់​ណាហ្ស៊ី ហាន់ស្ស ហ្វ្រែង​ Hans Frank​ បានសើ្នរ​ថា ម្តាយរបស់​អាឡូអ៊ីស ធ្លាប់បានធ្វើ​ការជា អ្នកថែទាំផ្ទះ​ អោយ​គ្រួសារជនជាតិជីហ្វ​មួយ​នៅ ទីក្រុង​ហ្គ្រែតស្ស Graz ហើយថា លីអូផូល ហ្វ្រែងខិនបឺហ្គឺ Leopold Frankenberger កូនប្រុសអាយុ១៩ឆ្នាំរប់សគ្រួសារ​នេះ​ ជា​ឪពុករបស់​អាឡូអ៊ីស។ ក៏ប៉ុន្តែ ដោយសារគ្មានឯកសារ​ណាចុះឈ្មោះ ហ្វ្រែងខិនបឺហ្គឺ នៅអំឡុង​ពេល​នោះ អ្នកប្រវត្តិវិទូ បាន​បដិសេធនូវការលើកឡើង​ថា ឪពុក​របស់អាឡូអ៊ីស​ ជាជនជាតិ​ជីហ្វី។

​របស់ អ៊ីត្លែរ និង មនោគម​ប្រកាន់ពូជសាសន៍របស់​គាត់ របបគ្រប់គ្រង​របស់​គាត់បាន​ទទួលខុស​ត្រូវ ក្នុងការ​ប្រល័យពូជសាសន៍ របស់ពួក​ជ្វីហ្វយ៉ាងហោច​ណាស់ ៥.៥ លាននាក់ និង មនុស្សជាច្រើន​លាន​នាក់​ទៀត​ដែល គាត់​និង​អ្នកនៅក្រោមបង្គាប់របស់​គាត់​បាន​គិតថា ជាពួកដែលមាន​ជាតិ​សាសន៍អន់​ជាង។

                                     

1. Early years

ឪពុករបស់អ៊ីត្លែរ មានឈ្មោះ​ថា អាឡូអ៊ីស អ៊ីត្លែរ Alois Hitler ១៨៣៧ ដល់ ១៩០៣ គឺជា កូនឥតខាន់ស្លារបស់ ម៉ារីយ៉ា អាណា ស្ស៊ីកខលហ្គ្រាប់បឺ Maria Anna Schicklgruber។ ដោយ​ហេតុ​តែ ការចុះឈ្មោះ​ក្នុង​បញ្ជី​លាងបាប មិនបាន​បង្ហាញពី​ឈ្មោះ​របស់​ ឪពុកគាត់ ធ្វើអោយ អាឡូអ៊ីស ដំបូងយក​ត្រកូល​តាមម្តាយរប់សគាត់។ នៅឆ្នាំ ១៨៤២ ចូអាន ចូច អ៊ីដ្លែរ​Johann Georg Hiedler បានរៀបការ​ជាមួយ​នឹង ម្តាយរបស់ អាឡូអ៊ីស។ ក្រោយពីមរណភាព​របស់នាងនៅឆ្នាំ ១៨៤៧ និង មរណភាពរប់ស ចូអាន ចូច អ៊ីដ្លែរ នៅឆ្នាំ ១៨៥៦ អាឡូអ៊ីស ត្រូវបាន គ្រួសាររបស់ បងប្អូនប្រុស របស់​​ចូអាន លោក ចូអាន ណេប៉ូមុក អ៊ីដ្លែរ Johann Nepomuk Hiedler យកទៅចិញ្ចឹម​។ នៅ​ឆ្នាំ ១៩៧៦ អាឡូអ៊ីសបាន​ត្រូវគេ​ធ្វើអោយពេញ​ច្បាប់​ ហើយបញ្ជី​លាង​បាប​របស់​គាត់​ត្រូវ​បានសង្ឃម្នាក់​ចុះ ចូអាន ចូច អ៊ីដ្លែរ​ ជា​ឪពុក​របស់​គាត់។ នៅក្នុងបញ្ជីគាត់បានចុះ​ជា​លាយ​លក្ខណ៍អក្សរថា ចូច អ៊ីត្លែរ Georg Hitler។

តាំងពី​ពេល​នោះ​មក ទើបអាឡូអ៊ីស ចាប់ផ្តើម​ប្រើ​ត្រកូល អ៊ីត្លែរ អាចសរសេរបានជា Hitler, Hüttler រឺ Huettler។ ត្រកូល អ៊ីត្លែរ នេះប្រហែលជា មានន័យថា "​អ្នកដែលរស់នៅក្នុងខ្ទម Hütte ​" រឺ "អ្នក​គង្វាល hüten ​" ។ បើមិនដូច្នោះ​ទេ វា​អាច​ត្រូវ​បានគេទាញយក​ពី ពាក្យ Hidlar រឺ Hidlarcek នៃ​ភាសា​ ស្លាវិក Slavic។

ការផ្លាស់ប្តូរទៅ Hafeld ស្របគ្នាជាមួយនឹងការចាប់ផ្តើមនៃជម្លោះឪពុក - កូនដែលបណ្តាលមកពីការបដិសេធរបស់ហ៊ីត្លែរដើម្បីអនុលោមតាមវិន័យដ៏តឹងរឹងនៃសាលារបស់គាត់។ កិច្ចខិតខំប្រឹងប្រែងធ្វើកសិកម្មរបស់ Alois ហ៊ីហ្វែលបានបញ្ចប់ ក្នុងភាពបរាជ័យហើយនៅឆ្នាំ 1897 ក្រុមគ្រួសារបានផ្លាស់ប្តូរទៅ Lambach ។ ហ៊ីត្លែរដែលមានអាយុប្រាំបីឆ្នាំបានច្រៀងបទចំរៀងច្រៀងនៅក្នុងក្រុមចម្រៀងរបស់ក្រុមជំនុំហើយថែមទាំងចាត់ទុកថាក្លាយជាសង្ឃផងដែរ។ នៅឆ្នាំ 1898 ក្រុមគ្រួសារបានវិលត្រឡប់មក Leonding វិញជាអចិន្ត្រៃយ៍។ ការស្លាប់របស់បងប្រុសរបស់គាត់គឺអេមមហ៊ីត្លែរ Edmund Hitler ពីជំងឺកញ្ជ្រឹលនៅថ្ងៃទី 2 ខែកុម្ភៈឆ្នាំ 1900 បានប៉ះពាល់យ៉ាងខ្លាំងទៅលើហ៊ីត្លែរ។ គាត់បានផ្លាស់ប្តូរពីការទុកចិត្តនិងការចេញទៅក្រៅនិងជាសិស្សល្អឥតខ្ចោះទៅជាមនុស្សដែលត្រូវគេបែកបាក់និងក្មេងខ្ចីដែលតែងតែតស៊ូជាមួយឪពុកនិងគ្រូរបស់គាត់។